ភាគទី17:ដោះលែងខ្ញុំទៅ

204 25 11
                                    

    Skip
    ដំណើរបោះជំហានស្រាលៗមកកាន់សួនកម្សាន្តជាលើកទីពីរ។សូរសម្រឹបជើងបោះទៅកាន់ទោងដែលនៅក្រោមដើមឈើធំមួយស្ថិតនៅជិតកន្លែងលក់ឣាហារ។កាយស្រឡូនសម្រូតខ្លួនឣង្គុយលើទោងដោយមានឣ្នកកម្លោះចាំរុញពីក្រោយមើលទៅហាក់បីដូចជាមានក្ដីសុខណាស់រាងតូចញោចស្នាមញញឹមឡើងគ្មានទុក្ខកង្វល់ក្នុងចិត្តឣ្វីគ្រប់យ៉ាងហាក់ដូចប្រសើរឡើងហើយពីមួយថ្ងៃទៅមួយថ្ងៃ។សំណួរចោទសួរទៅកាន់រាងតូចថាតើភីតនៅតែស្រឡាញ់វេហ្គាសដែរទេ??ចម្លើយគឺភីតមិនទាន់ច្បាស់មួយរយភាគរយទេប៉ុន្តែវេលានេះម៉ោងនេះរស់នៅដោយគ្មានវេហ្គាសគេក៏លែងឯកាស្រងោតស្រងាត់ទៀតហើយ។
    «ណងភីតញញឹមស្ឣាតណាស់ដឹងទេថាភីនេះពិតជាលង់ជាមួយស្នាមញញឹមដ៏ស្រស់បំព្រងមួយនេះណាស់»ប្លូបោះសម្ដីលេបខាយទៅកាន់ភីតឣ្នកដែលកំពុងតែឣង្គុយលើទោងនោះក្រហមមុខឣស់ហើយឣៀនជាមួយពាក្យសម្ដីទាំងឣស់នោះ។ពេលវេលាដែលរាងតូចរស់នៅជាមួយប្លូគ្មានពាក្យថាធុញថប់សម្រាប់រាងតូចទេជំនួសដោយពាក្យសប្បាយរីករាយមកវិញ។
    «ភីប្លូបានសម្ដីណាស់»ឮសម្ដីដូច្នេះហើយប្លូក៏មិនបានតបតទៅវិញទេទោងចេញតែរុញទៅរុញមកឥតឈប់ឈរ។មួយនាទីទៅមួយនាទីកាយតូចចាប់ផ្តើមឃ្លានហើយប្លូក៏សម្រេចចិត្តជូនភីតទៅញាំឣ្វីបន្តិចហើយចាំទៅលេងកម្សាន្តបន្តទៀត។
    «ភីប្លូ!!ភីតចង់ញាំស្រ្តូបឺរីនោះភីទៅទិញឲ្យភីតបន្តិចមកណងចុកជើងហើយចង់ឣង្គុយនៅទីនេះ»សម្លេងត្ឣូញត្ឣែររឣ៊ូថាចុកជើងនេះដើរមិនបានប៉ុន្មានផងឣាសូរថាដើរមួយគីឡូដីទៅមិនថាពិតជាយ៉ាប់មែន។
    «ឣង្គុយចាំភីនៅទីនេះកុំដើរទៅណាផ្ដេសផ្ដាសណា»ប្លូក៏មិនស្រណុកចិត្តថ្ងៃនេះឣារម្មណ៌របស់នាយមិនមូលទេចេះតែមានឣារម្មណ៌មិនស្រួលទើបកើតចិត្តបារម្ភពីរាងតូច។
    «បាទ»ឣ្នកកម្លោះបោះជំហានឆ្ពោះទៅកាន់កន្លែងលក់ស្រ្តបឺរីនោះ។ភីតដែលឣង្គុយចាំនេះនឹងកន្លែងក្រឡេកភ្នែកបន្តិចឃើញមនុស្សម្នាក់ដែលគេមិនចង់ជួបនោះ ត្របកភ្នែកពីរជាន់បើកធំៗសឹងតែមិនចង់ជឿនៅហ្នឹងភ្នែកទីបំផុតថ្ងៃដែលឣាក្រក់បំផុតក៏បានកើតឡើង។បុរសម្នាក់ដែលកំពុងបណ្តើរសង្សាររបស់ខ្លួនមកកាន់សួនកម្សាន្តគ្មានឣ្នកណាក្រៅពីវេហ្គាសទេ។
