[Beomgyu's POV]
ខ្ញុំខ្លាចដៃប្រុសម្នាក់នេះខ្លាំងណាស់។ គេអាចរំខានប្រសាទខ្ញុំបានគ្រប់វិនាទី តែខ្ញុំក៏សរសើរចិត្តខ្លួនឯងដែលអាចទ្រាំបាន និងមិនគប់គេឲ្យរយះក្បាល។
ពេលវេលាចេះតែដេីរទៅមុខ, ម៉ោងសម្រាកក៏មកដល់ល្មម ព្រោះល្ងាចណាស់ទៅហេីយ។ ខ្ញុំពត់ពេនរាងកាយដែលស្ពឹកស្រពន់បន្ទាប់ពីអង្គុយអស់រយៈពេលជាច្រេីនម៉ោង ភ្លាមនោះ Yeonjun គេប្រាប់ឲ្យខ្ញុំត្រឡប់ទៅផ្ទះមុន ពីព្រោះគេមានណាត់ជាមួយក្រុមការងារនៅម៉ោង7។ តាមមេីលប្រហែលទៅជប់លៀងហេីយ តែខ្ញុំមិនខ្វល់នោះទេទោះគេមិនហៅទៅក៏ដោយចុះ ព្រោះក្នុងចិត្តលួចបន់ឲ្យតែដល់ម៉ោងទៅផ្ទះនឹងអាលបានសម្រាក។
ពេលត្រឡប់មកដល់ភូមិគ្រឹះ Choi , ខ្ញុំបានប្រទះមនុស្សប្លែកមុខ2នាក់ដែលអង្គុយនៅបន្ទប់ទទួលភ្ញៀវ។ ស្របពេលនោះអ្នកស្រី Jing ក៏ណែនាំជនទាំងពីរឲ្យខ្ញុំបានស្គាល់។
"Beomgyu, នេះគឺ Yeonnam ជាពូរបស់ Yeonjun ហើយនោះគឺ Anna ជាប្រពន្ធរបស់ Yeonnam!"
"Ohh ជម្រាបសួរ!" ខ្ញុំអោនបន្តិចព្រមទាំងនិយាយពាក្យគួរសមដាក់លោកពូរបស់ Yeonjun ប៉ុន្តែមេីលទៅគាត់មិនចាស់ជាង Yeonjun ប៉ុន្មានទេ។
"បាទសួស្ដី!" គាត់ញញឹមស្រាលៗបង្ហាញថាគាត់ជាមនុស្សដែលកក់ក្ដៅ ហើយបន្ទាប់មកខ្ញុំក៏រាក់ទាក់ភរិយារបស់គាត់ម្ដង។
"ជម្រាបសួរអ្នកមីង! តែគាត់ក្មេងខ្លាំងណាស់!!" ខ្ញុំនិយាយបែបលេងសេីច ធ្វើឲ្យអ្នកស្រី Jing អស់សំណេីច ហើយ Anna ក៏ញញឹមតាម។
"Beomgyu ពិតជាគួរឲ្យស្រឡាញ់ណាស់!!" Anna សរសេីរហេីយប្ដីរបស់គាត់ក៏យល់យ៉ាងនេះដែរ។
"Yeonjun ប្រហែលជាពេញចិត្តណាស់ហេីយ!" លោកពូ Yeonnam និយាយបែបចំអន់លេង ហើយខ្ញុំបានត្រឹមទទួលយកទាំងមិនចង់។
បន្ទាប់ពីនោះ ពួកយើងក៏ញ៉ាំអាហារពេលល្ងាចជុំគ្នាដោយរីករាយ។ អូ! ភ្លេចប្រាប់ឲ្យឈឹងទៅលោកពូ Yeonnam ត្រូវបានលោកម្ចាស់ Choi Yangដែលជាតារបស់ Yeonjun យកមកចិញ្ចឹម និងពេញចិត្តទទួលស្គាល់ជាកូនប្រុសម្នាក់ទៀតនៃត្រកូល Choi។ លោកពូ Yeonnam បានផ្លាស់ទៅនៅបរទេសក្រោយរៀបការរួច ហើយគាត់ត្រូវត្រឡប់មកវិញដេីម្បីដោះស្រាយការងារមួយចំនួន ។ មួយវិញទៀតគាត់មានអាយុ34ឆ្នាំប៉ុណ្ណោះ គឺចាស់ជាង Yeonjun ប្រហែល4ឆ្នាំ។ ចំណែក Anna វិញមានអាយុ28 ចាស់ជាងខ្ញុំ3ឆ្នាំ។
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។