ផ្លាច់...!!
មួយកំផ្លៀងឮសូរសែនពិរោះស្ដាប់ហើយចង់ស្ដាប់ទៀតនេះសរុបទាំងថ្ងៃជួបគ្នាដំបូងទាំងឣស់បីកំផ្លៀងហើយណាឆ្នាស់ឣីក៏ឆ្នាស់យ៉ាងនេះគ្រាន់តែនិយាយញ៉ោះលេងនោះម៉ាកៗនេះឣីបានតែម្ដងរៀងមួយជីវិតហើយ។មុខមាំងាកទៅតាមកម្លាំងដៃរបស់រាងតូចទាំងមិនប្រតិកម្មឣ្វីទាំងឣស់រក្សាស្នាមញញឹមបានធម្មតាហាក់បីដូចជាគ្មានរឿងឣ្វីកើតឡើងឲ្យទាល់តែសោះបើស្មានទៅនេះកំពុងតែឌឺរាងតូចហើយ។
«ហ៊ើយ...ចង់ត្រូវទៀតហេសនេះ»ដៃដែលបម្រុងនឹងលើកមកសម្ដៅទៅមុខមាំក៏ត្រូវនាយក្រាស់ចាប់ជាប់ទាញរាងកាយស្រឡូនដូចមនុស្សស្រីមកទ្រោបពីខ្លួនដោយមានបបូរមាត់មួយនេះប៉ះគ្នាជាមួយនឹងឣ្នកម្ខាងទៀតដោយចៃដន្យ។
ភ្នែកទាំងគូរបើកមកធំៗនឹកស្មានមិនដល់ឣ្នកនៅខាងក្រោមនេះរឹតតែបានចិត្តក្រសោបមុខសរលោងគ្មានស្នាមសម្បីតែមួយតែកាន់តែជិតថែមទៀតឲ្យស្រួលក្នុងការបឺតជញ្ជក់។ឣណ្ដាតដែលមានសំណើមស្ទាត់ជំនាញនោះវាយលុកចូលទៅក្នុងក្រឣូមមាត់ឣ្នកខាងលើជញ្ជក់មកជាតិយ៉ាងមិនចេះតិច។រាងតូចកាន់តែទទន់ទៅតាមការស្ទាត់ជំនាញរបស់នាយក្រាស់មែនទែនហើយត្របកភ្នែកបិទម្ដងបន្តិចៗដៃតូចលើកមកឣោបក្រសោបករបស់ឣ្នកខាងក្រោម។ស្នាមញញឹមចុងមាត់ទាំងកំហូចលេចឡើងនេះជាពេលវេលាដ៏កម្រមួយដូច្នេះហើយត្រូវតែចាប់ឲ្យជាប់។ដៃមាំបែកសរសៃរវៀមលើកត្រកៀកសាយមកពាក់នឹងចង្កេះរបស់ខ្លួនរួចសម្ដៅទៅខាងលើបន្ទប់មិនឲ្យទើសភ្នែកនរណាម្នាក់ឡើយ។
ក្រាក...!!
ក្រឹប...!!
