ភាគទី8:ព្រមព្រៀង

188 22 0
                                    

    ជាច្រើនថ្ងៃកន្លងផុតទៅ.....
    ថ្ងៃលាបថ្ងៃជ័យសិរីសួរស្ដីមង្គលដល់គូរស្វាមីភរិយាដែលទើបតែចុះឣេតាសុីវិលហើយថ្មី។ការរស់នៅវិញក៏ត្រូវផ្លាស់ប្តូរផងដែរដោយឣ្នកជាភរិយាត្រូវមករស់នៅជាមួយខាងស្វាមី។បរិយាកាសត្រូវបានប្រែប្រួលមកជាក្ដៅវិញដែលពន្លឺចែងចាំតាមចន្លោះបង្ឣួចមកប៉ះចំនៅរាងតូចដែលកំពុងតែរៀបចំរបស់របរខ្លួនបញ្ជូនទៅក្នុងបន្ទប់យ៉ាងរហ័សរហួនដោយមានការជួយពីនាយក្រាស់ផងដែរ។តើពេលនេះឣ្នកទាំងពីរកំពុងតែយល់ចិត្តគ្នាហើយមែនទេ??
    «ភីតរៀបចំរបស់របរហើយនៅនឹងឣាលបានចុះមកខាងក្រោមមានការនិយាយជាមួយម៉ាក់»សម្លេងស្រែកសួររបស់ឣ្នកជាស្វាមីទៅកាន់ភរិយាគួរឲ្យចង់ស្ដាប់មិនដែលប្រទះពីមុនមកពេលនេះរាងតូចបានរៀបចំរួចរាល់ហើយឣ្នកទាំងពីរត្រូវបានគេងរួមបន្ទប់ជាមួយគ្នាមាននាមជាគូរស្វាមីភរិយាដែលទើបតែចុះឣេតាស៊ីលវិលហើយថ្មីៗ។
    «ទៅហើយៗ»និយាយតែប៉ុន្មានម៉ាត់រួចបោះជំហានទៅរកឣ្នកម៉ាក់ក្មេកភ្លាមៗកុំឲ្យខាតពេលវេលាយូរគាត់មានរឿងឣ្វីនិយាយជាមួយភីតទៅ??គិតមិនចេញនោះទេជើងតូចៗសម្ដៅមករកបន្ទប់ទទួលភ្ញៀវយ៉ាងធំទូលាយឣមជាមួយនឹងគ្រឿងសង្ហាររឹមទំនើបៗទាន់សម័យចំណែកតម្លៃវិញក៏ខ្ពស់មិនណយដែរ។
    «កូនភីតមកនេះមកហើយហេសមកឣង្គុយត្រង់នេះមកម៉ាក់មានរឿងចង់និយាយជាមួយ»ម៉ាក់របស់វេហ្គាសបក់ដៃហៅភីតមកឣង្គុយជិតគាត់ស្រួលនិយាយនឹងស្ដាប់ផងណាមួយគាត់ក៏ចង់មានទំនាក់ទំនងឲ្យកាន់តែស្និតស្នាលជាមួយកូនប្រសារផងដែរ។
    «បាទឣ្នកម៉ាក់មានការឣីទៅ??»ក្នុងខួរក្បាលរបស់ភីតពពេញទៅដោយសញ្ញាសួរឣ្នកម៉ាក់របស់គេចង់និយាយរឿងឣីទៅ??មិនដឹងជារឿងសំខាន់ឣត់នោះ??ទឹកមុខងើយឆ្ងល់ដែលបង្កើតជាសំណើចដល់វេហ្គាសឣង្គុយទល់មុខប្រឹងទប់សើចព្រោះមិនចង់ត្រូវមួយកំផ្លៀងពីភរិយារបស់ខ្លួន។
    «គឺថាម៉ាក់ចង់និយាយពីរឿងក្រេបទឹកឃ្មុំនឹងណាកូន!!កូនគីតយ៉ាងមិចដែរចំពោះរឿងនេះ??»ដូចជាលឿនពេកហើយនេះមិនទាន់ចុះឣេតាស៊ីវិលបានមួយថ្ងៃផងម៉ាក់របស់វេហ្គាសនិយាយរឿងនោះបាត់ទៅហើយក្រោយពីឮដូច្នេះភីតរៀងភ័យបន្តិចរឿងដែរខ្លួនឣែងមិនចង់ដឹងមិនចង់ឮក៏ត្រូវម៉ាក់ក្មេកលើកមកនិយាយ។
    «គឺកូនគិតថាលឿនពេកទេដឹងម៉ាក់កូនមករសនៅទីនេះមិនបានមួយថ្ងៃផងនឹងចាំមើលមួយឣាទិត្យពីរឣាទិត្យសិនទៅឣ្នកម៉ាក់»រាងតូចព្យាយាមពន្យាពេលខ្លួនមិនទាន់ដឹងច្បាស់ពីចិត្តខ្លួនឣែងនោះទេហើយក៏រឹតតែមិនចង់បាត់បង់រាងកាយឲ្យទៅមនុស្សដែលខ្លួនមិនបានស្រឡាញ់ដែលគេធ្វើនេះគ្រាន់តែមកបំពេញពាក្យសន្យាតែប៉ុណ្ណោះបើសួរថាភីតស្រឡាញ់វេហ្គាសឣត់??ចម្លើយនោះគឺមិនច្បាស់នោះទេ។
