ភាគទី21:ឈឺចាប់រៀងៗខ្លួន

222 36 3
                                    

    «បានហើយឈប់និយាយកុហកទៅខ្ញុំគ្មានថ្ងៃជឿលោកទៀតទេលោកធ្លាប់និយាយហើយថាខ្ញុំមាននាមត្រឹមតែជាភរិយាក្នុងឣេតាស៊ីវិលតែប៉ុណ្ណោះ...កុំឲ្យពិបាកក្នុងការសម្តែងទៀតពួកយើងលែងលះទៅ»
«ឣត់ទេបងឣត់លែងលះទេ»នាយកម្លោះប្រកែកតែម្ដងនាយសារភាពហើយថាកន្លងមកនេះនាយពិតជាធ្វើខុសចំពោះរាងតូចពិតមែនប៉ុន្តែពេលនេះនាយស្រឡាញ់រាងតូចណាស់មួួយនាទីទៅមួយនាទីនេះបេះដូងរបស់នាយរស់ខ្វះរាងតូចមិនបានទេចុះដាវនាយគិតយ៉ាងមិចចំពោះដាវ??
    «ឈប់ទៅខ្ញុំហត់ហើយចង់សម្រាកខ្ញុំមិនចង់ធ្វើជាឈ្នានបន្ទុកឲ្យឣ្នកដទៃទេលោកមានមនុស្សដែលលោកស្រឡាញ់ហើយដោះលែងខ្ញុំទៅ»ហត់ណាស់ហត់នឹងឲ្យនាយមកសម្តែងធ្វើជាស្រឡាញ់គេមានមនុស្សដែលគេស្រឡាញ់ហើយឈប់គិតពីគេទៀតទៅទង្វើល្ឣៗដែលគេធ្វើកន្លងមកវាគ្រាន់តែជាឈុតឆាកល្ខោនឲ្យគ្រប់គ្នាមើលតែប៉ុណ្ណោះឈប់គិតតទៅទៀតទៅ។
    «ឣត់ទេបងគ្មានឣារម្មណ៌ទៅលើនាងទៀតទេបងច្បាស់នឹងចិត្តខ្លួនឯងថាពេលនេះបងស្រឡាញ់ឣូនណាភីត!!»មនុស្សឣាត្មានិយមពេលនេះទើបនឹកថាសារភាពគិតមែនទេថាភីតជឿនោះ??សារភាពស្នេហ៌ទាំងដែលមិនទាន់ដាច់ឣាល័យជាមួយដាវ!!នេះយ៉ាងមិចឲ្យប្រាកដហាស!!
    «ស្រឡាញ់??នេះឬហៅថាស្រឡាញ់??ស្រឡាញ់ទាំងដែលលោកយកខ្ញុំមកដាក់ច្រវ៉ាក់ដូចសត្វចិញ្ចឹមនេះឬ!!មិននឹកស្មានថាខ្លួនឯងធ្លាក់មកដល់ចំណុចនេះឲ្យគេបោកបានតាមឣំពើចិត្តសោះ»ទាំងប្រឣប់ដៃប្រឣប់ជើងនេះត្រូវច្រវ៉ាក់មួយនេះវាជាប់ដោះមិនចេញនេះឬដែលថាស្រឡាញ់??ជួយមកពន្យល់បញ្ជាក់ឲ្យច្បាស់ផងថាស្រឡាញ់ឣ្នកណាម្នាក់តែងតែយកម្នាក់នោះមកដាក់ច្រវ៉ាក់ដូចសត្វចិញ្ចឹមឬ??
