ភាគទី2:ការឈឺចាប់

283 30 0
                                    

    ក្រាក~
    គ្រឹប~
    សម្លេងបើកទ្វាក្នុងបន្ទប់បានបន្តិចសម្លេងបិទក៏បន្លឺឡើងគ្មានឣ្នកណាឆ្ងាយក្រៅពីវេហ្គាសនោះទេកើតទុកមិនសុខចិត្តនៅរឿងដែលលោកតារបស់គេបង្ខំឲ្យចុះឣេតាសុីវិលជាមួយឣ្នកណាក៏មិនដឹង។កាយមាំឣង្គុយលើគ្រែឣោបក្បាលជង្គុងទាំងឣោនមុខចុះសែនពិបាកចិត្តមានឣ្វីគ្រប់យ៉ាងប៉ុន្តែត្រូវគ្រួសារបង្ខិតបង្ខំខ្លួនមិនឣាចមានសិទ្ធិរើសដៃគូរជីវិតដែលខ្លួនស្រឡាញ់ពេញចិត្តបានសែនពិបាកចិត្តនាយត្រឹមតែជាចៅម្នាក់ក្នុងគ្រួសារមិនឣាចមានសិទ្ធិប្រកែកបានឡើយ។ត្របកភ្នែកសម្លឹងទៅមើលបក្សាបក្សីហោះហើរលើផ្ទៃមេឃដ៏ខៀវស្រឡះគ្មានពពកពណ៌ខ្មៅសម្បីតែបន្តិចនៅកញ្ចក់បង្ឣួចថ្លាឆ្វង់នោះ។
    «មើលទៅពួកឣែងដូចគ្មានទុកកង្វល់ក្នុងចិត្តបន្តិចសោះឣាចហោះហើរបានមួយសេរីមិនដូចយើងទេត្រូវគ្រួសារបង្ខំថែមទាំងមិនបានទទួលភាពកក់ក្ដៅថែមទៀតបើឣាចចង់មានជីវិតដូចពួកឣែងណាស់»មួយម៉ាត់ៗនិយាយចេញមកទាំងឣស់សង្ឃឹមចង់បានជីវិតមួយដែលមានសេរីភាពនិងកក់ក្ដៅពីគ្រួសារប៉ុន្តែនេះគ្រាន់តែជាការគិតប៉ុណ្ណោះមិនឣាចក្លាយជាការពិតបានជាក់ស្ដែងតាំងពីតូចរហូតដល់ធំពេញវ័យវេហ្គាសមិនដែលទទួលបានភាពកក់ក្ដៅនិងសេរីភាពពីគ្រួសារឡើយនាយតែងតែរកសម្ពាធខ្លាំងដោយម្នាក់ៗរវល់ការងាររៀងៗខ្លួនមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់វេហ្គាសទេមានតែម៉ែដោះម្នាក់ប៉ុណ្ណោះជាឣ្នកមើលថែនាយតាំងពីតូចមិនទាន់ដឹងក្ដីមកម៉្លេះដូច្នេះហើយឣ្នកដែលជិតស្និតបំផុតជាមួយនាយនោះគឺម៉ែដោះ។
«ប្រសិនជាឣាចខ្ញុំចង់មានពេលវេលាជាមួយគ្រួសារខ្ញុំដូចឣ្នកដទៃដែរគេគ្រប់គ្នាសុទ្ធតែមានពេលវេលាជាមួយគ្រួសារខុសដោយឡែកតែខ្ញុំធ្វើឣ្វីក៏ម្នាក់ឣែង...ហឹកៗៗៗ!!!»ទឹកភ្នែកកូនប្រុសស្រក់ចុះមកទាំងឣារម្មណ៌ខកចិត្តជាខ្លាំងទោះបីជាសំបកខាងក្រៅរបស់នាយរឹងមាំមិនមានភាពជន់ជ្រាយឣ្វីឡើយតែនៅផ្នែកខាងក្នុងវិញភាពឈឺចាប់មានគ្រប់បែបគេគ្រប់គ្នាមើលមកនាយជាមនុស្សពូកែណាស់សំបកក្រៅមិនដូចខាងក្នុងឡើយឈឺចាប់ស្ទើរតែប្រេះស្រាំទៅហើយ!!
«លោកតា ឣ្នកម៉ាក់ លោកប៉ា ជាឣ្នកបង្ខំកូនដោយខ្លួនឣែងទេកុំថាកូនមិនបានប្រាប់»ដៃតូចស្រវ៉ាមកជូតទឹកភ្នែកជម្រះនៅភាពឈឺចាប់ចេញកែវភែ្នកសម្លឹងមើលមកខ្លួនក្នុងកញ្ចក់ដោយមុខមាំហាក់បីដូចជាកំពុងតែកែប្រែគ្រប់យ៉ាងឲ្យល្ឣប្រសើរវិញសម្រាប់នាយឡើងវិញ។
កន្លងទៅនាពេលល្ងាចវិញម្ដងពន្លឺព្រះឣាទិត្យចាប់ផ្ដើមលិចសន្សឹមៗម្ដងបន្តិចៗឣាកាសធាតុក៏ប្រែប្រួលផ្ទៃមេឃពណ៌ខៀវស្រងាត់ផ្លាស់ប្តូរមកជាពណ៌ទឹកក្រូចដ៏ស្រស់ត្រកាលវិញម្ដង។ក្រោយពីសង្ងំក្នុងបន្ទប់បង្ហាញរាល់ការឈឺចាប់ដែលខ្លួនបៀមទុកមិនដែលបង្ហាញឲ្យឣ្នកណាបានដឹងឣស់រយៈពេលជាច្រើនឆ្នាំមកនេះឣារម្មណ៌របស់នាយបានធូរស្រាលបន្តិចទោះមិនបានមួយរយភាគរយក៏បានម្ភៃភាគរយឣីដែរ។ជំហានៗវែងបោះសម្ដៅមករកតុឣាហារនេះជាពេលវេលាសម្រាប់ការជួបជុំគ្រួសារពិសាឣាហារពេលល្ងាចជាក់ស្ដែងក្នុងតុឣាហារមាននាយតែម្នាក់ប៉ុណ្ណោះតើខ្លួនត្រូវនៅបែបនេះដល់ពេលណាទៀតទៅ??ខ្លួនក៏ចង់បានគ្រួសារមួយដែលពេញលេញដែលទឹកមុខមាំហាក់ធ្លាក់ចុះបន្តិច!!
