"នោះហើយជា office របស់គាត់!" Sunoo ចង្អុលបន្ទប់ដែលនៅចុងគេ រួចនិយាយបន្ត...
"ហេីយស្អែកបងត្រូវមកធ្វើការនៅទីនេះដូចគ្នា"
"អរគុណដែលបានប្រាប់!" Beomgyu ញញឹមតិចៗ តាមបែបគួរសមព្រោះមិនទាន់ទម្លាប់នឹងអនាគតប្អូនថ្លៃ។
"មិនអីនោះទេ! និយាយអញ្ចឹងខ្ញុំលាហេីយណា៎ ព្រោះមានការងារដែលត្រូវបង្ហេីយ!" Sunoo បង្ហាញស្នាមញញឹមស្រស់ស្រាយរបស់គេ ហើយ Beomgyu ក៏ងក់ក្បាលជំនួសពាក្យឆ្លេីយតប។
"Bye bye បងថ្លៃ!" Sunoo ឆ្លៀតលាម្ដងទៀតមុននឹងទៅ។
Beomgyu ឈានជេីងទៅខាងមុខបន្ទប់របស់ Yeonjun តែភ្លាមនោះទ្វារក៏របេីកល្មមដោយលេចចេញនារីម្នាក់ដែលមានមុខមាត់ប្រហែលៗ។
នាងគឺ Maria, នារីដែល Yeonjun បណ្ដេីរនៅយប់នោះ!!
Maria សម្លឹងមេីល Beomgyu បន្តិច ព្រមទាំងពេបមាត់បែបមិនពេញចិត្ត។ មិនគិតច្រើន រាងតូចចូលទៅខាងក្នុងបន្ទប់ដែលមានសភាពរញ៉េរញ៉ៃ ហើយប្រទះឃេីញរាងក្រាស់កំពុងតែពាក់អាវ។
"នេះពួកគេទេីបតែមានអីៗនឹងគ្នាឬ?!" Beomgyu និយាយក្នុងចិត្ត ហើយក៏អាចកាត់ន័យយល់នៅពេលឃេីញសភាពការណ៍ដែលនៅចំពោះមុខ។
"ឥតកេរ្តិ៍ខ្មាស!!"
"មកមានការអី?" Yeonjun សួរទៅកាន់រាងតូចដែលដាក់ប្រអប់បាយនៅលេីតុ។
"អ្នកមីងឲ្យយកបាយមកឲ្យ!" និយាយចប់ Beomgyu បម្រុងនឹងដេីរចេញក៏ប៉ុន្តែរាងក្រាស់បង្អាក់ដំណេីរ។
"ឈប់សិន! មិននៅញ៉ាំជាមួយគ្នាទេហ្អេស?!"
"អត់ទេ ព្រោះខ្ញុំប្រតិកម្ម!" Beomgyu បង្ហាញឫកពា ញញេីតព្រោះអ្នកម្ខាងទៀតលេីសពេកហេីយដែលមានអីៗទាំងកណ្ដាលថ្ងៃហេីយមិនលេីកលែងសូម្បីកន្លែងធ្វើការ នេះនៅមានមុខបបួលគេឲ្យញ៉ាំបាយនៅកន្លែងដែលគគ្រិចអញ្ចឹងទៀត?
Yeonjun មិនមាត់តែគេសង្កេតគ្រប់សកម្មភាពរបស់រាងតូច ហើយធ្វើឲ្យគេមានអារម្មណ៍ថាអស់សំណើច។
"លាសិនហើយ!!" Beomgyu ដេីរចេញឡេីងញាប់ជេីង។ស្បថហើយដែលជួបហេតុការណ៍បែបនេះ!
"ព្រះអេីយ!! លេីកទីមួយហើយដែលខ្ញុំជួបមនុស្សប្រភេទនេះ! ចេះទៅរួចណ៎?" Beomgyu និយាយខ្សាវៗតែម្នាក់ឯង ហើយសែនហួសចិត្តនឹងបង Jun ខ្លាំងៗ។
"វាធ្វើឲ្យខ្ញុំស្អប់គេលេីសដេីម!!"
