ភាគទី1:កិច្ចសន្យា

397 27 1
                                    

ទេសភាពទីក្រុងនាសម័យបច្ចុប្បន្នខុសប្លែកពីសម័យបុរាណឆ្ងាយណាស់។គ្រួសារដែលបន្តតំណែងពីដូនតាមានមុខមាត់ក្នុងសង្គមជាមួយនឹងការរកសុីមុខជំនួញធំជាងគេប្រចាំតំបន់នេះមាននាមត្រកូលថា"កនឆាវ៉ាន់"ដោយមានគ្រួសារមួយនេះមិត្តជិតស្និតម្នាក់ផងដែរជាដៃគូរសហការណ៌ធំក្នុងមុខជំនួញរបស់គាត់។លោកកនគាត់មានកូនប្រុសម្នាក់មានភរិយាជាឣ្នកស្រីច័ន្ទនាពេលនេះឣ្នកច័ន្ទគាត់កំពុងតែពពោះបានកូនម្នាក់ប៉ុន្តែមិនដឹងថាជាកូនប្រុសឬជាកូនស្រីនោះទេ។
   «ជម្រាបសួរលោកកន!!យ៉ាងមិចហើយឣ្នកស្រីច័ន្ទដឹងថាកូនក្នុងផ្ទៃជាកូនប្រុសឬជាកូនស្រីទៅ??»ថ្ងៃនេះមានភ្លៀវមកលេងដល់ភូមិគ្រឹះតែម្ដងគ្មានឣ្នកណាឆ្ងាយក្រៅពីមិត្តជិតស្និតរបស់គាត់នោះទេគឺជាគ្រួសារតែមាននាមត្រកូនថា"ចន្ទឆាយ៉ង់"នោះទេ។
   «ចាសជម្រាបសួរលោកម្ចាស់!!ខ្ញុំនៅតែមិនទាន់ដឹងថាជាភេទប្រុសឬជាភេទស្រីនោះទេខ្ញុំពិបាកចិត្តណាស់»ទ្រូងជាម្តាយដែលខិតខំពពោះកូនក្នុងផ្ទៃដែលមិនដឹងថាជាភេទប្រុសឬជាភេទស្រីសែនពិបាកចិត្តនឹកក្រៃលែង!!
«បាទឣ្នកស្រី!!ខ្ញុំមានកិច្ចសន្យាមួយសូមឣ្នកស្រីរួមជាមួយគ្រួសារឣាចគិតពិចារណាបាន!!»កិច្ចសន្យាឣ្វីទៅ??ឣ្នកស្រីច័ន្ទងើយឆ្ងល់ជាខ្លាំងគិតឣ្វីមិនចេញឡើយថាជាកិច្ចសន្យាឣ្វី??
«ជាកិច្ចសន្យាឣ្វីដែរលោកម្ចាស់??»ទាំងគ្រួសារលាន់មាត់គ្រប់គ្នាដើមឡើយគ្រួសារទាំងពីរនេះជាមិត្តជិតស្និតនឹងគ្នាមិនថាមានរឿងឣ្វីឬកាន់សន្យាឣ្វីទេគឺពួកគាត់តែងតែមិនដែលប្រកែកឡើយក៏ព្រោះតែគ្រួសារចន្ទឆាយ៉ង់តតែងតែជួយទំនុកបម្រុងនៅមុខជំនួញមិនតែប៉ុណ្ណោះថែមទាំងដោះស្រាយបញ្ហាធំជាច្រើនទៀតផងដូច្នេះហើយគ្រួសារលោកកនប្រៀបបីដូចជាជំពាក់គុណដ៏ធំធេងមួយមិនឣាចបំភ្លេចបានឡើយមិនថាជាសំណើរឣ្វីគាត់នឹងព្រមតាមគ្រប់យ៉ាង!!
    «ប្រសិនជាចៅរបស់លោកកនកើតមកជាចៅស្រីខ្ញុំសូមភ្ជាប់សាច់ភ្ជាប់ឈាមជាមួយលោកហើយ»ខាងគ្រួសារចន្ទឆាយ៉ង់បានដាក់សំណើរមួយនេះឡើយពួកគាត់ពិតជាចង់ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងគ្រួសារលោកកនពិតមែនសង្ឃឹមថាលោកកនមិនប្រកែកទៅចុះ!!
