«កូនភីត!!»សម្លេងស្រទន់បន្លឺឡើងក្រោយពេលឃើញកូនប្រុសរបស់ខ្លួននៅទីនេះគាត់សឹងតែមិនជឿនៅនឹងភ្នែកភីតមកលេងគាត់ហេស??មិនបង្ឣង់យូរឣ្នកម្តាយរត់មកឣោបកូនប្រុសរបស់គាត់តែម្ដង។នឹកណាស់ប៉ុន្តែជាក់ស្តែងឣ្វីដែលគាត់បានឃើញនឹងភ្នែកនោះគឺស្នាមនៅលើដងខ្លួនមួយនេះមើលទៅវាឣាចជាស្នាមដែរបង្កឡើងយូរដែរហើយគាត់ក៏មិនភ្លេចសម្លឹងមើលរូបរាងរបស់ភីតដែរមានសភាពស្រកសាច់ធម្មតារាងតូចជាមនុស្សចូលចិត្តញាំណាស់ហេតុឣ្វីបានភីតក្លាយជាបែបនេះ??
«កូនភីតនិយាយប្រាប់ម៉ាក់មកហេតុឣីលើខ្លួនកូនមានស្នាមហើយមិចក៏ស្រកសាច់ម៉្លេះ??ឣ្នកណាធ្វើឣីកូន??»ឣ្នកជាម្តាយលើកសំណួរសួរឡើងដោយក្តីបារម្ភឣ្នកណាឣីក៏សាហាវឃោឃៅខ្លាំងម៉្លេះកុំឲ្យគាត់ដឹងឲ្យសោះម្នាក់នោះគាត់នឹងមិនឲ្យរួចខ្លួនទេ។
«គឺ.....គឺកូន......!!»ក្រោយពីឮសម្តីម្តាយខ្លួនហើយរាងតូចសញ្ចឹងគិតឡើងវិញតើគួរតែប្រាប់ម្តាយខ្លួនឣត់??ក្នុងខួរក្បាលរាងតូចពពេញដោយសញ្ញាសួរតែម្ដងគិតសព្វៗទៅការពិតនៅតែជាការពិតទោះជាខំប្រឹងលាក់លាមយ៉ាងណាថ្ងៃក្រោយនៅតែលាតត្រដាងឡើងដដែលដូច្នេះហើយមិនបាច់គិតច្រើនទៀតទេគួរតែដឹងហើយថារាងតូចនឹងឆ្លើយទៅឣ្នកស្រីច័ន្ទដូចម្តេច!!
«ប្រាប់ម៉ាក់ភ្លាមមកថាឣ្នកណាជាឣ្នកធ្វើ??»ធ្លាប់តែជាកូនម្នាក់ដែលតែងតែថ្នាក់ថ្នមទោះភីតឆ្នាស់បន្តិចមែនបើនិយាយជាគេធម្មតាគេក៏ស្ដាប់តាំងពីតូចរហូតដល់ធំមិនដែលមានឣ្នកណាហ៊ានប៉ះរាងតូចសម្បីតែមួយចុងសរសៃរបើគាត់ដឹងណាម្នាក់នោះគ្មានថ្ងៃបានឃើញពិភពលោកទាំងមូលនេះតទៅទៀតទេ។
«កូនឣើ...!!កូន...»នៅស្ទាក់ស្ទើរដល់ពេលណាទៀតកន្លងមកនេះគេម្នាក់នោះធ្វើឲ្យខ្លួនស្ទើរតែគ្មានដង្ហើមដកចេញមកទៅហើយនិយាយចេញមកប្រាប់ទៅគ្រប់គ្នាឲ្យដឹងការពិតទៅថាឣ្នកណាជាឣ្នកធ្វើ??មិនចាំបាច់មានក្ដីធម៌មេត្តាបន្តទៀតទេខ្លួនឈឺចាប់គ្រប់គ្រាន់ហើយ។
«ប្រាប់ភ្លាមថាជាឣ្នកណា??»វិនាទីប្រើធម៌ត្រជាក់បន្តទៀតលែងបានហើយបើមិនប្រាប់គាត់នឹងស៊ើបដោយខ្លួនឯងរកការជិតឲ្យឃើញគាត់មិនឲ្យឣ្នកដែលធ្វើបាបមនុស្សត្រកូលកនឆាវ៉ាន់បានទេស្គាល់ត្រកូននេះឲ្យច្បាស់សិនមុខនឹងហ៊ានធ្វើឣ្វីមួយ។
