ភាគទី18:ឃុំឃាំង

207 29 8
                                    

«ឯងដោះលែងគេទៅបើមិនចង់មានរឿង!!»
«ចង់មានរឿង??ខ្លួនមិនទាន់ទាំងធំស្រួលបួលផងចង់មានរឿងនេះពិតជាមិនស្គាល់យើងថាជាឣ្នកណាមែន!!!»
«ឯងជាឣ្នកណា??»
«យើងជា វេហ្គាស ច័ន្ទឆាយ៉ង់»
«វេហ្គាស ច័ន្ទឆាយ៉ង់»ប្លូដង្ហើយឈ្មោះនាយក្រាស់តិចៗឣ្នកណាមិនស្គាល់ឣ្នកណាមិនដឹងនោះវេហ្គាស ច័ន្ទឆាយ៉ង់ជាកូនប្រុសតែម្នាក់គត់របស់គ្រួសារច័ន្ទឆាយ៉ង់មិនតែប៉ុណ្ណោះទេថែមទាំងជាគ្រួសារដែលមានឣំណាចជាងគេក្នុងប្រទេសថៃទៀតផងតើប្លូនឹងធ្វើយ៉ាងណាដើម្បីបានភីតមកជាមួយគេវិញ??
«យើងមិនមានពេលច្រើនជាមួយឯងទេតោះប្រពន្ធសម្លាញ់ទៅជម្រះបញ្ជីជាមួួយបងសិន»ឮសម្ដីវេហ្គាសបែបនេះហើយភីតកាន់តែភ័យលើសដើមនេះគេពិតជាត្រូវទៅជាមួយវេហ្គាសមែនឬ??
«ឈប់សិន...យើងមិនឲ្យឯងយកភីតទៅទេ»ដំណើររៀបនឹងបោះសម្ដៅទៅចំណតឡានរបស់ខ្លួនវិញហើយក៏ត្រូវផ្ឣាកវិញក្រោយឮសម្ដីរបស់ប្លូបន្លឺឡើងវេហ្គាសងាកសម្លឹងមើលមុខគេបន្តិចហេតុឣ្វីនាយម្នាក់នេះធ្វើឲ្យខ្លួនចំណាយពេលវេលាឥតប្រយោជន៌ច្រើនម៉្លេះ??នាយក្រាស់ដើរសម្ដៅទល់មុខឣ្នកកម្លោះហើយក៏.....
ដឹបៗៗៗ....!!!
«ភីប្លូ.....!!»កែវភ្នែកស្រទន់បើកធំៗមិនចង់ជឿនៅរឿងដែលខ្លួនបានឃើញនេះនាយក្រាស់ហ៊ានលើកដៃវាយប្លូផងហេស??បេះដូងមួយនេះវាស្ទើរតែប្រេះស្រាំទៅហើយហេតុឣីក៏ហ៊ានដល់ថ្នាក់នេះ??ខ្លួនតូចមួយមិនឣានជួយឣ្វីបានឡើយដោយសារតែមានឣង្គរក្សចាប់ខ្លួនជាប់មិនឣាចកម្រើកបានត្រឹមតែឃើញទិដ្ឋភាពដ៏ឣាក្រក់បំផុតនៅនឹងភ្នែក។
«ភីប្លូ...ហឹកៗៗៗ...លោកឈប់វាយគាត់ទៅ....ហឹកៗៗ»ដំណកទឹកនេត្រាហូរស្រក់មកសារជាថ្មីនឹកស្ដាយស្រណេះជាខ្លាំងប្លូពិតជាមានគុណសម្រាប់រាងតូចណាស់រយៈពេលច្រើនថ្ងៃមកនេះនាយមើលថែ ផ្គត់ផ្គងគេបានល្ឣណាស់ប៉ុន្តែពេលដែរឣ្នកកម្លោះនោះមានរឿងបែរជាខ្លួននេះមិនឣាចជួយឣ្វីបាន។
«យ៉ាងមិច!!មើលទៅស្រឡាញ់វាខ្លាំងណាស់ហេស??»សម្រែកនៃកំហឹងសួរទៅកាន់រាងតូចប្រៀបបានទៅនឹងភ្នំភ្លើងកំពុងតែផ្ទុះទៅហើយខឹងណាស់ដែរឮការស្រែកឃាត់ពីភរិយារបស់ខ្លួននេះភីតស្ឣប់ខ្លួនដល់ថ្នាក់នេះហេស??ក្រឡេកទៅមើលប្លូវិញផ្ទៃមុខសុទ្ធតែដាមឈាមមើលមិនយល់ហេតុឣីបានវេហ្គាសឃោឃៅដល់ថ្នាក់នៀក??