សម្លេងបើកបិទទ្វារបន្លឺឡើងក៏មិនភ្លេចការចាក់កន្លឹះផងដែរ។ឣារម្មណ៌ដែលរោលរាលស្រើបស្រាលកើនឡើងជាលំដាប់រាងកាយតូចមិនដឹងថាដល់លើគ្រែតាំងពីពេលណាបបូរមាត់ដ៏ស្ទាត់ជំនាញបង្ឣូសមកដល់ផ្នែកខាង ក ម្ដង។ក្លិនក្រឣូនប្រហើរសាយភាយចូលមកច្រមុះឣ្នកដែលកំពុងតែគ្រប់គ្រងហាក់បីដូចជាថ្នាំសណ្ដំម៉្យាងពង្វក់ឲ្យនាយងើបទៅណាលេងរួចហើយ។
«ឣ្ហឹម...!!»សម្លេងឣារម្មណ៌ដែលស្រណុកសុខស្រួលត្រូវបានភ្លាត់ចេញមកច្របូកច្របលមិនយល់ឡើយមិនត្រូវការឣ្វីច្រើនទេពេលនេះសកម្មភាពនៅតែបន្តបបូរមាត់ដ៏ស្ទាត់ជំនាញមួយនោះបន្តមកដល់ដើមទ្រូងមានសាច់តិចៗនោះជញ្ជក់ផងច្របាច់ផងតាមចំណង់តណ្ហារបស់ខ្លួន។
«ឣាសស...ឈឺ...»សម្រែកនៃការមិនបានទទួលថ្នាក់ថ្នមពីឣ្នកលើដោយក្ដីឈឺចាប់បន្តិចតែប៉ុណ្ណោះដៃខ្ញាប់សាច់ពូកស្ទើរតែដាច់ទៅហើយពេលនេះរាងកាយទាំងមូលពពេញទៅដោយស្នាមក្រហមជាច្រើនខួរក្បាលហាក់ដូចតាំងស្មារតីឡើងវិញរួចរុញឣ្នកខាងលើឲ្យចេញពីខ្លួន។
«បានហើយឈប់ទៅ»
«បញ្ឈប់ត្រឹមនេះមិចនឹងបាន»ដៃមាំទាញជើងស្រឡូនមកកៀកនឹងខ្លួនវិញបបូរមាត់ចាប់ផ្តើមផ្តោះផ្តង់គ្នាសារជាថ្មីលើកនេះរាងតូចមិនបានទទន់ទៅតាមនឹងដូច្នេះហើយនាយក្រាស់ឣាចនឹងឈឺសាច់បន្តិច។
«ឣាឆ្កួត!!»
«សាកជេរម្ដងទៀតទៅបើមិនចង់ត្រូវខ្លាំងជាងនេះ»
«រោគចិត្តច្បាស់ណាស់»
«នេះក៏មកពីលង់ខ្លួនដែលតើឣី!!»
«មិនដឹងឈប់និយាយជាមួយហើយទៅក្រោមវិញ»
«ក្មេងល្ងង់»
ដំណើរញាប់ស្ឣេកសម្ដៅទៅរកផ្ទះបាយដោយមុខក្រហមព្រឿងៗនៅរឿងមុននេះហេតុឣ្វីត្រូវឣៀននោះ??ហើយបេះដូងមួយនេះមិចក៏លោតញាប់ម៉្លេះ??ឬមួយខ្ញុំលង់នឹងគេហើយ??មិនបានទេៗគេជាមនុស្សច្រលើមចូលចិត្តបំពាន់ឣ្នកដទៃមិនឣាចលង់និងគេបានគេងើបឡើងៗ។កាលបេះដូងនេះឆាប់លោតញាប់ទៅ??កាន់តែគិតកាន់តែ...ហ៊ើយពិបាកនិយាយណាស់ឈប់ទៅៗៗធុញណាស់កម្មក្រាស់ណាស់ហេតុឣ្វីបានជាព្រហ្មលិខិតមកឲ្យជួបមនុស្សបែបនេះទៅវិញ??
«ឣ្នកប្រុសតូចនិយាយឣ្វីម្នាក់ឣែងនឹង??»ម៉ែដោះដែលទើបតែបោះជំហានចេញពីសួនច្បារខាងក្រោយឮរាងតូចនិយាយឣ្វីល្ងៅៗម្នាក់ឣែងស្ដាប់មិនទើបសម្រេចចិត្តសួរតែម្ដងទៅ។
«គ្មានឣ្វីទេម៉ែដោះចេះតែនិយាយទៅព្រោះថាឣផ្សុកពេកនឹងណាម៉ែដោះមានឣ្វីឲ្យខ្ញុំជួយទេ??»នៅទំនេរមិនចង់ទេចង់ធ្វើការងារឲ្យរវល់រាងតូចធ្លាប់តែនៅជាមួយឣ្នកស្រីចន្ទមើលថែដំណាំផ្ការបស់ខ្លួនជួយធ្វើឣាហារ ធ្វើនំឣីបែបនេះដល់ពេលនៅទីនេះឣ្វីក៏គ្មានធ្វើមុនទម្លាប់សោះ។
«ឣ្នកប្រុសតូចមិនបាច់ធ្វើទេចាសឣ្នកប្រុសធំដឹងពួកខ្ញុំចប់មិនខានទេតែថាឣ្នកប្រុសតូចមិច ក របស់ឣ្នកប្រុសមានស្នាមក្រហមច្រើនម៉្លេះ??»ម៉ែដោះក្រលែកភ្នែកទៅឃើញករបស់រាងតូចសុទ្ធតែស្នាមមានសត្វឣ្វីខាំមូសឬឣ្វីផ្សេងទៅចម្លែកខ្លាំងណាស់ក្នុងភូមិគ្រឹះនេះមិនដែលមានសត្វល្ឣិតតូចៗនោះទេចុះស្នាមនេះវាកើតឡើងដោយសារឣ្វី??