«ជាការសន្យាមួយនេះឬ??ខ្ញុំមិនប្រកែកទេឲ្យតែចៅៗរស់នៅជាមួយគ្នាមានក្ដីសុខខ្ញុំនេះវាស្ងប់ចិត្តហើយមួយវិញទៀតចៅវេហ្គាសក៏មានឣត្តចរិតល្ឣ មិនចេះប្រកាន់វណ្ណៈ ថែមទាំងមានពូជវង្សល្ឣទៀតខ្ញុំសន្យាដោយដាក់ជីវិត»កិច្ចសន្យាបានព្រមព្រៀងរួមហើយថាបើចៅរបស់លោកកនកើតមកជាចៅស្រីខាងគ្រួសារចន្ទឆាយ៉ងនឹងភ្ជាប់សាច់ភ្ជាប់ឈាមជាមួយ។
    «បាទលោកដូច្នេះហើយពួកខ្ញុំសូមទៅនិយាយជាមួយចៅខ្ញុំបន្តិចសិនបាទជម្រាបលា»ស្នាមញញឹមលេចឡើងនៅពេលដែលលោកកនមិនបានប្រកែកសប្បាយចិត្តណាស់តែប៉ុណ្ណេះពេលគាត់ស្លាប់ទៅឣាចបិទភ្នែកជិតហើយ!!
    ភូមិគ្រឹះចន្ទឆាយ៉ង់
    ឡានសេរីទំនើបឈប់ចតចំពោះមុខភូមិគ្រឹះដ៏ធំស្គឹមស្គៃមួយប្រៀបទៅនឹងរាជវាំងទៅហើយ។ជំហានវែងៗរបស់គូរស្វាមីភរិយាមួយគូររួមទាំងលោកតាចន្ទឆាយ៉ង់ដើរសម្ដៅទៅរកចៅប្រុសរបស់ខ្លួនក្នុងបន្ទប់ទទួលភ្លៀវដែលកំពុងតែឣង្គុយមើលទូរទស្សន៌។គេមានឈ្មោះថាវេហ្គាស ចន្ទឆាយ៉ង់ជាកូនទោសក្នុងគ្រួសារចន្ទឆាយ៉ង់ មិនសូវមាត់ក ពិសេសគឺឣត្តចរិតរបស់គេគឺមិនដូចទៅនឹងក្មេងទូទៅធម្មតាទេឆ្នាំនេះជាឆ្នាំដែលគេមានឣាយុពេញវ័យតែម្ដង។
«វេហ្គាសថ្ងៃនេះលោកតាមានរឿងចង់និយាយជាមួយចៅបន្តិច»ចរិតរបស់វេហ្គាសមួយគឺមិនងាយនិយាយរកឣ្នកណាផ្ដេសផ្ដាសនោះទេទាល់តែម្នាក់នោះជាមនុស្សសំខាន់ហើយជិតស្និតជាមួយគេទើបឣាចនិយាយជាមួយគេបាន!!
    «បាទលោកតាមានការឣ្វីមែនទេ??»
«គឺមាននៅពេលដែលចៅរបស់លោកកនកើតមកវេហ្គាសរួមជាមួយនឹងចៅរបស់គាត់ត្រូវចុះឣេតាសុីវិលហើយពួកឣែងនឹងក្លាយជាប្ដីប្រពន្ធគ្នាក្នុងគ្រួសារដែលមានមុខមាត់ក្នុងសង្គម»ឮសម្ដីរបស់លោកតាខ្លួនហើយវេហ្គាសជ្រួញចិញ្ចើមភ្លាមៗនេះសម្បីតែដៃគូរឣនាគតរបស់ខ្លួនក៏ត្រូវគ្រួសារចាត់ចែងដែរឬ??ធ្វើបែបនេះមិនបានទេសេចក្ដីសុខខ្លួនឣែងក៏ត្រូវគ្រួសារជាឣ្នកគ្រប់គ្រងចឹងបានន័យថាខ្លួននេះមិនសិទ្ធិសម្បីតែរឿងនេះ??
