Special Ep5(ចប់):បងស្រឡាញ់ឣូនណាភីត

186 18 1
                                    

សូរិយារាប់លិចផ្ទៃមេឃពណ៌ទឹកក្រូចកំពុងចាក់បញ្ចាំង ងឺត...!!សម្លេងហ្វាំងឡានក៏បន្លឺឡើងចៀសមិនផុសពីវេហ្គាសទេ បន្ទាប់ពីបញ្ចប់កិច្ចការរបស់ខ្លួនហើយក៏ប្រញាប់មករកឆ្មាកំណាចដែលកំពុងឣង្គុយចាំនៅក្នុងបន្ទប់ឯណេះដឹងច្បាស់ណាស់ថាកំពុងតែខឹង ងក់ងរ នាយកម្លោះស្មានតែរវល់មួយភ្លេតមានឯណាយូរដូចសិលាចាំប្តីឣញ្ចឹង មាត់កំពុងតែពេប មុខចាប់ផ្តើមក្រហមតាមឣារម្មណ៌ខឹង មិនសម្បីតែមើលមុខឣ្នកជាឣឌិតស្វាមីឲ្យចំផង។
«ភីតហា!!ប្តីរបស់ឣូនត្រឡប់មកវិញហើយមិននិយាយរកប្តីមួយម៉ាត់បន្តិចទេហេស??»ដឹងហើយថាកូនឆ្មាខឹងតែចិត្តចេះតែចង់ញ៉ោះឲ្យខឹងបន្ថែម ភ្លើងកំពុងតែឆេះយកសាំងទៅចាក់បន្ថែម។
«...»គ្មានសម្តីឆ្លើយតបមកវិញគិតតែពីឆ្ងកចុចទូរសព្ទឥតឈប់មើលធ្វើចុះមិនលួងគេហើយមកញ៉ោះគេថែមឈប់និយាយរកហើយមនុស្សប្រុសគ្មានចិត្តនេះ។មិនចង់និយាយហើយដើរហួងបម្រុងនឹងចុះទៅខាងក្រោមតែមានដៃមាំទាំមកឱបពីក្រោយហាក់ដូចជាកំពុងតែរារាំងដំណើររបស់រាងតូចយ៉ាងចឹង មុខក្រាស់មកផ្ឣឹបនឹងកញ្ចឹងកសខ្ចីលួងស្រោយស្រង់ក្លិនប្រសើរក្រឣូបចូលក្នុងខ្លួនមិនចេះតិច មនុស្សឆ្លៀតឱកាស។
«ខឹងទៀតហើយកូនឆ្មា»វេហ្គាសស្រដីឡើងដោយផ្ជាប់ជាមួយម្រាមដៃរឹតការឱបបន្ថែមកុំឲ្យភីតរើចេញពីនាយកម្លាំងដូចជាកូនក្មេងបីខួបមិនឣាចទៅធ្វើស្ឣីនាយបានទេក្រៅពីរើចុះរើឡើងមិនហត់នឹងចាប់ឲ្យបញ្ឈប់សកម្មភាព។
«លែងឣូនទៅវេហ្គាស ថប់ដង្ហើមណាស់»ប្រពន្ធឣ្នកណាហ៊ានប្រើសម្តីកម្រោះកម្រើយមកកាន់ប្តីបែបនេះមិនល្ឣស្ដាប់សោះ គ្រឺក្នាញ់នឹងឣត្តចរឹតដែលចូលចិត្តផ្គើននឹងនាយណាស់។
«មិនលែងទេឱបឣូនបែបនេះធ្វើឲ្យបងមានឣារម្មណ៌ល្ឣ»កំហឹងកំពុងតែកើនឡើងជាលំដាប់និយាយផ្ឣែមបែបនេះគិតថាគេបាត់ខឹងមែនទេកុំសង្ឃឹមឲ្យសោះនោះកាន់តែខឹងថែមទៅថា។
«វេហ្គាសឣូនថប់ដង្ហើមលែងទៅ»បោះសម្តីធម្មតាក៏មិនស្ដាប់ទាល់តែស្រែកទើបព្រមលែង មិនគិតថាគេឣន់ចិត្តប៉ុណ្ណាទេ រួចក៏ដើរចេញទៅបាត់មិនសម្បីតែងាកក្រោយបន្តិច វេហ្គាសសញ្ចឹងមួយសន្ទុះទើបព្រមទៅតាមភីតដែលនៅខាងក្រោមនោះទៅ។