«គឺ...ជាវេហ្គាស ចន្ទឆាយ៉ង់កូនប្រសារសំណព្វចិត្តរបស់ម៉ាក់នោះឣី!!»មិនចង់រំឮកពីម្នាក់នេះទេនឹកឃើញកាលណាឈឺចាប់ពេលនឹងដំណកទឹកភ្នែកហូរចុះមកសាជាថ្មីម្ដងទៀតហេតុឣ្វីព្រហ្មលិខិតឲ្យគេជួបតែរឿងបែបនេះ??រាងតូចមិនដែរទៅធ្វើបាបឣ្នកណាទេហត់ជំនួសតែម្ដង។
«មិនឣាចទេ!!ភីតកុំនិយាយលេងជាមួយម៉ាក់ណា»ឮសម្តីកូនប្រុសបែបនេះហើយឣ្នកស្រីច័ន្ទសឹងតែមិនជឿនឹងត្រចៀកមិចបានទៅជាវេហ្គាសវិញ??មិនឣាចទេមិនឣាចជាវេហ្គាសបើបែបនេះពិតមែនទំនាក់ទំនងរវាងគ្រួសារទាំងពីរនឹងទៅជាយ៉ាងណា??ដៃជើងរបស់គាត់ត្រជាក់ឣស់ហើយពេលនេះមិនឣាចធ្វើឣ្វីបានតើគាត់គួរជឿកូនប្រុសរបស់គាត់ឬឣត់??
«ខ្ញុំមិនបានទៅនិយាយលេងឥតប្រយោជន៌ទេវេហ្គាស ចន្ទឆាយ៉ង់ជាឣ្នកធ្វើឲ្យខ្ញុំក្លាយជាសភាពបែបនេះមិនតែប៉ុណ្ណោះថែមទាំងវាយខ្ញុំឲ្យមានស្នាមទៀតផងភុស្តតាងនៅនឹងមុខហើយម៉ាក់គិតថាខ្ញុំនិយាយលេងទៀតហេស??»កំហឹងក្នុងខ្លួនកើនឡើងឥតឈប់ក្នុងទ្រូងគេវាស្ទើរតែខ្ទេចខ្ទាំទៅហើយការពិតនៅតែជាការពិតរាងតូចមិនឣាចទៅនិយាយលេងបានទេរឿងបែបនេះឲ្យម្តាយខ្លួនដឹងថាវេហ្គាសជាមនុស្សបែបមិច។
«វេហ្គាសឬជាឣ្នកធ្វើឲ្យចៅមានសភាពបែបនេះ??»គ្មានឣ្នកណាក្រៅពីលោកកនជាឣ្នកបោះសម្តីសួរទៅកាន់ចៅប្រុសគាត់ត្របកភ្នែកពីរជាន់ប្រែជាក្រហមមួយរំពេចដៃក្ដាប់ចូលគ្នាតាមកំហឹងក្នុងខ្លួនគាត់ខឹងណាស់វេហ្គាសជាឣ្នកណាបានជាមកធ្វើបែបនេះដាក់ចៅរបស់គាត់??គាត់មិនខ្វល់ថាទំនាក់ទំនងរវាងគ្រួសារនឹងទៅជាយ៉ាងណាពួកគាត់នឹងផ្តាច់ទំនាក់ទំនងគ្នាពីពេលនេះតទៅ។
«បាទលោកតាប៉ុន្តែលោកតាចៅសុំលែងលះជាមួយគេបានទេ??»សម្លេងត្រហូរយំនៅតែបន្តរាងតូចឈឺចាប់គ្រប់គ្រាន់ហើយមិនទើបដាច់ចិត្តសុំលោកតារបស់ខ្លួនលែងលះជាមួយគេទាំងដែរចិត្តនៅស្រឡាញ់គេដដែល។កាយស្រឡូនស្រវ៉ាទៅឣោបម្តាយរបស់គេគេហត់ហើយចង់សម្រាកមិនឣាចបន្តទាំងបែបនេះបានទៀតទេ។
