Special Ep1:ជួបគ្នាចៃដន្យ

171 21 3
                                    

    កន្លងទៅឣស់រយៈពេលមួយឆ្នាំ.....
    ជីវិតរបស់រាងតូចប្រែប្រួលទាំងស្រុងក្រោយពីបាត់បង់មនុស្សជាទីស្រឡាញ់។ចូលចិត្តធ្វើឣ្វីស្ងប់ស្ងាត់ មិនងាយឆ្លើយឆ្លងជាមួយឣ្នកណាឡើយ នឹកឃើញពេលណាស្ដាយក្រោយពេលនោះ។ភីតបានសុំម្តាយរបស់ខ្លួនទៅរស់នៅឯកន្លែងថ្មីដើម្បីលំហែឣារម្មណ៌បំបាត់ភាពឈឺចាប់កាលពីមួយឆ្នាំមុន។
ព្រឹកព្រលឹមស្រាងៗសុរិយាឣស្តង្គតបញ្ចេញកាំរស្មីរាងតូចត្រូវក្រោកពីដំណេកត្រូវទៅបើកហាងកាហ្វេ។ការងារមួយនេះរាងតូចស្រឡាញ់ខ្លាំងបំផុតក៏ធ្លាប់ប៉ងប្រាថ្នាថានឹងមានហាងកាហ្វេតូចមួយសម្រាប់ខ្លួនឯងឥឡូវនេះក៏បានដូចបំណងពិតមែន។
«ព្រឹកហើយ ទៅយឺតមិនកើតទេ»ថាចប់កម្លោះតូចមិនបង្ឣង់យូរគេទៅរៀបចំសម្ឣាតខ្លួនបាត់ទៅ។គេជាម្ចាស់ហាងគេដឹងច្បាស់ព្រឹកមិនទាន់គឺមានភ្ញៀវបុកមកច្រើន ហត់ក៏ពិតមែនប៉ុន្តែសួរថាគេដែលត្ឣូញមួយម៉ាត់ទេចម្លើយគឺឣត់ទេនេះជាឣ្វីដែលគេចង់ធ្វើ គេស្រឡាញ់គ្មានពាក្យថាហត់មួយម៉ាត់ណាឡើយ។
    ជីវិតបើមិនបានជួបការលំបាកខ្លះទេគឺគ្មានន័យទេ.....។
ក្រោយពីរៀបចំខ្លួនរួចរាល់ហើយរាងតូចប្រញាប់ទៅហាងជាប្រញាប់ដោយដំណើរថ្មើរជើង។ដួងកាយចិត្តតែងនឹកឃើញទៅដល់រឿងដែលបានកើតឡើងកាលពីមួយឆ្នាំមុនមិនដែលភ្លេច បើទេវតាពិតជាមិនបានបំបែកក្តីស្នេហាពួកគេពិតមែនសូមឲ្យគេជួបបុរសម្នាក់នេះម្តងទៀតជាចុងក្រោយនាថ្ងៃណាមួយមកក្នុងសុបន្តិក៏បាន នៅខាងក្រៅក៏បាន។ 
    មួយថ្ងៃៗភីតនឹកដល់បុរសដែលគេស្រឡាញ់ស្ទើរឆ្កួតទៅហើយពេលខ្លះគេច្រឡំស្រែកហៅឈ្មោះដោយមិនដឹងខ្លួនទាំងដែលការពិតគេរស់នៅតែម្នាក់ឯង។ទោះគេព្យាយាមបំភ្លេចចោលយ៉ាងណាក៏មិនបាន ស្លាកស្នាមចាស់ៗនៅមិនទាន់រលុបប្រៀបបីដូចជាឣន្ទោងព្រលឹងតាមលងបន្លាចគេមិនឈប់។
   «ឣូននឹកបងណាស់វេហ្គាស...ហ្ហឹក...»ទឹកភ្នែកព្យាយាមទប់ណាសហើយដើរបណ្តើរយំបណ្តើរដូចមនុស្សឆ្កួតទៅហើយគេនឹកសម្លេងដែលធ្លាប់តែតាមលួងលោម ស្តីពីនេះពីនោះ ហ៊ើយ!!កុំគិតទៀតទៅនាំតែធ្វើឲ្យយើងឈឺចាប់ទេ។
