[Yeonjun's POV]
ខ្ញុំឆ្ងល់នឹងទង្វើខ្លួនឯងថាហេតុអីក៏ទៅថេីបក្មេងម្នាក់ហ្នឹង? គិតអី?! ក៏ប៉ុន្តែបបូរមាត់របស់គេពិតជាទន់ខ្លាំងណាស់ដែលអាចពង្វក់ខ្ញុំឲ្យឈ្លក់វង្វេង។ បើសិនគេមិនគក់ខ្នងខ្ញុំទេ ខ្ញុំច្បាស់ជាមិនអាចហាមឃាត់ខ្លួនឯងបានឡើយ! រោគចិត្តសម្បេីមហាស (。ŏ﹏ŏ)
ខ្ញុំនៅតែមិនយល់ថាហេតុអីបានខួរក្បាលបញ្ជាឲ្យធ្វេីរឿងដែលឡប់ៗបែបហ្នឹង? បេីថាមកពីស្រវឹងគឺមិនត្រូវនោះទេ ព្រោះខ្ញុំមិនបានវង្វេង។ So វាជាការតាំងចិត្ត??
"ចប់ហើយ!!" Yeonjun រអ៊ូខ្សាវៗ ព្រមទាំងបេីកបង្ហូរទឹកផ្កាឈូកឲ្យស្រោចលេីរាងកាយ perfect របស់គេ។
[Beomgyu's POV]
តេីគេកេីតឆ្កួតឬយ៉ាងម៉េចហ្នឹងបានជាមកថេីបមាត់ខ្ញុំ? សង្ស័យពុលស្រាឡេីងឡប់ខួរហេីយមេីលទៅទេីបធ្វេីរឿងដែលមិនគប្បីបែបនេះ។ ចាប់ពីពេលនេះទៅ ខ្ញុំត្រូវតែប្រយ័ត្នខ្លួនឲ្យបានល្អជាងមុនហេីយទេីបបាន។
ក្រាក!!!
សម្លេងទ្វារបន្ទប់ទឹកលាន់ឡើង។ Yeonjun គេស្លៀកខោអាវរួចរាល់ស្រេច បន្ទាប់មកគេសម្ដៅមកគ្រែនិងប្រាសខ្លួនគេងក្បែរខ្ញុំ។
បេះដូងរបស់ខ្ញុំលោតញាប់យ៉ាងចម្លែក ខ្ញុំព្យាយាមទប់អារម្មណ៍ព្រោះមិនចង់ឲ្យវាលោតលឿនខ្លាំងពេក លាន់សូរដឹបៗ។
ប្រុសម្នាក់នេះមានឥទ្ធិពលមកលេីខ្ញុំពេកហេីយ!!
ប៉ុន្មាននាទីក្រោយមក ដៃរបស់គេស្រាប់តែដាក់គងលេីចង្កេះរបស់ខ្ញុំ។ ខ្ញុំមិនដឹងថាគេ គេងលក់ឬនៅទេ? ព្រោះខ្ញុំគេងបែរខ្នង ហើយមិនយូរប៉ុន្មានជេីងរបស់គេស្រាប់តែគងខ្ញុំម្ដង ហើយនៅទីបំផុតខ្ញុំសម្រេចចិត្តយកខ្នេីយទៅគេងលេីសាឡុងមុនពេលខ្ញុំរយះទ្រូងស្លាប់។
ព្រឹកឡើង
Yeonjun គយគន់ផ្ទៃមុខតូចៗរបស់ Beomgyu ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់។ គេវិភាគមេីលទម្រង់មុខដ៏ល្អឥតខ្ចោះរបស់អ្នកម្ខាងទៀត ព្រមទាំងលួចសរសេីរក្នុងចិត្តមិនស្ទេីរ។ កំពុងមេីលសុខៗ ដៃរពឹសស្រាប់តែស្ទាបអង្អែលថ្ពាល់ទន់ៗ និងចុចច្រមុះគេលេងយ៉ាងភ្លេីតភ្លេីនរហូតដល់សាមីខ្លួនភ្ញាក់ពីដំណេកទាំងអារម្មណ៍រំខាន។