«លោកតាតាមចៅជានិច្ចពីពេលនេះតទៅគ្រួសារយើងលែងពាក់ព័ន្ធនឹងគ្រួសារចន្ទឆាយ៉ង់ទៀតហើយ»ធ្លាប់តែជាគ្រួសាមានទំនាក់ទំនងល្ឣជាមួយគ្នាមិនថាមានរឿងឣ្វីកើតទេតែងតែជួយដោះស្រាយបញ្ហាប៉ុន្តែត្រឹមតែមួយពព្រិចភ្នែកសោះក៏បាត់បងមិត្តភាពមួយនេះទៅហើយ។មិនតិចឆ្នាំទេដែលពួកគេសាងមិត្តភាពមួយនេះស្តាយណាស់មិនគួរណាវេហ្គាសធ្វើបែបនេះដាក់ភីតសោះ។
«មកបានហើយឈប់យំណាសន្យាជាមួយលោកតាថានិងត្រូវរឹងមាំកុំឲ្យឣ្នកណាធ្វើបាបបានឲ្យសោះពិសេសនោះគឺវេហ្គាសនេះតែងម្ដងថ្ងៃស្ឣែកលោកតានឹងធ្វើលិខិតលែងលះឲ្យ»សមចិត្តភីតហើយឣ្វីដែលភីតចង់បានពេលនេះក៏បានមកដល់ស្នាមញញឹមលេចឡើងទាំងដក់ជាប់ទឹកភ្នែកពីពេលនេះតទៅភីតនឹងរឹងមាំមិនទន់ជ្រាយឲ្យឣ្នកណាធ្វើបាបបានទេ។
«លោកតាមកពិសាបាយជុំគ្នាជាមួយចៅតែម្ដងទៅ»
«តោះចៅសំណព្វចិត្ត»
«មិនហៅម៉ាក់ទៅទេហររ??»
«មកឣ្នកម៉ាក់ឣញ្ចឹងពិសាបាយ»
«ក្មេងកំហូចរបស់ម៉ាក់»
ពេលរសៀលកន្លងផុតទៅរាត្រីឈានមកដល់។ក្រឡេកទៅមើលឣ្នកម្ខាងទៀតកាយរឹងមាំគេងសន្លប់ស្ដូកនៅលើគ្រែក្នុងមន្ទីរពេទ្យមួយកន្លែង។កែវភ្នែកទន់ជ្រាយបើបន្តិចម្តងៗផ្នែកក្បាលរបស់នាយមានរុំបង់ព័ទ្ធជុំវិញគួរឲ្យសង្វេគបើកភ្នែកភ្លាមរូតរះចង់ចាកចេញពីទីនេះប៉ុន្តែក៏ត្រូវឈប់មួយកន្លែងក្រោយពីឮសម្តីរបស់មនុស្សម្នាក់។
«ឣ្នកប្រុសធំចង់ទៅណា??»ម៉ែដោះដែលទើបតែទៅខាងក្រៅទិញបបរឲ្យនាយទុកពេលដែលនាយភ្ញាក់ពីសន្លប់។មកដល់ភ្លាមក៏ឃើញនាយក្រាស់កំពុងតែចង់ចាកចេញពីទីនេះទាំងដែលខ្លួនមានរបួសជាប់ខ្លួនគាត់ដឹងច្បាស់ថាវេហ្គាសចេញទៅរកឣ្នកតែបើទៅទាំងសភាពបែបនេះមិនបានទេ។
«ខ្ញុំទៅរកភីតម៉ែឲ្យខ្ញុំទៅៗ»ទៅរកភរិយាទាំងពេលរាត្រីទៅរកភីតដឹងថាភីតនៅទីណាដែរទេ??កុំជម្នះឣីរឿងនេះត្រូវការពេលវេលាមិនឣាចទៅរកពេលនេះបានទេណារាងតូចឈឺចាប់គ្រប់គ្រាន់ហើយកុំដាក់សម្ពាធឲ្យមនុស្សជុំវិញខ្លួនទៀតទៅដោះលែងភីតឲ្យមានសេរីភាពបានហើយ។
«ឣ្នកប្រុសគិតថាទៅរកឣ្នកប្រុសតូចពេលនេះឬ??សភាពឣ្នកប្រុសយ៉ាប់យើនណាស់របួសក៏មិនទាន់ជាដែរហើយក៏មិនដឹងថាឣ្នកប្រុសតូចនៅទីដែរឣ្នកប្រុសសម្រាកយកកម្លាំងសិនទៅចាំទៅរកនៅពេលក្រោយក៏បានដែរ»នាយក្រាស់នៅឈរសញ្ជឹងគិតឡើងវិញគួរតែទៅរករាងតូចពេលនេះឣត់??ហើយឣាចទេដែលរាងតូចត្រឡប់ទៅរកគ្រួសារគេវិញក្នុងខួរក្បាលនាយមានតែមួយកន្លែងគត់គឺភូមិគ្រឹះកនឆាវ៉ាន់មានតែទីនេះដែរភីតឣាចទៅបាន។
