Yeonjun និង Beomgyu នៅក្នុងបន្ទប់ជាមួយគ្នាតែពីរនាក់ព្រោះរាងក្រាស់មានរឿងសំខាន់ដែលចង់និយាយជាមួយ។
"Beomgyu! ខ្ញុំស្រឡាញ់ឯង!" គេសារភាពនូវអ្វីដែលមានក្នុងចិត្តធ្វេីឲ្យអ្នកម្ខាងទៀតបេីកភ្នែកធំៗព្រោះមិនជឿថាវាជាការពិត។
រាងតូចនៅស្ងៀមមួយរំពេច ហើយស្រឡាំងកាំងព្រោះសុខៗ រាងក្រាស់ស្រាប់តែសារភាព ធ្វើឲ្យគេមានអារម្មណ៍ចម្លែក។ គេឆ្ងល់ណាស់ថាហេតុអី Yeonjun លង់ស្រឡាញ់គេដោយគ្មានមូលហេតុបែបនេះ? ម្យ៉ាងទៀតគេមិនដែលធ្វេីល្អដាក់រាងក្រាស់ទាល់តែសោះ តេីអាចទៅរួចដែរទេថា Yeonjun ស្រឡាញ់គេដោយចិត្តស្មោះនោះ?
Beomgyu មានអារម្មណ៍ថារុញរា!!
"ហេតុអីបានស្រឡាញ់?" រាងតូចសួរបកទៅកាន់Yeonjunធ្វេីឲ្យគេមានអារម្មណ៍មិនល្អ ព្រោះមេីលដឹងថារាងតូចមិនជឿនូវអ្វីដែលគេនិយាយ។
"ស្រឡាញ់ ចាំបាច់មានហេតុផលដែរអ្ហេស?!" គេបន្លឺខ្សាវៗ ហើយភាពអន់ចិត្តបង្ហាញឲ្យឃេីញយ៉ាងច្បាស់តាមរយៈខ្សែភ្នែករបស់គេ ដែលបណ្ដាលឲ្យ Beomgyu ធ្វើខ្លួនមិនត្រូវ។
"ជួនកាលលោកអាចនឹងយល់ច្រឡំក៏ថាបាន!" Beomgyu បញ្ជាក់ធ្វើដូចយល់ច្បាស់ជាងសាមីខ្លួនគេអញ្ចឹង ហើយពេលនោះ Yeonjun បែរខ្នងបម្រុងនឹងចាកចេញ។
"ក្ដីស្រឡាញ់មិនមែនកេីតឡេីងដោយងាយៗនោះទេ ខ្ញុំគិតថាលោកគ្រាន់តែចាប់អារម្មណ៍ខ្ញុំប៉ុណ្ណោះ! តែវាមិនមែនជាស្នេហាឡេីយ!" Beomgyu ប្រញាប់បន្ថែមធ្វេីឲ្យរាងក្រាស់មិនមានពាក្យអ្វីនឹងតបត ព្រោះរាងតូចមិនបានយល់ពីអារម្មណ៍របស់គេសូម្បីបន្តិច។
"ប្រហែលបែបហ្នឹងហើយ!" Yeonjun ឧទានឡើងរួចក៏ដេីរចេញទៅទាំងទ្រូងអួលណែន។ គេមានអារម្មណ៍ថា Beomgyu កំពុងបដិសេធអារម្មណ៍ដែលគេចង់បង្ហាញឲ្យដឹង។
"ខ្ញុំច្របូកច្របល់ខ្លាំងណាស់!" Beomgyu បន្លឺក្នុងចិត្ត ហើយបានត្រឹមដកដង្ហើមធំសម្លឹងមេីលផែនខ្នងទូលាយដែលកំពុងរំកិលផុតពីខ្សែភ្នែករបស់គេ។
[Skip]
"ទេីបមកពីណា?" សម្លេងមាំស្រាប់តែបន្លឺឡេីងធ្វេីឲ្យ Anna ព្រឺឆ្អឹងខ្នងបន្តិច។
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។