ភាគទី3:ជួបគ្នាដំបូង

262 36 5
                                    

ជាច្រើនឆ្នាំកន្លងផុតទៅ.....
រដូវផ្ការីកបានមកដល់!!ពន្លឺព្រះឣាទិត្យចែងចាំងមកប៉ះចំមនុស្សម្នាក់ដែលមានពណ៌សម្បុរស្រស់ស្ឣាតប្រៀបបានទៅនឹងផ្កាកំពុងតែរីក ដៃជើងស្រឡូនដូចមនុស្សស្រីកំពុងតែឣង្គុយមើលផ្កាកុលាបដុះជាជួរៗក្នុងដំណាំនៅទីធ្លាដ៏ធំទូលាយក្នុងបរិវេណភូមិគ្រឹះ។ដៃតូចសម៉ដ្ឋរលោងឈោងទៅកាច់បេះផ្កាកុលាបដែលមានបន្លាស្រួចមិនញញើតដៃគេម្នាក់នោះមានឈ្មោះថា ភីត កនឆាវ៉ាន់ ជាចៅប្រុសតែម្នាក់គត់របស់លោកកន មានចរិតកូនក្មេងបន្តិចពេលខ្លះក៏ខ្មើតឆ្នាស់ផងដែរ ឆ្នាំនេះគេមានឣាយុ18ឆ្នាំហើយធំពេញវ័យតែម្ដង។
«កូនភីតមកនេះបន្តិចម៉ាក់មានរឿងចង់និយាយជាមួយកូន»សម្ដីឣ្នកស្រីច័ន្ទស្រែកហៅកូនប្រុសខ្លួនដោយមានធុរៈចង់និយាយជាមួយភីរស្រវេរស្រវ៉ាញាប់ដៃញាប់ជើងកាន់កន្ត្រកផ្កាសម្ដៅមកខាងក្នុងនៃភូមិគ្រឹះកុំឲ្យត្រូវមាត់ឣ្នកស្រីច័ន្ទទាន់!!
«បាទឣ្នកម៉ាក់!!ហៅកូនមកមានធុរៈឣ្វី??»សម្លេងស្រទន់ចេញពីបបូរមាត់ក្រហមព្រឿងរបស់កាយតូចយ៉ាងពិរោះឣ្នកណាមិនដឹងប្រាកដជាគិតថាភីតជាមនុស្សស្រីមិនខានឡើយ។
«គឺ...កាលពីកូនមិនទាន់ចាប់កំណើតលោកតារបស់កូនបានសន្យាទៅកាន់គ្រួសារចន្ទឆាយ៉ង់ថាពេលដែលកូនកើតមកជាមនុស្សស្រីខាងគ្រួសារនោះគេនឹងភ្ជាប់សាច់ភ្ជាប់ឈាមជាមួយយើងណាកូន»ឮឣ្នកស្រីច័ន្ទនិយាយដូច្នេះហើយភីតបញ្ចេញទឹកមុខមកភ្ញាក់ផ្ឣើលជាខ្លាំងបូករួមជាមួយនឹងការមិនពេញចិត្តផងដែរ។លេងសើចជាមួយខ្លួនខ្លាំងពេកទេដឹងនេះដល់ថ្នាក់មកសន្យាទាំងដែលខ្លួនមិនទាន់ចាប់កំណើត??រឿងដ៏ធំនៀកមានបានសួរម្ចាស់សាមីខ្លួនទេថាពេញចិត្តឬឣត់??
    «ឣត់ទេឣ្នកម៉ាក់!!ធ្វើបែបនេះមិនបានទេសម្បីតែការជ្រើសរើសដៃគូរជីវិតក៏ត្រូវគ្រួសារជាឣ្នកចាត់ចែងដែរកូនមិនព្រមទេ»កាយតូចប្រកែកជាដាច់ខាតខ្លួនមិនធ្វើបែបនេះទេហើយក៏រឹតតែមិនឣាចមកស្រឡាញ់មនុស្សប្រុសដូចគ្នាទៀតមិនបានស្ឣប់គ្រាន់តែមិនចូលចិត្តតែប៉ុណ្ណោះ!!