[Skip]
Beomgyu ណាត់សម្លាញ់របស់គេមកហាងកាហ្វេ ព្រោះមានរឿងដែលចង់ស៊ីត្រាវ ហើយគ្មានអីក្រៅពីរឿងថ្ងៃមិញឡេីយ។
"ឯងមានការសំខាន់អីដែលចង់ប្រាប់ហាស?!" Heeseung សួរទៅកាន់មិត្តដែលធ្វេីមុខពិបាកមេីល។
"ឯងដឹងអត់ ថ្ងៃមិញយេីងឃេីញ Yeonjun និងស្រីរបស់គេមានអីៗនៅ office!"
"ថាម៉េច? ទាំងកណ្ដាលថ្ងៃ?!" Heeseung ភ្លាត់មាត់និយាយខ្លាំងៗចង់ផ្អេីលភ្ញៀវ តែ Beomgyu រហ័សខ្ទប់មាត់ទាន់។
"កុំជំទាលឮៗពេក!" Beomgyu សម្លក់បន្តិច ហើយ Heeseung ក៏សម្រួលឫកពាឡេីងវិញ។
"ឯងឃេីញផ្ទាល់ភ្នែក?" ល្បង Hee គាត់ចង់ដឹង។
"អត់ទេ! ពេលគេរួចរាល់" Beomgyu ពោលទាំងព្រឺសម្បុរខ្ញាកៗ។
"ហើយចង់ប្រាប់យេីងតែប៉ុណ្ណឹងទេហ្អេស?!" Heeseung ស្រង៉ាកចិត្តបន្តិច ព្រោះគេខំចេញពីធ្វើការមុនម៉ោងស្មាន Beomgyu មានរឿងអីដែលសំខាន់ខ្លាំង។
"អឺ មានតែប៉ុណ្ណឹងឯង!"
"ងាប់ហេីយ!! ស្មានថាមានអីសំខាន់ជាងនេះ" Heeseung យកដៃទះថ្ងាសបែបហួសចិត្តបំផុត តែរំពេចនោះស្រាប់មានសម្លេងញែតៗមួយបន្លឺឡេីង...
"បងថ្លៃ! បងមកធ្វើអីជាមួយអារោគចិត្តនេះ?!"
ស្អីគេ!! អ្នកណាជាមនុស្សរោគចិត្ត?
Heeseung រំលឹកការចងចាំ ហើយក៏នឹកដល់ហេតុការណ៍នៅថ្ងៃភ្ជាប់ពាក្យរបស់ Beomgyu ។ នេះគឺម្ចាស់គូទទន់ៗទេតេី!!!
"និយាយពីអីហ្នឹង Sunoo, នេះ Heeseung ជាមិត្តរបស់បង!!" Beomgyu ណែនាំប្រាប់អនាគតប្អូនថ្លៃ។ មិត្តភក្តិតាំងពីក្មេងណា៎ មិនមែនមនុស្សរោគចិត្តនោះទេ។
"ស្អីគេ? នេះជាប្អូនថ្លៃឯងហ្អេស?!" Heeseung ចង្អុលមុខ Sunoo ព្រមទាំងហួសចិត្តចូល80។
ផែនដីនេះតូចចង្អៀតពេកហើយ!!
"អ្នកទាំងពីរធ្លាប់ស្គាល់គ្នាដែរឬអត់?" Beomgyu សម្លឹងមុខពួកគេឆ្លាស់គ្នាទៅវិញទៅមក។
"មិនដែលស្គាល់ទេ តែធ្លាប់ជួបគ្នាម្ដង!" Sunoo និយាយទាំងអៀនខ្មាស។
"នៅពិធីភ្ជាប់ពាក្យរបស់ឯងនោះអី!" Heeseung ជួយបន្ថែម។ បេីអាចគេចង់ជ្រែកដីឲ្យផុត។
"អរ អញ្ចឹងទេហ្អេស! ស្គាល់គ្នាពីពេលនេះក៏ល្អដែរ!" Beomgyu កត់សម្គាល់ពីភាពប្លែកៗ ប៉ុន្តែគេរក្សាភាពស្ងៀមស្ងាត់។
"ពិតមែនហើយ!" Sunoo និង Heeseung និយាយព្រមគ្នាទាំងមិនសូវសម ព្រោះម្នាក់ៗនៅខ្មាសអៀនចំពោះរឿងថ្ងៃនោះ។
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។