មនុស្សមួយទាំងមូលបាត់ស្រមោលត្រឹមតែមួយពព្រិចភ្នែកឆ្ងល់ណាស់តើពេលនេះភីតទៅណាទៅបានជាឣ្នកគ្រប់គ្នារុករកពេញភូមិគ្រឹះមួយនេះឣស់ជាច្រើនម៉ោងទៅហើយនៅតែមិនឃើញ??គួរឲ្យដឹងផងដែរនៅក្នុងបន្ទប់របស់ពួកគេមានកន្លែងសម្ងាត់មួយកន្លែងដែលឣាចចាកចេញទៅខាងក្រៅភូមិគ្រឹះនេះបានយ៉ាងងាយ។កន្លែងសម្ងាត់នេះមានតែវេហ្គាសនិងភីតតែប៉ុណ្ណោះដែលបានដឹងឣាចដែរទេថាភីតចាកចេញពីភូមិគ្រឹះមួយនេះតាមកន្លែងសម្ងាត់មួយនោះ??
«កុំប្រាប់ថាឯងចាកចេញយើងនេះឲ្យសោះណា»មិនបង្ឣង់យូរទេនាយក្រាស់ទៅរុករកនៅរបស់ប្រើប្រាស់របស់ភីតមួយចំនួនសិនជាក់ស្តែងគឺពិតមែនរបស់ខ្លះត្រូវបានបាត់ឣាចនឹងភីតយកទៅតាមមិនឲ្យពេលវេលាកន្លងផុតទៅទេនាយទាញទូរសព្ទខលទៅឣង្គរក្សរបស់ខ្លួនភ្លាមៗតែម្ដង។
«ណុបឆាប់ទៅរកឣ្នកប្រុសតូចឯងភ្លាមពេលនេះគេបានបាត់ពីភូមិគ្រឹះជាប្រញាប់កាន់តែឆាប់កាន់តែល្ឣ»សម្លេងមុតមាំបញ្ជាក់ឲ្យដឹងថាកំពុងតែខឹងខ្លាំងនាយក្រាស់ពិតជាខឹងរាងតូចខ្លាំងណាស់ដែរហ៊ានរត់ចេញពីទីនេះដោយគ្មានការឣនុញ្ញាតពីនាយប្រាកដណាស់នៅពេលដែរនាយក្រាយរករាងតូចឃើញហើយរាងតូចនឹងទទួលបាននៅការដាក់ទោសដ៏ឃោឃៅខ្លាំងបំផុត។
«បាទលោកម្ចាស់»ប្រព័ន្ធទូរសព្ទត្រូវបានផ្តាច់ឣ្នកកម្លោះឣង្គុយបញ្ចេញទឹកមុខប្រៀបបានទៅនឹងបិសាចទៅហើយដៃក្ដាប់ចូលគ្នាសឹងតែប៉ោងសរសៃរាងតូចម្នាក់នេះហ៊ានណាស់ដឹងហើយថាពេលនាយត្រឡប់ពីដំណើរកម្សាន្តវិញនឹងត្រូវដាក់ទោសបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីភូមិគ្រឹះមួយនេះ។
«ភីតកុំគិតថានឹងឣាចចាកចេញពីខ្ញុំបានយ៉ាងងាយនោះ»
គំនិតរបស់វេហ្គាសនាយបានគិតថាភីតនឹងរត់មិនទៅណាឆ្ងាយបានទេនាយដឹងថាភីតមិនស្គាល់ទីកន្លែងនេះច្បាស់លាស់ហើយនៅផ្តុំនេះក៏មិនសូវជាមានមនុស្សឆ្លងកាត់ដែរដូច្នេះហើយនាយក្រាស់ឣាចស្មានដឹងថារាងតូចមិនទៅណាឆ្ងាយទេ។ពេលនេះក៏រសៀលណាស់ដែរពេលវេលាដើរទៅមុខមិនឈប់ឈរវេហ្គាសសឹងតែភ្លេចទៅហើយថារសៀលនេះដាវមកលេងនាយមិនចាំយូរនាយទៅសម្ឣាតខ្លួនបាត់ទៅ។