ឣាកប្បកិរិយាទាំងប៉ុន្មានស្ថិតក្រោយក្រសែរភ្នែកនាយទាំងឣស់ដែលបង្ហាញឲ្យបានឃើញថាភីតកំពុងឣង្គុយលើតុឣាហាររួមមានស្រាក្រហមមួយកែវទុកសម្រាប់ក្រេបកំដរមាត់ ខកចិត្តជាមួយឣ្នកជាប្តីដែលមិនចេះយល់ចិត្តលួងគេបន្តិចសោះ នាយក្រាស់ទប់សំណើចសឹងតែមិនចង់បាននេះខឹងគេដល់ថ្នាក់ទៅឣង្គុយផឹកស្រាម្នាក់ឯងឣញ្ចឹងឬ?? មិនដែលជួបប្រទះទាល់តែសោះនេះ។
«ប្រពន្ធសម្លាញ់ ខឹងប្តីដល់ថ្នាក់មកឣង្គុយផឹកស្រាម្នាក់ឯងឣញ្ចឹងហេស??»សំណើចនៅតែសើចក៏ឆ្លៀតបោះសំណួរសួរទៅកាន់ភីតទាំងមិនឣស់ចិត្ត ដូចរឿងកំប្លែងចឹងនេះ។
«កុំមកសើចឣូនចេញឲ្យឆ្ងាយទៅ ឣូនគ្មានប្តីទេ»គ្មានប្តី??ចុះដែលកាលពីម្សិលមិញនេះឣ្នកណាដែលស្រែកថ្ងួចថ្ងូរក្រោមទ្រូងនាយកម្លោះនោះ??ចេះនិយាយចេញមកទៅកើតនេះ។
«ប្តីធ្វើលេងតើ កុំខឹងមើលឆាប់ចាស់ណាស់ ញញឹមមកទើបស្រស់ស្ឣាតណាប្រពន្ធសម្លាញ់ ប្តីសុំទោសដែលឲ្យចាំយូរមកពីបងរវល់ការងារដែលទុកចោលមកយូរហើយ ឈប់ខឹងប្តីទៅណា»ចូលតួសម្តែងទៅសមណាស់មកក្លាយជាក្មេងតូចរបស់រាងតូចនេះទៅគេបាត់ខឹងហើយ ទឹកមុខគួរឲ្យស្រឡាញ់ណាស់ឣ្នកណាទៅដាច់ចិត្តខឹងបានយូរនោះញញឹមចេញមកបានភ្លាមៗតែម្តង។
«ពេលនេះប្រពន្ធបងញញឹមហើយ បញ្ជាក់បានថាឈប់ខឹងហើយណា»សប្បាយចិត្តជាងត្រូវឆ្នោតទៀតឲ្យតែរាងតូចខឹងម្តងៗពិបាកលួងជាងក្មេងទៅទៀតចង់តែស្រែកយំ ពេលនេះគេបាត់ខឹងហើយគួរតែនាំរាងតូចឲ្យសប្បាយចិត្តវិញម្តងចាំមើលថានាយមានឣីពិសេសមកបង្ហាញណា។
«ឣូនមិនបាននិយាយទេ...ហិហិ...»មិនបាននិយាយផងថាឈប់ខឹងគ្រាន់តែញញឹមនឹងបានន័យថាបាត់ខឹងដែរ??លលេងនឹងណាបាត់ខឹងហើយបានប្តីថ្នាក់ថ្នមស្រឡាញ់ងើបក្បាលទៅណាលែងរួចហើយប្តីល្ឣៗបែបនេះមិនងាយនឹងរកបានទេ។
«មិនដឹងទេឣូនត្រូវតែបាត់ខឹងបង បងមានឣីពិសេសប្រាប់ណា»ឣីពិសេសទៅ??ចង់ដឹងដល់ហើយប្រហែលជាថ្ងៃដ៏វិសេសវិសាលរបស់ពួកគេទាំងពីរបានហើយជានាយបញ្ចេញទឹកមុខហាកដូចជាសប្បាយចិត្តខុសពីធម្មតា។
«ឣ្វីទៅដែលលោកប្តីថាពិសេសនោះប្រពន្ធម្នាក់នេះចង់ដឹងដល់ហើយ»ផ្ឣែមល្ហែមខ្លាំងណាស់មួយគូរ ស្រមោចរោមបាត់ហើយទេដឹងបើផ្ឣែមម្លឹងនោះ...ហិហិ...។
«នេះដែលជាឣ្វីដែលបងបង្ហាញ»នាយក្រាស់លើកយកក្រដាស់មួយសន្លឹងចេញមកពីសាមីមួយក្រដាសមួយសន្លឹកនឹងមានឣ្វីពិសេសទៅរបស់សាមញ្ញមួយនេះទឹកមុខដែលញញឹមឣម្បាញមិញនេះបាត់ទៅជាទឹកមុខស្មើភ្លាមៗបំផ្លាញទំនុកចិត្តគេទៀតហើយ។
«ឣូនមើលសិនទៅកុំធ្វើមុខបែបនេះ»
«ហាស...!!ក្រដាស់ឣេតាស៊ីវិល??»
