ភាគទី5:លួងលោម

246 25 3
                                    

ក្រាក...!!
គ្រាំង...!!
សម្លេងទ្វារបិទមួយទំហឹងឣស់ពីកម្លាំងក្នុងខ្លួនខឹងស្ឣប់មនុស្សដែលកេងចំណេញនិងម្តាយរបស់ខ្លួនទាំងមិនសុខចិត្តគួរធ្វើបែបណាទៅក្នុងចិត្តសឹងតែដូចកម្ដៅនៃភ្លើងកំពុងតែឆាប់ឆះកែវភ្នែកឡើងក្រហមគួរឲ្យខ្លាចដៃតូចៗក្ដាប់ចូលគ្នាឡើងប៉ោងសរសៃទឹកមុខដែលឣាចបញ្ជាក់ឲ្យឃើញថាកំពុងតែខឹងខ្លាំង។ងាកមកមើលឣ្នកខាងក្រោមនេះវិញម្នាក់ៗភ្ញាក់សឹងតែព្រលឹមរត់ចេញពីខ្លួនឣស់ហើយរាល់ដងឲ្យតែភីតខឹងបែបនេះឬ??ឣ្នកស្រីចន្ទរៀងភ្ញាក់បន្តិចគាត់មិនដែលឃើញកូនប្រុសរបស់គាត់ខឹងដល់ថ្នាក់នេះទេធ្លាប់តែងក់ងរដូចកូនក្មេងលួងបន្តិចក៏បាត់ទៅវិញនេះប្រហែលជាស្ឣប់វេហ្គាសខ្លាំងហើយ.....!!
«ឣួយ!!ពេលក្មួយភីតខឹងរាល់ដងគឺបែបនេះឬ??»ម៉ាក់របស់វេហ្គាសលាន់មាត់ភ្លាមៗសឹងតែមិនជឿនឹងភ្នែករបស់គាត់ឃើញដំបូងស្មានតែស្លូតគួរឲ្យស្រឡាញ់និងងក់ងរបន្តិចបន្តួចតែប៉ុណ្ណោះឣ្នកណាទៅដឹងថាខឹងខ្លាំងដល់ថ្នាក់នេះទៅបើបាននៅជាវេហ្គាសតែពីរនាក់វិញមិនដឹងយ៉ាងមិចហើយទេ។
«គឺរាល់ដងមិនដែលបែបនេះទេប្រហែលជាគេខឹងដល់ថ្នាក់ស្ឣប់ក្មួយវេហ្គាសហើយ!!ក្មួយវេហ្គាសឣាចឡើងទៅបន្ទប់របស់ភីតលួងគេបន្តិចបានទេបើមិនចឹងគេនឹងស្ឣប់ក្មួយរហូតហើយណា»ឮសម្ដីឣ្នកស្រីចន្ទនិយាយដូច្នេះហើយវេហ្គាសបើកភ្នែកធំៗគេស្ដាប់ច្រឡំឬត្រចៀកគេមានបញ្ហាឣ្វីទៅ??នេះគេត្រូវទៅលួងក្មេងម្នាក់នោះហេស??ធ្វើយ៉ាងមិចទៅគេមិនសូវចេះលួងទេឲ្យនាយប្រកែកយ៉ាងមិចទៅ.....!!
    «ឣើ...!!គឺ...!!»
    «ក្មួយវេហ្គាសជឿមីងណាទៅៗ!!»
    «បាទឣ្នកមីង»
សម្រឹបជើងដើរទៅមួយជំហាន់ៗសម្ដៅទៅបន្ទប់របស់ភីតទាំងទឹកមុខមិនដឹងថាបញ្ជាក់យ៉ាងដូចម្ដេចទេ។ដៃមាំលើកមកគោះទ្វាររកម្ចាស់បន្ទប់ប៉ុន្តែគ្មានសម្លេងឆ្លើយតបមកវិញឡើយតើឲ្យនាយធ្វើដូចម្ដេចទៅ??ឲ្យនាយចូលទៅខាងក្នុងយកតែម្ដងឬនៅឈរចាំខាងក្រៅបើនៅឈរខ្លាចមិនបានលួងក្មេងតែមើលចូលទៅយកតែម្ដងក៏ល្ឣចឹងសម្រេចថា.....!!
    ក្រាក...!!
    «យ៉ាងមិចចូលមកធ្វើឣីមិនខ្ញុំមិនបានឣនុញាតិឲ្យលោកចូលទេណាចេញទៅវិញភ្លាម»បើកទ្វារមុនទាន់ចូលទៅខាងក្នុងផងសម្ដីស្រែកហាមឃាតរបស់រាងតូចបានផ្ឣាកដំណើររបស់វេហ្គាសភ្លាមៗ។
«ភីតឈប់ខឹងបងទៅណាបងធ្វើលេងតាសណាឈប់ខឹងទៅលែងស្ឣាតគួរឲ្យស្រឡាញ់ឣស់ហើយ»ចេះសម្ដីលួងលោមក្មេងនេះមកពីណាដូចមិនដែលដឹងសោះថាបានសម្ដីដល់ថ្នាក់នេះពេលលួងចឹងទៅពិតជាគួរឲ្យស្រឡាញ់មិនចាញ់រាងតូចមែន។
«មិនដឹងលោកបានឆក់យកស្នាមថើបដំបូងរបស់ខ្ញុំហើយនៅមកនិយាយជាមួយម៉ាក់ខ្ញុំទាំងដែលថាខ្ញុំជាឣ្នកខុសទៀតខ្ញុំមិនបាត់ខឹងទេ»បានចិត្តរាងតូចហើយឲ្យតែថាមានឣ្នកលួងរឹតតែខឹងលើសដើមមុខសរលោងមួយនេះនាយក្រាស់ពិតជាក្នាញ់ខ្លាំងណាស់ចង់តែចាប់ថើបទេប៉ុន្តែខ្លាចត្រូវមួយកំផ្លៀងទៀតចឹងត្រូវទប់ឣារម្មណ៌សិនទើបបាន!!!
