បន្ទាប់ពីដោះស្រាយការភ័ន្តច្រឡំរបស់ខ្លួនរួចរាល់ Beomgyu ប្រញាប់ប្ដូរទិសដៅទៅបន្ទប់លេខ 111 វិញម្ដង។ ពេលឈានជេីងដល់ខាងមុខបន្ទប់ គេព្យាយាមសម្រួលអារម្មណ៍ ហេីយដកដង្ហើមវែងៗដេីម្បីបន្លប់ភាពភ័យខ្លាច។
Beomgyu រុញទ្វារចូលទៅខាងក្នុង។ គេញញឹមដោយមិនដឹងខ្លួននៅពេលឃេីញ Yeonjun មានសុវត្ថិភាពនិងមិនបានកេីតអ្វីធ្ងន់ធ្ងរ។ គេប្រញាប់សម្ដៅទៅរករាងក្រាស់ដែលគេងលក់នៅលេីគ្រែ ទឹកភ្នែកស្រក់ចុះមកតាំងពីពេលណាក៏មិនដឹង ប៉ុន្តែវាជាទឹកភ្នែកនៃភាពត្រេកអរនៅពេលដឹងថាអ្នកម្ខាងទៀតបានគេចផុតពីគ្រោះថ្នាក់។
"ដល់ពេលដែលខ្ញុំត្រូវបង្ហាញអារម្មណ៍ពិតរបស់ខ្លួនឯងហេីយមែនទេ?" Beomgyu និយាយក្នុងចិត្ត ព្រោះយល់ថាដល់ពេលវេលាហេីយដែលត្រូវប្រាប់ពីអារម្មណ៍ដែលខ្លួនឯងមានទៅកាន់ Yeonjun ។ នៅពេលនេះគេដឹងច្បាស់ហេីយថាគេខ្លាចបាត់បង់រាងក្រាស់ខ្លាំងកម្រិតណា។
"ឆាប់ដឹងខ្លួនឡើងឮទេ? ខ្ញុំមានរឿងដែលចង់ប្រាប់!" Beomgyu យកដៃទៅអង្អែលមុខរបស់ Yeonjun ថ្នមៗ រួចទម្លាក់ស្នាមថេីបនៅលេីបបូរមាត់។
រាងកាយដែលគេងស្ងៀមប្រែជាកម្រេីក បន្ទាប់មកគេបេីកភ្នែកសម្លឹងមេីលជនឆ្លៀតឱកាសដែលលួចថេីបគេអម្បាញ់មិញ។
"មិននឹកស្មានសោះថាគូដណ្ដឹងរបស់ខ្ញុំជាមនុស្សដែលឆ្លៀតឱកាស កេងចំណេញលេីអ្នកជម្ងឺ!"
"នេះដឹងខ្លួនវិញតាំងពីពេលណា?" Beomgyu ភ្ញាក់ផ្អើលបន្តិច ប៉ុន្តែក៏ត្រេកអរ។
"តាំងពីពេលរុញទ្វារចូលមកម្ល៉េះ! មនុស្សស្អីដេីរឮៗដូចដំរី!"
"និយាយស្ដីគួរឲ្យចង់ទះណាស់!!" Beomgyu សម្លក់រាងក្រាស់ដែលចូលចិត្តញ៉ោះ គ្រាន់តែដឹងខ្លួនភ្លាមបានសម្ដីណាស់ គួរឲ្យចង់គក់។
"មុននេះក្រែងមានអីដែលចង់ប្រាប់មិនអញ្ចឹងហី?"
"ឮដែរហ៎ ត្រចៀកល្អគ្រាន់បេី!"
មិនឲ្យខាតពេលវេលាយូរ រាងតូចសម្លឹងចូលកែវភ្នែកថ្លាយង់របស់រាងក្រាស់។ គេដកដង្ហើមមួយខ្សាក រួចសម្រេចចិត្តនិយាយការពិតដែលខ្លួនបានលាក់ទុក។
![](https://img.wattpad.com/cover/351042338-288-k920155.jpg)
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។