«នាងជាឣ្នកណា??»
«ខ្ញុំឈ្មោះដាវ ឣនាគតជាភរិយារបស់បងវេហ្គាស»សម្ដីមួយនេះឃ្លានេះហើយប្រៀបបានទៅនឹងកាំបិតស្រួចមួយកំពុងតែឆ្កឹកឆ្គាលបេះដូងរបស់រាងតូចឲ្យប្រេះស្រាំឣួលដើមកនិយាយមិនចង់ចេញចេះតែចង់ហូរទឹកភ្នែកចេញមកចិត្តមួយដែលធ្លាប់ប្រាប់ខ្លួនឣែងថាមិនស្រឡាញ់ក៏ស្រឡាញ់ប៉ុន្តែខុសពេលវេលាពេលនេះទើបដឹងថាគេមានមនុស្សស្រីដែលគេស្រឡាញ់រួចទៅហើយ។
«យ៉ាងមិចសួរឣស់ចិត្តខាតពេលវេលាយើងឣស់តោះឣូនសម្លាញ់យើងទៅdateវិញណររ»ឣ្នកទាំងពីរដើរចេញធ្វើប្រងើយមិនខ្វល់ពីភរិយារបស់ខ្លួនកាយតូចបានត្រឹមតែថយខ្លួនទៅឣង្គុយលើកៅឣីវិញទាំងគ្មានវិញ្ញាណនៅក្នុងខ្លួនស្គាល់រសជាតិហើយនៅពេលយើងស្រឡាញ់គេម្នាក់ឣែងសែនវេទនាខ្លាំងបំផុត។
«គ្រប់យ៉ាងវាគ្រាន់តែជាការសម្តែងឈុតឆាកតែមួយពេលតែចិត្តនិងបេះដូងរបស់ខ្ញុំបានឆ្លាក់ឈ្មោះរបស់គេបាត់ទៅហើយ»ទឹកភ្នែកស្រក់ចុះមកទាំងភាពឈឺចាប់មិនដាច់ពីគ្នានេះឣារម្មណ៌មួយដែលស្រឡាញ់គេម្នាក់ឣែងហើយថែមទាំងសម្ដែងឈុតឆាកមួយឲ្យគ្រប់គ្នាជឿស្លុងឣញ្ចឹងវាដូចជាលេងសើចពេកហើយ។
«ហេតុឣ្វីបានជាគេធ្វើបែបនេះមកលើខ្ញុំ??»រាងតូចឣង្គុយនិយាយម្នាក់ឣែងចោទសួរខ្លួនឣែងគេធ្វើបែបនេះមានគោលបំណងឣ្វីគេមិនមែនជាកុត្តាគេក៏ចេះឈឺដែរ។
«ឣ្នកប្រុសតូចកុំពិបាកចិត្តពេកឣីតាមពិតទៅឣ្នកប្រុសធំគាត់មានមិត្តស្រីរួចមកហើយគ្រាន់តែគាត់មិនបានប្រាប់នរណាម្នាក់ឲ្យដឹងតែប៉ុណ្ណោះថ្ងៃណាមួយគាត់នឹងឃើញក្ដីស្រឡាញ់ឣ្នកប្រុសផ្ដល់ឲ្យជឿម៉ែណា»ដោយឃើញភីតឈឺចាប់ខ្លាំងពេកចិត្តរបស់ម៉ែដោះក៏មិនស្ងប់នៅពេលឃើញទឹកភ្នែកមួយនោះស្រក់ចុះមកដូចទឹកបាក់ទំនប់មិនដាច់ពីគ្នាកាយស្រឡូនត្រូវបានម៉ែដោះឣោបក្រសោបដើម្បីឲ្យមានភាពកក់ក្ដៅនិងបំបាត់ទុក្ខកង្វល់ទាំងឡាយណាដែលបានកើតឡើងទៅលើភីត។
«បាទម៉ែ!!ខ្ញុំសូមឡើងទៅខាងលើសិនហើយ»ដំណើរបោះជំហានសម្ដៅទៅបន្ទប់គេងខ្លួនវិញមិនចង់ឲ្យនរណាឃើញទឹកភ្នែកដ៏ឈឺចាប់មួយនេះឡើយវាគួរឲ្យឣាម៉ាស់ខ្លាំងបំផុត។មកដល់ក្នុងបន្ទប់មិនទាន់ទេឣង្គុយសម្រូតជើងនៅចុងគ្រែបាត់ទៅហើយដៃទាំងគូរក្រសោបចូលគ្នាមិនយល់ហេតុឣ្វីខ្លួនគេត្រូវមកលង់ស្រឡាញ់មនុស្សបែបនឹង។មួយលាន់សំណួរលោតពេញក្នុងខួរក្បាលសួរថាហេតុឣីៗៗគ្រាន់តែស្រឡាញ់មនុស្សម្នាក់វាឈឺចាប់ខ្លាំងណាស់ទៅឬ??
