ភាគទី16:ឣារម្មណ៌ចម្លែក

183 25 7
                                    

កណ្តាលរាត្រី.......
បរិយាកាសស្ងាត់ជ្រងុំក្នុងបរិវេណបន្ទប់ដ៏ធំមួយធ្លាប់តែមានមនុស្សពីរនាក់រស់នៅជាមួយគ្នាមិនបានប៉ុន្មានផងក៏ត្រូវមនុស្សម្នាក់ទៀតចាកចេញទៅបាត់។វេហ្គាសនេះគេងមិនលក់បក់មិនល្ហើយនៅគិតដល់ភីតតែម្នាក់គត់ក្រោយពីភីតចាកចេញពីគេទៅគ្រប់យ៉ាងត្រូវបានប្រែប្រួសស្ទើរតែស្រុងចំណូលក្រុមហ៊ុមចាប់ផ្តើមធ្លាក់ចុះធ្វើការងារឣ្វីមួយតែងតែមិនទទួលបានជោគជ័យនេះជាកម្មពារឣ្វីទៅ??
«ភីតកុំគិតថាឣាចចាកចេញពីយើងបានរហូតនោះថ្ងៃណាមួយដែលឣូនបានធ្លាក់មកដល់ដៃយើងម្ដងទៀតឯងនឹងត្រូវធ្ងន់របស់យើងជាមិនខានទេ»សម្ដីមួយឃ្លានេះនាយនិយាយដោយមុតមាំបំផុតនាយគុំគួនភីដល់ម្លឹង??ត្រង់ពេលដែលភីតរស់នៅជាមួយនាយវាយ៉ាងមិចវិញរស់នៅវេទនាជាងស្លាប់ទៅទៀតឣ្នកណាទៅទ្រាំបាននោះ។
«យើងមិនដឹងជាយ៉ាងមិចទេនៅពេលដែលឯងចាកចេញទៅយើងនេះស្ទើរតែរស់ពិបាកជាងស្លាប់ទៅទៀតយើងមិនយល់ទេតើវាយ៉ាងមិចឲ្យពិតប្រាកដទៅ??»នាយក្រាស់ចាប់ផ្តើមចម្លែកចិត្តខ្លួនឯងគេមិនបានស្រឡាញ់ភីតទេហេតុឣ្វីត្រូវគិតពីគេនោះ??មិនតែប៉ុណ្ណោះថែមទាំងចង់បានភីតចូលមកក្នុងដៃខ្លួនម្ដងទៀតផងចម្លែកណាស់។
«សូម្បីតែដាវនៅជិតយើងក៏គ្មានឣារម្មណ៌ថាចង់នៅជិតគេបន្តទៀតដែរ»ជាការពិតទៅវេហ្គាសមានឣារម្មណ៌បែបនឹងតាំងពីភីតចាកចេញពីមកម៉្លេះវេហ្គាសយ៉ាងមិចហ្នឹង??
កែវភ្នែកមោះមុតបិទបន្តិចបម្តងៗរហូតដល់លង់លក់បាត់ទៅពេលវេលានឹងប្រសើតឡើងនៅថ្ងៃណាមួយជាមិនខានឡើយ។
ជាច្រើនថ្ងៃកន្លងផុតទៅ.........
បរិយាកាសថ្ងៃនេះភ្លៀងរលឹមតក់ៗមកតាំងពីព្រឹកម៉្លេះ។ដំណកទឹកភ្លៀងស្រក់មកតក់ក្រោមដំបូលផ្ទះមួយនេះពីមួយថ្ងៃទៅមួយថ្ងៃប្លូនឹងភីតកាន់តែស្និតស្នាលជាមួយគ្នាខ្លាំងឡើងសឹងតែដូចគូរស្នេហ៌ទៅហើយ។ពេលដើរចេញទៅក្រៅម្ដងៗតែងតែមានឣ្នកច្រឡំថាពួកគេជាគូរស្នេហ៌គ្នានឹងរហូត។ថ្ងៃនេះផងដែរប្លូនៅផ្ទះកំដរភីតមិនបានទៅក្រុមហ៊ុនទេព្រោះថាមេឃកំពុងតែភ្លៀងណាមួយមិនមានការងារសំខាន់ទេដូច្នេះហើយឣ្នកកម្លោះនៅផ្ទះកំដរភីតទៅ។
    «ណងភីតបងធ្វើសរសៃឲ្យភីបន្តិចបានទេ??»ឣ្នកកម្លោះឣង្គុយមើលរបាយការណ៌សុខៗមានឣារម្មណ៌ថាចុករោយខ្នងជាខ្លាំងទើបសម្រេចចិត្តសុំជំនួយឲ្យភីតមកធ្វើសរសៃឲ្យខ្លួន។
    «មិនដឹងទេធ្វើខ្លួនឯងទៅរវល់ហើយ»គ្មានឣីក្រៅពីរវល់មើលទូរសព្ទនឹងទេមើលចុះញញឹមញញែមដល់ហើយមិដេងថាមើលឣីទេ។
    «លឿនៗមកប្រយ័ត្នរសៀលនេះភីមិនជូនទៅលេងទៅសួនកម្សាន្តណា»ឮប្លូនិយាយដូច្នេះហើយភីតចាំកាលទៀតខ្លួននេះទារប្លូមកលេងសួនកម្សាន្តច្រើនថ្ងៃហើយក៏ដោយសារតែរវល់ការងារឆ្លៀតពេលមិនបានសម្រេចចិត្តថាជូនទៅលេងថ្ងៃនេះតែម្ដងទៅ។
    «ភីជាឣ្នកនិយាយខ្លួនឯងទេណាហាមក្រឡាសសម្ដី»ភីតចាប់ផ្តើមប្រតិបត្តិការណ៌រាងតូចមិនសូវជាមានជំនាញខាងនេះទេបានត្រឹមតែច្របាច់ស្មានិងតប់ខ្នងបន្តិចបន្តួចតែប៉ុណ្ណោះ។
    «បានហើយៗចាំមេឃស្រឡះវិញភីជូនទៅណា»
    «បាទភីប្លូ!!»
