ព្រឹកឡើង
រាងកាយក្រាស់របស់ Yeonjun បម្រាស់ចុះឡើងនិងព្យាយាមរាវរករាងតូចដែលខ្លួនគេងអោបពេញមួយយប់។ ត្របកភ្នែករបស់គេបេីកយ៉ាងរហ័សនៅពេលស្ទាបប៉ះតែភាពទទេស្អាត។
"គេទៅណាបាត់ហេីយអញ្ចេះ?" គេរអ៊ូខ្សាវៗ ហើយស្ទុះក្រោកអង្គុយដោយផ្អែកនឹងក្បាលគ្រែ។
ស្របពេលនោះដែរគេប្រទះភ្នែកឃេីញ note តូចមួយដែលទុកនៅលេីតុក្បែរនោះ ហើយវិនាទីបន្ទាប់គេរហ័សឈោងយកក្រដាសនោះមកមេីល។
"សុំពេលនៅម្នាក់ឯងមួយរយៈ ខ្ញុំទៅលេងប៉ាម៉ាក់ និងស្នាក់នៅទីនោះ"
អានចប់ ទឹកមុខរាងក្រាស់ប្រែជាជូរ។ មានអារម្មណ៍ថាគេត្រូវបាន Beomgyu បោះបង់ចោល។ ចូលលក្ខណៈស៊ីគេហេីយរត់ចោលបាត់ (╯︵╰)
Yeonjun យល់ថា Beomgyu ប្រហែលទទួលយកមិនទាន់បានទេីបចង់គេចមុខពីគេ ដូច្នេះហើយគេសម្រេចចិត្តបណ្ដោយតាមរាងតូចមួយខ្យល់ទៅចុះ។
និយាយពី Beomgyu វិញគេមកលេងផ្ទះដោយមិនប្រាប់ដំណឹងសូម្បីមួយម៉ាត់។ ប៉ាម៉ាក់និងបងស្រីរបស់គេភ្ញាក់ផ្អេីល និងចម្លែកចិត្តតិចតួច សង្ស័យថា Beomgyu អាចនឹងឈ្លោះគ្នាជាមួយ Yeonjun ។
"ហេតុអីក៏មកទីនេះ?" Bella សួរទៅកាន់ប្អូនប្រុសដែលដាក់ខ្លួនអង្គុយលេីសាឡុងនៅក្បែរ Milky ដែលកំពុងញ៉ាំនំធ្វេីព្រងេីយ មិនខ្ចីខ្វល់ពីវត្តមានរបស់លោកពូសូម្បីបន្តិច។
"ខ្ញុំមកផ្ទះនេះលែងបានហេីយមែនទេ?" Beomgyu និយាយឌឺដងទៅវិញ។ តេីចម្លែកខ្លាំងណាស់ឬគ្រាន់តែគេមកលេងផ្ទះ? សួរមិនសូវទំនងសោះ!!
"មិនមែនឈ្លោះគ្នាជាមួយ Yeonjun ទេដឹង?" ប៉ារបស់គេលូកមាត់ ធ្វើឲ្យរាងតូចរំខានចិត្តមិនស្ទេីរនៅពេលឮឈ្មោះអ្នកខ្លះ។
"ខ្ញុំក៏ចេះនឹកផ្ទះដែរណា! មានតែប៉ាម៉ាក់ទេដែលមិននឹកកូន ហើយឯងផងដែរ Milky!" Beomgyu លេងទឹកមុខកំសត់ ហើយចង្អុលទៅកាន់ក្មួយប្រុសដែលកំពុងសម្លឹងមុខរបស់គេដូចគ្នា។
"ឯងមិនដែលទៅលេងពូសោះ Milky!!" គេឆក់នំពីក្មួយមកដាក់ក្នុងមាត់ រួចធ្វើដូចមិនមានរឿងអីកេីតឡេីង។
![](https://img.wattpad.com/cover/351042338-288-k920155.jpg)
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។