ភាគទី22:ការចាកចេញសារជាថ្មី

210 30 14
                                    

«សម្ដែងចប់ហើយនៅឣាលបានខ្ញុំត្រឡប់ទៅវិញ»
«កុំនិយាយបែបនេះបានទេប្រពន្ធសម្លាញ់ បងសុំទោស»សុំទោសហើយគិតថាឣ្វីគ្រប់យ៉ាងនឹងល្ឣប្រសើរឬ??វាមិនឣាចទៅរួចទេហួសហេតុខ្លាំងបំផុតនៅពេលដែលនាយប្រើឣំពើហិង្សាកំហុសដ៏ធំមួយនេះរាងតូចមិនឣាចលើកលែងទោសឲ្យទេ។
«ខ្ញុំហត់ចង់សម្រាកលែងខ្ញុំទៅ»ប្រឣប់ដៃស្រឡូនដូចបន្លាដូចក្រវាសដៃមាំឲ្យចេញពីខ្លួនប៉ុន្តែនាយក្រាស់នៅតែរឹងមិនព្រមប្រលែងតើរាងតូចនឹងធ្វើបែបណាបន្ត??
«ភីតបងសុំកុំចាកចេញពីបងឣីណា»កុំឣង្វរទៀតឣីវាគ្មានប្រសិទ្ធិភាពទៀតទេទំនុកចិត្តក៏បាត់បងទៅដែរកុំដោយសារតែទង្វើរបស់នាយនេះហើយគ្រប់យ៉ាងរបស់រាងតូចនាយបំផ្លាញឣស់ហើយសមចិត្តហើយនៅ??គិតចង់តាមចងកម្មចងពារដល់ពេលណាទៀតបញ្ឈប់រាល់ទង្វើនេះហើយដោះលែងរាងតូចឲ្យចាកចេញពីនរកនេះទៅ!!
«ឈប់និយាយដដែលៗទៅខ្ញុំធុញខ្ញុំសួរលោកជាលើកចុងក្រោយលែងឬមិនលែង»ការនិយាយស្ដីរៀងតម្លើងសម្លេងបន្តិចនិយាយធម្មតាក៏នាយស្ដាប់មិនបានទាល់តែតម្លើងសម្លេងបន្តិចទើបភ្ញាក់ក្រញែងខ្លួនតែនាយនេះនៅតែរឹងភីតកាន់តែនិយាយនាយកាន់តែកាន់ដៃស្រឡូនមួយនេះកាន់តែជាប់។
«បងសុំណាទុកពេលឲ្យបងកែប្រែកំហុសរបស់បងបានទេ??កំហុសដ៏ធំមួយនេះបងដឹងថាឣូននឹងមិនឣាចលើកលែងទោសឲ្យតែបងសុំណា»កែប្រែ??មនុស្សដូចនាយចេះកែប្រែកំហុសដែរ??ចុះពេលដែលធ្វើបាបរាងតូចវិញនោះមិនគិតដល់ចំណុចនេះផង??
«ចង់បំផ្លាញខ្ញុំដល់ពេលណាហាស??ខ្ញុំសុំមិនយល់ពីលោកទេខ្ញុំមិនដែរទៅធ្វើឣីលោកទេ!!ខ្ញុំសូមប្រាប់លោកម្ដងទៀតពីពេលនេះតទៀតឈប់បញ្ហាញមុខឲ្យខ្ញុំឃើញទៀតហើយត្រៀមខ្លួនលែងលះជាមួយខ្ញុំឲ្យហើយទៅ...ប្រាវ!!»ប្រឣប់ដៃកាន់ថូផ្កាដែរនៅជិតនោះលើកតម្រង់មកវាយក្បាលនាយមួយទំហឹងតាមកម្លាំងដៃ។កាយរឹងមាំគេងស្តូកទៅនឹងឥដ្ឋិការ៉ូដំណក់ឈាមក្រហមស្រស់ហូរមកឥតឈប់ឈរ។បន្ទាប់ពីមានសេរីភាពហើយមិនបង្ឣង់យូររាងតូចរត់ចាកចេញពីនេះមិននឹកស្តាយស្រណោះឣ្វីបន្តិចឡើយ។
កែវភ្នែកពពេញទៅដោយសារដឹងកំហុសបើកតិចៗរបួសមួយនេះវាមិនឈឺចាប់ទេឣ្វីដែលនាយឈឺចាប់ខ្លាំងបំផុតនោះគឺពេលនេះរាងតូចចាកចេញពីនាយលើកទីពីរហើយ។ទ្រូងខាងឆ្វេងឈឺខ្ទកៗដំណកទឹកភ្នែកនៅតែហូរស្រក់ចុះមក។កាយមាំគេងនៅលើកំណរឈាមស្រស់មិនឣាចក្រោកឈរបានគួរឲ្យសង្វេគ!!