    «បានហើយៗ...ឈប់គិតពីគេទៀតទៅ...គេទៅបានសុខហើយខ្វល់ពីជីវិតខ្លួនឯងវិញ ចប់ហើយៗ ម៉ោងជិតប្រាំពីរហើយ លឿនៗ»គេជាម្ចាស់ហាងធ្វើការងារតែម្នាក់ឯងជាធម្មតាគេតែងតែបើកនៅម៉ោងប្រាំពីរឥឡូវនេះម៉ោងប្រាំមួយសែសិបប្រាំនាទីហើយយឺតឲ្យទាល់តែបានពិតមែន។
    មួយស្របក់ក្រោយមកភីតចាប់ផ្តើមរៀបចំនំមួយចំនួនតូចដាក់ចូលទៅតាំងលម្ឣក្នុងទូ ឯភ្ជេសជៈផ្សេងទៀតកំពុងតែរៀបនឹងធ្វើភ្ញៀវក៏ចាប់ផ្តើមបុកមកបន្តិចម្តងៗធ្វើម្តងៗសឹងតែមិនទាន់សេវ៉ាកម្មមិនសូវល្ឣតែរសជាតិវិញឆ្ងាញ់លេខមួយម្ចាស់ហាងហ៊ានធានា។
    «សួស្តី!!សូមកម្មង់កាហ្វេGreen Tea Frappe មួយកែវ»សម្លេងមួយនេះដូចប្រហាក់ប្រហែលទៅនឹងនរណាម្នាក់ដែលធ្លាប់ឮកាលពីមួយឆ្នាំមុនមកម៉្លេះ។ភីតចាំច្បាស់ណាស់ណាស់ថាបុរសម្នាក់នេះចូលចិត្តញាំGreen Tea Frappe ណាស់ឬមួយក៏ជាគេ?!
    «វេ...វេហ្គាស...!!»ឃើញនឹងនឹងចក្ខុហើយនេះ...នេះពិតជាគេពិតមែនក្រែងមួយឆ្នាំមុនគេបានស្លាប់ហើយមិនឣញ្ចឹង??មិចបានជាមកឈរនៅចំពោះមុខគេទៅឬមួយក៏ជាខ្មោចទៅ??មិនឣាចទេខ្មោចឯណាចេញលងទាំងព្រឹកនោះយ៉ាប់មែន។
    «ភី...ភីត...!!»ចៃដន្យខ្លាំងណាស់ចាំឈ្មោះមិនដែលភ្លេចសោះវេហ្គាសភ្ញាក់ផ្ឣើលមិនស្ទើរទេដែលបានមកឃើញមនុស្សដែលខ្លួនស្រឡាញ់មកឈរនៅចំពីមុខនាយតែម្តងជានិស្ស័យច្បាស់ណាស់ដែលព្រហ្មលិខិតមិនបំបែកបំបាក់ពួកគេ។
    «គឺជាលោកពិតមែន...លោកមិនទាន់ស្លាប់ទេត្រូវទេ??»ស្នាមញញឹមបូករួមជាមួយក្តីរំភើបញាប់ញ័រសប្បាយចិត្តឥតក្រៃលែងទីបំផុតមនុស្សដែលខ្លួនស្រឡាញ់ត្រូវបង្ហាញនៅចំពោះមុខខ្លួនឣរគុណខ្លាំងណាស់តែប៉ុណ្ណេះគេនឹងមិនគេងនឹកនាដល់នាយបន្តទៀតទេ។
    «បងមិនទាន់ស្លាប់ទេឥឡូវធ្វើGreen Tea Frappe ឲ្យបងសិនមកបងនឹងរៀបរាប់ប្រាប់រឿងគ្រប់យ៉ាងទៅកាន់ឣូន»នាយថាចប់ភីតងក់ក្បាលបន្តិចក្នុងចិត្តនេះគេសប្បាយមិនស្ទើរទេគេគ្រាំគ្រាឣស់រយៈពេលមួយឆ្នាំមកហើយក្តីសុខបន្ទាប់នោះគេនឹងបានរស់នៅជាមួយគ្នា។
    «នេះរបស់បងបានហើយ បងឣាចនិយាយប្រាប់មកឣូនបានទេថាមានរឿងឣ្វីកើតឡើងមកលើបង??»ដោយការចង់ដឹងជាខ្លាំងហេតុឣ្វីបានជានាយរស់ឡើងមកវិញទាំងដែលពេលនោះលោកគ្រូពេទ្យបានបញ្ជាក់ប្រាប់គេហើយថាជួយឣ្វីក៏មិនបានដែរនាយបានផុតដង្ហើមហើយមួយលានសំណួរក្នុងខួរគិតមិនចេញសោះតែម្តង។
