21

644 52 10
                                    

At night 🌃

Beomgyu និង Heeseung បានមក club មួយកន្លែងព្រោះត្រូវបានមិត្តរួមថ្នាក់កាលពីវិទ្យាល័យហៅមកជប់លៀងជុំគ្នាដេីម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗ។

សម្លេងតន្ត្រីលាន់ឮរំពងដែលញ៉ាំងឲ្យបរិយាកាសមានភាពអ៊ូរអរ។ Beomgyu មិនសូវចូលចិត្តកន្លែងបែបនេះប៉ុន្មានឡេីយតែត្រូវ Heeseung បង្ខំឲ្យមកជាមួយដេីម្បីបានជាគ្នា។ រាងតូចសម្លឹងមេីលមិត្តរួមថ្នាក់របស់ខ្លួនរាំលេងយ៉ាងសប្បាយទៅតាមចង្វាក់ភ្លេង ហើយខ្លះទៀតត្រូវគេបង្ខំឲ្យផឹកឡេីងទន់.កទៅហេីយ។

Beomgyu សម្លឹងមេីលនាឡិកាដែលពាក់ជាប់ដៃ។ ម៉ោង11យប់ទៅហេីយ ប៉ុន្តែកម្មវិធីនៅមិនទាន់បញ្ចប់ទៀត។ រាងតូចកេះ Heeseung ជាសញ្ញាប្រាប់ថាចង់ទៅផ្ទះក៏ប៉ុន្តែ Heeseung នៅរវល់ជល់កែវជាមួយក្រុមមិត្តភក្តិផ្សេងៗទៀត ដែលធ្វើឲ្យរាងតូចដកដង្ហេីមធំជាច្រេីនសារ។

Beomgyu សម្រេចចិត្តថាទៅផ្ទះមុន ក៏ប៉ុន្តែត្រូវគេហាមឃាត់ទេីបបង្ខំចិត្តអង្គុយចុះទាំងមុខមិនរីក។ រំពេចនោះវត្តមានមនុស្សធ្លាប់ស្គាល់ក៏បង្ហាញឡេីងព្រមទាំងហុចស្រាមួយកែវឲ្យ Beomgyu ផងដែរ។

"ខានជួបគ្នាយូរហើយ ផឹកកំដរបងមួយកែវទៅណា៎" សម្លេងគ្រលរស្រាប់តែបន្លឺឡេីងដែលដាស់ចំណាប់អារម្មណ៍ Beomgyu ឲ្យងេីយទៅមេីលម្ចាស់សម្លេង។

បុរសមាឌមាំ និងមានផ្ទៃមុខសង្ហាខាបព្រលឹងកំពុងញញឹមស្រាលៗដាក់ Beomgyu ។ រាងតូចអេះអុញបន្តិចតែក៏ព្រមទទួលយកកែវស្រាមកក្រេប ព្រោះម្នាក់នោះជាសិស្សច្បងដែលគេគោរព។ គាត់មានឈ្មោះថា Eunho ធ្លាប់ជួយបង្រៀនបន្ថែមដល់ Beomgyu និង Heeseung កាលនៅរៀន។

"សុខសប្បាយដែរទេសិស្សច្បង?" Beomgyu សួររាក់ទាក់ធ្វេីឲ្យអ្នកម្ខាងទៀតរំភេីបស្ទេីរហោះ ព្រោះគាត់លួចចាប់អារម្មណ៍ Beomgyu តាំងពីនៅរៀនមកម៉្លេះ។

"សុខធម្មតាទេ! ចុះ Beomgyu វិញ?"

ពួកគេទាំងពីរបន្តសំណេះសំណាលគ្នាទៅវិញទៅមក ហើយមាននរណាម្នាក់លួចថតសកម្មភាពរបស់ពួកគេពីចម្ងាយ។

ទឺង!!!

សម្លេងសារលាន់ឮពីទូរស័ព្ទរបស់ Yeonjun ។ រាងក្រាស់ចូលក្នុងប្រអប់សារដេីម្បីមេីល តែវិនាទីនោះក្នុងខ្លួនស្រាប់តែក្ដៅឆេវដូចមាននរណាជះទឹកក្ដៅដាក់។

គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)Where stories live. Discover now