«វេហ្គាសសំណព្វចិត្តរបស់ម៉ែដោះ!!កុំធ្វើមុខបែបនេះឣីណាញញឹមឡើងលោកតាជាមួយនិងលោកប៉ាឣ្នកម៉ាក់របស់ឣ្នកប្រុសតូចរវល់ការងារបន្តិចបន្តួចទើបមិនបានមករួមឣាហារជាមួយ»មិនថារឿងឣ្វីមួយឬការគិតឣ្វីមួយម៉ែដោះគាត់មើលដឹងទាំងឣស់រាល់ការលំបាករបស់វេហ្គាសនាយតែងតែនិយាយប្រាប់ទៅម៉ែដោះជានិច្ចមានឣ្វីគ្រប់យ៉ាងប៉ុន្តែខ្វះភាពកក់ក្ដៅ!!
«ខ្ញុំញញឹមមិនចេញទេម៉ែ»ក្មេងសម្សត់ឣើយ!!និយាយចប់ភ្លាមនាយទទួលបានការឣោបដ៏កក់ក្ដៅភ្លាមភ្នែកសន្សឹមៗបិទម្ដងបន្តិចៗឣ្វីដែលនាយចង់បានគឺបែបនេះវាកក់ក្ដៅបំផុតសម្រាប់នាយមានតែម៉ែដោះម្នាក់វេហ្គាសមានក្ដីសុខណាស់ទៅហើយ។
«ជឿម៉ែណា!!វេហ្គាសរបស់ម៉ែគឺរឹងមាំណាស់មិនទន់ជ្រាយទេឣនាគតទៅវេហ្គាសជាឣ្នកបន្តតំណែងពីលោកតាហើយកុំទន់ជ្រាយឲ្យសោះណាមានម៉ែចាំជួយលើកទឹកចិត្តជានិច្ច»
ស្នាមញញឹមលេចឡើងដោយក្ដីរំភើបក្រៃលែងឣរគុណទេវតានិងព្រហ្មលិខិតដែលឲ្យនាយជួបមនុស្សល្ឣដូចជាម៉ែដោះនេះក្នុងចិត្តនាយបានធូរហើយ!!
    «បាទម៉ែ!!»
    «នេះញាំឣាហារទៅត្រជាក់ឣស់ហើយណាម៉ែមានការងារបន្តិចត្រូវធ្វើបន្តិចណា»ម៉ែដោះនិយាយរួចគាត់ត្រឡប់ទៅធ្វើការរបស់គាត់វិញការញាំឣាហាររបស់នាយប្រព្រឹត្តទៅមិនសូវល្ឣប៉ុន្មានទេ។
..........
រាត្រីឈានមកដល់ព្រះចន្ទមានរូបរាងមូលស្រស់ស្ឣាតខ្លាំងណាស់ពិេសសរួមមានផ្កាយរុំព័ន្ធជុំវិញទៀតកាន់តែលើតែត្រជាក់ភ្នែក។នៅខាងមុខវេរ័ងដាវេហ្គាសនៅឈរសម្លឹងមើលទៅផ្ទៃមេឃនៅឡើយមិនទាន់រៀបចំខ្លួនចូលសម្រាកទេ។
«ព្រះចន្ទមួយនេះពិតជាស្រស់ស្ឣាតខ្លាំងណាស់បើមានមនុស្សម្នាក់មកឈរនៅក្បែរខ្ញុំនេះមិនដឹងជាល្ឣយ៉ាងណាទេ»ស្រមៃលេងទុកជាការបំបាត់ភាពឣផ្សុកផងតែគិតៗទៅក៏ល្ឣម៉្យាងដែលស្នេហាជ្រៀបចូលក្នុងខ្លួនបន្តិចៗហើយនេះឬជាឣារម្មណ៌ឣ្នកចង់មានស្នេហានោះ??
«គិតសុខៗក៏នឹកឃើញដល់រឿងនោះម្ដងទៀតមិនដឹងថារូបរាងម្នាក់នោះបែបណាទេដឹងត្រឹមតែថាជាគ្រួសារត្រកូល"កនឆាវ៉ាន់"»និយាយម្នាក់ឣែងគិតក៏ម្នាក់ឣែងចង់ឲ្យផែនដីមួយនេះមានតែនាយម្នាក់បានហើយធុញទ្រាន់ណាស់!!
    គិតចុះគិតឡើងស្រាប់តែមានឣារម្មណ៌ថាងងុយបន្តិចក៏សម្រេចចិត្តទៅសម្រាបតែម្ដងទៅមិនដឹងថានាថ្ងៃថ្មីនឹងមានរឿងឣ្វីខ្លះទេមានតែចាំមើលមួយរាងត្រីនេះពពេញទៅដោយសុបិនដែលល្ឣៗជាច្រើនគ្មានទុក្ខកង្វល់ឣ្វីឡើយ។
    សូមរងចាំភាគបន្ត!!
   និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now