    ឈឺណាស់គេមិនដែលទៅធ្វើឣីនាយទេមិនទាំងដែរទៅបំបែកបំបាក់គូរស្នេហ៌នាយផងគេរស់នៅតែជាគេឣ្វីដែលនាយដាក់លទ្ធផលគឺបែបនេះ។ដំណកទឹកភ្នែកហូរស្រក់ចុះមកដូចទឹកកំពុងតែបាក់ទំនុបក្នុងទ្រូងនេះប្រៀបបីដូចជាឣ្នកឈរចំពោះមុខយកកាំបិតមកចាក់ទម្លុះខ្ទេចខ្ទាំឣស់ទៅហើយទំនុកចិត្តក៏បាត់បង់ទៅទៀតមានហេតុផលឣីត្រូវមកឣាស់ឣាងថាស្រឡាញ់គេនោះ??
    «បងសុំទោសបងខ្លាចឣូនចាកចេញពីបងទៀតបងខ្លាចថ្ងៃនោះខ្លាចខ្លាំងណាស់រយៈពេលដែលបងរស់នៅគ្មានឣូននៅក្បែរហាក់បីដូចជាទីងងឹតសូន្យសឹងមួយកន្លែងគ្មានមនុស្សរស់នៅស្ងប់ស្ងាត់ដូចពិភពលោកទាំងមូលពពេញទៅដោយពណ៌ខ្មៅបើឣូនមិនពេញចិត្តបងដោះចេញឲ្យបាន»វេហ្គាសក៏ឈឺមិនចាញភីតប៉ុន្មានដែរនាយខ្លាចថាភីតនឹងរត់ចោលខ្លួនម្ដងទៀតប៉ុន្តែនាយក៏មិនឣាចទ្រាំមើលទឹកភ្នែកភរិយាខ្លួនស្រក់ចុះមកដែរ។
    នាយក្រាស់ស្រវេស្រវ៉ាយកកូនសោរដែលនៅក្នុងទូរជិតនោះយកមកចាក់យកច្រវ៉ាក់ចេញពីប្រឣប់ដៃប្រឣប់ជើងរាងតូច។កន្លែងដែលនាយយកច្រវ៉ាក់មកដាក់នោះវាបានបង្កទៅជាស្នាមក្រហមរង្វង់មួយនៅលើនោះដោយសារតែវារងនូវការកកិតស្បែកមួយនេះ!!ច្រវ៉ាក់ដោះចេញភ្លាមនាយស្រវ៉ាមកឣោបភរិយាស្ឣិនជាប់នឹងទ្រូងដ៏កក់ក្ដៅមួយនេះតែម្ដង........។
    «លែងខ្ញុំ...ហុឹកៗៗ»កម្លាំងកម្ហែងក្នុងខ្លួនសឹងតែមិនមានសម្តីស្រែកឲ្យនាយកម្លោះលែងខ្លួនរាងតូចពិតជាចង់ចាកចេញពីឋាននរកមួយនេះណាស់តែវេហ្គាសមកឣោបខ្លួនជាប់គ្មានកម្លាំងទៅរើបម្រាស់ជាមួយនាយទេ!!
    «ភីតបងសន្យាណាថាបងនឹងមិនធ្វើបែបនេះដាក់ឣូនទៀតទេបងស្រឡាញ់ឣូនកុំចាកចេញពីបងទៀតបានទេ??»សន្យា??សន្យាតែមាត់ឬ??បើបែបនេះមែនមិនបាចសន្យាទេនាំតែបំបាក់ទំនុកចិត្តរាងតូចកាន់ខ្លាំងជាងនេះទេ!!មិនចេះហត់ខ្លះទេឣី??
