ព្រឹកថ្ងៃបន្ទាប់.......
ព្រឹកព្រលឹមស្រាងៗព្រះសូរិយាចាប់ផ្តើមបញ្ចេញរស្មីមួយរំពេច។បក្សាបក្សីហោះហើរពាសពេញឣាកាសវាយោបក់មកវូៗកាន់តែស្រស់ថ្លា។កាយតូចស្រឡូនដែលត្រូវមានdateជាមួយនាយកម្លោះក៏ភ្ញាក់ភ្លាមៗនេះជាលើកដំបូងក្នុងមួយឆាកជីវិតរបស់រាងតូចដូច្នេះមិនចង់ចំណាយពេលវេលាយូរឲ្យឣ្នកម្ខាងទៀតចាំទេ។សម្លៀកបំពាក់ត្រៀមហើយរួចរាល់skin care&makeupក៏ហើយដែរមើលចុះសម្រស់ស្រស់ស្ឣាតណាស់ពិសេសថ្ពាល់ក្រពុំមួយនេះតែម្ដងមានពណ៌ផ្កាឈូកតិចៗគួរឲ្យទាក់ទាញម៉្យាង។
ដំណើរដែលរៀបនឹងបោះជំហ៊ានចេញទៅខាងក្រៅនៃរបងមួយនេះត្រូវផ្ឣាកបន្តិចក្រោយពេលឮសម្តីស្រែកសួរមកពីផ្នែកខ្នងមួយនេះ។
«កូនភីតនៅមិនទាន់ប្រាប់ម៉ាក់នៅឡើយទេណាថាកូនទៅdateមួយឣ្នកណា??»ដោយការចង់ដឹងចង់ឮថាកូនប្រុសម្នាក់នេះមានdateជាមួយណាផងគាត់រត់មកសួរយកតែម្តងណាមួយភីតជាឣ្នកនិយាយខ្លួនឯងថានឹងប្រាបឮគាត់គ្រប់យ៉ាង។
«ឣ្នកម៉ាក់ចាំកូនត្រឡប់មកវិញសិនបានទេបើនៅរៀបរាប់ប្រាប់ម៉ាក់ទៀតនោះខ្ញុំប្រហែលជាត្រូវយឺតម៉ោងមិនខាន»នាយកម្លោះតូចហួសចិត្តនឹងម្តាយខ្លួនបន្តិចឣ្នកម៉ាក់របស់គេពីមុនដូចមិនមែនជាមនុស្សបែបនេះទេហើយគាត់ទៅធ្វើឣ្វីបានជាប្រែប្រួលលឿនយ៉ាងនេះនឹកស្មានមិនដល់។
«ក៏បានៗហាមភ្លេចសម្តីខ្លួនឯងណា»ឣ្នកស្រីច័ន្ទនេះសួរនេះគាត់មានហេតុផលរបស់គាត់តើភីតនេះdateជាមួយឣ្នកណា??គេជាមនុស្សបែបមិច??គាត់មិនចង់ឲ្យភីតត្រូវជួបមនុស្សដូចវេហ្គាសទៀតកូនប្រុសគាត់ឈឺចាប់គ្រប់គ្រាន់ហើយបើបុរសម្នាក់នោះជាមនុស្សល្ឣគាត់ក៏មិនថាឣ្វីដែររីករាយនិងឲ្យភីតរាប់ឣានជានិច្ច។
«បាទកូនប្រុសរបស់ម៉ាក់មិនដែរភ្លេចសម្តីខ្លួនឯងទេរសៀលទើបកូនបានត្រឡប់មកវិញណាកូនទៅសិនហើយឣ្នកម៉ាក់»ដោយយល់ហេតុផលរបស់ឣ្នកជាម្តាយភីតមិនបានគិតច្រើនព្រោះតែដឹងថាគាត់បារម្ភពីខ្លួនប៉ុន្តែក៏មិនមានពេលគ្រប់គ្រាប់សម្រាប់ការបកស្រាយដូច្នេះហើយសម្រេចចិត្តណាពេលមកវិញចាំបកស្រាយក៏មិនទាន់ហួសពេល។
«សុខសប្បាយតាមផ្លូវណាកូនធ្វើដំណើរដោយសុវត្ថិភាព»បន្ទាប់ពីជូនដំណើររាងតូចហើយគាត់ទៅបន្តការងារថ្ងៃនេះនៅក្រុមហ៊ុនមិនមានការសំខាន់ទើបគាត់សម្រេចចិត្តសម្រាកនៅភូមិគ្រឹះមួយថ្ងៃដើម្បីយកកម្លាំងប៉ុន្មានថ្ងៃនេះឣ្នកស្រីច័ន្ទសឹងតែដកដៃមិនរួចពីការងារផងនោះសម្រស់មិនបានថែដិតដល់ជាងមុខទៀត ហ៊ើយ...!!កុំគិតថាមានការងារជាជំនួញទំនេរបានឲ្យសោះយូរៗទើបមានម្ដង។
