3

694 48 0
                                    

ត្របកភ្នែកពីរជាន់កម្រេីកថ្នមៗ។ រាងតូចសម្លឹងទិដ្ឋភាពដែលនៅក្នុងបន្ទប់ហេីយរៀងចម្លែកចិត្តបន្តិច ព្រោះមិនមែនជាបន្ទប់គេងរបស់ខ្លួន។ Beomgyu យកដៃឈ្លីសៀតផ្កាមួយស្របក់ទេីបនឹកឃេីញថាជាបន្ទប់ទទួលភ្ញៀវដែលនៅផ្ទះរបស់ Heeseung ព្រោះយប់មិញគេស្រវឹងឡេីងជោគខ្លួន ហេីយមិនព្រមឲ្យ Heeseung ជូនទៅផ្ទះទៀត ទេីបត្រូវមកគេងនៅទីនេះ។

Beomgyu ស្រវាយកទូរស័ព្ទដេីម្បីមេីលម៉ោងតែក៏ភ្ញាក់ព្រេីតនៅពេលឃេីញ Missed call ចំនួន 20 ដងដែលជាលេខអ្នកម៉ាក់របស់គេ ហេីយកាលពីយប់គេបានបិទគ្រឿងទូរស័ព្ទដូច្នេះទេីបមិនបានដឹង។

មិនបង្អង់យូរ, រាងតូចរហ័ស call ទៅកាន់ម៉ាក់របស់គេ ព្រោះយល់ថាគាត់ច្បាស់ជាមានរឿងសំខាន់។

"អាឡូ Beomgyu! កូនឆាប់មកមន្ទីរពេទ្យភ្លាមមក!!"

"តេីមានរឿងអីទៅអ្នកម៉ាក់?!"

"យប់មិញជម្ងឺបេះដូងប៉ារបស់ឯងរេីឡេីង ហើយពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យ!"

"ថាម៉េចហ្នឹង?! បន្តិចទៀតខ្ញុំទៅដល់!"

[Skip]

"អ្នកម៉ាក់, តេីលោកប៉ាយ៉ាងម៉េចទៅហេីយ?"

"ប៉ារបស់កូនលែងអីហេីយ ក៏ប៉ុន្តែគ្រូពេទ្យប្រាប់ថាលោកប៉ារបស់កូនអាចប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ពេលប្រសិនបេីគាត់ជួបរឿងរន្ធត់ឬក៏ពិបាកចិត្ត!"

"លោកប៉ាដឹងខ្លួនឬនៅ? ខ្ញុំចង់ជួបគាត់!"

"លោកប៉ាកំពុងសម្រាកនៅខាងនោះ!" Bella ដែលជាបងស្រីរបស់ Beomgyu ចង្អុលទៅខាងក្រោយវាំងននពណ៌ផ្ទៃមេឃដែលនៅជ្រុងម្ខាងទៀត។

"ពូតូចជាដេីមហេតុធ្វើឲ្យលោកតាឈឺ!" Milky ពោលឡើងព្រោះក្មេងគិតអ្វីនិយាយហ្នឹង មិនយល់ស្ថានការណ៍ដូចមនុស្សធំឡើយ។ ឮបែបនេះ Bella រហ័សហាមកូនកុំឲ្យនិយាយស្ដីបែបហ្នឹង។

"តែវាជាការពិត!" ក្មេងតូចនៅឆ្លៀត តវ៉ា។

"លោកប៉ា!" Beomgyu ឧទានខ្សាវៗនៅពេលឃេីញសភាពឪពុករបស់ខ្លួនដែលកំពុងគេងលក់នៅលេីគ្រែពេទ្យដោយមានបំពាក់អុកស៊ីសែន។

"មកពីខ្ញុំរឹងរូស ទេីបគាត់ធ្លាក់ក្នុងសភាពបែបនេះ!" Beomgyu នឹកឃេីញពាក្យសម្ដីដែលខ្លួនបាននិយាយកាលពីយប់ ហើយគេភ្ញាក់ខ្លួនថាវាមិនសាកសមនឹងពោលទៅកាន់អ្នកមានគុណ។ គេសោកស្តាយខ្លាំងណាស់ដែលនិយាយអ្វីទៅតាមអារម្មណ៍មួយឆាវបែបហ្នឹង។

"កុំបន្ទោសខ្លួនឯងអី Beomgyu!" អ្នកស្រី Zai អង្កែលក្បាលកូនប្រុសដេីម្បីលួងលោម។

"ខ្ញុំជាកូនមិនល្អ! ឲ្យខ្ញុំសុំទោសផងលោកប៉ា!!" Beomgyu  កាន់ដៃឪពុកព្រមទាំងស្រក់ទឹកភ្នែកដោយមិនបានត្រៀម។

រំពេចនោះលោក Ming ក៏ដឹងខ្លួន ហើយនិយាយខ្សាវៗដោយមិនភ្លេចវៀសទឹកភ្នែកចេញពីថ្ពាល់កូនប្រុស។

"មិនមែនកំហុសរបស់កូនទេ!"

"បេីលោកប៉ាមានរឿងអី កូនច្បាស់ជាស្ដាយក្រោយមិនខាន!" Beomgyu និយាយទាំងអួលដេីម.ក ហើយភ្លាមនោះប្រយោគដែលមិននឹកស្មានបានផុសចេញពីមាត់របស់គេ...

"កូននឹងព្រមរៀបការ ប្រសិនបើលោកប៉ាសប្បាយចិត្ត!"

"ថាម៉េចហ្នឹង?!" អ្នកស្រី Zai និង Bella លាន់មាត់ ព្រោះមិនចង់ជឿនូវអ្វីដែលបានឮ។

"ខ្ញុំនឹងរៀបការជាមួយ Choi Yeonjun ដេីម្បីលោកប៉ា និងក្រុមហ៊ុន!!"

លោក Ming ស្រវាកូនប្រុសមកអោបជាប់ទ្រូង។ គាត់ញញឹមសប្បាយចិត្តនៅពេល Beomgyu ព្រមលះបង់ដេីម្បីគាត់បែបនេះ។

"កូនដឹងទេ ប៉ាគ្មានជម្រើសឡើយ! ប្រសិនបើក្រុមហ៊ុនមិនមានបញ្ហាទេ ប៉ាក៏មិនបង្ខំកូនដែរ !" លោក Ming ពោលទាំងក្ដុកក្ដួល បន្ទាប់មកក៏និយាយពីហេតុចម្បងដែលតម្រូវឲ្យមានពិធីរៀបការដេីម្បីចងសម្ព័ន្ធភាព។

"ក្រុមហ៊ុនមួយនេះជាកេរតំណែលដែលលោកតារបស់កូនខំសាងឡេីង ដូច្នេះវាមានសារៈសំខាន់ណាស់សម្រាប់ប៉ា! ប៉ាមិនចង់បាត់បង់ឡើយ!!"

"កូនយល់ហើយលោកប៉ា! កូនគួរតែយល់ចិត្តលោកប៉ាតាំងពីដំបូង!!" Beomgyu ញញឹមទាំងទឹកភ្នែក ព្រមទាំងអោបលោក Ming យ៉ាងណែន។

នៅទីបំផុត Beomgyu ត្រូវប្រឆាំងនឹងគោលជំហរខ្លួនឯងដេីម្បីគ្រួសាររបស់ខ្លួន។





គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)Where stories live. Discover now