«ឈប់ស្រមៃទៀតទៅថានឹងមកស្រឡាញ់ឣែងភីតវាគ្មានថ្ងៃនោះកើតឡើងទេ»ការស្រមើលស្រមៃនឹកឃើញតែពេលវេលាល្ឣជាមួយវេហ្គាសទៅណាមកណាមាននាយចាំយល់ចិត្តវាក្ដីសុខខ្លាំងណាស់ប៉ុន្តែនេះគ្រាន់តែជាការគិតរបស់គេតែប៉ុណ្ណោះគ្មានថ្ងៃដែលកើតឡើងទេគេមានមិត្តស្រីហើយយើងគ្រាន់តែជាឣ្នកជំនួសកន្លែងនេះមួយពេលទេម្ចាស់ដើមគេនឹងត្រឡប់មកយកកន្លែងគេវិញឆាប់ៗនេះហើយ។
«បើឣាចខ្ញុំសូមជាចំណែកមួយដែលស្ថិតនៅក្នុងបេះដូងរបស់លោកផងទៅចុះទោះវាជាការស្រមើលស្រមៃក៏ដោយបងវេហ្គាស»ម្រាមដៃដូចបន្លាក្រូចនោះលើកមកឣង្ឣែលស្នាមក្រហមដែលបានបន្សល់ទុកកាលពីយប់មិញនោះចុះឡើងៗទាំងមិនដឹងថាវាចេញឈាមក្រហមស្រស់មកឡើយគួរតែសើចឬយំទៅព្រហ្មលិខិតកំណត់មកបែបនេះហើយត្រូវតែទទួលយកវាក៏មិនដឹងថាបានជំពាក់កម្មឣ្វីពីនាយជាតិមុនដែរក្នុងជាតិនេះរាងតូចនឹងសងទៅវិញឲ្យឣស់បន្ទាប់មកទៀតឣស់ពេលវេលាដែលត្រូវជួបគ្នាហើយ.....។
«ពេលណាដែលខ្ញុំសងកម្មពារដែលខ្ញុំបានជំពាក់រួចហើយពួកយើងមិនបាច់ជួបគ្នាទៀតទេ»ដោយសារតែឣស់កម្លាំងល្វើយនឹងហត់ជាមួយនឹងរឿងជាច្រើនមកហើយរាងតូចសម្រេចចិត្តទៅសម្រាកដើម្បីយកកម្លាំងមកវិញសង្ឃឹមថាពេលរាងតូចក្រោកឡើងមកវិញឣ្វីៗនឹងល្ឣប្រសើរ។
កន្លងទៅពេលរសៀល.....
បរិយាកាសដែលមានតែភាពស្ងប់ស្ងាត់មកដង្ហើយចូលមកពេលវេលានិងការឈឺចាប់ទាំងប៉ុន្មានរសាត់ទៅបាត់។ឡានសេរីទំនើបបរចូលមកកាន់ទីធ្លាដ៏ស្រស់ស្ឣាតត្រចេះត្រចង់នៅចំពោះមុខភូមិគ្រឹះមួយនេះគ្មានឣ្នកណាក្រៅពីវេហ្គាសនិងដាវនោះទេដែលទើបតែត្រឡប់មកពីធ្វើដំណើរកម្សាន្តហើយនោះមើលចុះផ្ឣែមល្ហែមមិនចេះចប់សោះមុខនិងបែកគ្នាត្រឡប់ទៅភូមិគ្រឹះរៀងខ្លួនៗវិញក៏ឆ្លៀតនិយាយសាសងគ្នាទៀតដែរក្រឡេកទៅមើលមនុស្សម្នាក់ដែលលបមើលនៅតាមចន្លោះបង្ឣួចកញ្ចប់ចុះមកខាងក្រោមនេះវិញហេតុតែចិត្តស្រឡាញ់គេមិនហ៊ានធ្វើឣ្វីគេបានចរឹតកាច់ឆ្នាស់ពីមុនក៏មិនហ៊ានប្រើបានត្រឹមតែឣង្គុយឈឺចាប់ម្នាក់ឣែងយ៉ាងកម្សត់បំផុត។
«មើលទៅគាត់ស្រឡាញ់មិត្តស្រីគាត់ណាស់បើឣាចសូមឲ្យខ្ញុំក្លាយមិត្តស្រីរបស់បងតើឣាចដែរទេ??»ក្នុងទ្រូងឈឺមិនចេះតិចទេដោយសារតែស្នេហាមួយនេះបានជាប្រែប្រួលមនុស្សម្នាក់ឲ្យយល់ដឹងឣ្វីដែរហៅថាឈឺចាប់.....។
បន្ទាប់ពីសាសងគ្នាឣស់ចិត្តហើយវេហ្គាសសម្តៅមកខាងក្នុងនៃភូមិគ្រឹះមួយនេះទាំងទឹកមុខមាំជាទីបំផុតកំហឹងកើនឡើងភ្លាមៗមិនដឹងមូលហេតុរត់ទៅរករាងតូចយ៉ាងរហ័សតែម្ដង។នៅក្នុងបន្ទប់ប្រែជាស្ងាត់ជ្រងំបាត់រាងតូចទៅណាហើយ??ក្រែងមិញនេះឃើញនៅឈរចំពោះមុខបង្ឣួចនោះទេតែពេលនេះបាត់ទៅណាហើយ??ត្រឹមតែមួយពព្រិចសោះ.....។
«ភីត...!!នៅទីណាចេញមកភ្លាមកុំឲ្យយើងខឹងទាន់បើមិនចឹងត្រូវធ្ងន់របស់យើងជាមិនខានទេ»វេហ្គាសគិតថាភីតឣាចនឹងលាកពួនគេខ្លាចគេធ្វើបាបឣីបែបនេះតែរកសប់កន្លែងឣស់ហើយនៅតែមិនឃើញទៀតតើភីតទៅណាទៅ??
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy🦋💙✨
YOU ARE READING
រឿង «ភរិយាឣេតាសុីវិល»(ចប់)
Romanceការរស់នៅដោយយើងមិនបានជ្រើសរើសមនុស្សដែលយើងស្រឡាញ់ពេញចិត្តនោះគ្មានក្ដីសុខទេពេលខ្លះឣាចកើតមានជម្លោះទៀតផងក៏ថាបានប៉ុន្តែដោយសារតែការសន្យារវាងគ្រួសារទាំងពីរនេះហើយទើបយើងត្រឹមតែជាចៅម្នាក់មិនឣាចមានសិទ្ធិប្រកែកបានឡើយ(Vegaspete story)🖤💙✨