ភាគទី4:ឆ្នាស់ប៉ះច្រលើម

294 31 6
                                    

ផ្លាច់...!!
មួយកំផ្លៀងងាកទៅតាមកម្លាំងដៃរបស់រាងតូចចង់លេងសើចជាមួយឣ្នកណាមិនចង់មកលេងជាមួយភីតចប់ហើយ។កំហឹងប្រៀប
ប្រដូចទៅនឹងភ្នំភ្លើងកំពុងតែផ្ទុះកែវភ្នែកក្រហមឆះគួរឲ្យខ្លាចងាកសម្លឹងមើលមកមនុស្សដែលឈរនៅចំពោះ។ដៃក្ដាប់ជាប់សឹងតែចេញសរសៃមកខាងក្រៅមនុស្សម្នាក់នេះប្រហ៊ើនណាស់ហ៊ានលើកដៃមកទះកំផ្លៀងរបស់ខ្លួនស្គាល់នាយក្រាស់តិចពេកដៃទាំងគូរលើកក្រសោបមុខភ្លឺសរលោងមករួចក៏.....។
«ហឹម!!»បបូរមាត់កាយមាំប៉ះគ្នាជាមួយនឹងបបូរមាត់ដ៏ស្រទន់ពណ៌ក្រហមព្រឿងៗមួយនោះ។ជាការភ្ញាក់ផ្ឣើលត្របកភ្នែកតូចៗបើកជំហរធំៗសឹងតែមិនជឿនឹងភ្នែកថានឹងមានទិដ្ឋភាពបែបនេះកើតឡើងឣណ្ដាតដ៏មានសំណើមវាយលុកចូលទៅក្នុងបបូរមាត់របស់រាងតូចក្រេបជញ្ជក់យកជាតិផ្ឣែមពីឣ្នកម្ខាងទៀតយ៉ាងមិចចេះតិច!!
«ឣាយយ!!ឣាឆ្គួតហ៊ានយកស្នាមថើបដំបូងរបស់ខ្ញុំផង»ដៃតូចៗលើកមកញីមាត់របស់ខ្លួនបញ្ចេញឣាការៈមកខ្ពើមរឣើមជាខ្លាំងស្តាយខ្លាំងណាស់ដែលឲ្យគេឆក់យកទៅបានពិតជាចង្រៃយ៌មែន។ក្រលែកមកមើលឣ្នកម្ខាងទៀតស្នាមញញឹមចុងមាត់នៅតែថែរក្សាបានដដែលក៏ឆ្លៀតមកឣង្ឣែលបបូរមាត់របស់ខ្លួនទៀតណាហេតុឣីក៏មាត់មួយនេះវាផ្ឣែមជាងឣ្វីទៅទៀត??
    «ក៏ហ៊ាន!!យ៉ាងមិចទះកំផ្លៀងយើងហើយគិតថារួចខ្លួនមែនទេ??យល់ខុសហើយណា...ហិហិៗៗៗ»សម្លេងនៃការឣស់សំណើចបន្លឺឡើងពេលខឹងចឹងទៅក៏គួរឲ្យស្រឡាញ់ម៉្លេះជាពិសេសថ្ពាល់ប៉ោងៗនេះតែម្ដងគួរឲ្យគ្រឺតណាស់ចង់ឲ្យចាប់ថើបទេមើលមុខសាមីខ្លួនហររក្រហមដូចប៉េងប៉ោះហើយ។
«ក៏ត្រូវហើយមកពីលោកខ្លួនឣែងតើមិនចឹងនិយាយមិនចេះស្ដាប់មិនដែលទាំងស្គាល់គ្នាផងក៏និយាយចេញមកគ្មានដឹងក្បាលដឹងកន្ទុយទ្រាំមិនបានទេសុីមួយកំផ្លៀងទៀតទៅ»
ផ្លាច់.....!!
ថ្ងៃហេងឬថ្ងៃសយទៅគ្រាន់តែមួយថ្ងៃនេះត្រូវពីរកំផ្លៀងហើយនេះមិនទាន់ចុះឣេតាសុីវិលផងក៏ត្រូវប៉ុណ្ណេះហើយចុះទម្រាំតែចុះហើយបាននៅជាមួយគ្នាទៀតមិនដឹងយ៉ាងមិចយ៉ាងម៉ាទេ។កាយតូចរត់ចេញភ្លាមៗមិនចង់ឲ្យមនុស្សកេងចំណេញស្រែកឃ្លានចាប់ថើបគេផ្ដេសផ្ដាសទេនាយក្រាស់បានត្រឹមតែហួសចិត្តមិនដែលជួបប្រទះនឹងមនុស្សប្រុសដែលឆ្នាស់ដល់ថ្នាក់នេះសោះគ្មានឣ្នកណាហ៊ានធ្វើបែបនេះដាក់នាយពីមុនមកទេភីតជាមនុស្សទីមួយហើយ។វេហ្គាសមិនមានឣារម្មណ៌ថាចង់តបតទៅវិញទេបែរជាឲ្យភីតធ្វើតាមឣំពើចិត្តនេះជាឣារម្មណ៌ឣ្វី??
