25

514 37 30
                                    

មួយអាទិត្យក្រោយមក

"ពួកយើងផ្ដាច់ពាក្យទៅ Beomgyu!!" សម្លេងបែបសោះកក្រោះបន្លឺឡើងពីបបូរមាត់របស់ Yeonjun។ កែវភ្នែករបស់គេមានតែភាពទទេស្អាត ហាក់បាត់បង់នូវក្ដីស្រឡាញ់ដែលមានចំពោះរាងតូច។

"ហេតុអីទៅ? ក្រែងពួកយើងទេីបតែយល់ចិត្តគ្នាមិនអញ្ចឹងឬ?" រាងតូចស្រាលខ្លួនដូចសំឡីនៅពេលឮប្រយោគដែលនឹកស្មានមិនដល់។

"ព្រោះខ្ញុំមិនអាចលះបង់ភាពជាព្រាននារីបានទេ! ខ្ញុំសង្ហារយ៉ាងនេះ ហេតុអីត្រូវស្ម័គ្រស្មោះជាមួយមនុស្សតែម្នាក់ ទាំងដែលខ្ញុំជាមនុស្សដែលចូលចិត្តចែករំលែកក្ដីស្រឡាញ់!"

"ប្រុសចង្រៃ!!" ភ្លេីងកំហឹងនៅក្នុងចិត្តរបស់ Beomgyu កំពុងឆាបឆេះសន្ធោសន្ធៅ។ គេក្ដាប់ដៃយ៉ាងណែន រួចទះរាងក្រាស់មួយកំផ្លៀង។

ផាច់!!

ភ្លាមនោះសម្រែកនៃភាពឈឺចាប់ស្រាប់តែបន្លឺឡេីង។ Yeonjun ក្រោកអង្គុយដោយផ្អែកនឹងក្បាលគ្រែ ហើយទឹកមុខងឿងឆ្ងល់ផុសឡេីងនៅលេីផ្ទៃមុខសង្ហាររបស់គេព្រោះមិនយល់ថាហេតុអ្វីបាន Beomgyu ក្រោកមកទះកំផ្លៀងគេទាំងកណ្ដាលយប់។

"មានរឿងអី?" គេចោទសួរទៅរាងតូចដែលបង្ហាញទឹកមុខមិនសូវស្រស់ហាក់មិនពេញចិត្តនឹងរឿងអ្វីមួយ។

"មុននេះខ្ញុំយល់សប្តិថាលោកសុំខ្ញុំផ្ដាច់ពាក្យ!"

ឮសម្ដីរបស់រាងតូច Yeonjun សឹងបោកក្បាលនឹងគ្រែ។ នេះគេស៊ីមួយកំផ្លៀងដោយសារការយល់សប្តិឬ? ព្រះអេីយ ហេតុអ្វីរឿងស្រមេីស្រម៉ៃត្រូវមកពាក់ព័ន្ធនឹងជីវិតពិតដែរ?

"ម៉េចបានត្រូវទះមែនទែន?"

"ព្រោះទប់កំហឹងមិនបាន!" Beomgyu តបនឹងសំណួរ រួចប្រាសខ្លួនគេងវិញ ធ្វើដូចមិនមានរឿងអ្វីកេីតឡេីង។

"មិនសុំទោសទេហេ?!" Yeonjun មិនអស់ចិត្តដែលត្រូវឈឺខ្លួន។ គេស្ទុះទ្រោបទៅលេីកាយតូច រួចប្រេីក្រសែភ្នែកព្រាននារីដែលអាចឆក់បេះដូងអ្នកអាន។

"ប៉ុណ្ណឹងខឹងដែរហ៎? អីក៏ប្រកាន់ច្រេីនម្ល៉េះ!!" Beomgyu សម្លក់មុខរាងក្រាស់បន្តិច គ្រាន់ច្រឡំទះតិចតួចសោះខឹងដែរ ខ្វះភាពអត់ធ្មត់។

គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)Where stories live. Discover now