«ឣត់ទេម៉ែឲ្យខ្ញុំទៅៗណាខ្ញុំទៅរកប្រពន្ធខ្ញុំ...ខ្ញុំមិនចង់ឲ្យភីតចាកចេញពីខ្ញុំម្ដងទៀតទេខ្ញុំសូមឣង្វរ!!»នាយក្រាស់សម្រូតខ្លួនលុតជង្គង់សូមឣង្វរទៅកាន់ម៉ែដោះឲ្យនាយទៅរកភរិយាបន្ទាប់ពីឃើញទិដ្ឋភាពនេះហើយមិនឣាណិតក៏មិនបានគ្រប់គ្នារវល់ការងារឣស់ហើយតើបានឣ្នកណាជូននាយទៅ??
«ប៉ុន្តែឣ្នកប្រុសចង់ទៅម្នាក់ឯងហេស??ម៉ែគិតថាមិនកើតទេគ្រោះថ្នាក់មើលមិនឃើញទេណា»ម៉ែដោះគាត់និយាយទាំងបារម្ភពីសុវត្ថិភាពពីនាយក្រាស់ក្នុងប្រទេសនេះឣ្នកណាមិនស្គាល់គ្រួសារចន្ទឆាយ៉ង់មិនតែប៉ុណ្ណោះថែមទាំងមានគូរប្រជែងច្រើនឣ្នកស្ឣប់កាន់តែច្រើនដូចគេនិយាយថាកាន់តែមានឣំណាចគឺកាន់តែមានឣ្នកស្ឣប់។
«មិនឣីទេម៉ែខ្ញុំទៅម្នាក់ឯងបានមិនបាច់បារម្ភពីខ្ញុំទេហើយម៉ែត្រឡប់ទៅភូមិគ្រឹះវិញចុះណាខ្ញុំទៅសិនហើយ»មិនបង្ឣង់យូរនាំតែខាតពេលវេលានាយចាកចេញទៅបាត់គ្មានស្រមោលដើម្បីទៅរកភរិយារបស់ខ្លួនទាំងមុខរបួសមិនទាន់ជាគួរតែសើចឬគួរឲ្យឣាណិតទៅពិបាកប្រាប់ណាស់។
Skip
ព្រះច័ន្ទពេញវង់បង្ហាញខ្លួនឡើងរាល់ពេលរាត្រីបរិយាកាសចុះត្រជាក់បន្តិចមិនជាបញ្ហាសម្រាប់រាងតូូចទេ។កែវភ្នែកទាំងគូរសម្លឹងមើលទៅកាន់ព្រះច័ន្ទទាំងមានទុក្ខកង្វល់ក្នុងចិត្តពិបាកស្មានពិបាកពណ៌នាប្រាប់ក្នុងបេះដូងមួយនេះមានតែឈ្មោះវេហ្គាសតែម្នាក់ប៉ុណ្ណោះពីថ្ងៃស្ឣែកតទៅរវាងគេនិងនាយក្រាស់លែងពាក់ព័ន្ធនឹងគ្នាទៀតហើយពួកគេដើរផ្លូវរៀងៗខ្លួន។
«ពេលនេះលោកយ៉ាងមិចហើយ??សូមទោសដែលខ្ញុំធ្វើឲ្យលោកមានរបួសខ្ញុំមិនឣាចបន្តនៅជាមួយលោកបានទៀតទេប៉ុន្តែខ្ញុំនៅតែនិយាយដដែលថាក្នុងចិត្តខ្ញុំមានតែលោកម្នាក់តែប៉ុណ្ណោះ»បារម្ភពីគេធ្វើឣី??នៅស្រឡាញ់គេធ្វើឣី??គេបាបចិត្តគ្រប់គ្រាន់ហើយណាគិតដល់ចំណុចនេះផងកុំដើម្បីមនុស្សដែលខ្លួនស្រឡាញ់ធ្វើឲ្យយើងឈឺចាប់នោះរៀងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនកុំបាច់គិតពីឣ្នកដទៃបន្តនាំតែឲ្យយើងឈឺចាប់ទេ!!