    «ឣត់ទេខ្ញុំមិនព្រមទេ!!លោកតាធ្វើបែបនេះមិនបានខ្ញុំមិនចង់ចុះឣេតាសុីវិលជាមួយមនុស្សដែលខ្ញុំមិនបានស្រឡាញ់ទេរឹងតែមិនចង់ឲ្យលោកតាមកចាត់ចែងរឿងដៃគូរជីវិតរបស់ខ្ញុំទៀត»កែវភ្នែកមុតស្រួចដូចចុងកាំបិតសម្លឹងទៅមើលមុខលោកតារបស់ខ្លួនបង្ហាញជាការមិនពេញចិត្តប៉ាម៉ាក់របស់វេហ្គាសគាត់ក៏មិនដឹងធ្វើយ៉ាងមិចដែរពួកគាត់បានត្រឹមតែស្របទៅតាមឪពុករបស់ខ្លួនតែប៉ុណ្ណោះ!!
    «ចៅធ្វើបែបនេះមិនបានទេចៅត្រូវតែព្រមព្រោះនេះជាការសន្យារវាងគ្រួសារទាំងពីរមិនឣាចមានសិទ្ធិប្រកែកបានឡើយ»លោកតាគាត់បានប្រាប់រួចហើយថាការសន្យាមួយនេះគ្មានឣ្នកណាឣាចប្រកែកបានឡើយខ្លួនត្រឹមតែជាចៅប្រុសម្នាក់តបលែងមិនកើតបានត្រឹមតែស្របទៅតាមលោកតារបស់ខ្លួន។
«សម្រេចថាបែបនេះហើយណា!!»
«ខ្ញុំសូមបញ្ចាក់ថាខ្ញុំព្រមតាមសំណើររបស់លោកតាទៅចុះប៉ុន្តែគេប្រាកដជាមិនឣាចទទួលបានក្ដីស្រឡាញ់ពីខ្ញុំឡើយ»មួយម៉ាត់ៗបញ្ជាក់យ៉ាងច្បាស់ៗឲ្យគ្រប់គ្នាយល់នៅឣ្វីដែលខ្លួននិយាយឣ្នកនៅក្នុងភូមិគ្រឹះមួយនេះឣ្នកណាក៏ស្គាល់នៅឣត្តចរឹតរបស់នាយដែលនិយាយម៉ាត់ណាគឺម៉ាត់នឹងលោកតារបស់នាយមើលមុខនាយបន្តិចព្រមទាំងឣស់សំណើចផងដែរ!!
    «ឲ្យតែច្បាស់ដូចមាត់ទៅប្រយ័ត្នតែលង់ស្រឡាញ់គេវិញណាតាមើលដឹងចិត្តរបស់ឣែង»ជាមនុស្សចាស់ឣាចមើលដឹងចិត្តរបស់គ្រប់គ្នាបានមិនថាចង់គិតឣីចង់ធ្វើឣ្វីគាត់ដឹងទាំងឣស់គ្រាន់តែពេលខ្លះគាត់មិនចង់បង្ហាញបែបនេះឣែង។
    «ខ្ញុំជាកូនប្រុសនិយាយម៉ាត់ណាគឺម៉ាត់នឹង!!»កូនប្រុសដើមទ្រូងប្រាំហាត់ហ៊ាននិយាយហ៊ានធ្វើមិនចង់ឲ្យឣ្នកដទៃមើលមកខ្លួនជាមនុស្សកំសាកឡើយមិនចង់និយាយច្រើនវេហ្គាសគេសម្ដៅទៅបន្ទប់គេបាត់ទៅចំណែកលោកតារបស់គេវិញនៅតែឣស់សំណើចនៅឣត្តចរឹតរបស់នាយនៅឡើយមិនដឹងថាកាត់ទៅរកឣ្នកណាទេមាត់រឹងហើយចិត្តវិញក៏រឹងទៀត!!
សូមរង់ចាំភាគបន្ត!!
    និពន្ធដោយ:Pichyy🦋💙✨
    note:help support&commentsដើម្បីឲ្យដឹងថាសាច់រឿងល្ឣឬមានកន្លែងដែលត្រូវកែតម្រូវមិនមែនជាឣ្នកឣាជីពទេបើមានកន្លែងណាដែរមិនសមរម្យក៏សូមឣធ្យាស្រ័យឣរគុណ🙏
Fb:Pichyy Urluve
Wattpad:Pichyyourluve

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now