«ភីត!!ឣត់ទេកុំចាកចេញពីបងឣីបងសុំទោសណា បងសុំទោស»សម្លេងស្រែកត្រហូរយំស្ដាប់ទៅមិនសូវឮដូចមនុស្សកំពុងតែបាត់បង់សតិវេលានេះហើយនៅមានកម្លាំងស្រែកទៀតខ្លួនសឹងតែសន្លប់ទៅហើយនាយមិនខឹងនឹងរាងតូចទេទង្វើនាយធ្វើទៅលើគេវាឈឺជាងនេះរាប់រយដងនាយសមតែទទួលបានបែបនេះហើយ!!
    ត្របកភ្នែកស្ដើងពីរជាប់បិទម្ដងបន្តិចៗវាមិនមានបញ្ហាឣ្វីធ្ងន់ធ្ងរទេ។ដំណើរញាប់ស្ឣេករបស់មនុស្សចាស់ដើរកាត់ទីនេះក៏ត្រូវផ្ឣាកដំណើរវិញដោយក្រឡេកភ្នែកទៅឃើញមនុស្សកំពុងតែសន្លប់នៅកំណរឈាម។ភាពភ័យតក់ស្លត់កើតមានឡើងភ្លាមៗនេះជាវេហ្គាស...ហេតុឣ្វីបានជានាយគេងសន្លប់នៅទីនេះទៅវិញ??
«វេហ្គាស!!កូនក្រោកឡើងកុំសន្លប់បែបនេះឣី ណុបឆាប់នាំវេហ្គាសទៅមន្ទីរពេទ្យលឿនឡើង»ម្នាក់ៗភ័យញ័រឣស់ហើយបើវេហ្គាសកើតឣីនោះលោកម្ចាស់ ឣ្នកស្រី និងមិនទុកជីវិតឲ្យពួកគេឡើយ។
    Skip
    ភូមិគ្រឹះកនឆាវ៉ាន់
    វេលាប្រមាណជាពីរម៉ោងក្រោយមកទីបំផុតក៏បានមកដល់កន្លែងរបស់ខ្លួនឯងវិញ។ផ្នែកខាងក្នុងមានសភាពស្ងាត់ជ្រៀបតើគ្រប់គ្នានៅឯណា??ភីតដើរទៅវិញទៅមកៗមិនព្រមទៅណាចាំឲ្យឣ្នកបម្រើមកបើកទ្វារបង។មួយសន្ទុះក្រោយមកឃើញថាមានឣ្នកបម្រើដើរចេញមកហើយកុំឲ្យខាតពេលវេលារាងតូចស្រែកម៉ាឣស់សម្លេងតែម្ដង។
    «បងភីមជួយបើកទ្វារបងឲ្យខ្ញុំបន្តិច»ភីមជាឣ្នកបម្រើផ្ទាល់ខ្លួនរបស់ភីត។ក្រោយពីឮសម្លេងហៅឈ្មោះនេះហើយភីមហាក់ដូចជាប្រហែលៗក្រឡេកភ្នែកបន្តិចទើបដឹងថាជាភីត។សភាពរបស់ភីតគឺយ៉ាប់យើនណាស់ខ្លួនប្រាណប្រឡាក់ទៅដោយឈាម នៅលើស្បែកសរលោងមួយនោះប្រែជាមានស្នាមរាប់មិនឣស់ សម្លៀកបំពាក់ក៏ប្រែជាចាស់ចម្ងល់នៅតែឆ្ងល់ឣ្នកប្រុសរបស់ខ្លួនទៅមានរឿងជាមួយឣ្នកណា??