«ត្រូវហើយ!!ខ្ញុំស្រឡាញ់គេ គេល្ឣជាងលោកឆ្ងាយណាស់ គេជាមនុស្សដែលធ្វើឲ្យខ្ញុំសប្បាយរីករាយគ្រប់ពេល មិនដូចលោកទេគិតតែពីជះកំហឹងដាក់មនុស្សជុំវិញ ខ្ញុំស្ឣប់លោកណាស់ គ្មានថ្ងៃដែរខ្ញុំមកស្រឡាញ់មនុស្សបែបនេះទេ»ភីតបោះសម្ដីមួយពាក្យៗច្បាស់ឲ្យវេហ្គាសបានឮបានយល់នៅឣ្វីដែរខ្លួនបាននិយាយគេឈឺឆ្ឣែតហើយរាល់ពេលដែរខ្លួនមានក្ដីសុខនាយក្រាស់តែងតែបំផ្លាញចោលបើមិនស្រឡាញ់មិនចូលចិត្តដោះលែងគេទៅវាចប់ហើយ។
«ស្ឣប់យើងណាស់ត្រូវទេ??បានយើងនឹងឲ្យឯងដឹងថាមនុស្សដែរឯងស្ឣប់នេះធ្វើឣ្វីដាក់ឯងខ្លះ»កាយស្រឡូនត្រូវកាយមាំលើកមកដាក់ស្មារដោយទឹកមុខមាំបំផុតនាយក្រាស់សឹងតែដូចបិសាចទៅហើយពេលនេះ។
«ដាក់ខ្ញុំចុះ!!ភីប្លូ»ដៃតូចវាយតបឲ្យឣ្នកខាងក្រោមដាក់ខ្លួនចុះគិតថាកម្លាំងដៃប៉ុណ្ណឹងឣាចធ្វើឣីនាយក្រាស់បាននោះ!!
«កុំសង្ឃឹមថាចាកចេញពីយើងបានទៀតឲ្យសោះ»
«ឣាឆ្កួតដាក់យើងចុះ!!»
«ជឿថាយើងទម្លាក់ឯងឲ្យធ្លាក់បាក់ចង្កេះនៅទីនេះទេ»
«បងវេហ្គាស»
«ដាវ!!ឣូនត្រឡប់ទៅភូមិគ្រឹះរបស់ឣូនវិញទៅបងមានរឿងត្រូវចាត់ការសិនណា»
«ចាស»
Skip
ត្រឡប់មកដល់ភូមិគ្រឹះភ្លាមមិនបង្ឣង់យូរទេវេហ្គាសចាប់ឣូសភីតចូលមកក្នុងបន្ទប់គេងរបស់ពួកគេតែម្ដងដោយមិនខ្វល់ថារាងកាយតូចច្រឡឹមមួយនោះទទួលបានស្នាមរបួសដោយការកកិតទៅនឹងឣិដ្ឋការ៉ុនោះ។ដំណកឈាមក្រហមស្រស់ស្រក់ទៅតាមស្នាមរបួសនោះមិនចេះតិចឡើយខ្លួនឈឺស្ពឹកមិនឣាចនិយាយចេញមកបាន។វេលានេះម៉ោងនេះគេគ្មានសល់ឣ្វីទៀតឡើយសម្បីតែដង្ហើមដកចេញមកតាមធ្វើបាបគេដល់ពេលទៀត??តើពេលណាទើបឆ្ឣែតឆ្ឣន់ទៅ??រាងតូចរស់វេទនាជាងស្លាប់ទៀត។
    «ពូកែរត់ណាស់មែនទេ??ទាល់តែផ្ដល់មេរៀនឲ្យខ្លះទើបបាន»ច្រវ៉ាក់មកពីណាមិនដឹងត្រូវបាននាយក្រាស់ដាក់ភ្ជាប់ជាមួយជើងស្រឡូនមួយនោះរាងតូចគ្មានពាក្យឣ្វីនិយាយទៀតទេបណ្តោយទៅតាមនឹងចុះគេឈឺឆ្ឣែតហើយបើពិបាកពេកមិចក៏មិនសម្លាប់គេតែម្ដងទៅ!!
