30

690 40 17
                                    

[កាត់មកដល់ Yeonjun ឯណេះវិញ]

ផាំង!!

ស្នូរកាំភ្លេីងបន្លឺឡេីង Yeonjun ព្រិចភ្នែកព្រោះដឹងដល់ការឈឺចាប់នៅពេលដែលគ្រាប់កាំភ្លេីងទម្លុះចូលរាងកាយ។

"អរគុណដែលមកជួយទាន់ពេល!" រាងក្រាស់បន្លឺឡេីង និងសម្លឹងទៅកាន់ Sunoo និង  Heesueng ដែលឈរក្បែរប៉ូលីស3-4នាក់ទៀត។

តាមពិតទៅអ្នកដែលត្រូវគ្រាប់កាំភ្លេីងពិតប្រាកដគឺជា Maria ទៅវិញទេ។ ចំពោះមូលហេតុដែលមានអ្នកមកជួយ Yeonjun ទាន់ពេលវេលាល្អ ក៏ព្រោះតែ Yeonjun ដេីរតាមផែនការដែលគេបានត្រៀមទុក។

គេដឹងថា Maria ជាមនុស្សដែលមានល្បិចកលច្រេីន ដូច្នេះហើយទេីបគេប្រេីប្រាស់ខួរក្បាលឆ្លាតវៃរបស់គេដោយដាក់ GPS នៅជាប់ខ្លួន ហើយគេបានឲ្យ Sunoo ប្ដឹងប៉ូលីស និងនាំក្រុមប៉ូលីសមកតាមក្រោយ។

"ឯងពិតជាអាក្រក់ណាស់ Choi Yeonjun!! អាឃាតករចង្រៃ!"

Maria យកដៃខ្ទប់ស្មាដែលត្រូវរបួស។ កែវភ្នែករបស់នាងពោរពេញទៅដោយកំហឹង។ បេីសិនជាអាច នាងចង់តែចាប់ហែក Yeonjun ឲ្យក្លាយជាចំរៀកតូចៗ ប៉ុន្តែនាងមិនអាចធ្វេីបានក្រៅពីត្រូវឃាត់ខ្លួនដោយប៉ូលីស។

ទីបំផុតគ្រប់យ៉ាងត្រូវបានដោះស្រាយ!

បន្ទាប់ពីចាត់ការរឿងរ៉ាវនៅប៉ុស្តិ៍ប៉ូលីសរួចរាល់ Yeonjun និង Sunoo ក៏ត្រឡប់ទៅភូមិគ្រឹះវិញ។ ប៉ុន្តែអ្វីដែលធ្វេីឲ្យពួកគេនឹកស្មានមិនដល់នោះគឺ...

ដំណឹងមរណភាពរបស់ Anna!!

Yeonjun សឹងទន់ជង្គង់នៅពេលបានឮដំណឹងនេះភ្លាម។ គេទទួលយកមិនបានដែលនាងចាកចេញទៅដោយមិនបានលា។

ទឹកភ្នែកកូនប្រុសស្រក់ចុះមកដោយមិនដឹងខ្លួន គេអាណិតនាងដែលជួបរឿងលំបាកលំបិនជាច្រេីនរហូតធ្វេីឲ្យនាងសម្រេចចិត្តជ្រេីសរេីសទីបញ្ចប់ដ៏គួរឲ្យសង្វេគ។ ចុងក្រោយ មនុស្សល្អៗក៏ត្រូវបាត់បង់ជីវិតពីផែនដីមួយនេះ។

[Skip]

ពិធីបុណ្យសពរបស់ Anna ត្រូវបានចាត់ចែងតាមប្រពៃណី។ មនុស្សគ្រប់គ្នាស្លុតចិត្តជាខ្លាំងនៅពេលបានដឹងពីមូលហេតុនៃការស្លាប់របស់នាង រួមទាំង Beomgyu ផងដែរ។

Beomgyu អង្គុយក្បែរ Yeonjun ដែលអង្គុយស្ងៀមលេីកៅអី។ កែវភ្នែកមុតរបស់គេនៅពេលនេះគឺជោគជាំទៅដោយភាពសោកសៅ។

រាងតូចដាក់ដៃលេីស្មារបស់គូដណ្ដឹង និងអង្អែលថ្នមៗ។ គេយល់អារម្មណ៍របស់ Yeonjun ច្បាស់ជាងអ្នកណាទាំងអស់ ព្រោះ Anna ធ្លាប់ជាមនុស្សដែល Yeonjun ស្រឡាញ់បំផុត ទោះបីពេលនេះរាងក្រាស់មិនបានស្រឡាញ់នាងតទៅទៀតក៏ពិតមែន ប៉ុន្តែគេនៅតែមានកូនចិត្តមួយដែលនៅដិតដាម។

ចំណែក Yeonnam វិញ គេកំពុងស្នាក់នៅមន្ទីរពេទ្យពីព្រោះស្ថានភាពរបស់គេគឺមិនខុសពីមនុស្សវិកលចរិតប៉ុន្មានឡេីយ។

គេទទួលយករឿងនេះមិនបាន គេស្រែកឆោរឡោពេញមន្ទីរពេទ្យ និងវាយធ្វេីបាបខ្លួនឯងរហូតបែកឈាមពេញខ្លួន ដល់ថ្នាក់ក្រុមគ្រូពេទ្យត្រូវចាក់ថ្នាំដេីម្បីរម្ងាប់សតិ។

ពេលនេះ Yeonnam រស់នៅពិបាកជាងស្លាប់ទៅទៀត!

[មួយឆ្នាំក្រោយមក]

Yeonjun និង Beomgyu កំពុងឈរនៅចំពោះមុខផ្នូររបស់ Anna។ រាងក្រាស់ដាក់ផ្កាកុលាបពណ៌សមួយបាច់នៅចំពោះមុខរូបថតដែលញញឹមយ៉ាងស្រស់មកកាន់ពួកគេ។

"ថ្ងៃនេះពួកយើងមានដំណឹងល្អដែលចង់ប្រាប់!" Yeonjun ឧទានឡើងព្រមទាំងកាន់ដៃរបស់ Beomgyu យ៉ាងណែន។

"អាទិត្យក្រោយនេះ ពួកយើងរៀបការហើយណា៎!" Beomgyu និយាយឃ្លាបន្ទាប់ដោយមិនភ្លេចងាកមកសម្លឹងមុខ Yeonjun ដោយក្ដីស្រឡាញ់។

រំពេចនោះ ខ្យល់ត្រជាក់ស្រាប់តែរសាត់មករំភេីយៗហាក់ជាសញ្ញាដែលបញ្ជាក់ការដឹងឮរបស់នរណាម្នាក់។ ស្របពេលនោះដែរស្លឹកឈេីជាច្រេីនស្រាប់តែធ្លាក់ចុះមកពីខាងលេីដេីមឈេីដែលមាននៅបរិវេណនោះដែលប្រៀបដូចនឹងការអបអរចំពោះដំណឹងល្អរបស់គូស្នេហ៍មួយគូនេះ។




[ចប់]






គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)Where stories live. Discover now