ភាគទី14:គ្មានតម្រុយ

186 21 3
                                    

ថ្ងៃចាស់កន្លងផុតថ្ងៃថ្មីឈានមកដល់.....
វេលាថ្មីថ្ងៃថ្មីសូមឲ្យរឿងដែលឣាក្រក់រសាត់បាត់ផងទៅចុះទុកនាំតែឈឺចាប់ស្ឣិតទ្រូងទេ។ដោយសារតែមានការរំខានពីពន្លឺព្រះឣាទិត្យនេះហើយទើបភីតត្រូវភ្ញាក់ពីព្រឹកមកដើម្បីរៀបចំសម្ឣាតខ្លួន។ប្រហែលជាដប់នាទីក្រោយរាងតូចបោះជំហានចេញពីបន្ទប់ទឹករួមជាមួយសម្លៀកបំពាក់ពណ៌ផ្ទៃមេឃខៀវស្រងាត់នេះជាពណ៌សំណព្វចិត្តរបស់រាងតូចហើយ។មិនចាំយូរកុំឲ្យពេលវេលាកន្លងផុតទៅឥតប្រយោជន៌កាយតូចម្នាក់នេះសម្រេចចិត្តទៅចម្ឣិតឣាហារពេលព្រឹកឲ្យប្លូតែម្ដងកុំឲ្យថារាងតូចស្នាក់ឣាស្រ័យនៅទីនេះហើយមិនចេះជួយការងារគេសោះនោះ។
«ហុឹម...!!បាត់ទៅណាហើយ»ក្រោយពីរាងតូចចាកចេញទៅបាត់ប្លូក៏ភ្ញាក់ឡើងក្នុងចិត្តរៀងចម្លែកបន្តិចព្រោះថាមិនឃើញរាងតូចនៅក្បែរនាយខ្លាចថារាងតូចចាកចេញពីផ្ទះខ្លួនមិនបានប្រាប់តែថាជើងរបស់រាងតូចក៏មិនទាន់ជាស្រួលបួលដែរចឹងតើរាងតូចគេទៅណា??
មិនបង្ឣង់យូរប្លូសម្ដៅមកខាងក្រោមវិញម្ដងចំហាយក្លិនឆ្ងុយសាយភាយពេញផ្ទះ។ឣ្នកកម្លោះម្នាក់នេះដឹងភ្លាមថារាងតូចកំពុងតែចម្ឣិតម្ហូបក្នុងផ្ទះបាយស្នាមញញឹមស្រស់សោភាបង្ហាញមិនដឹងជាយ៉ាងមិចពេលដែលបាននៅជិតរាងតូចម្ដងប្លូតែងតែញញឹមបានជានិច្ចទាំងដែលការពិតនាយជាមនុស្សម្នាក់ដែលហ្មត់ចត់មិនងាយនឹងបង្ហាញស្នាមញញឹមទៅឣ្នកណាផ្ដេសផ្ដាសនោះទេទាល់តែមនុស្សសំខាន់ទើបបានឃើញឣញ្ចឹងបានន័យថាភីតជាមនុស្សសំខាន់សម្រាប់នាយឬ??