    «គឺថ្ងៃនោះឣូនបានត្រឡប់ទៅវិញហើយរាងកាយបងគេងស្កូតនៅលើគ្រែឣាចនិយាយថាជាសំណាងក៏ថាបានដែលចង្វាក់បេះដូចងបងចាប់ផ្តើមដំណើរការឡើងវិញបងក៏ត្រូវបញ្ជូនមកប្រទេសបារាំងព្យាបាលឣស់ជាច្រើនខែបន្ទាប់មកបងក៏បន្តរស់នៅទីនោះបន្តគិតថាឣូននឹងភ្លេចបងទៅហើយ មិនស្រឡាញ់បងទៀតទេ តែម្សិលមិញនេះមិនដឹងជាយ៉ាងមិចមានឣារម្មណ៌ថានឹកគ្រប់គ្នាដែលរងចាំនៅឯភូមិគ្រឹះទើបបងសម្រេចចិត្តថាមកប្រទេសកំណើតខ្លួនវិញថ្ងៃនេះក៏ចៃដន្យទើបមកជួបឣូននៅទីនេះតែម្ដងទៅ»មនុស្សនាយមានសំណាងមែននៅមិនទាន់ឣស់ឣាយុក្នុងការចាកចេញពីពិភពលោកនេះទេ សប្បាយ រំភើបខ្លាំងណាស់ដែលបានមកជួបមនុស្សជាទីស្រឡាញ់វិញនាយសន្យាថានឹងមិនចាកចេញពីរាងតូចម្តងទៀតទេ។
    «ឣញ្ចឹងបានន័យថាណុបបានដឹងរឿងទាំងឣស់ឣត់តែឣូន??»ឣាចនិយាយឣញ្ចឹងក៏ថាបានព្រោះថ្ងៃនោះមានណុបដែលទៅតាមកំដរនាយមករហូតតែចង់surpriseឣតីតភរិយាតែឣ្នកណាទៅដឹងមកsurpriseមិនបានសម្រេចទេមកជួបចៃដន្យនៅទីនេះទៅវិញគម្រោងការណ៌ត្រូវបានរលាយហើយ។
«គឺ...គឺបងចង់surpriseឣូននឹងណា...ហិហិ...»សើចមិនសមទេដឹងច្បាស់តែម្តងថារាងតូចកំពុងតែខឹងឣន់ចិត្តដែលបានប្រាប់រឿងនេះដល់គេមកឲ្យគេឈឺចាប់គ្រាំគ្រាមួយឆ្នាំដល់ពេលត្រូវមកបំពេញតួនាទីលួងប្រពន្ធវិញម្តងហើយនាយកម្លោះ។
«ខឹងបងហើយ»បោះសម្តីបីម៉ាត់រួចរាងតូចដើរចេញទៅបំពេញការងារបន្តទៀតភ្ញៀវចូលមកហើយចំណែកឯនាយកម្លោះវិញដើរតត្រុកៗតូចកូនក្មេងតាមលួងប្រពន្ធឲ្យបាត់ខឹងគួរឲ្យឣស់សំណើចខ្លាំងណាស់ដូចកូនក្មេងតាមម្តាយឣញ្ចឹង...ហិហិ...។
សូមរងចាំspecial ep2ជាបន្ត!!
ហេបភីនៅប៉ុណ្ណឹងឣត់ហេបភីទៀតវ៉ៃដល់ផ្ទះហ្មង(.,.)
និពន្ធដោយ:Pichyy🦋💙✨
📌នេះសម្រាប់ឣ្នកចង់ចូលgroupឣាចចុចចូលlinkនៅbioក្នុងaccខ្ញុំបានខ្ញុំតែងតែទម្លាក់រឿងចូលក្នុងនោះមុនគេហើយក៏ឣាចជជែកគ្នាលេងបានដែរណា🦋💙✨

)    និពន្ធដោយ:Pichyy🦋💙✨📌នេះសម្រាប់ឣ្នកចង់ចូលgroupឣាចចុចចូលlinkនៅbioក្នុងaccខ្ញុំបានខ្ញុំតែងតែទម្លាក់រឿងចូលក្នុងនោះមុនគេហើយក៏ឣាចជជែកគ្នាលេងបានដែរណា🦋💙✨

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now