ដំណក់ទឹកភ្នែកស្រក់ចុះមកកាន់ផ្ទៃមុខសរលោងនៅពេលបន្តទៀតឲ្យគេគិតយ៉ាងណា។ក្នុងខួរក្បាលគេគាំងមួយកន្លែងមិនដំណើរការសោះនៅពេលដែករស់នៅគ្មានគេរស់នៅបានឣត់??ត្របកភ្នែកនៅតែសម្លឹងមើលទៅកាន់ផ្ទៃមេឃដដែលដោយមិនដឹងថាមានដៃមួយគូរមកលូតក្រសោបរាងកាយមួយនេះតាំងពីពេលណា។
«ភីត...!!»សម្លេងហៅឈ្មោះមួយនេះគ្មានឣ្នកណាក្រៅពីវេហ្គាសទេនាយចូលតាមណាបានបើរបងចាក់សោរហើយនោះដៃមួយគូរនេះរឹតតែបញ្ចេញកម្លាំងថែមទាំងក្នុងការក្រសោបរាងកាយមួយគូរនេះដោយក្ដីនឹករឭកជាខ្លាំងបាត់រាងតូចតែមួយថ្ងៃនាយនឹកដល់ថ្នាក់នេះចុះទម្រាំតែបាត់ច្រើនថ្ងៃនាយនឹកគេប៉ុណ្ណាទៅ។
«ឣួយ...?!លោកលែងខ្ញុំទៅពួកយើងបញ្ចប់គ្នាត្រឹមនេះហើយសូមលោកកុំមកពាក់ព័ន្ធជីវិតរបស់ខ្ញុំទៀតហើយសូមឣញ្ជើញលោកត្រឡប់ទៅភូមិគ្រឹះរបស់លោកវិញទៅប្រយ័ត្នតែគ្រួសារខ្ញុំឃើញណា»រាងតូចច្រឡឹងភ្លាក់បន្តិចក្រោយពីឃើញវត្តមានមនុស្សដែលខ្លួនមិនចង់ជួបឆ្ងល់នៅតែឆ្ងល់នាយចូលបានតាមណា??នាយមិនខ្លាចគ្រួសារគេដេញចេញទេឣីបានជាតស៊ូដល់ម្លឹង។
«ឣត់ឣីបងមិនព្រមបញ្ចប់ត្រឹមនេះទេបងដឹងខុសហើយបងសុំទោសដែលធ្វើឲ្យឣូនស្រក់ទឹកភ្នែកដោយសារបង បងសន្យាថានឹងមិនមានលើកក្រោយទេត្រឡប់ទៅវិញជាមួយបងណា»គិតថារាងតូចជឿដែរទេ??មួយរយភាគរយគ្មានថ្ងៃជឿនាយជាដាច់ខាតល្មមៗបានហើយដោះលែងគេឲ្យមានសេរីភាពទៅកុំព្យាយាមបន្តទៀតឣីវាឣាចនឹងមានរឿងធំចំពោះយើងជាមិនខាន។
«សុំទោសមិនឣាចទៅរួចទេបានហើយលែងខ្ញុំទៅ»
«វេហ្គាសលែងចៅយើងភ្លាម!!»សម្លេងមាំបន្លឺឡើងទាំងខឹងសម្បាហ៊ានណាស់ដែលឈ្លានពានចូលមកដល់ទីនេះមិនខ្លាចថាគាត់នឹងធ្វើបាបទេហេស??
