10

583 47 13
                                    

ព្រឹកឡើង

ពន្លឺព្រះអាទិត្យចាំងតាមចន្លោះតូចមួយធ្វេីឲ្យរាងក្រាស់របស់ Yeonjun កម្រេីកចុះឡេីង។ វិនាទីបន្ទាប់គេបេីកភ្នែកថ្នមៗ សម្លឹងមេីលទិដ្ឋភាពនៅក្នុងបន្ទប់។ គេញញឹមដោយមិនដឹងខ្លួននៅពេលប្រទះឃេីញកាយតូចរបស់ Beomgyu កំពុងគេងអោបដៃនៅលេីសាឡុង។

Yeonjun ក្រោកអង្គុយដោយផ្អែកនឹងក្បាលគ្រែ បន្ទាប់មកក៏ចាប់ភ្លឹកពីសម្លៀកបំពាក់ដែលកំពុងស្លៀកលេីដងខ្លួន។ គេញញឹមស្រាលៗ ព្រោះដឹងជាស្នាដៃរបស់អ្នកណា។

ស្របពេលនោះរាងតូចក៏ភ្ញាក់ពីដំណេកព្រោះមានការរំខានពីសម្លេងម៉ោងរោទិ៍ដែលគេបានដាក់។ Beomgyu ញីភ្នែកឲ្យស្វាងបន្តិច បន្ទាប់មក Yeonjun ជាអ្នកចាប់ផ្តើមការសន្ទនា។

"ផ្លាស់ខោអាវឲ្យគេដោយគ្មានការអនុញ្ញាតបែបនេះ ចង់កេងចំណេញច្បាស់ណាស់!" រាងក្រាស់និយាយបែបលេងសេីច ប៉ុន្តែវាមិនកំប្លែងឡើយសម្រាប់រាងតូច។

"អញ្ចឹងឬ? បានតែទុកឲ្យដេកទាំងស្អុយទេតេី!!" Beomgyu ពេបមាត់បន្តិច ព្រោះអ្នកដែលនៅលេីគ្រែដូចទ្រង់រមិលគុណសម្បេីមណាស់។ គ្មានដឹងគុណស្រ័យសូម្បីបន្តិច!!

"មានលួចមេីលស្អីខ្លះកាលពីយប់?" គេចំអន់បន្ថែមធ្វេីឲ្យ Beomgyu សែនខ្នាញ់ក្នុងចិត្ត ធ្វើដូចរាងកាយខ្លួនឯងគួរឲ្យចង់មេីលណាស់អញ្ចឹង បេីល្អមេីលជាងកប៉ាល់ titanic មិនថាទេ!!

"និយាយតាមត្រង់ចុះ ខ្ញុំខ្ពើម!!" សម្ដីរបស់ Beomgyu ធ្វើឲ្យអ្នកខ្លះអស់សំណើចតែក៏រៀងចុកបន្តិចដែរ។

"មិនជឿទេ!"

"បេីមិនជឿក៏អត់ទៅ!" Beomgyu ស្ទុះក្រោកបំណងទៅសម្អាតខ្លួន គេខ្ជិលជ្រលក់មាត់ជាមួយប្រុសសម្អុយម្នាក់នេះខ្លាំងណាស់។ ងប់នឹងខ្លួនឯងជ្រុល!!

"អរគុណ!!" Yeonjun ប្រាប់អ្វីដែលគេចង់និយាយបំផុត ហើយ Beomgyu ក៏លួចញញឹម។

ប៉ុន្មានថ្ងៃក្រោយមក...

កាត់មកដល់ Heeseung ឯណេះវិញ។ រាងសង្ហាអង្គុយចាំជួបអតិថិជនដេីម្បីនិយាយការងារ ក៏ប៉ុន្តែថ្មេីរនេះទៅហេីយអ្នកដែលបានណាត់ជាមួយនៅមិនទាន់បង្ហាញខ្លួននៅឡេីយ។ គេខំណាត់តាំងពីម៉ោង9ព្រឹក ឥឡូវម៉ោងជិត11ទៅហេីយនៅមិនទាន់មកទៀត សង្ស័យឡានបុកស្លាប់បាត់ហេីយទេដឹង!!

គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)Where stories live. Discover now