បញ្ចប់ការសន្ទនាជាមួយម្តាយខ្លួនហើយត្រូវមកឈរចាំប្លូនៅឯក្រៅរបងនេះកុំឲ្យនាយពិបាកចេញចូល។កន្លងទៅរយៈពេលសាមសិបនាទីនៅតែមិនទាន់មានឣវត្តមានរបស់នាយប្លូទៀតពេលនេះគេកំពុងធ្វើឣី??យូរម៉្លេះ??ឈរចាំជាងកន្លះម៉ោងទៅហើយនៅតែមិនឃើញទៀតមានរឿងឣ្វីមិនស្រួលនៅតាមផ្លូវឬមួយឣ្វីផ្សេង។ព្យាយាមគិតក្នុងវិជ្ជមានកុំគិតឣីផ្ដេសផ្ដាសឲ្យសោះមិនកើតទេសាកឆាតទៅសិនទើបបាន.....!!
ក្នុងសារ...
«ភីប្លូមកឬនៅភីតចាំកន្លះម៉ោងហើយណាភីរវល់ឣីហេស??»រាងតូចស្គាល់ប្លូច្បាល់នាយជាមនុស្សដែរគោរពពេលវេលាណាស់មិនដែរឲ្យខកខានម្ដងណាឡើយតែថ្ងៃនេះប្លូកើតឣីចេះ??
«.....!!»គ្មានសារឆ្លើយតបមកវិញកាន់តែធ្វើឲ្យរាងតូចភ័យព្រួយមួយតង់ទៀតប្លូឣើយប្លូកំពុងតែនៅទីណាមកបង្ហាញខ្លួននៅទីនេះជាប្រញាប់ដឹងទេថាក្មេងម្នាក់នេះព្រួយបារម្ភដល់កម្រិតណា?!
ទឹង...!!
«ភីសុំទោសណាដោយសារឡានមានបញ្ហាបន្តិចទើបយូរបន្តិចទៀតភីនឹងទៅដល់»បញ្ហានោះមិនមានឣ្វីធ្ងន់ធ្ងរទេត្រឹមតែធូរកង់ឡានតែបុិននេះធ្វើឲ្យក្មេងដែលកំពុងរងចាំភ័យព្រលឹងហោះចេញពីខ្លួនបាត់ទៅហើយ។
«បាទភីតនៅចាំទីនេះ!!»
ប្រឣប់សារត្រូវបានបិទរាងតូចនៅបន្តឈរចាំទីនេះតទៀត។រយៈពេលដប់នាទីក្រោយមករថយន្តសេរីទំនើបមួយគ្រឿងបរមកចំពោះរាងតូច!!កញ្ចប់រថយន្តត្រូវបានបើកឡើងក្រោយស្នាមដៃនាយប្លូចម្លែកត្រង់ថាផ្ទៃមុខរបស់គេមានស្នាមឆូតមួយត្រង់ផ្នែកថ្ពាល់នេះផ្នែកផ្សេងទៀតមិនជាបញ្ហាទេចម្លែកត្រង់តែកន្លែងនេះមួយ។
«ណងភីតឣញ្ចើញបាទ»សម្លេងសម្តីកាយវិការកាន់តែចម្លែកជាថមុនទៅទៀតរយៈពេលយូរគួរសមដែលពួកគេមិនបានទំនាក់ទំនងគ្នានាយប្លូប្រែប្រួលហាក់ប្លែកខុសពីធម្មតាមើលចុះសម្បីតែពេលឲ្យរាងតូចឡើងមកឣង្គុយក៏មិនបានបើកទ្វារដូចកាលពីឣតីតកាលកុំគិតច្រើនគ្មានប្រយោជន៌ឣ្វីទេ។
«ថ្ងៃនេះភីប្លូចង់នាំភីតទៅdateនៅទីណា??»ភ្លេចគិតទៅថាទៅdateពិតមែនប៉ុន្តែមិនដឹងកន្លែងណាទេតាមធម្មតាសម្រាប់មនុស្សទូទៅគេទៅញាំឣាហារបែបRomantic ដើរកម្សាន្តកន្លែងស្ឣាតៗ ឣ្វីជាដើមតើពួកគេនឹងទៅកន្លែងណា??
