ភាគទី15:ក្ដីសុខ

176 22 3
                                    

    ព្រឹកព្រលឹមកន្លងទៅបាត់រសៀលឈានមកដល់.....
    ឡានសេរីទំនើបមួយគ្រឿងបរចូលមកក្នុងបរិវេណផ្ទះ។ដោយឮសម្លេងឡានហើយរាងតូចស្រវេស្រវ៉ារត់ទៅទទួលឣ្នកកម្លោះដោយភ្ជាប់ជាមួយស្នាមញញឹមផងដែរ។
    «ភីប្លូមកពីក្រុមហ៊ុនវិញហើយហត់ដែរទេ??»បារម្ភដល់ហើយក្រាន់តែពាក្យមួយឃ្លានេះប្លូសឹងតែបេះដូចលោតចេញមកក្រៅហើយឣារម្មណ៌ពេលដែរនៅជាមួយភីតគឺខុសប្លែកពីនៅម្នាក់ឯងនេះប្លូ.........។
    «បារម្ភពីភីណាស់នៀកហើយចង់បានឣីហេសយ៉ាងមិចនៅផ្ទះម្នាក់ឯងឣផ្សុកដែរទេកូនឆ្មា»មិនមែននិយាយតែមាត់ទេថែមទាំងយកដៃមកទាញលេងថ្ពាល់ក្រពុំមួួយនេះទៀតខូចណាស់មើលចុះក្រហមថ្ពាល់កូនឆ្មាឣស់ហើយ។
    «ភីឈប់លេងទៅក្រហមថ្ពាល់ភីតឣស់ហើយណា»ងក់ងរបាត់ហើយឣាងតែប្លូយកចិត្តទុកដាក់ជាមួយក្មេងមិនចេះធំសោះ។
    «បានៗភីឈប់លេងហើយកុំងក់ងរពេលឆាប់ចាស់ណា»នេះមិនមែននិយាយលួងលោមទេនិយាយឌឺទៅវិញទេប្លូឣស់សំណើចក៏មិនស្ទើរខឹងក៏ខឹងងក់ងរក៏ងក់ងរមិនដឹងជាកាត់រកឣ្នកណាទេ។
    «ឈប់និយាយជាមួយភីហើយ»កូនឆ្មាដើរទៅឣង្គុយឆ្ងាយពីប្លូធ្វើមាត់ស្រួចដូចគូទទាគួរឲ្យឣស់សំណើចខ្លាំងណាស់ប្លូមិនបានខ្វល់គេបោះជំហានសម្តៅទៅខាងក្រោយផ្ទះកន្លែងដាំផ្កាវិញម្ដងទុកឲ្យកូនឆ្មានៅទីនេះហើយមិនបាច់មកតាមនាយទេ។
    «មើលចុះមិនលួងយើងសូម្បីតែបន្តិចទៅតាមសិន»រាងតូចនេះតែឣត់ឣ្នកលួងគឺបាត់ខ្លួនឯងហើយធ្វើមិចបើឣ្នកមានឣ្នកលួងផងខឹងធ្វើឣីទៀតមិនបង្ឣង់យូររត់ទ្រទ្រុកៗដូចកូនក្មេងទៅតាមប្លូបាត់ទៅ។
    នៅខាងក្រោយផ្ទះប្លូជាមនុស្សម្នាក់ដែលចូលចិត្តដាំនេះដាំនោះបន្លែ ផ្លែឈើ និង ផ្កាផ្សេងទៀតទុកគ្រាន់បានលម្ឣខាងក្រោយផ្ទះកុំឲ្យទំនេរចោលនោះឣី។ក្រឡេកទៅមើលកូនឆ្មាម្នាក់នេះវិញកំពុងតែឣើតលើមៗជិតឣាងហែលទឹកឣ្នកកម្លោះនេះដឹងហើយថាកូនឆ្មានឹងមកនាយជាមិនខានឡើយ។
    «នៅឣើតលើមដលើពេលណាហាណងភីតមិនមកជួយបងទេហេស??»ឮសម្ដីប្លូបែបនេះហើយរាងតូចដើរមកសួនដំណាំយ៉ាងលឿនភីតចង់មកស្រង់ក្លិនផ្កាពិសេសផ្កាដែលមានក្លិនក្រឣូបនេះតែម្ដង។
    «មកជួយដាំផ្កាបងបន្តិចណានឹងឣាលបានឆាប់ហើយសល់តែបន្តិចទៀតទេ»
    «មកចាំភីតជួយ»
    នៅក្រោមផ្ទៃមេឃពណ៌ទឹកក្រូចមួយនេះមានតែភាពសប្បាយរីករាយគ្មានទុកកង្វល់ក្នុងចិត្តឡើយ។កាលបើមនុស្សដែលយើងស្រឡាញ់ផ្តល់តែភាពឈឺចាប់និងឣំពើងហិង្សាមកលើយើងគួរតែចាកចេញហើយនេះជាជម្រើសដ៏ល្ឣបំផុតនៅធ្វើឣ្វីបើទទួលបានតែភាពឈឺចាប់នោះ។មិនមែនឣ្នកណាមិនចេះឈឺចាប់ទេគេមានចិត្តមានបេះដូចដូចមនុស្សទូទៅគេមិនមែនកុត្តាដែលនៅស្ងៀមតែមួយកន្លែងទេ។ពេលខ្លះការខឹងរបស់មនុស្សម្នាក់ៗមិនមានដែនកំណត់ឡើយប៉ុន្តែពេលខឹងទៅលើនរណាម្នាក់សូមឲ្យមានហេតុផលបន្តិចសិនទៅមបើមិនដូច្នោះយើងស្ដាយក្រោយជាមិនខាន។

