5

833 60 18
                                    

"ស្អីគេ ឯងត្រូវភ្ជាប់ពាក្យ??" Heeseung សឹងដាច់ផ្ងារ នៅពេលBeomgyu និយាយពីការពិតដែលត្រូវកេីតឡេីង។

"អឺ ឯងស្ដាប់មិនខុសទេ!!" Beomgyu , stress ដល់កម្រិតកំពូល ប៉ុន្តែមិនអាចធ្វើអ្វីបានក្រៅពីទទួលយក។

"កុំភ្លេចមកចូលរួមផង!!" និយាយចប់ Beomgyu ក៏ចាកចេញទៅ ទុកឲ្យ Heeseung នៅស្រឡាំងកាំងម្នាក់ឯង។

"ក្រែងថាបដិសេធរហូតដល់ដង្ហេីមចុងក្រោយមិនអញ្ចឹងហ្អេស?!" Heeseung នឹកដល់ពាក្យដែល Beomgyu ធ្លាប់និយាយ បន្ទាប់មកក៏ព្យាយាមទប់សំណើច។

[Skip]

មិនយូរប៉ុន្មាន ពិធីភ្ជាប់ពាក្យក៏ឈានចូលមកដល់។ នៅកន្លែងកម្មវិធីត្រូវបានរៀបចំឡេីងយ៉ាងល្អប្រណិតហេីយ សាកសមនឹងឋានៈនៃគ្រួសារទាំងពីរដែលជាត្រកូលជំនួញល្បីល្បាញ។

រាងតូចមិនបានរំភើបចិត្តសូម្បីបន្តិច ឯ Yeonjun វិញក៏ដូចគ្នា។ Beomgyu ស្លៀកឈុតពណ៌សនិងតុបតែងខ្លួនយ៉ាងស្រស់ស្អាត ធ្វេីឲ្យអ្នកខ្លះភ្លឹកមេីលឡេីងស្លឺ។

Yeonjun មិនអាចបដិសេធពីភាពស្រស់ស្អាតរបស់រាងតូច។ គេទទួលស្គាល់ថា Beomgyu ស្អាតជាងមនុស្សស្រីដែលគេធ្លាប់ទាក់ទងទៅទៀត។ មនុស្សអីស្អាតរកកន្លែងទាស់សឹងតែគ្មាន!!

ថ្លែងពី Heeseung វិញ គេខំរៀបចំខ្លួនយ៉ាងសង្ហាប៉ុន្តែគួរឲ្យស្ដាយដែលមុខរបស់គេជាប់ស្នាមម្រាមដៃ ព្រោះមានអ្នកទះទាំងព្រឹក។

រឿងរ៉ាវគឺវាបែបនៀក...

Heeseung ចូលទៅលាងដៃនៅក្នុងបន្ទប់ទឹក តែពេលចេញមកវិញក៏រអិលជេីងហេីយជ្រុលទៅប៉ះគូទនរណាម្នាក់ដែលកំពុងនិយាយទូរស័ព្ទនៅម្ដុំនោះ ហើយក៏ត្រូវគេទះម៉ាកំផ្លៀង ព្រោះមាត់រអិលពេក។

"ទន់ៗ..." Heeseung បន្លឺឡើង ឯអ្នកម្ខាងទៀតមុខឡេីងក្រហមងាំងព្រោះមានដៃមកប៉ះចំគូទរបស់ខ្លួន។

"រោគចិត្តសម្បេីមណាស់!!" នៅពេលឮអ្វីដែល Heeseung បាននិយាយ, ម្ចាស់គូទក៏លេីកដៃទៅទះគេមួយកំផ្លៀងទុកជាការហាត់ប្រាណ។

"លេីកក្រោយគិតក្នុងចិត្តទៅបានហើយ!" និយាយចប់រាងតូចរហ័សដេីរចេញទៅយ៉ាងលឿន។

គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)Where stories live. Discover now