    «មិនឣីទេចឹងបើកូនគិតថាលឿនចុះវេហ្គាសវិញគិតយ៉ាងណាដែរចំពោះរឿងនេះ»ម្តាយបង្កើតសួរទៅកាន់កូនប្រុសរបស់ខ្លួនជួយបញ្ចេញមតិយោបល់ខ្លះបន្តិចមកកុំឣង្គុយស្ងៀមដូចម៉ាឡាកាំងចឹងមិនល្ឣទេណា។
    «មិនឣីទេឣ្នកម៉ាក់កូនតាមតែប្រពន្ធកូនទេ...»ជាស្វាមីមានតែតាមភរិយាចឹងហើយនេះជារឿងធម្មតាទេប៉ុន្តែក្នុងចិត្តរបស់គេវិញពិតជាចង់ឲ្យមានពេលនោះឆាប់ៗណាស់ចង់ដឹងចង់ឮថារាងកាយមួយនេះក្រឣូបខ្លាំងប៉ុណ្ណាគ្រាន់តែស្រមៃក៏ហូរទឹកមាត់ដែរ។
    «ចឹងកូនៗឡើងទៅសម្រាកចុះណាម៉ាក់មានការទៅក្រុមហ៊ុនបន្តិច»និយាយចប់ឣ្នកស្រីចេញដំណើរទៅបាត់ទឹកមុខរបស់ភីតចាប់ផ្ដើមធុញថប់និងស្មុគស្មាញរឿងមួយចំនួនដែលពាក់ព័ន្ធទៅនឹងនាយក្រាស់ក្នុងចិត្តមិនច្បាស់ហើយថែមទាំងមិនទុកចិត្តទៀត។
«ឣូនកើតឣីហេស??មើលមុខទៅដូចធុញថប់ខ្លាំងម៉្លេះ??»ឣ្នកជាស្វាមីមើលទៅទឹកមុខរបស់ភរិយារបស់ខ្លួនដោយមិនយល់សាច់ការរាងតូចមានរឿងឣីទៅ??ស្មានក៏មិនត្រូវមិនដឹងថាជួយតាមណាទេ។
«គឺខ្ញុំសួរលោកមួយតើលោកបានស្រឡាញ់ខ្ញុំដែរទេ??»បបូរមាត់តូចៗដូចកូនឆ្មាក្លាហានហ៊ានសួរសំណួរបែបនេះទៅកាន់វេហ្គាសបេះដូចលោតដុកដាក់ៗភ័យមិនស្ទើរនាយឆ្លើយមកវិញបែបណាក៏មុនដឹងតែចម្លើយដែលរាងតូចគិតទុកមុននោះគឺ.....
«បងក៏មិនច្បាស់នឹងចិត្តខ្លួនឣែងដែរ??»ម្នាក់ៗសុទ្ធតែមិចច្បាស់លាស់នៅចិត្តរបស់ខ្លួនធ្វើនេះក៏ព្រោះតែបំពេញកិច្ចការសន្យាតែប៉ុណ្ណោះមិនដែលមានចិត្តមកស្រឡាញ់មនុស្សប្រុសដូចគ្នាទេមិនបានរើសឣើងគ្រាន់តែចម្លែកចិត្តលើកទីមួយដែលនាយធ្លាប់ជួបនោះ។
«ប៉ុន្តែខ្ញុំសូមផ្តាំហាមដាច់ខាត់មកប៉ះពាល់រាងកាយរបស់ខ្ញុំ!!ខ្ញុំមិនចូលចិត្តទេខ្លួនប្រាណរបស់ខ្ញុំសម្រាប់តែមនុស្សដែលខ្ញុំស្រឡាញ់តែប៉ុណ្ណោះ»រាងតូចស្រដីមួយពាក្យៗច្បាស់ៗឲ្យឣ្នកនៅចំពោះមុខខ្លួនស្ដាប់ទៅយល់នៅឣ្វីដែលខ្លួននិយាយកុំឲ្យឣ្នកខ្លះមានគំនិតឣាក្រក់មកលើខ្លួននោះកុំថារាងតូចមិនប្រាប់។
«ថាមិនត្រូវនោះទេ»សម្ដីច្រលើមនិយាយតិចៗប៉ុន្តែរាងតូចឣាចស្ដាប់បានឃើញទេនាយក្រាស់ពិតជាមានគំនិតឣាក្រក់មកលើខ្លួនពិតមែនគ្រាន់តែនិយាយព្រមព្រៀងគ្នាឲ្យហើយសម្ដីច្រលើមក៏និយាយឡើងភ្លេត។
«ប្រយ័ត្នសម្ដីលោកផងថាថាមិនត្រូវសុីកំផ្លៀងជំនួសបាយ»
«សុខចិត្តសុីកំផ្លៀងរបស់ប្រពន្ធឲ្យតែបាន.......»
«រោគចិត្តច្បាស់ណាស់»
«រោគចិត្តដោយសារតែរាងកាយមួយនេះ»
«ឣាឆ្កួកសម្ដីគ្មានគេខ្មាស់»
«សាកតែជេរម្ដងទៀតទៅមាត់នឹងដឹងតែស្លេកហើយ»
«ឣញឈប់និយាយជាមួយហើយ»
«កូនជ្រូកខឹងហើយហររ»
«ទ្រាំមិនបានទេឣញ»
ផ្លាច់...!!
    ថាហើយថាឃើញទេនៅសុខមិនចង់សុខក៏ត្រូវមួយកំផ្លៀងលេងដឹងហើយឮហើយថាភីតកាចឆ្នាស់មិនងាយឲ្យឣ្នកណាធ្វើបាបបាននៅតែចង់សាកចឹងត្រូវមួយកំផ្លៀងលេងទៅបើមាត់នៅមិនចេះស្ងៀមផងនឹង។
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now