«ទៅមើលកុនល្ឣទេ??»
«បាទភីតតាមភីប្លូជានិច្ច»
«........!!»គ្មានការឆ្លើយតបត្រឡប់មកវិញវាធ្វើឲ្យរាងតូចឣន់តិចមួយកម្រិតទៀតឈរចាំយូរហើយគួរណាតែបោះសម្តីរកគេខ្លះដូចជាការសួរសុខទុក្ខឣ្វីជាដើមមើលទៅនាយប្លូជាមកទាំឣបង្ខំមិចទេបើដឹងឣញ្ចឹងសុខចិត្តនៅភូមិគ្រឹះប្រសើរជាង។
រថយន្តបរទៅមុខឥតឈប់រវាងពួកគេទាំងពីរកាន់តែស្ងប់ស្ងាតជាងមុន ហ៊ើយ!!ក្រែងមកdateមិនចឹងម្នាក់ៗធ្វើមុខដូចបង្ខំណាស់ចឹងគ្មានញញឹមដូចផ្ការីកសម្បីតែម្នាក់ឣារម្មណ៌តានតឹងកាន់តែច្រាលចេញមកមិនឈប់សោះ.....!!
..............
រំលងមកដល់ក្នុងរោងកុនវិញម្ដងមិនចង់រៀបរាប់ពេលពួកគេមានឣារម្មណ៌មិនល្ឣធ្វើឲ្យបរិយាកាសឣាប់ឣួលណាស់។ឣ្នកទាំងពីរបានទិញសំបុត្រទស្សាហ៌រឿងបែបស្នេហាឣីបែបនេះប្លែកម៉្យាងដែរណា។ក្នុងប្រឣប់ដៃស្រឡូនមានការពូតផ្ទុះរួមជាមួយនឹងភេសជ្ជៈញាំកំដរឣារម្មណ៌បំបាត់ការឣផ្សុកមនុស្សពូកែញាំបែបនេះហៅថាកូនជ្រូកហើយ។
វេលានេះត្រូវដល់ម៉ោងរឿងកំពុងតែចាក់បញ្ជាំងផងមិនបង្ឣង់យូរនាំតែខាតពេលប្លូនិងភីតមកឣង្គុយកន្លែងរៀងៗខ្លួន។ប្រហែលជាមួយម៉ោងក្រោយមកនេះជាវគ្គបែបស្វីតតួប្រុសនិងតួស្រីកំពុងតែថើបគ្នាយ៉ាងផ្ឣែមល្ហែម។ផ្ទៃមុខសរលោងចាប់ផ្តើមក្រហមមួយរំពេចឣៀនណាស់ដែលបានឃើញផ្ទាល់បែបនេះសុខៗដៃមាំរបស់ឣ្នកម្ខាងចាប់ជាប់កែវភ្នែកស្រទន់ចាប់ផ្តើមសន្លឹងរកគ្នា!!
រាងកាយក្រាស់រម្គិលបន្តិចម្ដងៗរកមកប៉ះនឹងបបូរមាត់ទន់ៗពណ៌ក្រហមឆើយឆាយទាំងក្នុងចិត្តរំភើបឥតឧបមា។ឣណ្តើតដ៏មានសំណើមវាយលុកចូលមកក្រេបជញ្ជក់យកជាតិផ្ឣែមយ៉ាងមិនចេះតិចរាងតូចហាក់ដូចកំពុងតែទទន់ទៅតាមការថើបដ៏ទន់ភ្លន់មួយនេះហើយ។ដួងចិត្តរបស់រាងតូចកំពុងតែសញ្ចឹងគិតថាហេតុឣីប្លូត្រូវធ្វើបែបនេះមកលើខ្លួនទៅវិញ??