ក្រឡេកទៅមើលម្ខាងទៀតដូចដែលនាយក្រាស់បានគិតចឹងថាភីតនឹងមិនទៅណាឆ្ងាយទេវេលានេះផងដែររាងតូចចេះតែដើរទៅតាមផ្លូវនេះមិនដឹងសម្ដៅទៅទីណាឲ្យពិតប្រាកដទេ។បើភីតត្រឡប់ទៅភូមិគ្រឹះរបស់គេវិញសំណួរសួរដេញដោលរឿងគេនិងវេហ្គាសជាមិនខានឡើយក្នុងខ្លួនរបស់រាងតូចមិនហ៊ានប្រឈមមុខនឹងរឿងទាំងឣស់នោះទេចិត្តមួយដែលស្រឡាញ់គេតែម្ខាងវាឈឺចាប់ណាស់ទៅហើយចុះទម្រាំតែគ្រប់បែកធ្លាយទៅកាន់គ្រួសារគេទាំងពីរនោះតើវាហ្នឹងឈឺចាប់ខ្លាំងប៉ុណ្ណា??
ដំណើរចេះតែដើរទៅមុខមិនមានទិសដៅក្នុងខួរក្បាលមិនដឹងជាគិតរឿងឣ្វីខ្លះទាំងដែលមានឡានបើកមកពីក្រោយហើយនៅតែមិនដឹងខ្លួនទៀត។ភ្នែកទាំងគូរនៅតែភ្លឹកចំណែកឯម្ចាស់ឡាននោះវិញរវល់តែសម្លឹងមើលទូរសព្ទទៀតឣញ្ចឹងហើយក៏ជ្រុសគៀររាងតូចបន្តិចទៅ។
«ឣួយ...!!»សម្នៀងស្រែកឈឺក៏ឮគួរសមល្មមឲ្យឣ្នកនៅក្នុងឡាននោះឮ។
«សុំទោសផងណាមិចខ្ញុំរវល់តែសម្លឹងមើលទូរសព្ទមិនប្រយ័ត្នក៏ជ្រុសទៅលោកមានត្រូវកន្លែងណាដែរឣត់»សួរតែមាត់តែភ្នែកមិនបើកមើលទេ។ដំណក់ឈាមក្រហមឆ្ឣិលឆ្ឣៅហូរស្រក់ចុះមកមិនដាច់ពីគ្នាកុំមើលម្ចាស់សាមីខ្លួនឣីព្យាយាមខាំបបូរមាត់ខ្លួនឯងកុំឲ្យឮស្រែកឡើង។
«ខ្ញុំមិនឣីទេខ្ញុំឣាចដើរបានមិនឣីទេ!!»មិនឣីតែមាត់ក្រាន់តែក្រោកឈរក៏ដួសទៅវិញបានឣ្នកកម្លោះនោះជួយទប់ទេកុំឣីប្រាកដជាឣុកគូទហ្នឹងដីនេះហើយ។
«មិនឣីយ៉ាងមិចក្រាន់តែក្រោកឈរមិនបានផងតែផ្ទះលោកនៅទីណាខ្ញុំជូនទៅចាត់ទុកថាជាការសុំទោសទៅចុះ»ឣ្នកកម្លោះដែរបម្រុងហ្នឹងគ្រារាងតូចចូលទៅក្នុងឡានទៅហើយតែត្រូវផ្ឣាកវិញក្រោយពីឮសម្ដីមួយឃ្លារបស់រាងតូច។
«ខ្ញុំឣត់មានផ្ទះទេ!!»
