Yeonjun ស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។ អ្វីដែលគេចង់ជ្រើសរេីសបំផុតនោះគឺសុវត្ថិភាពរបស់ Beomgyu ក៏ប៉ុន្តែគ្រួសារ Choi នឹងទៅជាយ៉ាងណាប្រសិនបេីមនុស្សអាក្រក់ដូច Yeonnam មានសិទ្ធិទៅលើកេរមរតកនិងមុខជំនួញទាំងអស់។
ស្របពេលនោះដែរ Anna ស្រាប់តែចេញមុខចរចាជាមួយនឹង Yeonnam ព្រោះនាងដឹងថា Yeonjun មិនអាចជ្រេីសរេីសបាន។
"បេីលោកយល់ព្រមបញ្ចប់រឿងគ្រប់យ៉ាង ខ្ញុំនឹងអភ័យទោសឲ្យលោក ហើយពួកយើងនឹងទៅរស់នៅបរទេសដូចមុនវិញ!"
ឮពាក្យសម្ដីរបស់ Anna, Yeonnam ចាប់ផ្តើមងាករេចិត្ត ព្រោះវាជាអ្វីដែលគេចង់បានដូចគ្នា តែចិត្តអប្រិយរបស់គេនៅមិនទាន់សាបរលាបអស់ទាំងស្រុងទេីបធ្វេីឲ្យគេនៅស្ទាក់ស្ទេីរបន្តិច។
"អូនយល់ព្រមលេីកលែងកំហុសឲ្យបងគ្រប់យ៉ាងមែនទេ?"
Anna ងក់ក្បាលបញ្ជាក់។ កែវភ្នែករបស់នាងពោរពេញដោយភាពសោះកក្រោះ ហើយគ្មាននរណាម្នាក់អាចស្មានដឹងពីជម្រៅចិត្តរបស់នាងឡេីយ។
"ប៉ុន្តែមានលក្ខខណ្ឌមួយ!!" Yeonnam ងាកមុខទៅរក Yeonjun វិញម្ដង។
"ទ្រព្យសម្បត្តិគ្រួសារ Choi 50% ត្រូវក្លាយជារបស់យេីង!" គេនៅតែមានចិត្តលោភលន់ដដែល។ គ្មានអ្វីដែលអាចកែប្រែសន្ដានអាក្រក់របស់គេបានទេព្រោះគេមិនអាចបោះបង់ការខិតខំប្រឹងរបស់គេចោលត្រឹមពាក់កណ្ដាលទីបានឡេីយ ដូច្នេះគេត្រូវទទួលបានផលមកវិញខ្លះ។
"យល់ព្រម!!" Yeonjun ឆ្លើយតបដោយយគ្មានភាពស្ទាក់ស្ទេីរសូម្បីបន្តិច ធ្វើឲ្យ Yeonnam ញញឹមយ៉ាងមោទនភាព ព្រោះគិតថាខ្លួនជាអ្នកឈ្នះក្នុងល្បែងមួយនេះ។
"ល្អ! យើងនឹងដោះលែងគូដណ្ដឹងរបស់ឯង" Yeonnam ដកទូរស័ព្ទ call ទៅកូនចៅរបស់ខ្លួន។
"ដោះលែងគេទៅ!" Yeonnam បញ្ជាមនុស្សរបស់ខ្លួនឲ្យធ្វេីការដោះលែង Beomgyu ។
"អ្នកនាង Maria មិនព្រមនោះទេចៅហ្វាយ!!" កូនចៅរបស់គេរាយការណ៍។
Yeonnam ដកដង្ហើមធំ។ គេដឹងតាំងពីដំបូងថា Maria ជាមនុស្សដែលមានល្បិចកលខ្ពស់ ប៉ុន្តែគេត្រូវតែបង្ខំចិត្តសហការជាមួយនាង។ Yeonnam បានប្រាប់ទីតាំងដែលគេបានលាក់ Beomgyu ហើយរឿងបន្ទាប់ទុកឲ្យ Yeonjun ជាអ្នកចាត់ចែងដោយខ្លួនឯង។
"ត្រូវប្រយ័ត្នប្រយែងបន្តិចណា៎ ព្រោះ Maria អតីតស្រីស្នេហ៍របស់ឯង មិនងាយនឹងដោះស្រាយជាមួយទេ!" Yeonnam យកដៃទះស្មារបស់ Yeonjun ព្រមទាំងញញឹមចុងមាត់។
"កុំប៉ះយេីងអាចង្រៃ!" Yeonjun គ្រវាសដៃចេញរួចចាប់ក្របួច ក.អាវរបស់អ្នកម្ខាងទៀតដោយប្រេីក្រសែភ្នែកគួរឲ្យខ្លាច។
"បេី Beomgyu មានរឿងអី ឯងក៏មិនរួចខ្លួនដែរ Yeonnam!"
បន្ទាប់មក Yeonjun រហ័សចាកចេញពីទីនោះ និងទៅរកគោលដៅដែល Yeonnam បានប្រាប់។ ពេលនេះគេបារម្ភពីសុវត្ថិភាពរបស់ Beomgyu ខ្លាំងបំផុត ព្រោះមិនដឹងថា Maria មានបំណងអាក្រក់អ្វីនោះទេ។
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ឆ្លៀតសរសេរបានម៉ាញិប 🤏😭
![](https://img.wattpad.com/cover/351042338-288-k920155.jpg)
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។