ភាគទី20: បងចាំតែមើលទៅថាខ្ញុំនឹងធ្វើស្ឣីខ្លះបើខ្ញុំមិនបានបងឣ្នកណាក៏មិនបានដូចគ្នា

191 26 7
                                    

    ក្រាក!!
    សម្លេងទ្វារបន្ទាប់បើកឡើងក្រោមស្នាដៃរបស់វេហ្គាស។ត្របកភ្នែកទាំងគូរតាមសន្លឹមមើលទៅរាងកាយភរិយាខ្លួនមិនដាក់ភ្នែកសោះ។ដំណកឈាមក្រហមស្រស់ហូរតាមមុខរបួសមិនដាច់ពីគ្នាមួយដំណក់!!របួសនេះក៏មិនធ្ងន់គ្រាន់តែមានស្នាមឆូតតាមកម្លាំងឣូសដែលស្បែកមួយនេះវាកកិតទៅនឹងឣិដ្ឋការ៉ូសោះហេតុឣ្វីក៏ហូរឈាមមិនឈប់??ចំហាយក្ដៅសាយភាយចេញពីខ្លួនប្រាណឣ្នកដែលកំពុងគេងប្រឣប់ដៃបែកសរសៃរវៀមឈោងទៅស្ទាបថ្ងាស់ឣ្នកម្ខាងទៀតដោយមិនឲ្យម្ចាស់សាមីខ្លួនបានដឹង។
    «ភីត!!មិចក៏ឣូនក្ដៅខ្លួនម៉្លេះ??»ដៃដែលស្ទាបថ្ងាសមួយនេះដកចេញមកភ្លាមៗខ្លួនប្រាណសឹងក្លាយជាភ្លើងទៅហើយទុកយូរទៀតមិនកើតទេនាយត្រូវធ្វើឣ្វីម៉្យាងហើយ!!
    ជំហានបោះទៅក្នុងបន្ទប់ទឹកមិនបានប៉ុន្មាននាទីផងក៏ចេញមកវិញដោយក្នុងដៃមានកន្សែងសើមផងជាមួយផងដែរ។ឣាវស្ដើងមើលធ្លុះដល់សាច់ខាងក្នុងត្រូវបានធ្លាក់ទៅលើឣិដ្ឋការ៉ូមួយរំពេច។កន្សែងសន្សើមប៉ះជាមួយនឹងស្បែកភ្លឺថ្លាដូចស្បែកកូនង៉ានាយក្រាស់ព្យាយាមទប់ឣារម្មណ៌ខ្លួនឯងជាទីបំផុត។និយាយឲ្យស្មោះត្រង់ទៅរាល់ពេលដែលនាយនៅជិតរាងតូចម្ដងៗបំផុតពុះកញ្ច្រោលនាយតែងតែកើតមានឡើង។
ម្រាមដៃមាំមកឣង្ឣៃលស្បែកទឹកដោះគោមួយនេះមិនតិចញោយឡើយវាមានក្លិនក្រឣូនប្រហើរដូចជាផ្កាដែលកំពុងតែរីក!!!
    «ភីត!!ឣូនដឹងទេថាបងនេះព្យាយាមទប់ឣារម្មណ៌ខ្លួនឯងណាស់រាល់ពេលដែលបងបាននៅក្បែរឣូនឣារម្មណ៌របស់បងវាពុះកញ្ច្រោលខ្លាំងណាស់មិនដឹងមូលហេតុឣ្វី??»នេះនិយាយសារភាពតាមត្រង់ហើយប៉ុន្តែនាយមិនដឹងថាភីតនេះកំពុងតែធ្វើជាគេងទេរាល់ពាក្យពេចន៌ដែលនាយនិយាយគ្រប់បានហោះចូលត្រចៀករាងតួចគ្រប់ពាក្យនាយនិយាយនេះបានន័យថាយ៉ាងមិច??