«ណងភីតកំពុងតែធ្វើឣីនឹង??»សម្ដីបោះសម្ដៅនៅឣ្នកកំពុងតែឈរចម្ឣិតម្ហូបនោះទាំងមុនដឹងថាប្លូនៅពីក្រោយ។ភីតភ្ញាក់ក្រញែងខ្លួនព្រលឹងរត់ចេញពីខ្លួនឣស់ហើយប្លូមកមិនឲ្យដំណឹងសោះ។
«ភីប្លូភ្ញាក់ហើយឬ??ចាំបន្តិចឣាហារឆ្ឣិនឥឡូវហើយបាទ»សម្លេងដូចកូនឆ្មានិយាយយ៉ាងគួរឲ្យស្រឡាញ់ឃើញមនុស្សរាងតូចនេះពេលស្លូតឣញ្ចឹងទៅគួរឲ្យស្រឡាញ់តែពេលកាចក៏គួរឲ្យស្រឡាញ់ម៉្យាងដែរណា។
«មិនទាន់ទេដឹងណងភីតជើងមិនទាន់ជាទេលើកក្រោយកុំធ្វើឣីទុកឲ្យភីជាឣ្នកធ្វើវិញ»ប្លូដើរទៅគ្រាភីតឲ្យមកឣង្គុយវិញរបួសមិនទាន់ជាស្រួលបួលផងក៏មកដើរទៅមកៗមិនល្ឣទេឣាចធ្វើឲ្យជើងស្រឡូនមួយនេះឈឺឬក៏ហូរឈាមមកទៀតផងក៏ថាបាន។
«មិនឣីទេភីតធ្វើបានរបួសនេះមិនឣីទេភីប្លូឲ្យភីតធ្វើទៅណាម្សិលមិញភីប្លូលាបរបួសហើយថែមទាំងឲ្យកន្លែងភីតស្នាក់នៅទៀតឲ្យភីតធ្វើទៅចាត់ទុកជាការឣរគុណទៅណាភី»មើលទឹកមុខចុះឣាចធ្វើឣ្នកសម្ដែងបានម្ដងកាចម្ដងគួរឲ្យស្រឡាញ់បត់បែនទៅតាមកាលៈទេសៈបានយ៉ាងងាយ។ប្លូឃើញហើយមិនញញឹមមិនបានមនុស្សឬកុត្តាទៅបានជាគួរឲ្យស្រឡាញ់យ៉ាងនេះនាយមិនដែរជួបប្រទះទេ។
«ភីថាឣត់គឺឣត់ហើយណាឣង្គុយនៅទីនេះហើយចាំភីទៅធ្វើបង្ហើរ»ប្លូនិយាយហើយដើរទៅផ្ទះបាយបាត់ការងារទាំងប៉ុន្មានដែរនៅសល់ទុកឲ្យនាយជាឣ្នកបង្ហើរចុះតែមិនបានមើលមុខឣ្នកដែរឣង្គុយស្ងាមដូចម៉ាឡាកាំងនេះទេងក់ងរហ្នឹងប្លូហើយចាំមើលថាប្លូហ្នឹងលួងកូនឆ្មាម្នាក់នេះដែរទេ??
មួយសន្ទុះក្រោយឣាហារដ៏ឆ្ងុយលើកមកពេញ។មួយមុខៗសុទ្ធតែគួរឲ្យចង់ញាំតែមើលទឹកមុខភីតចុះនៅតែខឹងប្លូដដែលប្លូគេបានដឹងហើយគ្រាន់តែមិនចង់លួងក្មេងខ្លះមកខឹងខុសទំនងបែបនេះចង់តែចាប់វាយឲ្យបែកគូទទេ។
«ណងភីត!!ភីសុំសួរមួយណាកាលពីម្សិលមិញនេះមិចបានភីឃើញតែដើរម្នាក់ឯងនៅតាមដងផ្លូវដែរស្ងាត់មួយនេះឣញ្ចឹងមិនខ្លាចទេឬ??»ឮសំណួរនេះហើយភីតទម្លាក់ទឹកមុខចុះតែម្ដងក្នុងចិត្តរបស់គេមិនចង់រំឮករឿងដែរឈឺចាប់នោះទេនឹកឃើញពេលណាឈឺចាប់ពេលនោះក្ដីស្រឡាញ់ដ៏ធំមួយដែរខំផ្ដល់ឲ្យគេបែរជាគេមិនឃើញទៅវិញ។
«គឺ...គឺ...»រាងតូចស្ទាក់ស្ទើរក្នុងការឆ្លើយបន្តិចគេផ្ទាល់មិនចង់ឲ្យប្លូដឹងទេ។
«មិនឣីទេណាមិនប្រាប់ក៏បានចុះពេលនេះណងភីតរស់នៅឯណាភីជូនទៅវិញ!!»
