[Beomgyu's POV]
ខ្ញុំកាន់តែឆ្ងល់លេីសដេីមហេីយនៀក អស់ពី Heeseung ចូលដល់ Sunoo ម្ដងដែលមកប្រាប់ខ្ញុំឲ្យរករឿង Yeonjun ។ គេទាំងពីរនាក់ចិត្តដូចគ្នាដល់ហេីយ បេីឲ្យនិយាយគ្នាប្រហែលចុះសម្រុងខ្លាំង។ ត្រូវដៃត្រូវជេីង!!
Sunoo បានមករកខ្ញុំដល់បន្ទប់ហេីយ Yeonjun មិននៅទេព្រោះគេដេីរដាច់យប់តាមទម្លាប់។ តាំងពីភ្ជាប់ពាក្យមកខ្ញុំសម្គាល់ថា Yeonjun គេមកផ្ទះវិញយប់ជ្រៅឬជិតទៀបភ្លឺប្រហែល5ដងក្នុងមួយអាទិត្យទៅហេីយ កោតទៅធ្វេីការកេីត សូមសរសើរដោយស្មោះ។
អ្វីដែល Sunoo និយាយមកកាន់ខ្ញុំគឺមិនខុសពី Heeseung ប៉ុន្មានទេ ហើយខ្ញុំក៏អស់សំណើចបន្តិចដែរព្រោះ Sunoo គេចូលតួជាងខ្ញុំដែលជាគូដណ្ដឹងទៅទៀត។
"បេីខ្ញុំជាបងវិញណា៎ ខ្ញុំនឹងចាប់បោចសក់ស្រីៗដែលបង Jun គាត់ទាក់ទង! ហើយខ្ញុំនឹងវាយទះតប់ឲ្យរៀងចាលតែម្ដង!!" Sunoo គេនិយាយផងធ្វេីកាយវិការផងធ្វេីដូចក្ដៅក្រហាយណាស់អញ្ចឹង។
"ប៉ុន្តែមកពីខាងប្រុសទៅវិញទេ!" ខ្ញុំនិយាយប្រាប់ Sunoo ដែលកំពុងរង់ចាំសម្ដីរបស់ខ្ញុំ។ ខ្ញុំនិយាយបែបនេះព្រោះវាជាការពិត បេី Yeonjun មិនទៅរកពួកនាង តេីពួកគេអាចទាក់ទងឬបណ្ដេីរគ្នាបានយ៉ាងម៉េច។
"អញ្ចឹងក៏វាយប្រដៅបង Jun ទៅ!!" គេផ្ដល់សំណើថ្មីដែលកំប្លែង។
"វាយមិនឈ្នះទេ!" ខ្ញុំតបទៅវិញបែបលេងសេីច តែ Sunooគេមិនបានសេីចជាមួយ។
"អញ្ចឹងត្រូវប្រេីសិទ្ធិរបស់បងដែលជាគូដណ្ដឹង! ព្រោះមិនយូរទេបងនឹងរៀបការជាមួយគាត់, ដូច្នេះបងមានសិទ្ធិហាមឃាត់មិនឲ្យគាត់ធ្វេីរឿងអស់ទាំងហ្នឹង!!" ទឹកមុខរបស់ Sunoo ប្រែជាប្រាកដប្រជា ហើយខ្ញុំក៏យល់ស្របព្រោះអ្វីដែលគេនិយាយគឺជារឿងពិត និងត្រឹមត្រូវ។
"ខ្ញុំនឹងព្យាយាមហាមគេ!!"
ពាក្យសម្ដីរបស់ខ្ញុំធ្វើឲ្យ Sunoo ញញឹមបន្តិចព្រោះវាជាអ្វីដែលគេចង់បាន។ គិតសព្វៗទៅតេីខ្ញុំសំណាងឬអត់ដែលមានមិត្ត និងអនាគតប្អូនថ្លៃដែលចេះខ្វល់ខ្វាយជំនួសបែបនេះ?!
![](https://img.wattpad.com/cover/351042338-288-k920155.jpg)
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។