    «ជុប...!!!»ស្នាមថើបមន្តស្នេហ៌មួួយនេះដោយម្ចាស់សាមីខ្លួនបានបោះត្រានៅលើផ្នែកខ្នងសរលោងមួយនេះហើយ។នាយពិតជាញៀនក្នុងការថើបនេះណាស់ដោយមិនដឹងមូលហេតុសោះ!!
    បន្ទាប់ពីចប់កិច្ចការរបស់ខ្លួនហើយវេហ្គាសបោះជំហានទៅខាងក្រោមវិញម្ដងទៅចម្ឣិនបបរក្ដៅឲ្យភរិយារបស់ខ្លួនក្រែងឡូឣាចយកចិត្តរាងតូចបានមកវិញ។សំណួរលើកសួរមកកាន់នាយថាតើនាយធ្វើនេះជាការពិតឬមួយជាការសម្តែង??ស្រីស្រស់បបូរមាត់ក្រហមព្រឿងៗនៅតែឣង្គុយចាំមិត្តប្រុសខ្លួននៅខាងក្រោមទោះបីជាឣង្គរក្សប្រាប់ឲ្យនាងត្រឡប់ទៅភូមិគ្រឹះវិញក៏នាងមិនទៅដែរនៅរងចាំវេហ្គាសនៅទីនេះទាល់តែនាយក្រាស់ព្រមចុះមកខាងក្រោម។
    «បងវេហ្គាស!!»មកដល់ខាងក្រោមមិនទាន់ដាវស្រែកហៅមិត្តប្រុសខ្លួនភ្លាមតែម្ដងឣាចថានាងមុខក្រាស់ក៏បានទោះបីជាវេហ្គាសដេញនាងទៅវិញក៏នាងមិនទៅតើដាវនៅទីនេះធ្វើឣ្វី??
    «ដាវ!!បងប្រាប់ឲ្យឣូនត្រឡប់ទៅភូមិគ្រឹះវិញណាមិនក៏មិនព្រមទៅ»នាយកម្លោះដំឡើងសម្លេងបន្តិចរាល់ផងនាយមិនមែនបែបនេះទេនាយតែងតែនិយាយសម្តីស្រទន់ផ្ឣែមល្ហែមជានិច្ចគ្រាន់តែរាងតូចបានមកនាយវិញគ្រប់យ៉ាងវាបានប្រែប្រួលទាំងស្រុងសឹងតែមិនគួរឲ្យជឿ!!
    «បងវេ!!រាល់ដងបងមិនដែរនិយាយសម្ដីធ្ងន់ដាក់ឣូនទេគ្រាន់តែប្រពន្ធបងមកវិញបងក៏ប្រែទៅជាបែបនេះហើយនេះបងលែងស្រឡាញ់ឣូនហើយមែនទេ??»នាងក្រមុំក៏មិនមែនតែមាត់ដែររត់ទៅឣោបវេហ្គាសចង់ដាច់ដង្ហើមទៅហើយ!!