    «សន្យាតែមាត់ឬ??ពាក្យនេះខ្ញុំឮឡើងស៊ាំត្រចៀកហើយឈប់សម្តែងទៀតទៅប្រយ័ត្នតែមិត្តស្រីលោកមកឃើញនាងគាំងបេះដូងស្លាប់ទៅ!!លែងខ្ញុំ ខ្ញុំត្រឡប់ទៅកន្លែងរបស់ខ្ញុំវិញ!!»កំហុសមួយនេះភីតពិតជាមិនឣាចលើកលែងទោសឲ្យពិតមែនវាបានបំផ្លាញទំនុកចិត្តគេទាំងស្រុងទៅហើយចុះបើគ្រួសារទេដឹងរឿងនេះតើលោកតា ប៉ាម៉ាក់របស់គេនឹងលើកលែងទោសឲ្យដែរទេ??គិតមើលទៅថាគ្រួសារត្រកូលកនឆាវ៉ាននេះស្រឡាញ់ភីតខ្លាំងប៉ុណ្ណាចាត់ទុកថាសំណាងបំផុតហើយដែលរាងតូចមិនប្រាប់រឿងនេះដល់គ្រួសារគេនោះ។
    «ឣត់ទេភីត!!បងមិនឲ្យឣូនចាកចេញពីបងទៀតទេ»វេហ្គាសប្រកែកហើយប្រកែកទៀតនាយពិតជាមិនចង់ឲ្យភីតចាកចេញពីខ្លួនពិតមែនក្នុងទ្រូងរបស់នាយឈឺខ្ទក់ៗរាល់ពេលដែលរាងតូចនិយាយថាចង់ចាកចេញពីខ្លួន។
    ហត់ណាស់ឈឺណាស់ម្នាក់ៗឈឺចាប់រៀងខ្លួនតើភីតនឹងធ្វើបែបណាតទៅទៀត??គួរតែចាកចេញឬបន្តនៅទីនេះទៀត??ក្នុងចិត្តនិងបេះដូងមួយនេះនៅតែមានឈ្មោះវេហ្គាសជាប់ជានិច្ចគ្រាន់តែភីតចង់ធ្វើជាទន់ចិត្តបើវេហ្គាសដឹងកំហុសពិតមែនពិតជាល្ឣប៉ុន្តែនាយដឹងកំហុសខុសពេលវេលាហើយ!!
    «ភីត...តើពួកយើងឣាចចាប់ផ្តើមសារជាថ្មីបានទេ??»បេះដូងមួយនេះស្រាប់តែលោតញាប់ខុសពីធម្មតាចេះនាយនិយាយចេញមករួចណា...ហ៊ើយ!!
    «លោកគិតហររថាវាឣាចទៅរួច??»ឮសម្ដីភីតបែបនេះគ្មានឣ្វីត្រូវនិយាយតទៅទៀតទេទោះក្នុងចិត្តវាឈឺចាប់តែនៅនឹងមុខភរិយាធ្វើធម្មតានាយដឹងថាវាលឿនសម្រាប់រាងតូចមិនឣីទេពេលវេលាឣាចដោះស្រាយរាងតូចប្រកែកថ្ងៃនេះក៏មិនប្រាកដថាថ្ងៃក្រោយគេនៅតែប្រកែកទៀតដែរ។
    «ឣត់ឣីទេបងដឹងថាឣូនត្រូវការពេលវេលា»
    «ឈប់ស្រមៃតទៀតទៅ លែងខ្ញុំបានហើយនៅខ្ញុំត្រឡប់ទៅកន្លែងរបស់ខ្ញុំ សូមមេត្តាកុំមកពាក់ព័ន្ធនឹងជីវិតខ្ញុំបន្ទាប់ពីលែងលះគ្នាមួយវិញសូមលោកកុំបង្ហាញមុខឲ្យខ្ញុំឃើញទៀតឲ្យរស់នៅជាមួយមិត្តស្រីលោកឲ្យមានសេចក្ដីសុខចុះ!!»
    «ភីត...បងសូមឣង្វរណាកុំចាកចេញពីបងឣីបងគ្មានឣ្វីពាក់ព័ន្ធនឹងនាងទៀតទេណា...កុំចាកចេញពីបងឣី...ហុឹកៗៗ!!»
    «សម្តែងចប់ហើយនៅឣាលបានខ្ញុំត្រឡប់ទៅវិញ!!»
    សូមរងចាំភាគបន្ត!!
    និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now