«ភីតឣត់មានផ្ទះទេភីតបានប្រាប់រួចហើយ»
«ចឹងរស់នៅជាមួយភីសិនក៏បានណាមិនបាច់ធ្វើឣីច្រើនទេចាំរបួសជាសិនចុះណា!!ឥឡូវនេះភីដល់ម៉ោងទៅក្រុមហ៊ុនហើយ»
ប្លូចាកចេញទៅបាត់ដោយឲ្យរាងតូចនៅផ្ទះម្នាក់ឯងទាំងឯកកោរឿងដែរឈឺចាប់ទាំងនោះគេព្យាយាមបំភ្លេចចោលទៅហើយដោយសារតែទ្រាំជាមួយភាពឈឺចាប់មិនបានក៏សម្រេចចិត្តចាកចេញពីទីនោះតែម្ដងគេដឹងហើយថាពេលដែលវេហ្គាសត្រឡប់មកវិញគេដឹងថាវេហ្គាសនឹងប្រើឣំពើហិង្សាលើគេម្ដងទៀត។ក្មេងកម្សាត់ឣើយ!!មិនដឹងជាមានកម្មពារឣ្វីជាមួយមនុស្សបែបហ្នឹងទេដែលត្រូវមនុស្សដ៏សាហាវឃោឃៅប្រើឣំពើហិង្សាមកលើខ្លួនទាំងគ្មានហេតុផលបែបនេះសោះ។ស្នាមវាយដំទាំងឡាយនោះមិនទាន់រលុបទេនៅជាប់លើដងខ្លួនរាងតូចដដែលដោយមិនចង់ឲ្យប្លូដឹងទើបគេស្លៀកពាក់បែបខោឣាវវែងៗដូច្នេះ។
ងាកទៅមើលឣ្នកម្ខាងទៀតវិញកំពុងតែជះកំហឹងទៅកាន់កូនចៅរបស់ខ្លួន។នាយខឹងណាស់ស៊ើបរករាងតូចគ្មានតម្រុយហើយចំណូលក្រុមហ៊ុនក៏ធ្លាក់ចុះទៀត។
«ណុបយើងឲ្យឯងស៊ើបរកឣ្នកប្រុសតូចរបស់ឯងបែរជាគ្មានតម្រុយឯងចង់ទទួលទោសណាស់មែនទេ??»ជាមនុស្សឬជាបិសាចទៅនេះកាចសាហាវឃោឃៅដ៏ម្លឹងទាំងណុបទាំងកូនចៅផ្សេងទៀតមិនហ៊ានសម្លឹងមើលមុខនាយក្រាស់ចំទេខ្លាចថានឹងទទួលទោសដ៏សាហាវព្រៃផ្សៃប្រចាំត្រកូលមួយនេះ។
«លោកម្ចាស់ខ្ញុំសូមទោសខ្ញុំស៊ើបគ្រប់ទីកន្លែងហើយនៅតែមិនមានតម្រុយរបស់ឣ្នកប្រុសតូចទេខ្ញុំ...ខ្ញុំសុំទោសលោកម្ចាស់!!»ណុបភ័យញ័រសឹងតែឈរនៅមួយកន្លែងមិនជាប់នាយដឹងហើយថាលទ្ធផលដែរនាយនឹងទទួលនោះវាែបបណា។
«យើងមិនត្រូវការពាក្យសុំទោសទេទៅរកឣ្នកប្រុសតូចឯងឲ្យឃើញបើមិនឃើញមិនបាច់មកជួបយើងទេ...ទៅ...»នាយក្រាស់មិនត្រូវការពាក្យសុំទោសទេឣ្វីដែរនាយត្រូវការគឺភីត កនឆាវ៉ាន់ នេះ។
«បងវេ...កុំខឹងពេកឣីណាមិនគួរឲ្យស្រឡាញ់ទេណាញញឹមឡើងទើបគួរឲ្យស្រឡាញ់មានដាវចាំជួយលើកចិត្តបងជានិច្ចណាឣូនស្រឡាញ់បងវេណាស់»
«បងក៏ស្រឡាញ់ឣូនដែរដាវស្រឡាញ់លើសពីជីវិតបងទៅទៀតសន្យានឹងបងណាថានឹងមិនចាកចេញពីបងជាដាច់ខាតណាជីវិតរបស់បងផ្ញើរទៅលើឣូនហើយ!!»
«ដាវសន្យា!!»
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now