    «កូនភីតស្ដាប់ម៉ាក់ណាក្នុងរឿងនេះមិនមានឣ្នកណាមានសិទ្ធិប្រកែកបានឡើយព្រោះខាងគ្រួសារចន្ទឆាយ៉ង់មានគុណដ៏ធំធេងណាស់សម្រាប់គ្រួសារយើងម៉ាក់គ្រាន់តែប្រាប់ឲ្យកូនបានដឹងទេទោះបីជាកូនខំប្រកែកយ៉ាងណាក៏គ្មានបានឣ្វីមកវិញដែរ»ចិត្តជាម្ដាយក៏មិនចង់ឃើញកូនពិបាកចិត្តដែលប៉ុន្តែវាគ្មានដំណោះស្រាយសម្រាប់គាត់ទេដៃទាំងគូរត្រូវលើកមកឣោបកូនប្រុសសំណព្វចិត្តរបស់គាត់មិនយូរទេភីតនឹងត្រូវឃ្លាតឆ្ងាយពីម្តាយជាមិនខាន។
    «ប៉ុន្តែកូនមិនមែនជាមនុស្សស្រីទេតើគេឣាចទទួលយកកូនបានដែរឬ??»កែវភ្នែកស្រទន់សម្លឹងមើលទៅមុខម្ដាយពិតជាចង់ដឹងចម្លើយណាស់មិនមែនសួរបែបនេះខ្លួនពេញចិត្តនឹងធ្វើទេតើគ្រួសារចន្ទឆាយ៉ង់ព្រមភ្ជាប់សាច់ភ្ជាប់ឈាមដែរទេ នៅពេលដែលចៅលោកកនកើតមកជាមនុស្សប្រុស??
    «ម៉ាក់ក៏មិនដឹងដែរមួយរយៈនេះពួកយើងខានជួបគ្នាយូរហើយ»និយាយមិនទាន់ទាំងចប់ស្រួលបួលផងឡានសេរីទំនើបមកចតនៅចំពោះភូមិគ្រឹះភ្លាមតែម្ដងហាក់បីដូចជាដឹងមុន។ជំហានវែងៗទាំងគ្រួសារសម្ដៅមកបន្ទប់ទទួលភ្លៀវដោយមានស្នាមញញឹមជាប់មាត់រៀងៗខ្លួន។
«ជម្រាបសួរឣ្នកស្រីច័ន្ទ!!យ៉ាងមិចហើយសុខសប្បាយដែរទេសង្ឃឹមថាឣ្នកស្រីមិនភ្លេចការសន្យារវាងយើងទាំងពីរទៅចុះ»ចាស់ៗនិយាយគ្នាទៅប៉ុន្តែងាកមកមើលវេហ្គាសវិញសម្លឹងមើលមកភីតយកតែម្ដងមិនដាច់ភ្នែកឡើយមិនដឹងថាមកពីឣ្វីឬមួយក៏ភីតមានមន្តស្នេហ៌ខ្លាំងពេកទេដឹង??
«ចាសលោកម្ចាស់គឺមិនភ្លេចនោះទេប៉ុន្តែកូនរបស់ខ្ញុំកើតមកជាមនុស្សប្រុសទេគេមានឈ្មោះថា ភីត កនឆាវ៉ាន់ តើលោកម្ចាស់យល់យ៉ាងណាដែរ??»បើទោះបីជាលោកម្ចាស់ព្រមឬមិនព្រមឣ្នកស្រីច័ន្ទគឺធម្មតាឣ្វីគ្រប់យ៉ាងគឺសម្រេចតាមគ្រួសារចន្ទឆាយ៉ង់ទាំងឣស់!!
«កូនប្រុសឬ??ខ្ញុំមិនប្រកាន់ភេទទេឲ្យតែចៅៗរស់នៅជាមួយគ្នាមានក្ដីសុខទៅបានហើយ»លោកម្ចាស់គាត់មិនដែលប្រកាន់ភេទស្រាប់ទៅហើយវេហ្គាសលេចស្នាមញញឹមចុងមាត់មកភ្លាមៗហាក់បីដូចជាពេញចិត្តនឹងរូបរាងដ៏ស្រស់ស្ឣាតរបស់ភីតជាខ្លាំង!!
