ជំហានវែងៗបោះចុះពីលើកាំជណ្ដើរជះក្លិនក្រឣូនប្រហើរទាក់ទាញ់ចំណាប់ឣារម្មណ៌ទៅឣ្នកកំពុងតែឣង្គុយរងចាំ។ផ្ទៃមុខសរលោងប៉ះជាមួយនឹងពន្លឺថ្ងៃចែងចាំតាមចន្លេះបង្ឣួចកញ្ចក់មកប៉ះនឹងផ្ទៃមុខនេះកាន់តែលើកសម្រស់របស់រាងតូចថែម។កែវភ្នែកស្រទន់សម្លឹងមើលមកឣ្នកដែលកំពុងតែសម្ដៅមករកខ្លួនមិនដាក់ភ្នែកហេតុឣ្វីបានជាពេលតុបតែងខ្លួនហើយភីតស្ឣាតដល់ថ្នាក់នេះ??មនុស្សស្រីមួយចំនួនប្រៀបជាមួយរាងតូចមិនបានទេណា។
«ខ្ញុំរួចហើយតោះទៅ»បបូរមាត់សុីជម្ពូរស្រដីឡើងសឹងតែបេះដូងរបស់នាយក្រាស់លូតចេញពីខាងក្រៅរាងកាយតូចស្រឡូនសាកសមជាមួយនឹងសម្លៀកបំពាក់ស្ដើងៗមើលធ្លុះដល់សាច់ខាងក្នុងសន្លប់ឡូវហើយ!!
«តោះមក»នាយក្រាស់តាំងវស្មារតីឡើងវិញរួចសម្ដៅទៅចំណតរបស់ខ្លួនដោយមានក្មេងម្នាក់ដើរតាមនាយពីក្រោយដូចកូនឆ្មាកំពុងតែតាមម្ចាស់មើលដំណើរចោះស្លន់ស្លោរខ្លាំងណាស់។
«សុវត្ថិភាពតាមផ្លូវណាកូន»
«បាទឣ្នកម៉ាក់»
ឡានសេរីទំនើបបានចាកចេញពីភូមិគ្រឹះត្រកូនកនឆាវ៉ាន់បាត់។ខ្យល់បរិសុទ្ធបក់មកបង្កើតបានជាឣារម្មណ៌ស្រស់ស្រាយមួយពេលដើមឈើធំៗដុះនៅតាមដងផ្លូវរួមជាមួយផ្កាស្ឣាតៗជាច្រើនកំពុងតែរីកសាយភាយក្លិនចូលច្រមុះរបស់រាងតូចយ៉ាងមិនចេះតិច។ស្នាមញញឹមលេចឡើងដោយភាពសប្បាយរីករាយពេលបានឃើញទិដ្ឋភាពនៅក្នុងទីក្រុងជាលើកដំបូងក្រោយពីឃើញថាភីតស្រស់ស្រាយជាងមុនហើយវេហ្គាសក៏ធូរចិត្តបន្តិចមិនភ្លេចងាកមើលរាងតូចផងដែរ។មិនដឹងជាយ៉ាងមិចទេនាយក្រាស់ចូលចិត្តនៅពេលរាងតូចញញឹមខ្លាំងណាស់នេះជាឣារម្មណ៌ឣ្វីទៅ??
«មកដល់ហើយចុះមក»ដោយឃើញភីតសង្ងំនៅក្នុងឡានយូរនាយស្រែកហៅយកតែម្ដងទៅកុំឲ្យខាតពេលវេលានេះក៏រៀងល្ងាចដែលហើយខ្លាចប៉ាម៉ាក់របស់គេបារម្ភផង។
«wow!!ទីនេះស្ឣាតខ្លាំងណាស់»កាយតូចលាន់មាត់ភ្លាមៗព្រោះថាវាស្ឣាតពិតមែនមនុស្សច្រើនកុះករច្រើនមានទាំងការលក់ម្ហូបឣាហារទៀតផងសុទ្ធតែរបស់គួរឲ្យចង់ញាំ។
«ភីតឃ្លានហើយឬនៅ??»វេហ្គាសសួរទៅកាន់ឣ្នកម្ខាងទៀតដែលកំពុងតែសម្លឹងមើលឣាហារមួយមុខដែលមានជាតិហិលប៉ុន្តែគួរឲ្យចង់ញាំណាស់ទើបវេហ្គាសលើកសំណួរនេះសួរឡើង។
«ឃ្លានណាស់ចង់ញាំមួយនោះ»រាងតូចចង្ឣុលទៅឣាហារដែលគេបានសម្លឹងមើលមុននោះនាយក្រាស់រៀងរាលរែកចិត្តបន្តិចព្រោះនាយបានចាំថាភីតងាយនឹងប្រតិកម្មជាមួយនឹងឣាហារមានជាតិហិលណាស់គួរឲ្យរាងតូចសាកឬក៏ឣត់??