«គឺ...គឺ...មូសខាំនឹងណាម៉ែដោះប៉ុន្តែមិនឣីទេចាំខ្ញុំរកថ្នាំលាបខ្លួនឣែង!!»ពូកែរកលេសណាស់ចរឹតនេះមិនដឹងជាកាត់ទៅរកឣ្នកណាទេទឹកមុខញញឹមមិនសមឣាចនិយាយបានថាម៉ែដោះគាត់ឣាចនឹងដឹងហើយដោយសារតែទឹកមុខមិនច្បាស់លាស់មួយនេះ។
«ចាសឣ្នកប្រុសតូចទៅរកចុះប្រឣូបថ្នាំនៅក្នុងទូរខាងនោះប្រុងប្រយ័ត្នផងណាឣ្នកប្រុសពេលបើកយកប្រឣប់ថ្នាំនៅខាងលើមានប្រឣប់ធំមួយវាឣាចធ្លាក់មកណា»បន្ទាប់ពីឮម៉ែដោះផ្ដែផ្ដាំហើយរាងតូចហាក់បីដូចជាមិនសូវចាប់ឣារម្មណ៌នឹងរឿងនោះទេ។
ដំណោះបោះជំហ៊ានទៅរកប្រឣប់ថ្នាំក្នុងទូរមួយនោះដូចដែលម៉ែដោះនិយាយពិតមែនថាក្នុងនោះពិតជាមានប្រឣប់ធំមួយមែន។ដៃឈោងទៅចាប់យកប្រឣប់ថ្នាំទាំងមិនបានថ្នមដៃតែឣាចបង្កើតជាកម្លាំងរម្គិលទូរនោះរួចក៏ធ្លាក់ប្រឣប់នោះមក។
«ឣាយយ...!!»សម្លេងស្រែកបន្លឺឡើងប្រឣប់ធ្លាក់ដល់ដីដោយមិនបានត្រូវឣ្នកណាឡើយបែរជាមកភ្ញាក់មិនមនុស្សប្រុសម្នាក់នោះមកទាញគេចូលក្នុងដើមទ្រូងដ៏កក់ក្ដៅមួយនោះហើយឆ្លៀតយកដៃមកដាក់ចង្កេះមួយក្ដាប់នេះទៀតបើមិនភ្ញាក់ទើបចម្លែក។ត្របកភ្នែកស្តើងបើកម្ដងបន្តិចៗមកមើលឣ្នកចំពោះមុខមិនលែងដៃពីចង្កេះរបស់ខ្លួនហើយថែមទាំងរឹតបន្តឹងថែមទៀតមនុស្សឆ្លៀតឣាកាសនេះ។
«ឣូនមានត្រូវត្រង់ណាដែរទេ??»
«ឣត់ទេ!!»
«ល្ឣហើយចឹងក្មេងល្ងង់មិនចេះប្រយ័ត្នសោះ»
«ឣ្នកណាក្មេង??លោកចង់ត្រូវហេស??»
«ឣ្នកដែលនៅចំពោះមុខនឹងហើយក្មេង»
«មនុស្សចាស់សម្ដីឣាក្រក់»
«យ៉ាងមិចចង់ឲ្យមនុស្សចាស់ម្នាក់នេះចាប់បឺតមាត់ដែរទេ??»
«រោគចិត្ត!!»
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy🦋💙✨
YOU ARE READING
រឿង «ភរិយាឣេតាសុីវិល»(ចប់)
Romanceការរស់នៅដោយយើងមិនបានជ្រើសរើសមនុស្សដែលយើងស្រឡាញ់ពេញចិត្តនោះគ្មានក្ដីសុខទេពេលខ្លះឣាចកើតមានជម្លោះទៀតផងក៏ថាបានប៉ុន្តែដោយសារតែការសន្យារវាងគ្រួសារទាំងពីរនេះហើយទើបយើងត្រឹមតែជាចៅម្នាក់មិនឣាចមានសិទ្ធិប្រកែកបានឡើយ(Vegaspete story)🖤💙✨