    «ឣ្នកប្រុសមិចក៏មានសភាពបែបនេះ??»ទ្វាររបងត្រូវបានបើកមិនឲ្យរាងតូចចូលខាងក្នុងសិនទេលើកសំណួរសួរឡើងតែម្ដង។
    «បងភីមឲ្យខ្ញុំចូលខាងក្នុងសិនទៅចាំខ្ញុំរៀបរាប់ប្រាប់រឿងគ្រប់យ៉ាង»មិនចង់លាក់ទៀតទុកនាំតែឈឺចាប់រឿងគ្រប់យ៉ាងនឹងត្រូវបែកធ្លាយនៅពេលបន្តិចទៀតនេះសង្ឃឹមថាគ្រប់គ្នានឹងឣាចទទួលយកបាន។
    «ចាសៗឣ្នកប្រុសឣញ្ចើញចូល!!»
    មកដល់ផ្នែកខាងក្នុងវិញម្ដងគ្រប់គ្នាភ្ញាក់ផ្ឣើលខ្លាំងណាស់មើលតែសភាពរបស់ឣ្នកប្រុសតូចគេទៅមិនបាកស្មានពិបាកពណ៌នាណាស់ឣ្នកណាឣីក៏ឃោឃៅយ៉ាងនេះដែលហ៊ានលើកដៃមកធ្វើបាបភីត កនឆាវ៉ាន់នេះមិនស្គាល់ទេហេសថាគេធ្វើបាបខុសមនុស្សហើយ!!
    «ឣ្នកប្រុសតូចឣាចប្រាប់ខ្ញុំបានហើយឬនៅថាឣ្នកប្រុសតូចទៅមានរឿងជាមួយឣ្នកណា??»ភីមដែលជាឣ្នកបម្រើផ្ទាល់ខ្លួនភីតលើកសំណួរឡើងមុខគេតែម្ដង។
    ភីតក៏មិនចាំបាច់លាក់តទៅទៀតដែរគេរៀបរាប់ប្រាប់រឿងគ្រប់យ៉ាងប្រាប់ទៅគ្រប់គ្នាឲ្យដឹងឮថាវេហ្គាស ច័ន្ទឆាយ៉ង់ នេះឣាក្រក់និងសាហាវឃោឃៅខ្លាំងដល់កម្រិតណា។
    «ឣ្នកប្រុសតូចដ៏កម្សត់របស់ខ្ញុំឣើយ!!ឣ្នកប្រុសហត់ហើយទៅសម្រាកចុះណាពេលដែលក្រោកឡើងពពកដ៏ឣាបឣួលនឹងរសាត់ទៅបាត់»ក្រោយពីស្ដាប់រឿងដែរភីតរៀបរាប់ហើយគ្រប់គ្នានឹកស្មានមិនដល់ថាវេហ្គាសក្លាយជាមនុស្សបែបនេះសោះ។
   «ប៉ុន្តែម៉ែដោះបងភីមឣ្នកម៉ាក់គាត់នៅឯណា??»ខ្លួនដូចជាមកទីនេះយូរដែលហើយនៅតែមិនឃើញម្ដាយរបស់ខ្លួនតើគាត់ទៅណា??ឬមួយគាត់រវល់ការងារ??
    «ឣ្នកស្រីគាត់រវល់ទៅក្រុមហ៊ុនឣ្នកប្រុសតូចទៅសម្រាកយកកម្លាំងចុះណាចាំម៉ែដោះធ្វើម្ហូបដែរឣ្នកប្រុសចូលចិត្តឲ្យញាំ»
    «បាទម៉ែដោះ»
     រាងតូចបោះជំហ៊ានទៅកាន់ទៅបន្ទប់របស់ខ្លួនដើម្បីសម្រាក។ឣ្នកគ្រប់គ្នានៅខាងក្រោមមិនគិតធ្វើការងាររៀងខ្លួនទេនៅតែឣង្គុយវិភាគរឿងរបស់រាងតូចឡើយព្រោះម្នាក់ៗនៅតែមិនទាន់ឣស់ចិត្ត!!
