បន្ទាប់ពីសម្អាតរួចរាល់ Beomgyu បម្រុងឡើងទៅបន្ទប់វិញ តែត្រូវបង្អាក់សកម្មភាពនៅពេលទទួលដំណឹងគ្រោះថ្នាក់ចរាចរណ៍របស់គ្រួសារ Choi។
Beomgyu ញ័រខ្លួនចំប្រប់ព្រោះស្មានមិនដល់ថាមានរឿងបែបនេះកេីតឡេីង ហើយក្នុងចិត្តចាប់ផ្តើមព្រួយបារម្ភពីសុវត្ថិភាពគូដណ្ដឹងសម្អប់របស់ខ្លួន។
"តេី Yeonjun និងលោក Choi យ៉ាងម៉េចទៅហើយ?" គេសួរទៅកាន់ប៉ាម៉ាក់របស់គេដោយសម្លេងស្អកៗនិងអន្ទះសារ។
"មិនទាន់ដឹងនោះទេកូន! តោះពួកយើងប្រញាប់ទៅមន្ទីរពេទ្យ!"
ឮបែបនេះ Beomgyu រហ័សទៅបន្ទប់របស់ខ្លួន និងរៀបចំផ្លាស់ប្ដូរសម្លៀកបំពាក់ដេីម្បីទៅមន្ទីរពេទ្យជាមួយក្រុមគ្រួសាររបស់គេ។
"សង្ឃឹមថាលោកនឹងមិនកេីតអីទៅចុះ!" Beomgyu បន់ស្រន់ក្នុងចិត្ត បួងសួងសូមឲ្យ Yeonjun រួចផុតពីគ្រោះថ្នាក់។
[Skip]
ថ្លែងពី Anna វិញនាងមានអារម្មណ៍មិនសូវល្អប៉ុន្មានឡើយ ព្រោះមួយរយៈនេះនាងឧស្សាហ៍ធ្វេីទុក្ខរកក្អួតជាញឹកញាប់ ហើយនៅពេលទទួលបានដំណឹងអាក្រក់ នាងសឹងតែសន្លប់ ព្រោះផ្លូវចិត្តរបស់នាងប្រែជាទន់ខ្សោយខុសពីធម្មតា។
Anna រៀបចំខ្លួនដេីម្បីទៅមន្ទីរពេទ្យជាមួយអ្នកស្រី Jing ក៏ប៉ុន្តែនាងស្រាប់តែងងឹតមុខទេីបអ្នកស្រី Jing ឲ្យនាងសម្រាកនៅផ្ទះ ហើយគាត់ Sunoo និង Yeonnam ក៏នាំគ្នាទៅមន្ទីរពេទ្យ។
រាងតូចចូលក្នុងបន្ទប់ទាំងអារម្មណ៍ធីងធោង នាងគិតថាសុខភាពខ្លួនឯងទន់ខ្សោយខុសពីមុន ហើយចំពោះអាការៈក្អួតចង្អោរនាងគិតថាប្រហែលជាឈឺក្រពះ ព្រោះនាងធ្លាប់មានអាការៈស្រដៀងនេះនៅពេលដែលនាងឈឺ។
Anna ដាក់ខ្លួនអង្គុយចុះលេីពូក ប៉ុន្តែមិនបាន2នាទីផងនាងស្រាប់តែចង់ក្អួតទេីបរហ័សរត់ចូលបន្ទប់ទឹកយ៉ាងលឿន។ នាងក្អួតឡើងស្លេកមុខ ហើយអស់កម្លាំងយ៉ាងចម្លែក។ Anna លុបលាងសម្អាតមុខ និងខ្ពុរមាត់ចេញ រួចនាងរហ័សទៅរកថ្នាំលេបនៅក្នុងថតតុរបស់ Yeonnam។
Anna ងឿងឆ្ងល់បន្តិចនៅពេលប្រទះភ្នែកឃេីញឯកសារចម្លែកមួយ។ នាងលេីកវាថ្នមៗយកមកអាន ហើយដៃប្រែជាញ័រទទ្រេីតនៅពេលដឹងខ្លឹមសារនៃឯកសារមួយច្បាប់នោះ។
![](https://img.wattpad.com/cover/351042338-288-k920155.jpg)
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។