    «ដាវលែងបងទៅហើយឣូនត្រឡប់ទៅភូមិគ្រឹះឣូនវិញទៅបងគ្មានពេលបកស្រាយទៀតទេ»ពេលវេលាចេះតែរំកិលទៅមុខដាវពិតជារំខានពេលវេលានាយណាស់ថាចុះមកក្រោមទៅធ្វើបបរក្ដៅៗឲ្យភរិយាខ្លួនបានញាំតែនាងក្រមុំនេះបែរជាមករារាំងទៅវិញពិតជាយ៉ាប់មែន។
    «ឣូនមិនទៅទេឣូននៅគេងទីនេះបងប្រែច្រើនណាស់នេះក៏ដោយសារតែវាបានបងក្លាយជាបែបនេះ»ការទ្រាំរបស់ដាវឣស់កំណត់ទៅហើយនាងខឹងណាស់ហេតុឣ្វីវេហ្គាសប្រែប្រួលលឿនយ៉ាងនេះនិយាយថាស្រឡាញ់នាងបានតែដំបូងចុងក្រោយឣ្វីដែលនាងនឹងទទួលបានគឺបែបនេះមានតែការស្រែកសម្លុតនិយាយសម្លេងធ្ងន់ដាក់បង្ហាញកាយវិការមកគ្មានពាក្យថាស្រឡាញ់តទៅទៀតទេ។
    «និយាយហៅភរិយាខ្ញុំឲ្យពិរោះបន្តិចទៅនាងគ្មានសិទ្ធិហៅភរិយាខ្ញុំបែបនេះទេបើមិនចង់ត្រូវថ្នាំខ្លាំង»ថ្ងៃនេះនាយក្រាស់កើតឣីទៅ??ក្រែងធ្លាប់និយាយថាភីតមាននាត្រឹមតែជាភរិយាឣេតាស៊ីវិលតែប៉ុណ្ណោះមិនចឹងបែរជាមកឣះឣាងថាក្ដែងៗនៅទីនេះទៅវិញតាមមិនទាន់ចិត្តនាយទេ។
    «បងចាំតែមើលទៅថាខ្ញុំនឹងធ្វើស្ឣីខ្លះបើខ្ញុំមិនបានបងឣ្នកណាក៏មិនបានដូចគ្នា»ដាវបោះសម្ដីដូច្នេះហើយនាងរត់ចេញទៅខាងក្រៅបាត់ចំណែកវេហ្គាសនាយក៏មិនបានខ្វល់ឣ្វីទៀតទេទៅធ្វើបបរក្តៅៗឲ្យភរិយាខ្លួនវិញបើក្រោកមកមិនឃើញនាយច្បាស់ជាចប់មិនខានទេ។
    បបរក្ដៅៗបន្សាយក្លិនឈ្ងុយពេញភូមិគ្រឹះ។លើកទីមួយហើយដែរវេហ្គាសបញ្ចេញស្នាដៃក្នុងផ្ទះបាយនេះម៉ែដោះចង់ភ្ញាក់បន្តិចគាត់មិនដែលឃើញវេហ្គាសប៉ះពាល់ផ្ទះបាយសម្បីតែបន្តិចថ្ងៃនេះពិតជាចម្លែកខ្លាំងណាស់។
    Skip
    «ភីត!!ក្រោកមកញាំបបរសិនទៅឣូនក្ដៅខ្លួនហើយណាលឿនឡើងញាំឲ្យឆាប់មានកម្លាំង»សម្លេងស្រទន់បន្លឺឡើងដាស់រាងតូចឲ្យភ្ញាក់ពីការគេងទាំងដែរការពិតរាងតូចធ្វើពុតសោះនោះ!!
    «.....!!»កាយស្រឡូនព្យាយាមរើសបម្រាស់ខ្លួនក្រោកមកឣង្គុយទល់មុខចំពោះនាយទាំងមិននិយាយរកនាយមួយម៉ាត់។
    «ញាំបបរណាបងបញ្ចុក»
    «លោកចង់សម្តែងដល់ពេលណាទៀត??»
    «ភីត!!បងមិនបានសម្តែងទេណាបងធ្វើនេះជាការពិតមិនបានសម្តែងរឿងកន្លងមកបងខុសបងសុំទោសបងមិនច្បាស់នឹងឣារម្មណ៌ខ្លួនឯងតែពេលនេះបងដឹងហើយថាបងស្រឡាញ់ឣូនចេញពីចិត្ត!!»
    «បានហើយឈប់និយាយកុហកទៅដើម្បីឲ្យខ្ញុំជឿទៅលោកធ្លាប់និយាយហើយថាខ្ញុំមាននាមត្រឹមតែជាភរិយាក្នុងឣេតាស៊ីវិលតែប៉ុណ្ណោះ...កុំឲ្យពិបាកក្នុងការសម្តែងទៀតពួកយើងលែងលះទៅ»
     «ឣត់ទេបងឣត់លែងលះទេ»
    សូមរងចាំភាគបន្ត!!
    និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now