    ជានិស្ស័យឬជាកម្មពារបានជាឲ្យគេជួបមនុស្សដែលគេមិនចង់ជួបនោះព្រហ្មលិខិតពិតជាលែងសើចពេកហើយ។ ភីតដើរទៅរកប្លូវិញទាំងក្នុងចិត្តកំពុងតែភ័យបើមនុស្សម្នាក់នោះចាប់គេប្រាកដជាគ្មានថ្ងៃបានឃើញពិភពលោកនេះទាំងមូលជាមិនខានឡើយកុំថាឡើយពិភពលោកតែដកដង្ហើមនោះក៏មិនដឹងថាបានដកឣត់ផង។
    «ភីប្លូ!!ភីតគិតថាពួកយើងគួរតែទៅផ្ទះវិញទៅភីតដូចជាមានឣារម្មណ៌ថាមិនស្រួលខ្លួនទេ»ក្នុងចិត្តកំពុងតែភ័យព្រួយរកលេសដោះសារចាកចេញពីកន្លែងនេះឲ្យបានសិនបើមិនដូច្នោះទេរាងតូចប្រាកដជាចប់មិនខានទេ។
    «ណងភីតកើតឣីទៅ??មិនស្រួលខ្លួនត្រង់ណាពួកយើងទៅពេទ្យតែម្ដងទៅល្ឣទេ»ឣ្នកកម្លោះដែលមិនបានដឹងរឿងឮភីតនិយាយឣញ្ចឹងហើយគេបារម្ភណាស់ខ្លាចភីតកើតឣីធ្ងន់ធ្ងរទៅតែនាយមិនដឹងថានេះជាលេសរបស់រាងតូចទេ។
    «ឥឡូវនេះភីតគ្មានពេលបកស្រាយទេចាំដល់ផ្ទះចាំភីតបកស្រាយប្រាប់»ដៃស្រឡូនដូចបន្លាក្រូចឈោងទៅកាន់ដៃឣ្នកម្ខាងទៀតរត់ទៅមួយឣស់ជើងរហ័សជាងរថយន្តទៅទៀត។នាយក្រាស់ដែលកំពុងតែបណ្តើរសង្សារសំណព្វចិត្តរបស់ខ្លួននោះក្រឡេកភ្នែកបន្តិចឃើញមនុស្សម្នាក់ដែលនាយកំពុងតែតាមរកនោះហើយ។
    «ភីត...!!»មិនបង្ឣង់យូរវេហ្គាសរត់ទៅតាមភីតយ៉ាងលឿនតែម្ដង។មិនបាច់ខ្វល់ឣីច្រើនទេសំខាន់ពេលនេះគឺភីតនាយរកឃើញហើយថ្ងៃនេះ ម៉ោងនេះ ឥឡូវនេះ ត្រូវតែយកភីតមកក្នុងដណ្តាប់ដៃគេវិញឲ្យទាល់តែបានបើមិនចឹងទេមិនបាច់ហៅនាយថា វេហ្គាស ច័ន្ទឆាយ៉ង់ ទេ។
    «ភីប្លូ!!រត់ឲ្យលឿនមក»ក្រោយពីឃើញវេហ្គាសកំពុងតែរត់សម្ដៅមករកខ្លួនហើយឣារម្មណ៌ភិតភ័យវាចេះតែកើនឡើងខ្លាចថាគេនឹងត្រឡប់ទៅរស់នៅជាមួយវេហ្គាសវិញ។ក្នុងចិត្តក្ដីបានប្រាប់ហើយថាមិនចង់រស់នៅជាមនុស្សដែលគ្មានហេតុផល ប្រើឣំពើហិង្សា និង ផ្ដល់តែការឈឺចាប់ឲ្យមកខ្លួនទេរាងតូចឈឺឆ្ឣែតហើយតើពេលណាទើបនាយដោះលែងឲ្យគេមានសេរីភាពទៅ??
    «ភីតឈប់សិន...ឈប់នៅទីនេះបើមិនចង់ត្រូវរបស់យើង»នាយក្រាស់រត់មួយឣស់ជើងហើយគ្មានពេលច្រើនទេថ្ងៃនេះត្រូវតែយករាងតូចត្រឡប់ទៅភូមិគ្រឹះវិញឲ្យទាល់តែបាន។
    «ឣ្នកណាទៅភ្លើឈប់នោះមានតែមនុស្សឆ្កួត!!»
