27

419 47 12
                                    

នៅទីងងឹត

Beomgyu ត្រូវបានគេចងជាប់នឹងកៅអីឈេីមួយ ហើយភ្នែកត្រូវបានចងដោយក្រណាត់ខ្មៅបិតបាំងមិនឲ្យគេមេីលឃេីញមុខអ្នកចាប់ជំរិត។

រាងតូចព្យាយាមរេីបម្រាស់ ប៉ុន្តែមិនបានផលព្រោះខ្សែចំណងដែលចងដៃនិងខ្លួនរបស់គេគឺវាមាំនិងតឹងខ្លាំងណាស់រហូតធ្វេីឲ្យក.ដៃនិងស្បែករបស់គេឡេីងក្រហមសឹងតែរលាត់ស្បែក។

"មនុស្សសម្ដីថ្លោះ និងក្អេងក្អាងដូចវាសមតែបែបនេះ!" សម្លេងមនុស្សស្រីម្នាក់ឧទានឡេីងដោយភាពសមចិត្ត ព្រោះបានធ្វើបាបមនុស្សដែលខ្លួនស្អប់។

Beomgyu មានអារម្មណ៍ថាប្រហាក់ប្រហែលសម្លេងរបស់ស្រីម្នាក់នោះ តែនឹកមិនឃេីញថាជាអ្នកណា ហើយការពិតក៏ត្រូវបានលាតត្រដាងនៅពេលស្រីម្នាក់នោះស្រាយក្រណាត់ចេញពីភ្នែករបស់គេ។

"Maria!!" Beomgyu លាន់មាត់ព្រោះនឹកស្មានមិនដល់ ហើយគេមិនយល់ថានាងចាប់គេមកទីនេះក្នុងបំណងអី។

"មិនខុសទេ! ការចងចាំពិតជាល្អមែន!!" Maria ញញឹមចុងមាត់ និងសម្ដែងទឹកមុខគួរឲ្យចង់ទះជាទីបំផុត។

"នាងចាប់យេីងមកទីនេះធ្វេីអី?" Beomgyu គំហកសួរស្រីចិត្តអាក្រក់ដែលមានគំនិតពិសពុល។

"បន្តិចទៀតឯងនឹងបានដឹង!" Maria ច្របាច់មាត់ Beomgyu រួចដកទូរស័ព្ទដេីម្បី call ទៅនរណាម្នាក់ទំនងជាចៅហ្វាយរបស់នាង។

មន្ទីរពេទ្យ

Anna រួចផុតពីគ្រោះថ្នាក់ ប៉ុន្តែគួរឲ្យស្តាយដែលទារកនៅក្នុងផ្ទៃរបស់នាងមិនអាចជួយសង្គ្រោះបាន។
Yeonnam មានឈ្មោះជាឪពុកដែលសម្លាប់កូនខ្លួនឯង វាធ្វើឲ្យគេមានវិប្បដិសារីជាពន់ពេក ប៉ុន្តែគេនៅតែមិនដឹងពីទោសកំហុសរបស់ខ្លួនឯង ព្រោះគេអះអាងថាមកពី Anna មិនបានប្រាប់គេឲ្យដឹង។

"ហេតុអីអូនមិនប្រាប់បងថាអូនមានកូន?" Yeonnam សួរទៅកាន់ Anna ដែលដេកស្ងៀមមិនកម្រេីក។ កែវភ្នែករបស់នាងប្រែជាទទេស្អាតហាក់គ្មានអារម្មណ៍អ្វីទាល់តែសោះ។

"បងសួរម៉េចក៏អូនមិនឆ្លេីយ?" Yeonnam ស្រែកសួរដូចមនុស្សឡប់សតិ។ មិនមែនគេមិនស្រឡាញ់ប្រពន្ធកូន ប៉ុន្តែភាពឆេវឆាវរបស់គេវាដឹកមុខរហូតធ្វេីឲ្យគេក្លាយជាបិសាចដែលគ្រប់គ្នាខ្លាចរអា។ ស្មានថាគេមិនសោកស្តាយឬដែលជ្រុលដៃសម្លាប់កូនខ្លួនឯង? គ្មានឪពុកណាដែលចង់ឲ្យកូនស្លាប់នោះទេ ប៉ុន្តែគេមិនអាចកែប្រែអ្វីបានក្រៅពីសួរ Anna ដែលលាក់បាំងមិនឲ្យគេដឹងថានាងកំពុងមានផ្ទៃពោះ។

គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)Where stories live. Discover now