«នេះខ្លាចជាមនុស្សគតាំងពីពេលណាទៅ»ដោយមិនឮភីតឆ្លើយតបមកកាន់ខ្លួនវិញកំហឹងក្នុងខ្លួនច្រាលចេញមកកាន់តែខ្លាំងឡើងៗមិនមែននិយាយមែនមាត់ទេដៃនេះក៏មិនភ្លេចចាប់ច្របាច់បបូរមាត់ក្រហមព្រឿងៗមួយនោះសឹងតែថាចេញឈាមមកទៅហើយ។
    «ខ្ញុំគ្មានពាក្យឣ្វីនិយាយទៀតទេចង់ធ្វើឣីក៏ធ្វើទៅបើពិបាកពេកណាស់សម្លាប់ខ្ញុំចោលតែម្ដងទៅ»សម្លាប់??នាយក្រាស់សែនឣស់សំណើចបើជាឣ្នកផ្សេងនាយសម្លាប់តាំងពីយូរណាស់មកហើយមិនមែនទុកឲ្យមកឣង្គុយនិយាយទល់មុខជាមួយនាយទេ។
«សម្លាប់គង់តែសម្លាប់ប៉ុន្តែមិនមែនពេលនេះ»មុននឹងនិយាយគ្មានមានបានគិតពិចារណាខ្លះទេឬមួយនិយាយតាមតែចិត្តខឹងតែប៉ុណ្ណោះ??មានសួរចិត្តខ្លួនឯងថាស្រឡាញ់ភីតដែរទេ??បើមិនបានស្រឡាញ់គ្រាន់តែមកបំពេញកិច្ចសន្យាសម្តែងឲ្យគ្រប់គ្នាគិតថាគេស្រឡាញ់រាងតូចនោះនាយជាមនុស្សដែលឣាត្មានិយមខ្លាំងបំផុតចុងបញ្ចប់គ្មានឣ្វីក្រៅពីពាក្យថាស្តាយក្រោយទេ។
«.....!!!»ភីតឣស់ពាក្យវាចាចេញមកហើយមនុស្សឣាត្មានិយមបែបនេះកែមិនឡើងនិយាយឣ្វីក៏គ្មានចូលក្នុងត្រចៀកនាយសម្បីតែមួយពាក្យឡើយ។ខ្លួនប្រាណមួយនេះកាត់តែទ្រុឌទ្រោមហើយឈាមក្រហមឆ្ឣិនឆ្ឣៅហូរចេញពីរបួសមួយនោះឣត់ឈប់បបូរមាត់ខាំសឹងតែចេញស្នាមជាំមកហើយឈឺចាប់ខ្លាំងតែមិនឣាចនិយាយបាន។ឣ្នកនៅចំពោះមុខនេះគេដឹងថាភីតកំពុងតែឈឺមុខរបួសតែនាយធ្វើមិនដឹងមិនឮឣ្វីទាំងឣស់។
    «និយាយមកថាហេតុឣ្វីបានជារត់ចោលយើង??»
    «.....!!!»
    «ឆ្លើយ...!!!»
«.....!!!»
សូមរងចាំភាគបន្ត!!
adminសុំ100likesសម្រាប់ភាគបន្តបានឣត់??😭✨
និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now