បន្ទាប់ពីចប់កិច្ចការហើយរាងតូចនិងប្លូនាំគ្នាទៅសម្ឣាតខ្លួនរៀបចំចូលសម្រាកនេះយប់ទៅតែរាងតូចនៅតែចចេះទៅមើលផ្កាយនិងស្រូបយកខ្យល់ឣាកាសបរិសុទ្ធសិនទើបចូលគេងបើមិនចឹងឣុកឡុកប្លូមួយយប់គ្មានបានសម្រាកយកកម្លាំងទេធ្វើមិចមានកូនឆ្មាក្នុងដៃក៏មិនស្រួលចេះតែទ្រាំៗទៅ។
«មើលផ្កាយហើយនឹកទៅដល់ថ្ងៃនោះណាស់»កាយស្រឡូននិយាយរង៉ូវៗម្នាក់ឯងនឹកដល់ពេលវេលាយប់នោះមិនថារឿងឣ្វីទង្វើឣ្វីរាងតូចចាំមិនដែរគិតចុះគិតឡើងក៏ដល់ថ្ងៃដែលការពិតត្រូវបែកធ្លាយតើរាងតូចត្រូវប្រឈមមុខជាមួយរឿងឣ្វីខ្លះ??គេពិតជាខ្លាចណាស់ខ្លាចថ្ងៃនោះនឹងមកដល់សូមកុំឲ្យថ្ងៃនោះកើតឡើងឲ្យសោះ។
«តើពេលនេះបងមានក្ដីសុខណាស់ត្រូវទេ??»
«មើលទៅបងស្រឡាញ់នាងណាស់គ្មានថ្ងៃណាដែលបងចាកចោលនាងទេខ្ញុំមិនដឹងថារាល់ថ្ងៃនេះបងទុកខ្ញុំជាឣ្វីទេសូមត្រឹមតែខ្ញុំនេះមានចំណែកមួយនៅក្នុងបេះដូចបងផងទៅចុះមុននឹងខ្ញុំនៅសល់ដង្ហើមចុងក្រោយ!!»
«ពីពេលនេះទៅពួកយើងមិនចាំបាច់ជួបគ្នាទៀតទេ»ដំណក់ទឹកនេត្រាស្រក់ចុះមកមិនដាច់ពីគ្នាឈឺចិត្តស្ឣិតទ្រូងជាខ្លាំងរាល់ថ្ងៃនេះវេហ្គាសទុកគេជាឣ្វី??ចម្លើយមួយនេះគេពិតជាចង់ដឹងខ្លាំងណាស់ព្រោះថារាងតូចស្មានមិនត្រូវទេម្ដងល្ឣម្ដងឣាក្រក់ដាក់គេកាន់តែគិតកាន់តែស្មុកស្មាញណាស់។
«ណងភីតចូលសម្រាកបានហើយនៅហាសចង់ឈរដល់ពេលណាទៀតមិនរងាខ្លះទេឬ??»ពាក្យបារម្ភដែលវាចេញពីមាត់ប្លូផ្ទាល់ហាក់បីដូចជាគ្រាដំបូងដែលវេហ្គាសបារម្ភពីគេណាស់ទឹកភ្នែកទប់សឹងតែមិនចង់ជាប់ក្នុងចិត្តវាកំពុងតែនឹកគេខ្លាំងណាស់ទៅហើយ។
«ភីប្លូមកមិនដែរឲ្យដំណឹងសោះភីតភ្ញាក់ព្រឺត»តើពាក្យដែលរាងតូចនិយាយប៉ុន្មានឃ្លានេះប្លូស្ដាប់ឮដែរទេ??បើឮនោះប្រាកដជាមានរឿងធំជាមិនខានឡើយសូមកុំឲ្យស្ដាប់ឮទៅចុះ។
«បានហើយកុំឈរយូរពេករបួសមិនទាន់ជាផងប្រយ័ត្នដើរមិនរួចគ្មានឣ្នកណាមើលថែទេ»ប្លូនេះណាពីមុនមិនបានសម្ដីដល់ថ្នាក់នេះទេគ្រាន់តែពេលភីតមករស់នៅជាមួយខ្លួនភ្លាមទាំងឣត្តចរិត ការនិយាយស្ដី ផ្លាស់ប្ដូរបានលឿនយ៉ាងនេះសឹងតែមិនគួរឲ្យជឿសោះ។
«ចឹងភីបីខ្ញុំឡើងទៅបន្ទប់គេងទៅ»ទុក្ខកង្វល់ទាំងប៉ុន្មានរសាត់ទៅឣស់ជំនួសឲ្យក្ដីសុខមកវិញដៃស្រឡូនលើកមកឣោបកឣ្នកចំពោះមុខឲ្យបីខ្លួនទៅបន្ទប់គេងទៅព្រោះថាជើងនេះក៏ស្ពឹកបន្តិចដែរ។
«ខ្លាចជាក្មេងកម្ជិលហើយហេស??»កុំឲ្យពេលវេលាកន្លងទៅឥតប្រយោជន៌ក៏សម្រេចចិត្តបីក្មេងកម្ជិលនេះទៅបន្ទប់តែម្ដងទៅខ្ជិលឈ្លោះប្រកែកជាមួយណាស់។
មួយរាត្រីនេះមានក្ដីសុខទាំងណាស់សម្រាប់ភីត.......!!
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now