"ហ៊េីយ តេីចង់ធ្វើអី?!" Beomgyu ស្វាងដូចគេទះនៅពេលដែលបេីកភ្នែកឃេីញមុខ Yeonjun ។ ភ្លាមនោះគេក៏ធាក់រាងក្រាស់មួយជេីងឡេីងដួលផ្ងាកក្រោយ។
"ជេីងធ្ងន់គ្រាន់បេី!" Yeonjun ពោលទាំងឆ្អល់ នេះហើយលទ្ធផលដែលបេះបួយគេទាំងព្រឹក។
"ហាមចូលមកជិតខ្ញុំបែបនេះទៀត!" Beomgyu គម្រាមរួចរហ័សចូលសម្អាតខ្លួនក្នុងបន្ទប់ទឹក។
[Skip]
Yeonjun ត្រូវអ្នកស្រី Jing បង្ខំឲ្យទៅក្រុមហ៊ុនបន្ទាប់ពីខានទៅធ្វេីការជិត2ខែ។ បេីបុគ្គលិកធម្មតាគេបណ្ដេញចោលតាំងពីយូរ ហើយតំណែងជានាយករងហ្នឹងបានខ្សែយោងទេតាមពិត។
ចំណែក Beomgyu វិញ, ត្រូវបានតែងតាំងជាលេខាផ្ទាល់ខ្លួនរបស់ Yeonjun ប៉ុន្ត្តែគេសុំចាប់ផ្ដេីមនៅថ្ងៃស្អែកព្រោះមិនទាន់បានត្រៀមខ្លួន។
ពេលថ្ងៃត្រង់
"កូនGyu! កូនជួយយកអាហារទៅឲ្យ Yeonjun បន្តិចទៅណា៎ ព្រោះគេរវល់ទេីបមិនបានមកផ្ទះ" អ្នកស្រី Jing ឲ្យមេការរៀបចំបាយម្ហូបដាក់ក្នុងប្រអប់។
"គេមិនញ៉ាំអាហារកម៉្មង់ទេឬ?"
"គឺកូន Jun គេចូលចិត្តម្ហូបនៅផ្ទះច្រើនជាង! ជួយយកឲ្យបងបន្តិចទៅណា៎!" អ្នកស្រី Jing ព្យាយាមបញ្ចុះបញ្ចូលឲ្យពួកគេទាំងពីរមានឱកាសជិតស្និទ្ធិគ្នា។
"បាទ- អ្នកមីង!" Beomgyu យល់ព្រមទាំងស្ទាក់ស្ទេីរ ប៉ុន្តែគេមិនអាចប្រកែកនឹងមនុស្សចាស់បាន ទេីបព្រមទៅក្រុមហ៊ុនទាំងបង្ខំចិត្ត។
សម្ព័ន្ធ Choi
Beomgyu ដេីរចេញពីចំណតឡាន ហើយភ្លាមនោះស្រាប់តែភ្ញាក់ព្រេីតនៅពេលឮសម្លេងមួយ។
"មកទីនេះធ្វើអីដែរបងថ្លៃ?"
ហាស!! អ្នកណាជាបងថ្លៃ? មិនទាន់រៀបការឯណា៎ម៉េចក៏ហៅអីបែបហ្នឹង? Beomgyu នៅមិនទាន់ស៊ាំ។
"គឺអ្នកមីង,ឲ្យយកអាហារមកឲ្យ Yeonjun!"
"ហៅអ្នកម៉ាក់តែម្ដងទៅ, មិនយូរទេ បងនឹងរៀបការហេីយមិនអញ្ចឹង?!" Sunoo ក្រេីនរំលឹក ព្រោះ Beomgyu ដូចនៅភាំងៗ។
"មែនហើយៗ!" Beomgyu ញញឹមទាំងមិនសូវសម។
"ម៉ោះ ចាំខ្ញុំនាំបងទៅជួបបង Jun!!" Sunoo ញញឹមបន្តិចតាមចរិតរួសរាយរបស់គេ ហើយក៏អូសដៃ Beomgyu ចូលទៅខាងក្នុង។
![](https://img.wattpad.com/cover/351042338-288-k920155.jpg)
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។