20

517 40 10
                                    

ពីរខែបានកន្លងផុតទៅ។ រយៈពេលកន្លងមកនេះរាងក្រាស់ព្យាយាមរកវិធីនៅក្បែរនិងយកចិត្តរាងតូចជានិច្ចក៏ប៉ុន្តែហាក់មិនបានផលទាល់តែសោះព្រោះ Beomgyu ព្យាយាមគេចវេសនិងបដិសេធទង្វេីល្អរបស់ Yeonjun រហូត។

ការិយាល័យ

Beomgyu អង្គុយពិនិត្យឯកសារយ៉ាងលន្លង់លន្លោច ភ្លាមនោះសម្លេងគោះទ្វារស្រាប់តែបន្លឺឡេីងដែលដាស់រាងតូចឲ្យស្វាង និងប្រញាប់ក្រឡេកទៅកាន់មាត់ទ្វារ។

"អញ្ជើញចូល!" Beomgyu អនុញ្ញាតឲ្យអ្នកម្ខាងទៀតចូលមកខាងក្នុង។

រូបរាងស្រស់ស្អាតនិងស៊ីវិល័យរបស់ Maria បានបង្ហាញឡេីង។ ទឹកមុខស្រស់ស្រាយរបស់នាងប្រែជាក្រម៉ូវមួយប៉ព្រិចភ្នែកនៅពេលមិនឃេីញវត្តមានរបស់ Yeonjun។

"បងJun ទៅណាបាត់ហើយ?" នាងចោទសួរទៅកាន់ Beomgyu ដែលកំពុងមេីលមកកាន់នាង។

"គេមានធុរៈនៅខាងក្រៅ!" Beomgyu ប្រាប់តាមអ្វីដែលគេដឹង ព្រោះបានឮមកថាគេមានណាត់ជាមួយនរណាម្នាក់។

"ចុះគាត់មានប្រាប់ថាគាត់ទៅកន្លែងណាដែរទេ?" Maria សួរបន្ថែមក្នុងបំណងទៅតាម។

"មិនដឹងទេ!" Beomgyu តបបែបហីៗ ហើយងាកមកចាប់អារម្មណ៍នឹងការងាររបស់ខ្លួនវិញ។

"មិនដឹងឬមិនចង់ប្រាប់ឲ្យប្រាកដ?" Maria ពេបមាត់បន្តិច ហើយបម្រុងត្រឡប់ទៅវិញ តែក៏ត្រូវស្កុបនៅពេលឮប្រយោគរបស់ Beomgyu ។

"នាងមានសិទ្ធិអីដែលត្រូវដឹងពីអនាគតប្ដីរបស់ខ្ញុំ? ល្មមឈប់តោងទាមគេបានហេីយ!"

Maria ក្ដៅឆេវនៅពេលដែលឮបែបនេះ។ នាងមិននឹកស្មានទាល់តែសោះថា Beomgyu ហ៊ានបោះពាក្យសម្ដីបែបនេះមកកាន់នាង។ ខំគិតថាស្លូតបូត ប៉ុន្តែញ៉ែតៗមិនធម្មតា។

"នេះឯង!!" Maria ក្ដាប់ដៃយ៉ាងណែន ហើយសម្លក់មុខ Beomgyu ដោយក្រសែភ្នែកខឹងសម្បារ។

"ល្មមទៅវិញបានហេីយ ឃេីញមុខនាង ខ្ញុំធ្វេីការមិនចេញទេ!" Beomgyu លេីកចិញ្ចេីមនិងញាក់ស្មាបន្តិចធ្វេីឲ្យ Maria កាន់តែក្ដៅមួយកម្រិតទៀត ក៏ប៉ុន្តែគ្មានសិទ្ធិធ្វើអ្វីបាន។

"ផ្ញើទុកសិនចុះ!"

"កុំភ្លេចមកយកវិញផង!" Beomgyu បង្ហាញទឹកមុខដែលឌឺបំផុត ធ្វើឲ្យអ្នកម្ខាងទៀតសែនគ្រឺតខ្នាញ់។

គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)Where stories live. Discover now