15

619 44 12
                                    

កាត់មកដល់ពេលល្ងាច។ រាងតូចរបស់ Anna កំពុងដេីរស្រូបយកខ្យល់អាកាសនៅតាមបណ្ដោយឆ្នេរសមុទ្រ។ នាងរវល់គិតពីរឿងចាស់ៗរហូតដេីរជាន់សំបកខ្យងមុតជេីងហូរឈាមយ៉ាងច្រេីន។

Anna ជាមនុស្សដែលខ្លាចឈាមបំផុត មុខរបស់នាងប្រែជាស្លេកហេីយទន់ជេីងរកដួលសន្លប់តែភ្លាមនោះរាងក្រាស់របស់នរណាម្នាក់ចូលមកទប់ជំហរនាងពីក្រោយ។

" Yeonjun!" Anna បន្លឺខ្សាវៗ ហើយបែកញេីសសស្រាក់ឡេីងត្រជាក់ខ្លួន ធ្វើឲ្យរាងក្រាស់អត់បារម្ភមិនបាន។

Yeonjun រក្សាទឹកមុខស្មេីធេងហាក់គ្មានអារម្មណ៍អ្វីទាំងអស់ ប៉ុន្តែកែវភ្នែករបស់គេបង្ហាញពីក្ដីបារម្ភតូចមួយធ្វេីឲ្យ Anna លួចអរនៅក្នុងចិត្ត។ នាពេលនោះ Yeonjun បានបី Anna នៅក្នុងរង្វង់ដៃព្រោះនាងមិនអាចដេីរបានព្រោះជេីងមានរបួសជ្រៅគួរសម។

រាងក្រាស់បីនាងសម្ដៅទៅផ្ទះលំហែដេីម្បីលាងរបួស ក៏ប៉ុន្តែបានជួបនឹង Yeonnam នៅពាក់កណ្ដាលផ្លូវ។

Yeonnam មិនសូវសប្បាយចិត្តឡើយនៅពេលឃេីញ Yeonjun និង Anna នៅជាមួយគ្នាប៉ុន្តែគេព្យាយាមសម្ដែងទឹកមុខធម្មតា រួចរហ័សសួរនាំពីស្ថានភាពភរិយារបស់ខ្លួន។

"អូនកេីតអីហ្នឹង Anna?"

"គឺអូនមុតសំបកខ្យង!" Anna និយាយតិចៗ ហើយភ្លាមនោះ Yeonjun ក៏ប្រគល់ Anna ឲ្យ Yeonnam ជាអ្នកបីជំនួស។

"តោះប្រញាប់ទៅលាងរបួស!" Yeonnam លេីកបីរាងតូចដោយក្រសែភ្នែកព្រួយបារម្ភ ប៉ុន្តែទឹកមុខរបស់គេពិតជាពិបាកស្មានខ្លាំងណាស់។

កាត់មកដល់ Beomgyu វិញ ពេលនេះកំពុងនិយាយទូរស័ព្ទជាមួយមិត្តជំនិតរបស់គេគឺ Heeseung ហ្នឹងឯង។ ល្បង Hee call មកសួរសុខទុក្ខព្រោះខានជួបមុខគ្នារៀងយូរដែរ ហើយឲ្យតែនិយាយគ្នាម្ដងៗគឺមិនខ្វះរឿងនិយាយនោះទេ និយាយគ្នាជិត2ម៉ោងទៅហេីយនៅមិនទាន់ចប់ទៀត។

"ពេលណាឯងត្រឡប់មកវិញ?" Heeseung សួរទៅកាន់រាងតូច។

"ស្អែកទៅវិញហើយ! នឹកយេីងមែនទេ?" Beomgyu ចំអន់លេងឲ្យតែមានពាក្យនិយាយ។

"នឹកចង់ឆ្កួតទៅហើយ!" Heeseung ចាក់បណ្ដោយ ហើយBeomgyu ធ្វើមុខជ្រេញដូចញ៉ាំក្រូចឆ្មារ។

គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)Where stories live. Discover now