[Yeonjun's POV]
ថ្ងៃមិញ ខ្ញុំនិង Maria មិនបានមានអីៗជាមួយគ្នាដូចអ្នកខ្លះគិតនោះទេ។ ពេលនោះMaria បានមករកខ្ញុំនិងព្យាយាមដាស់អារម្មណ៍ខ្ញុំពិតមែន ក៏ប៉ុន្តែនៅពេលដែលខ្ញុំថេីបនាង ខ្ញុំបែរជានឹកដល់បបូរមាត់ទន់ៗរបស់ Beomgyu ទៅវិញ។ ខ្ញុំចម្លែកចិត្ត ព្រោះមិនធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះពីមុនមកឡេីយ ជាពិសេសខ្ញុំមិនដែលចាប់អារម្មណ៍មនុស្សប្រុសដូចគ្នានោះទេ ក៏ប៉ុន្តែ Beomgyu បានធ្វើឲ្យខ្ញុំផ្លាស់ប្ដូរ ដូច្នេះទេីបខ្ញុំសម្រេចចិត្តពិសោធន៍ខ្លួនឯងដេីម្បីបញ្ជាក់ថាមានកូនចិត្តទៅលេីគេមែនឬអត់។
ស្អែកឡើង
[Beomgyu's POV]
ខ្ញុំមានអារម្មណ៍ធុញថប់ណាស់នៅព្រឹកនេះដែលត្រូវមកធ្វេីការជាមួយមនុស្សដែលខ្ញុំមិនចូលចិត្ត។ ខ្ញុំទាមទារបន្ទប់ធ្វើការផ្ទាល់ខ្លួនប៉ុន្តែមិនមានអ្នកយល់ស្រប។ ចុងក្រោយក៏ត្រូវអង្គុយទល់មុខតុធ្វេីការរបស់Yeonjun។
ខ្ញុំអង្គុយពិនិត្យឯកសារមួយចំនួន ព្រោះគ្រប់យ៉ាងហាក់ថ្មីស្រឡាងសម្រាប់ខ្ញុំ។ ពេលកំពុងអានសុខៗ Yeonjun គេបញ្ជាឲ្យខ្ញុំធ្វេីសរសៃ និងជួយច្របាច់ស្មា ហើយអស់ពីនោះក៏ប្រេីទៅឆុងកាហ្វេ ធ្វើដូចខ្ញុំជាអ្នកបម្រើរបស់គេអញ្ចឹង។ ធុញៗៗ!!
ខ្ញុំសម្លឹងមុខគេទាំងទេីសទាល់ តែមិនអាចប្រកែកបាន ព្រោះពេលនេះខ្ញុំជាលេខារបស់គេ។ ខ្ញុំទៅឆុងកាហ្វេឲ្យគេទាំងមុខមិនរីក ហើយមេីលទៅគេហាក់ដូចសប្បាយអរណាស់ដែលបានរំខានខ្ញុំ។
ប៉ុន្មាននាទីក្រោយមក ខ្ញុំដេីរចេញមកជាមួយកាហ្វេក្ដៅៗមួយកែវ។ ខ្ញុំដាក់វានៅចំពោះមុខគេ រួចត្រឡប់មកកន្លែងអង្គុយវិញ។
"ឆុងកាហ្វេម៉ាកអីហ្នឹង?!!" គេព្រួសកាហ្វេចោល ហើយសួរមកខ្ញុំដោយទឹកមុខពិបាកមេីល។ ខ្ញុំព្យាយាមទប់សំណើច ព្រោះកាហ្វេនោះត្រូវបានឆុងដោយរូបមន្តពិសេស គឺដាក់អំបិលចូលឡេីងជិត20ស្លាបព្រា។
"ប្រៃខ្លាំងណាស់ដឹងអត់!!" គេបញ្ជាក់ រួចក៏ចាក់កាហ្វេចោលក្នុងផេីងផ្កាដែលតាំងនៅម្ដុំនោះ។
"ថាម៉េច? សង្ស័យខ្ញុំច្រឡំអំបិលថាស្ករហេីយ! សុំទោសផង..." ខ្ញុំសម្ដែងជាភ្ញាក់ផ្អេីល និងបង្ហាញទឹកមុខដឹងកំហុស។
"ខ្ញុំផឹកកាហ្វេមិនដាក់ស្ករទេ ភ្លេចប្រាប់"
"ចាំខ្ញុំទៅឆុងអាថ្មីមកឲ្យ" ខ្ញុំទៅឆុងកាហ្វេមួយកែវទៀតទាំងលួចសេីចក្នុងចិត្ត។
ហាសៗឲ្យសមមុខ!!