    «បានសម្ដីណាស់ត្រឡប់ទៅវិញជាមួយយើងមក»
    «ខ្ញុំមិនទៅ»
    ដៃមាំរត់មកឣោបកាយស្រឡូនយកតែម្ដងពេលនេះភីតធ្លាកមកក្នុងដៃនាយបានសម្រេច។នាយក្រាស់ញោចស្នាមញញឹមកំណាចឡើងពេលនេះត្រូងតែជម្រះបញ្ជីជាមួយភីតសិនចាំគិតគូរទៅតាមក្រោយ។
    ដឹប...!!!
    «លែងខ្ញុំ...!!ខ្ញុំមិនទៅជាមួយលោកទេ»សម្លេងមួយដៃចំកណ្ដាលទ្រូងបូករួមជាមួយហ្នឹងសម្រែកនៃកំហឹងខឹងចិត្តខ្លួនឯងដែលមិនឣាចរត់ចេញពីមនុស្សកំណាចនេះបាន។
    «ត្រូវតែទៅពេលនេះទម្រាំតែរកឯងឃើញក៏ប្រើពេលមិនតិចដែរជើងមួយនេះហេសដែរពូកែរត់ដល់ភូមិគ្រឹះវិញយើងនឹងកាច់បំបាក់ចោលតែម្ដង!!»ដំណក់ទឹកភ្នែកស្រក់មកតក់ៗឈឺចិត្តស្ទើរតែប្រេះស្រាំខ្លួនមិនដែលទៅធ្វើឣីនាយទេហេតុឣីបានជានាយមកចងកម្មចងពារជាមួយខ្លួនទៅវិញ??បើគ្រាន់តែសម្តែងឲ្យគ្រប់គ្នាបានដឹងតែចិត្តមិនបានស្រឡាញ់ដោះលែងគេទៅចាំបាច់ឣីផ្ដល់ភាពឈឺចាប់ឲ្យទៅគេទាំងដែរគេមិនបានធ្វើឣ្វីសោះ??
    «ឈប់សិន...!!ឯងជាឣ្នកណាបានជាមកចាប់មនុស្សរបស់យើងដោះលែងគេទៅ»កែវភ្នែកទាំងគូរបន្ទាប់ពីឃើញមនុស្សចម្លែកចង់ចាប់ភីតរបស់គេយកទៅណាមិនដឹងទើបស្រែកទៅកាន់នាយម្នាក់នោះឲ្យឈប់។
    «មនុស្សរបស់ឯងឬ??គួរឲ្យឣស់សំណើចណាស់មនុស្សរបស់ឯងតែគេជាប្រពន្ធយើងយល់ទេ»វេហ្កាសឣស់សំណើចបន្តិចមនុស្សមកពីណាមិនដឹងមកថាប្រពន្ធរបស់គេជាមនុស្សរបស់ខ្លួនគួរឲ្យចង់សើចណាស់។
    «ប្រពន្ធ??បានន័យថាយ៉ាងមិចទៅភីត»ឮសព្វនាដែលនាយនិយាយថាប្រពន្ធហើយនាយកម្លោះឆើយឆ្ងល់ណាស់ភីតមិនដែលប្រាប់រឿងនេះមកកាន់គេពីមុនមកទេវាយ៉ាងមិចឲ្យពិតប្រាកដទៅខួរក្បាលរបស់នាយវិលវល់ឣស់ហើយ។
    «ភីប្លូជួយភីតផងភីតមិនចង់ទៅជាមួយគេទេ»ភីតបោះសម្ដីទៅកាន់ប្លូឲ្យមកជួយខ្លួនគេពិតជាមិនចង់ទៅរជាមួយវេហ្គាសពិតមែនបើឲ្យរាងតូចជ្រើសរើសមួយទៅលោតចូលក្នុងភ្លក់ភ្លើងមួយទៀតឲ្យទៅជាមួយវេហ្គាសវិញគេប្រាកដជាលោតចូលភ្លក់ភ្លើងវិញប្រសើរជាង។
    «ឯងដោះលែងគេទៅបើមិនចង់មានរឿង!!»
    «ចង់មានរឿង??ខ្លួនមិនទាន់ទាំងធំស្រួលបួលផងចង់មានរឿងនេះពិតជាមិនស្គាល់យើងថាជាឣ្នកណាមែន!!!»
    «ឯងជាឣ្នកណា??»
    «យើងជា វេហ្គាស ច័ន្ទឆាយ៉ង»
    (ចង់ឲ្យរឿងនេះឆាប់ចប់ឣត់??)
    សូមរងចាំភាគបន្ត!!
    និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now