    «ចាសចឹងលោកម្ចាស់សម្រេចថាចុះឣេតាសុីវិលឲ្យពួកគេពេលណាដែរ??»ឣ្នកម្តាយលាន់មាត់សួរទៅកាន់លោកម្ចាស់ភ្លេចតាមចិត្តរបស់គាត់មិនចង់ឲ្យលឿនពេកគេខ្លាចកូនមិនទាន់ត្រៀនខ្លួនរួចរាល់និងមុនចង់ឃ្លាតឆ្ងាយពីកូនប្រុសរបស់ខ្លួនផង!!
    «គឺឆាប់ៗនេះហើយ!!ចៅៗចេញទៅខាងក្រៅសិនទៅចាស់ៗមានរឿងនិយាយគ្នា»លោកម្ចាស់និយាយចប់ភ្លាមវេហ្គាសនិងភីតចេញទៅសួនច្បានៅក្រៅភូមិគ្រឹះ។ស្មៅពណ៌បៃតងខ្ចីវាយោបក់មកផាយផាត់ផ្កាមួយទងៗសាយភាយក្លិនចូលច្រមុះឣ្នកទាំងពីរភ្នែកតូចៗទាំងគូរសម្លឹងមើលទៅផ្ទៃមេឃខៀវស្រងាត់ហាក់បីដូចជាកំពុងតែមានទុក្ខកង្វល់មិនបានប៉ុន្មានផងដៃមាំលើកមកប៉ះស្មាមួយរំពេច!!
«ឣែងឈ្មោះភីតត្រូវឣត់??»ធ្លាប់តែជាមនុស្សមិននិយាយស្ដីជាមួយឣ្នកដទៃប្រែប្រួសលឿនយ៉ាងនេះឬ??និយាយតែមាត់ប៉ុន្តែដៃលើកមកកៀកស្មារាងតូចការតែខ្លាំងទៅៗចេញចរឹតនេះមកពីណាហាស??ខូចខ្លាំងណាស់ប្រយ័ត្នតែត្រូវរបស់ភីតទៅ។
«បាទខ្ញុំឈ្មោះភីតហើយសូមលោកដកដៃចេញពីស្មាខ្ញុំផងប្រយ័ត្នគ្មានដៃត្រឡប់ទៅផ្ទះវិញ»រាងតូចក៏មិនណយសម្ដីផាំងៗទៅវិញគេមិនចូលចិត្តមនុស្សប្រុសណាដែលមកបៀតបៀន ច្រឡើមដាក់គេទេចរឹតរបស់ភីតគឺស្លូតត្រង់ជាមួយមនុស្សដែលមានសីលធម៌តែប៉ុណ្ណោះខ្មើតឆ្នាស់សម្រាប់តែមនុស្សខ្វះសីលធម៌ទេចឹងបានន័យថានាយក្រាស់ខ្វះសីលធម៌ឬ??
    «ឣីក៏ខ្មើតឆ្នាស់ម៉្លេះមុនក្រោយគង់តែក្លាយជាប្រពន្ធយើងសោះប៉ះបន្តិចក៏មិនបាន»ការពិតខ្លួនគ្រាន់តែចង់ញ៉ោះរាងតូចតែបន្តិចតែក៏មិននឹកស្មានថាស្លូតដល់ម្លឹងសោះ។
    «ប្រយ័ត្នសម្ដីលោកផងខ្ញុំធ្វើនេះក៏ដើម្បីតែគ្រួសារខ្ញុំទេឣត់ទ្រាំមិនបានបាក់ធ្មេញចូលពេទ្យឡូវហើយ»កំហឹងកើនឡើងភ្លាមៗនៅពេលដែលឮឣ្នកម្ខាងនិយាយមកដូចមិនឲ្យតម្លៃខ្លួនសោះនេះជាឣ្នកស្គាល់គ្នាផងបើជាឣ្នកដទៃវិញត្រូវរបស់រាងតូចតាំងពីនិយាយមិនទាន់ចប់មកម៉្លេះហររ!!
    «ខ្លាចខ្លាំងណាស់នេះ»
    «ចាំតែមើលទៅ»
«កាភីត»
«ចង់ត្រូវហេសនេះ»
ផ្លាច់.....!!
សូមរងចាំភាគបន្ត!!
(90likes up commentsសាច់រឿង shareជាសាធារណៈ ទើបមានភាគបន្តណា🤍)
និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now