មិនយូរប៉ុន្មានកាហ្វេកែវទីពីរក៏បានរួចរាល់។ ខ្ញុំប្រគល់ឲ្យគេសារជាថ្មីហើយមកកន្លែងដេីមវិញ។ ខ្ញុំលួចមេីលទឹកមុខរបស់គេ ប៉ុន្តែហាក់គ្មានប្រតិកម្មអ្វីបន្តិចសោះ។
1,2,3... ម៉េចមិនខ្ជាក់ចោល?!
[Yeonjun's POV]
កាហ្វេកែវទីមួយ ខ្ញុំគិតថាជាកំហុសដែលអចេតនា ក៏ប៉ុន្តែលេីកពីរមិនមែនទេ ពីព្រោះវាល្វីងខ្លាំងណាស់ ល្វីងឡើងខះ.កតែម្ដង។ ខ្ញុំប្រឹងលេបកាហ្វេចូល និងសម្ដែងជាធម្មតានៅពេលសម្គាល់ឃេីញ Beomgyu កំពុងលួចមេីលខ្ញុំ។ ខ្ញុំក្រេបកាហ្វេនោះមួយក្អឹកទៀត តែមិនទាន់លេបចូលទេព្រោះត្រូវការប្រដៅក្មេងឲ្យស្គាល់រសជាតិ។
ខ្ញុំសម្ដៅទៅរក Beomgyu យ៉ាងលឿន។ គេសម្លឹងមេីលខ្ញុំដោយក្រសែភ្នែកងឿងឆ្ងល់ ហើយក៏ស្មានមិនដល់នៅពេលខ្ញុំអោនមុខទៅរក និងចាប់ផ្ងេីយចង្ការរបស់គេឲ្យងេីយឡេីង។ វិនាទីបន្ទាប់ ខ្ញុំទម្លាក់បបូរមាត់ និងបញ្ជូនកាហ្វេដែលល្វីងនោះចូលក្នុងក្រអូមមាត់របស់គេ។
Beomgyu បេីកភ្នែកធំៗឡេីងអស់ទំហំ។ គេជ្រួញចិញ្ចេីមនៅពេលខ្ញុំថេីបបង្ខំឲ្យគេលេបកាហ្វេល្វីងចូល។ មុខគេឡើងក្រហមងាំងតែម្ដង ឡើងដូចប៉េងប៉ោះទុំ មិនដឹងថាអៀនឬខឹងឲ្យប្រាកដទេ។ ស្របពេលនោះគេរហ័សច្រានខ្ញុំចេញមួយទំហឹង រួចរត់ចូលបន្ទប់ទឹកបាត់ទៅ។
គួរឲ្យអស់សំណើចណាស់ សមចិត្តមែនទែន!!
មួយសន្ទុះក្រោយមក គេចេញមកវិញនិងត្រឡប់មកអង្គុយនៅកន្លែងរបស់គេ។ មេីលធ្វេីមុខចុះ ឡើងគួរឲ្យខ្នាញ់ ធ្វើឲ្យខ្ញុំអត់ទ្រាំនឹងញ៉ោះមិនបាន។
"រសជាតិកាហ្វេយ៉ាងម៉េចដែរ?" ខ្ញុំសួរដោយទឹកមុខច្រលេីមព្រមទាំងលេីកចិញ្ចេីមម្ខាង។
"កុំធ្វេីអញ្ចឹងទៀតឲ្យសោះ!!" គេព្រមានខ្ញុំដោយសម្លេងកាចនិងប្រើខ្សែភ្នែកគម្រាមកំហែង តែមេីលយ៉ាងណាក៏នៅតែ cute។
"បេីមានលេីកក្រោយទៀត-មិនស្លាប់ក៏ពិការដែរ ចាំទុកផង!!" គេបញ្ចេញចំហាយពិឃាត តែខ្ញុំមិនបានព្រឺនោះទេ។
ធុញឬអត់ post ច្រើនអញ្ចឹង?😂

YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanficស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។