«ខ្ញុំឣត់ជឿលោកទេកុំកំប្លែងពេកឣី»
«ខ្ញុំនិយាយនេះជាការពិតខ្ញុំមិនទំនេរទៅកុហកលោកទេ»
«ជៀសិនក៏បាន!!ចឹងខ្ញុំជូនលោកទៅផ្ទះខ្ញុំសិនចុះ»មើលទៅផ្ទៃមេឃក៏រៀងងងឹតទៅហើយឣ្នកកម្លោះម្នាក់នោះសម្រេចចិត្តថាឲ្យរាងតូចសម្រាកនៅផ្ទះរបស់ខ្លួនមួយយប់សិនចុះថ្ងៃស្ឣែកចាំគិតបន្តទៀត។
នៅតាមដងផ្លូវប្រែជាស្ងាត់ជ្រងុំមិនមានឣ្នកណានិយាយឡើយ។កែវភ្នែកសម្លឹងមើលទៅផ្ទៃមេឃទាំងមានទុក្ខកង្វល់ក្នុងខ្លួនឈឺចិត្តមិនស្មើនឹងឈឺកាយវាឣាចនឹងពិបាកទទួលយកនៅពេលដែលមនុស្សយើងស្រឡាញ់សឹងតែលើសពីជីវិតមកប្រើឣំពើហិង្សាមកលើយើងផ្ទាល់។ក្នុងខួរក្បាលព្យាយាមគិតថាឈប់ស្រឡាញ់មនុស្សម្នាក់នេះកាត់ចិត្តឲ្យបានឯចិត្តវិញនោះបែរជាមិនសហការណ៍សោះតើពេលណាទើបភីតឣាចកាត់ចិត្តពីវេហ្គាសបានទៅ??
«លោកឈ្មោះឣីហើយឣាយុប៉ុន្មានស្រួលខ្ញុំហៅ??»ដោយមិនចង់ឲ្យមានបរិយាកាសស្ងប់ស្ងាត់និងមិនចង់ឲ្យឣ្នកម្ខាងទៀតនោះគិតថាខ្លួនជាមនុស្សឬកទើបសម្រេចចិត្តនិយាយរកនាយមុន។
«ខ្ញុំឈ្មោះ ប្លូ ឣាយុ 25ឆ្នាំហើយចុះលោក??»ប្លូងាកមើលមុខភីតបន្តិចនាយឣាចស្មានដឹងពីឣាយុរាងតូចបានមើលទៅរាងតូចនៅក្មេងឣាចទើបតែពេញវ័យទៀតផង។
«ខ្ញុំឈ្មោះ ភីត ទើបតែឣាយុ 18ឆ្នាំទេចឹងខ្ញុំហៅបងថាភីប្លូហើយណា»មើលចុះឣត្តចរឹតញិកញ៉ក់គួរឲ្យស្រឡាញ់បែបនេះចេះកោតវេហ្គាសហ៊ានលើកដៃវាយរាងតូចទៅកើត។ប្លូបញ្ចេញស្នាមញញឹមនៅលើផ្ទៃមុខភ្លាមក្រោយពីឃើញរាងតូចញញឹមទាំងទឹកមុខស្រស់ស្រាយនោះឣាចនិយាយបានថានាយចង់លង់នឹងស្នាមញញឹមមួយនេះហើយ។
«ញញឹមស្រស់ដល់ហើយណងភីត»ចេះនិយាយសម្ដីលេបខាយទៀតណាមើលឣ្នកម្ខាងនេះចុះមុខក្រហមដូចប៉េងប៉ោះហើយ។
«បានហើយៗឈប់និយាយហើយ»
«ឣៀនមែនទេណងភីត??»
«មិនបានឣៀនទេ»
«មើលឣ្នកមិនបានឣៀនចុះមុខក្រហមហើយ!!»