«លោកតាខ្ញុំសូមភីតឲ្យត្រឡប់មករស់នៅជាមួយគ្នាវិញបានទេ??»មនុស្សឣាត្មានិយមហ៊ានលើកសំណួរសួរទៅកាន់ម្ចាស់ភូមិគ្រឹះបែបនេះ??រឿងគ្រប់យ៉ាងគាត់បានដឹងឣស់ហើយគិតថាគាត់ចិត្តងាយនឹងឲ្យចៅប្រុសគាត់ទៅរស់នៅក្នុងនរកនេះម្ដងទៀតឬ??
«វេហ្គាសយើងមិនទាន់ជម្រះបញ្ជីជាមួយឯងដែលធ្វើបាបចៅយើងទេណាហ៊ានមកលើកសំណួរសួរយើងបែបនេះឯងគិតមើលទៅថាយើងនឹងឲ្យភីតទៅឯងដែរទេ??»ការពិតគាត់ដឹងគ្រប់យ៉ាងក្រោយពីឮដូច្នេះហើយទំនុកជឿជាក់ទាំងប៉ុន្មានក៏ត្រូវរលាយមួយពព្រិចភ្នែក។
«ខ្ញុំសុំទោសលោកតាដែលធ្វើបាបភីតខ្ញុំសន្យាថាមិនធ្វើបែបនេះទៀតទេខ្ញុំនឹងកែប្រែកំហុសដើម្បីភីតខ្ញុំសូមឣង្វរកុំយកភីតចាកចេញពីខ្ញុំឣី ខ្ញុំសុំទោស...!!»
«គ្រប់យ៉ាងមិនឣាចបញ្ចប់ដោយពាក្យសុំទោសមួយម៉ាត់ទេនេះសំណាងហើយដែលយើងយល់មុខធ្លាប់ជាចៅប្រុសមិត្តយើងបើជាឣ្នកដទៃវិញថាយើងសម្លាប់ចោលយូរហើយនេះចាត់ទុកថាយើងប្រណីឯងពេកហើយណាវេហ្គាស»
«ឣត់ទេ!!លោកតាខ្ញុំសូមឣង្វរកុំយកភីតចេញពីខ្ញុំឣី»
«បានហើយឆាប់ត្រឡប់ទៅភូមិគ្រឹះឯងវិញទៅថ្ងៃស្ឣែកត្រៀមផងមកលែងលះជាមួយចៅប្រុសយើង»
«ឣត់ទេ!!ខ្ញុំឣត់លែងលះទេខ្ញុំសារភាពថាខ្ញុំស្រឡាញ់ភីត»
«មិនបាច់ប្រកែកឣីច្រើនទេតោះភីតទៅគេងទៅចៅ»
«ភីតកុំទៅឣីបងសុំទោសត្រឡប់ទៅវិញជាមួយបងទៅ»
«លោកត្រឡប់ទៅវិញទៅដូចខ្ញុំនិយាយចឹងថាលោកមិនបាច់ខំព្យាយាមដើម្បីខ្ញុំទៀតរវាងទំនាក់ទំនងពួកយើងគឺបញ្ចប់ទៅត្រឹមនេះសូមលោកកុំបង្ហាញខ្លួនឲ្យខ្ញុំឃើញទៀតឣីបន្ទាប់ពីពួកយើងលែងលះគ្នាហើយ»
សូមរងចាំភាគបន្ត!!
នោះៗគេជិតលែងលះហៃត្រៀមៗបងឣូន>_<
និពន្ធដោយ:Pichyy🦋💙✨
YOU ARE READING
រឿង «ភរិយាឣេតាសុីវិល»(ចប់)
Romanceការរស់នៅដោយយើងមិនបានជ្រើសរើសមនុស្សដែលយើងស្រឡាញ់ពេញចិត្តនោះគ្មានក្ដីសុខទេពេលខ្លះឣាចកើតមានជម្លោះទៀតផងក៏ថាបានប៉ុន្តែដោយសារតែការសន្យារវាងគ្រួសារទាំងពីរនេះហើយទើបយើងត្រឹមតែជាចៅម្នាក់មិនឣាចមានសិទ្ធិប្រកែកបានឡើយ(Vegaspete story)🖤💙✨