    ពីមួយនាទីទៅមួយនាទីខា្លចទៅជាមួយម៉ោងផ្ទៃមេឃចាប់ផ្តើមស្រឡះខៀវស្រងាត់តែម្ដងខ្យល់ឣាកាសបរិសុទ្ធបក់មកវូៗឣាកាសធាតុចាប់ផ្តើមចុះត្រជាក់តែម្ដងរាងតូចងាយនិងប្រតិកម្មណាស់។ក្រឡេកទៅមើលកូនឆ្មាវិញម្ដងដោយចាំឣ្នកកម្លោះយូរពេកសង្ងំគេងលក់បាត់ផ្ទៃមុខសរលោងប៉ះជាមួយនឹងពន្លឺចាំងពីបង្ឣួចនោះកាន់តែបង្កើតសម្រស់ស្រស់ស្ឣាតឲ្យរាងតូចថែមទាំងផង។
    «ពេលគេងឣញ្ចឹងទៅទើបគួរឲ្យស្រឡាញ់»ដៃមាំលើកទៅឣង្ឣែលថ្ពាល់ក្រពុំមួយនោះទាំងដែលម្ចាស់សាមីខ្លួននេះគេងលក់មិនដឹងឣ្វីទាំងឣស់។
    «ភីមិនដឹងយ៉ាងមិចពេលដែលបាននៅជាមួយភីតហើយទាំងកាយវិការចរឹតឬកពានិងការនិយាយរបស់ភីត្រូវបានផ្លាស់ប្តូរទាំងស្រុងហើយពេលដែលនៅជិតភីតម្ដងៗបេះដូចរបស់ភីតែងតែលោតញាប់ជានិច្ចតើភីកំពុងតែលង់ស្រឡាញ់ភីតហើយមែនទេ??»ប្លូរៀបរាប់រឿងគ្រប់យ៉ាងប្រាប់ទៅភីតទាំងឣស់បើនាយលង់ស្រឡាញ់ភីតមែនតើភីតព្រមធ្វើជាដៃគូររបស់គេដែរទេ??
    «ក្មេងកម្ជិល.....ក្រោកឡើងទៅសួនកម្សាន្តឣត់??»ប្លូតាំងឣារម្មណ៌ខ្លួនឯងបានវិញហើយបន្ទាប់មកស្រែកដាស់ឣ្នកកំពុងតែគេងលក់ស្រួលបង្កើតបានជាការរំខានដល់រាងតូច។
    «ទៅៗ...!!តោះៗ»ក្រាន់តែឮថាទៅសួនកម្សាន្តភ្លាមភ្ញាក់ភ្លាមតែម្ដងតែកុំមកសក់ក្បាលសំពីកសំពោងដូចសម្បុកមាន់បង្កើតបានជាសំណើរសម្រាប់ប្លូសើច។
    «ប្រញាប់ៗតែមិនមើលសក់ក្បាលទេយ៉ាប់មែនក្មេងកម្ជិលនេះ»
មួយម៉ាត់ក្មេងកម្ជិលពីម៉ាត់ក្មេងកម្ជិលក្មេងតូចម្នាក់នេះឣង្គុយឣន់ចិត្តពេបមាត់បាត់ហើយ។
«ភីប្លូគិតថាភីតជាក្មេងកម្ជិលមែនទេ??»ឣ្នកឣង្គុយធ្វើទេកមុខឣន់ចិត្តលើកសំណួរសួរទៅកាន់ឣ្នកកម្លោះនោះដែលកំពុងតែឣស់សំណើច។
«ចុះបើមែននោះ??»
«មែនក៏មែនទៅខ្ជិលនិយាយទៀតណាស់»
«ខ្ជិលនិយាយឬមួយក៏និយាយមិនឈ្នះគេ»
«ឈប់និយាយបានហើយភីតថ្លង»
«ហ៊ានស្រែកដាក់ភីផងហេសចាំមើលឈប់ជូនទៅ»
«ណងភីតធ្វើលេងតាសភីប្លូជូនណងភីតទៅសួនកម្សាន្តមកណាមេឃជិតយប់ហើយណាៗៗៗ!!!»
«ណងភីតគួរឲ្យស្រឡាញ់បែបនេះហេស??»
«ណងភីតគួរឲ្យស្រឡាញ់បែបនេះហើយតោះទៅ»
បេះដូងមួយនេះស្រាប់តែលោតញាប់ទៅៗសឹងតែចង់ចេញមកក្រៅហើយឣាចនិយាយបានថានាយពិតជាលង់នឹងស្នាមញញឹមបញ្ចេញថ្ពាល់ខួចនេះណាស់ហាក់បីដូចជាថ្នាំបណ្តំឲ្យនាយលង់ទៅណាំមិនរួចទេ។ពេលវេលាល្ឣបែបនេះសង្ឃឹមថានឹងបាននៅជាមួយគ្នារៀងរហូតទៅចុះ.........។
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now