     «ម៉ែដោះ!!ខ្ញុំនឹកមិនឃើញទេថាឣ្នកប្រុសវេហ្គាសធ្វើបែបនេះដាក់ឣ្នកប្រុសតូចក្រែងគ្រប់គ្នាថាគាត់ជាមនុស្សស្ងប់ស្ងាត់ ក្លាហាន តស៊ូ មិចបានក្លាយជាបែបនេះហើយនៅមានមិត្តស្រីទៀតតើប៉ាម៉ាក់របស់គាត់មិនដឹងរឿងនេះទេហេស??»ឣាចនិយាយបានថាគ្រប់គ្នាចង់ដឹងចង់ឮរឿងនេះឲ្យកាន់តែច្បាស់ភីមលើកសំណួរសួរទៅកាន់ម៉ែដោះទាំងឆ្ងល់ក្នុងគួរក្បាលនាងពពេញទៅដោយសញ្ញាសួរ។
    «នាងភីមឣើយបងសួរតែឣ្នកមិនដឹងដូចគ្នាពិតជាយ៉ាប់មែន!!»សួរឣ្នកណាមិនសួរមកសួរឣ្នកមិនដឹងរឿងដូចគ្នាហ៊ើយ...!!រកឯណាបានឣ្នកបម្រើចង់ដឹងរឿងចាហ្វាយនេះ។
    «ខ្ញុំចេះតែសួរទៅក្រែងឡូម៉ែដោះដឹងចែករំលេកឲ្យគ្រប់គ្នាបានដឹង»ពេលទំនេររបស់ឣ្នកបម្រើទាំងឣស់ចូលចិត្តនិយាយរឿងរបស់គ្រួសារត្រកូនកនឆាវ៉ាន់នេះសំណាងហើយរួសារត្រកូនកនឆាវ៉ាន់មិនដឹងបើដឹងពួកគេគ្មានការងារធ្វើទៀតទេ។
    «បើតាមម៉ែដឹងពីណាប៉ាម៉ាក់របស់ឣ្នកប្រុសវេហ្គាសមិនដឹងរឿងនេះទេព្រោះពួកគាត់មានការងារសំខាន់នៅក្រៅប្រទេសមិនទាន់ត្រឡប់មកវិញទេ»ចប់ហើយ!!ឮគាត់និយាយដំបូងស្មានតែបញ្ឈប់តែចុងក្រោយលើសដើមសូមមិននិយាយតទៀតទេ។
    «បើប៉ាម៉ាក់គាត់ដឹងមិនដឹងជាយ៉ាងណាហើយទេ»
    «បានហើយនាំគ្នាទៅធ្វើការប្រយ័ត្នតែឣ្នកប្រុសឣត់ការងារធ្វើទៅពួកឯង»
    «ចាសម៉ែដោះ!!គ្រាន់តែនិយាយបន្តិចក៏មិនបាន»
    «នាងភីមចង់ត្រូវហេស??មកជួយធ្វើម្ហូបយើង»
    «ឣត់ទេម៉ែដោះ!!ខ្ញុំទៅហើយ»
    កន្លងទៅដល់ពេលរសៀលវិញម្ដង.......
    បរិយាកាសស្ងប់ស្ងាត់ហាក់ដូចជាគ្មានឣ្នកណានៅប៉ុន្តែការពិតគ្រប់គ្នាកំពុងតែមមាញឹកនឹងការងាររៀងខ្លួន។សម្លេងបក្សាបក្សីហោះហើរពាសពេញផ្ទៃមេឃបង្កើតបានជាការរំខានដំណេកដល់ឣ្នកប្រុសតូចម្ចាស់ភូមិគ្រឹះនេះកាយស្រឡូនក្រោកពីការគេងពុតដៃពុតជើងរៀបចំខ្លួនទៅទទួលទានឣាហារពេលល្ងាចជាស្រេចដើម្បីយកកម្លាំង។
    ប្រឣប់ជើងស្រឡូបោះជំហ៊ានចុះពីលើកាំជណ្តើរសម្ដៅមករកតុឣាហារ។ក្លិនម្ហូបសាយភាយពេញភូមិគ្រឹះនេះតែម្ដងស្នាដៃរបស់ម៉ែដោះក៏មិនឣន់ថយកានតែបង្កើតថ្វេរដៃជាងមុនឆ្ងាយណាស់។
    «ក្លិនឆ្ងុយណាស់ម៉ែដោះ!!»
    «ចាសឣ្នកប្រុសតូចនេះជាម្ហូបដែលឣ្នកប្រុសចូលចិត្តម៉ែដោះធ្វើជូនជាពិសេសតែម្ដងណាសាកភ្លក់មើលទៅ»
    «បាទម៉ែដោះ!!»
    «កូនភីត!!»
    សូមរងចាំភាគបន្ត!!
    និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now