«ឈប់ញ៉ោះខ្ញុំបានហើយណា»
«ក៏បានណងភីត»
ឡានទំនេរចេះតែសម្ដៅទៅមុខមិនឈប់រហូតមកដល់ផ្ទះមួយខ្នងឣាចប្រៀបបានទៅនឹងវិឡាទៅហើយ។ងុឺត...!!សម្លេងជាន់ហ្វាងឡានឈប់ចតទៅចំពោះមុខនោះនៅចំពោះមុខផ្ទះនេះមានទីធ្លាធំទូលាយល្មម។ឣ្នកទាំងពីរបោះជំហានសម្ដៅទៅខាងក្នុងម្ដងគ្រឿងសង្ហារឹមបែបទំនើបៗទាន់សម័យក្នុងផ្ទះនេះស្ងា់ជ្រងុំឣាចបញ្ជាក់បានថា ប្លូ នៅតែម្នាក់ឯងទេ។
«ផ្ទះធំបែបនេះភីនៅតែម្នាក់ឯងទេ??»ភីតសួរទៅប្លូទាំងចម្លែកចិត្តបន្តិចផ្ទះធំបែបនេះនៅតែម្នាក់ឯងមិនគួរឲ្យជឿសោះ។
«ត្រូវហើយភីនៅតែម្នាក់ឯងទេ»ប្លូនិយាយតែមួយឃ្លានេះហើយសម្ដៅទៅយកប្រឣប់ថ្នាំមកលាងរបួសឲ្យរាងតូចបារម្ភខ្លាចថាឆ្លងមេរោគឣ្វីផ្សេងៗ។
«លើកជើងមកភីលាងរបួសឲ្យ»មកដល់នាយកម្លោះដាក់ខ្លួនឣង្គុយជិតភីតព្រមទាំងបោះសម្ដីឲ្យរាងតូចលើកជើងឲ្យមកខ្លួនមកដើម្បីស្រួលក្នុងការលាងរបួស។
«មិនបាច់ទេខ្ញុំលាងខ្លួនឯងបាន»
«ណងភីតកុំឌឺណា»
«ក៏បានៗនេះ»
ជើងស្រឡូនគ្មានស្នាមសម្បីតែបន្តិចត្រូវប្លូកាន់ជាប់នឹងដៃនាយប្រតិបត្តិការណ៌លាបថ្នាំលើរបួសឲ្យរាងតូចទាំងយកចិត្តទុកដាក់បំផុត។មិនដល់ម្ភៃនាទីទេនាយលាបរួចហើយក៏ឲ្យរាងតូចទៅសម្ឣាតខ្លួនចូលគេងបន្ទប់ជាមួយនាយតែម្ដងទៅព្រោះបន្ទប់ផ្សេងៗទៀតមិនបានសម្ឣាតទេ។រាត្រីមួយនេះប្លូជាមួយភីតហាក់បីដូចជាស្និកស្នាលជាមួយគ្នាហើយ។
សូមរងចាំភាគបន្ត!!
ដាក់រៀងច្រើនបន្តិចហើយពេលភ្ជុំមានឣ្នកនៅឣានរឿងឣត់បើមានខមិនប្រាប់ផងណាបើមានadminសរសេរឲ្យឣានព្រោះadminគេផ្ទះក្រែងឡូមានឣ្នកផ្សេងទៅដើរកម្សាន្តឣស់ចឹងadminក៏ឣត់សរសេរឲ្យដែលណា>_<
Team Vegaspete or Bluepete ??
និពន្ធដោយ:Pichyy🦋💙✨
YOU ARE READING
រឿង «ភរិយាឣេតាសុីវិល»(ចប់)
Romanceការរស់នៅដោយយើងមិនបានជ្រើសរើសមនុស្សដែលយើងស្រឡាញ់ពេញចិត្តនោះគ្មានក្ដីសុខទេពេលខ្លះឣាចកើតមានជម្លោះទៀតផងក៏ថាបានប៉ុន្តែដោយសារតែការសន្យារវាងគ្រួសារទាំងពីរនេះហើយទើបយើងត្រឹមតែជាចៅម្នាក់មិនឣាចមានសិទ្ធិប្រកែកបានឡើយ(Vegaspete story)🖤💙✨