[Yeonjun's POV]
គ្រប់គ្នាងឿងឆ្ងល់ពីទង្វេីរបស់ខ្ញុំ ប៉ុន្តែខ្ញុំមានហេតុផលផ្ទាល់ខ្លួនដែលត្រូវធ្វេីបែបហ្នឹង។
ទីមួយវាជាទម្លាប់, ទីពីរដេីម្បីសាកចិត្ត!!
ពេលដែលខ្ញុំបែកគ្នាពី Anna, ខ្ញុំឈឺចាប់ខ្លាំងណាស់រហូតធ្វេីឲ្យខ្ញុំផ្លាស់ប្ដូរអត្តចរិតខ្លួនឯងទាំងស្រុង និងចាត់ទុកមនុស្សស្រីជាល្បែងកម្សាន្តដូចសព្វថ្ងៃ។ Good boy gone bad 😞
មួយវិញទៀត ខ្ញុំចម្លែកចិត្តបន្តិចបន្តួចដែលគូដណ្ដឹងរបស់ខ្ញុំគេមិនខ្វាយខ្វល់ពីខ្ញុំទាល់តែសោះ។ គេមិនបានបិទសិទ្ធិសេរីភាពដូចអ្វីដែលខ្ញុំធ្លាប់គិត។ ពីមុនខ្ញុំមិនចង់ភ្ជាប់ពាក្យ ឬរៀបការគឺដោយសារខ្លាចមានអ្នកប្រេីសិទ្ធិជាគូគាប់មកបំបិទសេរីភាពផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្តែពេលនេះវាខុសទាំងស្រុង ព្រោះគូដណ្ដឹងរបស់ខ្ញុំគេគ្មានប្រតិកម្មអ្វីបន្តិចឡើយ។
ត្រង់ចំណុចនេះ ខ្ញុំគួរតែសប្បាយចិត្តប៉ុន្តែវាផ្ទុយពីនោះទៅវិញ។ គេធ្វើឲ្យខ្ញុំឆ្ងល់អេីយសែនឆ្ងល់, តេីគេជាមនុស្សដែលមានបេះដូងដែរឬអត់ណ៎?
[Beomgyu's POV]
ខ្ញុំមិនយល់នោះទេថាហេតុអីមិត្តរបស់ខ្ញុំវាក្ដៅក្រហាយជាងសាមីខ្លួនគេទៅទៀត? ថ្ងៃនេះជាថ្ងៃអាទិត្យហើយ Heeseung គេបានណាត់ខ្ញុំមកកន្លែងមួយដេីម្បីនិយាយគ្នា ហើយរឿងនោះជារឿងដែលហួសចិត្តបំផុត។
"នែ Beomgyu! ឯងគួរប្រេីសិទ្ធិជាគូដណ្ដឹងខ្លះហេីយណា៎!! ឃេីញគេធ្វើរឿងមិនគប្បីអញ្ចឹង ឯងមិនមានអារម្មណ៍អីទេហី?" ល្បង Hee គាត់សួរមកខ្ញុំបែបមិនសុខចិត្ត។
"បេីយេីងមិនបានស្រឡាញ់គេផង ឯងឲ្យយេីងទៅប្រេីសិទ្ធិស្អីទៅ!!" ខ្ញុំលេីកចិញ្ចេីមបន្តិច និងសម្លឹងមុខមហាមិត្តដែលកំពុងចាំស្ដាប់ចម្លេីយ។
"ហាក!! តែគេជាគូដណ្តឹងឯងទាំងមូលណា៎ មិនទេីសទាល់ទេឬដែលគេបណ្ដេីរស្រីផ្សេង?"
"សំខាន់គេចុះផ្សាយព័ត៌មានឡើងផ្អើលទៀតផង!" Heeseung បន្តប្រាប់ខ្ញុំយ៉ាងវែងអន្លាយ គិតៗទៅមានអារម្មណ៍ថា Heeseung កំពុងចាក់រុកខ្ញុំយ៉ាងម៉េចមិនដឹង។
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។