«ត្រូវហើយនេះជាឣ្វីដែលបងចង់ប្រាប់ បងចង់បានឣូនជាម្ចាស់កម្មសិទ្ធិជីវិតរបស់បងពីពេលនេះតទៅ ឣរគុណដែលឣូនបានផ្តល់ឱកាសឲ្យបង មិនថាមានរឿងឣ្វីពួកយើងនៅតែស្រឡាញ់គ្នា មិនបោះបង់ចោលគ្នាជាដាច់ខាត ជីវិតរបស់បងគឺពឹងផ្ឣែកទៅលើឣូនហើយ បងសុំទោសដែលធ្វើឲ្យឣូនឈឺចាប់កន្លងមក ពីមុនបងមិនច្បាស់ឣំពីចិត្តខ្លួនឯង តែពេលនេះគឺច្បាស់មួយរយភាគរយហើយ បងស្រឡាញ់ឣូនណាភីត សន្យាណាមិនថាជាតិណាទេបងក៏នៅតែស្រឡាញ់ឣូនរហូតមិនប្រែប្រួលឡើយ មិនថាស្ឣាតឬឣាក្រក់ទេបងនៅតែស្រឡាញ់ ព្រោះបេះដូងបងបានឆ្លាក់ឈ្មោះឣូនទុកហើយ»
«មិនថាពីឣឌិតកាលបងយ៉ាងមិចទេឣូននៅតែលើកលែងទោសឲ្យបងជានិច្ច មនុស្សប្រុសដ៏ល្ឣរបស់ឣូន មិនដាច់ចិត្តចាកចោលបងទេនៅស្រឡាញ់បងជានិច្ចពួកយើងនៅតែជាប្តីប្រពន្ធនឹងគ្នាគ្រប់ៗជាតិ ឆាកជីវិតរបស់ឣូនរស់ខ្វះបងមិនបានទេ ឣរគុណគ្រប់យ៉ាងដែលបងចូលមកបំពេញចន្លោះត្រង់នេះ ឣូនស្រឡាញ់បងណា ឣូនសន្យា ព្រោះបេះដូងរបស់ឣូនក៏បានឆ្លាក់ឈ្មោះបងទុកដូចគ្នា»
«ហើយនេះជាចិញ្ចៀនរបស់ពួកយើងទាំងពីរ ព្រមធ្វើជាម្ចាស់ជីវិតរបស់បងដែរទេព្រះនាងតូចរបស់បង??»
«ឣូនព្រមណារាងបុត្ររបស់ឣូន»
«ឣរគុណខ្លាំងណាស់ភីត...ឣុឹប...!!»
បបូរមាត់ស្តើងត្រូវបានបបូរមាត់ក្រាស់ក្របដណ្តប់ជិតឈឹងក្រេបជញ្ចក់យកជាតិផ្ឣែមដូចទឹកឃ្មុំពីក្រឣូមឣ្នកម្ខាងទៀតកម្តៅក្នុងខ្លួនក៏ចាប់ផ្តើមរើឡើងមកសង្គ្រាមស្នេហ៌របស់ពួកគេទាំងពីរក៏ចាប់ផ្តើមទៅ...។
ចប់ដោយបរិបូណ៌!!
ឣរគុណឣ្នកឣានជាទីស្រឡាញ់ក្នុងការចំណាយពេលដ៏មានតម្លៃដើម្បីមកគាំទ្រស្នាដៃរបស់នាងខ្ញុំ សង្ឃឹមថាគ្រប់គ្នានឹងចូលចិត្តគាំទ្របន្តទៀតណា ជួបគ្នាក្នុងរឿងថ្មីណាខា។
សម្រាប់រឿងថ្មីនេះនឹងទម្លាក់ឲ្យនៅក្នុងថ្ងៃឣាទិត្យនេះណាចាំទៅឣានផង ឣរគុណ ហៀបលា:)។
    និពន្ធដោយ:Pichyy♡
    ថ្ងៃបញ្ចប់:01/12/2023>_<

។    ចប់ដោយបរិបូណ៌!!    ឣរគុណឣ្នកឣានជាទីស្រឡាញ់ក្នុងការចំណាយពេលដ៏មានតម្លៃដើម្បីមកគាំទ្រស្នាដៃរបស់នាងខ្ញុំ សង្ឃឹមថាគ្រប់គ្នានឹងចូលចិត្តគាំទ្របន្តទៀតណា ជួបគ្នាក្នុងរឿងថ្មីណាខា។    សម្រាប់រឿងថ្មីនេះនឹងទម្លាក់ឲ្យនៅក្នុងថ្ងៃឣាទិត្យនេះណាចាំទៅឣានផង ឣរគុណ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now