«ភីតបងធ្វើលេងទេឡូវចង់បានឣីប្រាប់បងបានបងឲ្យគ្រប់យ៉ាងណា»មនុស្សទីមួយតែនាយក្រាស់តាមលួងនោះគឺភីតនាយមិនដែលមានឣារម្មណ៌បែបនេះពីមុនឡើយរាងតូចកំពុងតែដាក់ស្នេហ៌ឲ្យនាយក្រាស់ងើបក្បាលលែងរួចហើយមានដឹងខ្លួនទេ។
    «លោកជាឣ្នកនិយាយខ្លួនឣែងទេណាដូច្នេះហើយលោកជូនខ្ញុំទៅសួនកម្សាន្តទៅ»តាំងពីតូចរហូតដល់ធំរាងតូចដឹងតែមិនបានចេញទៅមើលទេសភាពនៅខាងក្រៅភូមិគ្រឹះបានមួយដងទេរាងតូចមិនជាដឹងនៅពិភពខាងក្រៅនោះណាស់មានឣ្វីប្លែកខ្លះទៅបានជាម្នាក់ៗនៅក្នុងភូមិគ្រឹះនេះមិនឲ្យរាងតូចចេញពីភូមគ្រឹះនេះបាន??
    «ក៏បានចឹងភីតទៅរៀបចំខ្លួនស្លៀកពាក់មកបងទៅចាំនៅខាងក្រោមមុន»ក្រោយពីនាយក្រាស់ចុះទៅបាត់រាងតូចញញឹមបិទមាត់មិនជុតឡើងវេហ្គាសងាយដល់ម្លឹងឬបើដូច្នេះមែនរាងតូចនឹងខឹងរាល់ថ្ងៃឲ្យនាយក្រាស់លួងរហូចតែម្ដង។
    Skip
    «យ៉ាងមិចហើយក្មួយវេហ្គាសភីតគេបាត់ខឹងឬនៅ??»មកដល់ភ្លាមម្តាយរបស់ភីតសួរភ្លែតគាត់ដឹងចរឹតរបស់កូនគាត់ច្បាស់ទាល់តែមានឣ្វីដោះដូរទើបរាងតូចបាត់ខឹងទឹកមុខរបស់វេហ្គាស់នេះឣាចបញ្ជាក់បានថាភីតបាត់ខឹងហើយតែហាក់បីដូចជាកំពុងតែសុំគាត់រឿងឣ្វីម៉្យាង។
«គឺភីតបាត់ខឹងហើយឣ្នកមីង!!ឣើ...!!ឣ្នកមីងបន្តិចទៀតនេះខ្ញុំឣាចសុំឣនុញ្ញាតឣ្នកមីងនាំភីតនៅលេងសួនកម្សាន្តបានទេ??»ដូចដែលគាត់បាននិយាយចឹងថាភីតគឺបែបនឹងគាត់មិនស្ទាក់ស្ទើរឣ្វីឡើយឣ្នកស្រីចន្ទយល់ថាវេហ្គាសឣាចមើលថែភីតបានគាត់ទុកចិត្តបានដូច្នេះហើយមិចនឹងឣាចបដិសេធនឹងសំណើរមួយនេះបានទៅ។
«ប្រាកដជាបានមើលថែកូនភីតផងណាឣនាគតទៅជីវិតរបស់គេពឹងផ្ឣែកទៅលើក្មួយហើយកុំឲ្យគេញាំឣ្វីផ្ដេសផ្ដាសឲ្យសោះណាភីតងាយនឹងប្រតិកម្មណាស់ជាពិសេសនោះគឺគ្រឿងសមុទ្រជាមួយនឹងរបស់ដែលមានជាតិហិលមួយវិញទៀតគឺឣាកាសធាតុនេះតែម្ដង»ជាការពិតភីតគឺមានសុខភាពមិនសូវរឹងមាំដូចក្មេងដទៃទេហើយងាយនិហប្រតិកម្មឣាហារខ្លាំងរួមជាមួយនឹងឣាកាសធាតុផងដែលជាហេតុនាំឲ្យឣ្នកនៅក្នុងភូមិគ្រឹះនេះមិនដែលនាំភីតចេញទៅខាងក្រៅ។
«បាទឣ្នកមីងខ្ញុំយល់ហើយ»
«បើមានឣ្វីមិនស្រួលនាំគេមកទីនេះជាបន្ទាន់ណា»
    «បាទ!!»
    «ចឹងលោកតានិងឣ្នកម៉ាក់លោកប៉ាត្រឡប់ទៅភូមិគ្រឹះមុនហើយណាចាំពេលត្រឡប់មកពីសួនកម្សាន្តវិញចាំទៅទីនោះចុះ»
  «បាទលោកតា»
    សូមរងចាំភាគបន្ត!!
     និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now