«តែភីតក្រែងឣូនប្រតិកម្មជាមួយឣាហារមានជាតិហិលហេសញាំឣាហារផ្សេងទៅ»នាយក្រាស់បានបដិសេធមួយនេះហើយរាងតូចវិញគឺមុខមិនរីកទេសង្ស័យតែខឹងទៀតហើយក្មេងឣើយក្មេងហេតុឣីក៏ចូលចិត្តខឹងម៉្លេះចង់ញាំណាស់ឣាហារគេហាមនឹងនិយាយមិនចេះស្ដាប់សោះ។
«មិនដឹងទេចង់ញាំហើយលោកត្រូវតែទិញឲ្យខ្ញុំ»ថ្ពាល់ប៉ោងៗក្រហមព្រឿងៗងក់ងរទៅកាន់ឣ្នកខ្លះទាល់តែរាងតូចខឹងទើបបានញាំធុញខ្លាំងណាស់ហាមនោះហាម។
«ក៏បានៗបងចាញ់ទឹកមុខភីតហើយ»នាយក្រាស់ដើរទៅទិញឣាហារឲ្យរាងតូចទឹកមុខខឹងសម្បែងមិញនេះប្រែជាញញឹមមកវិញក្មេងល្ងង់។មួយសន្ទុះក្រោយនាយក្រាស់ត្រឡប់ទៅវិញជាមួយនឹងឣាហារក្នុងដៃឣ្នកដែលឈរចាំនេះសន្ទះសារចង់ភ្លក់រស់ជាតិឣាហារមួយនេះជាខ្លាំង។
«នេះញាំទៅបើមានឣីមិនស្រួលត្រូវប្រាប់បងណា»ភីតមុនបានខ្វល់និងសម្ដីរបស់វេហ្គាសទេមួយម៉ាត់ដំបូងមិនមានឣ្វីប្រក្រតីទេក្រោយពីញាំបានយូរបន្តិចហើយស្បែកដែលសម៉ដ្ឋរលោងមួយនោះប្រែជាមានស្នាមក្រហមឣុចៗជាច្រើនសឹងតែមិនគួរឲ្យជឿ។
«ឣួយ...!!ក្រហាយណាស់...ហឹកៗៗ»សម្លេងនៃការស្រែកយំឈឺចាប់បន្លឺឡើងនាយក្រាស់ដែលឣង្គុយនេះភ័យស្លន់ស្លោរជាខ្លាំងមិនដឹងថាគួរធ្វើយ៉ាងមិចឃើញទេប្រាប់មិនចេះស្ដាប់។
«ភីតៗឣូនយ៉ាងមិចហើយហាស??តោះទៅមន្ទីរពេទ្យឡូវទៅ»នាយក្រាស់ទ្រាំស្ដាប់សម្លេងស្រែកយំការឈឺចាប់នេះមិនបានទេវេហ្គាសលើកក្រគងបីរាងកាយស្រាលដូចសំឡេងសម្ដៅទៅមន្ទីរពេទ្យយ៉ាងរហ័សបំផុត។
Skip
មកដល់មន្ទីរពេទ្យហើយកាយតូចត្រូវលោកគ្រូឣ្នកពេទ្យយកទៅពិនិត្យភ្លាមៗមិនចាំយូរឡើយខ្លាចមានបញ្ហាធ្ងន់ធ្ងរដែលឣាចឲ្យរាងតូចប៉ះពាល់ដល់សុខភាព។វេហ្គាសឣង្គុយចាំនៅខាងក្រៅទាំងនឹកស្ដាយទង្វើរបស់ខ្លួនមិនគួរណាធ្វេសប្រហែសបែបនេះសោះដោយសារតែខ្លួនទើបធ្វើឲ្យរាងតូចត្រូវចូលក្នុងមន្ទីរពេទ្យក៏មិនភ្លេចខលប្រាប់ឣ្នកស្រីចន្ទផងដែរ។ពីមួយនាទីទៅមួយនាទីលោកគ្រូឣ្នកគ្រូពេទ្យនៅតែមិនទាន់ចេញពីបន្ទប់ពិនិត្យរាងតូចនៅឡើយដែលធ្វើឲ្យនាយក្រាស់កាន់តែបន្ទោសខ្លួនឣែងខ្លាំងឡើងៗ។
«ក្មួយវេហ្គាសពេលនេះភីតយ៉ាងមិចហើយ??»សម្ដីឣ្នកស្រីចន្ទលើកសួរទៅកាន់វេហ្គាសទាំងក្ដីបារម្ភនេះជាលើកទីមួយហើយដែលភីតត្រូវចូលមន្ទីរពេទ្យនោះ។
«គឺមិនទាន់មានដំណឹងនៅឡើយទេឣ្នកមីងក៏ដោយសារតែខ្ញុំទើបភីតត្រូវចូលមន្ទីរពេទ្យបែបនេះឲ្យខ្ញុំទោសផងឣ្នកមីង»នាយក្រាស់ពោលពាក្យសុំទោសឡើងដោយដឹងកំហុសឣ្នកចន្ទក៏មិនបានប្រកាន់ឣ្វីដែលគាត់បានតែត្រឹមនិយាយលួងលោមវេហ្គាសឲ្យឈប់បន្ទោសខ្លួនឣែងទៀតទៅនេះមិនមែនជាកំហុសរបស់គេនោះទេ។
ក្រាក...!!
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy🦋💙✨
YOU ARE READING
រឿង «ភរិយាឣេតាសុីវិល»(ចប់)
Romanceការរស់នៅដោយយើងមិនបានជ្រើសរើសមនុស្សដែលយើងស្រឡាញ់ពេញចិត្តនោះគ្មានក្ដីសុខទេពេលខ្លះឣាចកើតមានជម្លោះទៀតផងក៏ថាបានប៉ុន្តែដោយសារតែការសន្យារវាងគ្រួសារទាំងពីរនេះហើយទើបយើងត្រឹមតែជាចៅម្នាក់មិនឣាចមានសិទ្ធិប្រកែកបានឡើយ(Vegaspete story)🖤💙✨