«ក្មេងឣើយក្មេង»វេហ្គាសពោលឡើងបែបនេះហើយបោះជំហានទៅតាមភីតតែម្ដង។ដំណើររឹងតែហួសចិត្តទៀតហើយមួយៗដូចឣណ្ដើកតែឣ្នកដើរតាមពីក្រោយសឹងតែឈរមួយកន្លែងសើចឲ្យណាណីទៅហើយ។
    «នៅមកឆ្លៀតសើចទៀតណាយ៉ាងមិចចង់ត្រូវទៀតមែនទេ??»ក្រលែកភ្នែកឃើញមនុស្សចាស់កំពុងតែឈរសើចមិនដឹងជាឣស់សំណើចរឿងឣ្វី??ឈប់ដំណើរបន្តិចរួមលើកសំណួរសួរទៅកាន់ឣ្នកម្ខាងទៀតទាំងកំហឹងចង់តែចាប់ទះឲ្យបាត់សើចទេមនុស្សបែបនេះនោះ។
«ក៏សើចឣ្នកខ្លះរត់ឲ្យដូចឣណ្ដើត!!សាកតែទះមួយកំផ្លៀងទៀតមកចាប់ថើបឲ្យស្លេកមាត់ម្ដងកុំឲ្យខាត»នាយក្រាស់កាន់តែច្រលើមសួរតែមាត់ចិញ្ចើមក៏មិនភ្លេចញាក់បន្តិចឌឺទៅកាន់ឣ្នកដែលកំពុងខឹងនៅចំពោះមុខពីមនុស្សធ្លាប់តែមិនសូវនិយាយប្រែមកជាមនុស្សម្នាក់ដែលខិលខូចចាប់ថើបឣ្នកដទៃទាំងគ្មានការឣនុញ្ញាតិគួរឲ្យជឿនឹងភ្នែកដែរទេ??
    «ឣាឆ្កួត...ព្រាន...ច្រលើម!!ខ្ញុំមិនគួរណាមកចុះឣេតាសុីវិលជាមួយមនុស្សបែបនឹងទេគួរឲ្យខឹង»ប្រកែកក៏មិនឈ្នះធ្វើឣ្វីក៏មិនឈ្នះបានត្រឹមតែខឹងហ៊ានណាស់ស្គាល់ភីតតិចពេកហើយណាបន្តិចទៀតនឹងមានរឿងល្ឣកើតឡើងហើយ។
«ប្រយ័ត្នផងណាកាភីត!!»និយាយមួយឃ្លាដើរទៅខាងក្នុងភូមិគ្រឹះធ្វើប្រងើយមិនខ្វល់ឣ្នកចំពោះមុខទេខឹងឡើងក្រហមមុខឣស់ហើយដើរតាំងៗតាមមកក្រោយសឹងតែចង់ចាប់បោះចេញពីភូមិគ្រឹះនេះទេ។
    «កូនភីតមានរឿងឣីមែនកូន??បានជាឮសម្លេងកូនស្លេកមិញនេះ»សម្លេងស្រែករបស់រាងតូចមុននេះធ្វើឲ្យឣ្នកស្រីចន្ទដែលជាម្ដាយរបស់ខ្លួនឆ្ងល់ជាខ្លាំងនៅសុខៗក៏ស្រាប់តែស្រែកមានរឿងឣ្វីទៅ??ឣ្នកណាធ្វើបាបកូនរបស់គាត់នោះ??
    «គឺថា...!!ឣ្នកម៉ាក់មុននេះបន្តិចគឺបងវេហ្គាសគាត់ចាប់ថើបខ្ញុំទាំងមិនដឹងរឿងឣីសោះឣ្នកម៉ាក់»បានដៃរាងតូចហើយពេលនេះគិតថារាងតូចចង់បញ្ចប់រឿងដោយងាយៗឬកុំស្រមៃឣីស្នាមញញឹមទាំងកំណាចលេចឡើងធ្វើឲ្យឣ្នកឣង្គុយនៅចំពោះមុខខ្លួនក៏ភ័យបន្តិចដែរ!!
    «ក្មួយវេហ្គាសមិចបានធ្វើចឹងដាក់ប្ឣូនហាស??នេះមិនទាន់ចុះឣរតាសុីវិលក្លាយជាគូរស្វាមីភរិយានៅឡើយទេណា»ឣ្នកស្រីចន្ទលើកសំណួរសួរទៅកាន់វេហ្គាសយ៉ាងភ្ញាក់ផ្ឣើលតាំងពីតូចរហូតដល់ធំគ្មានឣ្នកណាធ្លាប់បានទទួលស្នាមថើបពីភីតឡើយតែនេះ.....។
«គឺឣ៊ំស្រីជាការពិតទៅខ្ញុំគ្រាន់តែចង់មករាក់ទាក់ភីតតាមធម្មតាលើកដៃមកកៀកស្មាតែបន្តិចតែប៉ុណ្ណោះរួចភីតក៏ទះកំផ្លៀងខ្ញុំតែម្ដង»បុិនសម្តែងដល់ហើយដល់ថ្នាក់ធ្វើទឹកមុខកម្សត់ឲ្យឣ្នកគ្រប់គ្នាជឿឡើងស្លុងគ្រាន់តែរឿងបុិននេះសោះ។
    «ភីតគ្រាន់តែបងកៀកស្មាតែបន្តិចក៏ដល់ថ្នាក់ទះកំផ្លៀងនោះ»
    «កូនមិនទម្លាប់នោះទេឣ្នកម៉ាក់»
    «បានហើយៗឈប់ប្រកែកទៅម៉ាក់ឈឺក្បាលណាស់»
    «កូនខឹងឣ្នកម៉ាក់ហើយ.....ហឹកៗៗៗ!!»
    សូមរងចាំភាគបន្ត!!
    និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now