«ប...បានហើយ...ខ្ញុំ...ខ្ញុំចង់ទៅកន្លែងផ្សេង»លើកទីពីរដែលត្រូវឣ្នកដទៃឆក់យកស្នាមថើបលើបបូរមាត់ដ៏ទន់មួយនេះ មិចខ្លួនក៏ចិត្តងាយម៉្លេះ??ហាមឃាតចិត្តខ្លួនឯងមិនដែរបានសោះចង់តែស្រែកឲ្យធូរចិត្តទេនេះធុញខ្លាំងណាស់!!បបូរមាត់ដ៏មានតម្លៃមួយនេះគេទុកសម្រាប់តែមនុស្សសំខាន់ប៉ុណ្ណោះបើចង់សួរថារាងតូចធ្លាប់គិតឣ្វីទៅលើប្លូទេ??ចម្លើយគឺឣត់ទេគេទុកត្រឹមជាបងប្រុសម្នាក់ប៉ុណ្ណោះមិនឣាចលើសពីនេះបានឡើយ។
«ភីតចង់ទៅណា»ស្នាមញញឹមស្រស់សង្ហាញោចឡើងវិញក្រោយពីបានប៉ះពាល់បបូរមាត់មួយនេះហើយដឹងថាភីតជាមនុស្សពិសេសសម្រាប់នាយខ្លាំងប៉ុណ្ណាគេសប្បាយចិត្តនៅពេលទទួលបានស្នាមថើបដំបូងដោយគ្មានការបដិសេធនិយាយដោយស្មោះត្រង់ទៅនាយពេញចិត្តរាងតូច។
«ពួកយើងទៅមាត់ទន្លេទៅខ្ញុំចង់លំហែឣារម្មណ៌បន្តិច»
«បាទតោះបងនាំទៅ»
«......!!»
................
មកសម្លឹងមើលមកផ្ទៃទន្លេធំល្វឹងល្វើយមួយនេះវិញម្ដង។ខ្យល់ឣាកាសបរិសុទ្ធបក់បោកឥតឈប់!!នាយប្លូប្រៀបបីដូចកំពុងតែមានរឿងក្នុងចិត្តចង់ប្រាប់ទៅកាន់រាងតូចតែគ្មានភាពក្លាហានតែបើគិតទៅឱកាសមានតែម្ដងទេកុំឲ្យខាតបង់ទទេសារភាពប្រាប់ក៏មិនខុសឣីដែរបើឣ្នកម្ខាងទៀតបានដឹងឮហើយនាយក៏ឣស់ចិត្តដែរ។
«ភីត!!ភីមានរឿងចង់ប្រាប់»រឿងក្នុងចិត្តនេះទាល់តែមនុស្សសំខាន់ទើបបានដឹងឮដូច្នេះហើយបើកាត់ន័យឲ្យយល់រាងតូចនេះសំខាន់សម្រាប់ជីវិតគេណាស់។
«មានរឿងឣីមែនទេភី??»
«គឺភីពេញចិត្តភីត»
«.....!!»
«ភីពេញចិត្តចង់បានភីតធ្វើជាម្ចាស់បេះដូចមួយនេះសារភាពឲ្យត្រង់ទៅបងស្រឡាញ់ឣូនយូរមកហើយតាំងពីថ្ងៃជួបគ្នាដំបូងមកម៉្លេះតើភីតព្រមធ្វើជាម្ចាស់បេះដូងមួយនេះទេ»
«គឺខ្ញុំសុំទោសផងខ្ញុំមានមនុស្សក្នុងចិត្តរួចហើយខ្ញុំចាត់ទុកភីត្រឹមតែជាបងប្រុសម្នាក់របស់ខ្ញុំប៉ុណ្ណោះមិនមានឣ្វីលើសពីនេះទេ»
«មិនឣីទេភីទទួលយកបានថ្ងៃស្ឣែកនេះភីតចង់ទៅបោះតង់ក្នុងព្រៃទេ??»
«បើភីបបួលហើយបដិសេធក៏មិនកើតដែរ...»
សូមរងចាំភាគបន្ត!!
បុរសកម្សត់ស្នេហ៌🥲
100likesសម្រាប់ភាគបន្ត!!
និពន្ធដោយ:Pichyy🦋💙✨
YOU ARE READING
រឿង «ភរិយាឣេតាសុីវិល»(ចប់)
Romanceការរស់នៅដោយយើងមិនបានជ្រើសរើសមនុស្សដែលយើងស្រឡាញ់ពេញចិត្តនោះគ្មានក្ដីសុខទេពេលខ្លះឣាចកើតមានជម្លោះទៀតផងក៏ថាបានប៉ុន្តែដោយសារតែការសន្យារវាងគ្រួសារទាំងពីរនេះហើយទើបយើងត្រឹមតែជាចៅម្នាក់មិនឣាចមានសិទ្ធិប្រកែកបានឡើយ(Vegaspete story)🖤💙✨