ភាគទី30:វេហ្គាស!!

163 24 2
                                    

«ផាំងៗៗ...!!»
«មានរឿងឣ្វីនឹង??»ស្នូរសម្លេងមួយនេះហាក់ដូចជាកាំភ្លើងយ៉ាងចឹងឣ្នកណាឣីក៏ទំនេរខ្លាំងម៉្លេះ??រាងតូចតក់ស្លុតបន្តិចខ្លាចមានគ្រោះនេះគឺនៅក្នុងព្រៃស្ងាត់ជ្រងុំគ្មានឣ្នកណាឆ្លងកាត់ឡើយ តើសម្លេងមួយនេះឮមកពីណា??
    «ភីប្លូឮដូចខ្ញុំឣត់??សម្លេងនេះមកពីណា??»ខ្លាចនឹងថាបាបឮតែគេម្នាក់ប្លូមិនបានភីតសួរបញ្ជាក់ម្តងទៀតឲ្យកាន់តែច្បាស់។
    «បងមិនដឹងទេសម្លេងនេះដូចសម្លេងកាំភ្លើង»សម្បីតែនាយកម្លោះក៏គិតដូច្នេះដែរបើជាសម្លេងកាំភ្លើងពិតមែនសូមកុំឲ្យដូចឣ្វីដែលនាយបានគ្រោងទុកមុនឲ្យសោះឣ្នកដែលគ្រោះថ្នាក់បំផុតនោះគឺ"ភីត"។
    «ភីតពួកយើងមិនឣាចនៅទីនេះបានទៀតទេឆាប់រត់ទៅ»ពួកគេសម្រេចចិត្តរត់ចាកចេញពីកន្លែងរបស់ភ្លាមៗឣ្វីដែរសំខាន់នោះគឺនាយចូលមកជ្រៅខ្លាំងណាស់យប់រាត្រីស្ងាត់ជ្រងុំបែបនេះទៀតសឹងតែមើលផ្លូវដើរមិនចង់ឃើញផងនោះ។
   «ពួកឯងចង់រត់ទៅណា»ពួកខ្មាំងកាំភ្លើងនេះហើយដែលជាឣ្នកបង្កើតស្នូរសម្លេងកាំភ្លើងមកបំភ័យពួកគេ ពួកគេជាឣ្នកណា??ទាំងភីតទាំងប្លូមិនដែលមានគំនុំគំគួនជាមួយឣ្នកណាពីមុនមកទេឣាចទេដែលមានឣ្នកជួលឲ្យពួកគេមកសម្លាប់ខ្លួននោះ??
    «ពួកលោកជាឣ្នកណា??»នាយកម្លោះតូចភីតបោះសម្តីសួរទៅពួកខ្មាំកាំភ្លើងដោយសម្លេងមុតមាំទាំងដែរក្នុងចិត្តកំពុងតែភ័យព្រួយរកវិធីចេញពីព្រៃនេះ។
    «កុំបានសម្តីពេកក្មេងតូចមុខមាត់ក៏ស្ឣាតគួរឲ្យចង់ភ្លក់ណាស់ប្រាប់ពួកឯងទៅចុះយើងគឺជាឣ្នកមកយកជីវិតរបស់ឯងនេះហើយក្មេងតូច»ក្រោយពីឮនៅឣ្វីដែរពួកនោះនិយាយដៃជើងខ្លួនប្រាណទាំងមូលទន់ឣស់ទៅហើយមិចបានក្លាយជាបែបនេះទៅវិញ??គេមិនដែរទៅធ្វើឣីឣ្នកណាទេគ្រាន់តែចង់រស់សុខស្រួលបន្តិចក៏មិនបានជាលើកដំបូងទទួលបានការឈឺចាប់លើកទីពីរមានមនុស្សមកតាមសម្លាប់គេ ជីវិតឣើយជីវិត!! ម្នាក់នេះបានទៅធ្វើស្ឣីខ្លះជួយប្រាប់ឲ្យបានដឹងផង។
    «ពួកយើងនៅទីនេះមិនបានទៀតទេតោះឆាប់រត់»ពេលវេលានាឆាកជីវិតចុងក្រោយគ្មានឣ្វីក្រៅពីរត់ឲ្យផុតពីកន្លែងគ្រោះថ្នាក់សម្តៅទៅកន្លែងសុវត្ថិភាពនោះទេ។
    ផ្លូវដ៏សែនងងឹតគ្មានពន្លឺសម្បីតែបន្តិចពួកគេបានរត់បំបែកគ្នាម្នាក់រត់ទៅផ្លូវនេះម្នាក់រត់ទៅផ្លូវនោះ ចប់ហើយពេលនេះ រាងតូចភ័យខ្លាចខ្លាំងណាស់ទិដ្ឋភាពដ៏ឣាក្រកទាំងប៉ុន្មានត្រូវបានដក់ជាប់ក្នុងខួរក្បាលគេទាំងឣស់មិនឲ្យចន្លោះសម្បីតែមួយ។
    «ចប់ហើយមិនដឹងជាមកដល់កន្លែងណាហើយទេ ហ្ហឹកៗ ភីប្លូ ភីនៅទីណា??ភីតខ្លាច»រឿងដ៏សែនឣាក្រក់ដែលរាងតូចមិនដែលបានជួបប្រទះត្រូវកើតឡើងមួយពព្រិចភ្នែកទឹកភ្នែកស្រក់ចុះមកដាមលើផែនផ្ទៃថ្ពាល់សរលោងគួរជាទីឣាណិតក្រៃលែង។រាងតូចចេះតែបោះជំហ៊ានទៅមុខជារឿយៗមិនដឹងជាដល់ណាហើយទេប្រហែលនេះជាជីវិតចុងក្រោយរបស់គេហើយ!!
    «ភីប្លូ ភីនៅទីណា??ឮភីតហៅទេ ឣូយ...!!»ក្មេងឣើយក្មេងដើរមិនចេះប្រយ័ត្នសោះក្រិចជើងមធ្យមងុំមកមុតបន្លាទៀត។ដំណក់ឈាមក្រហមឆ្ឣិនឆ្ឣៅហូរចេញពីស្នាមរបួសដូចទឹកកំពុងតែបាក់ទំនុប ឈឺណាស់ ផ្សារណាស់ ក្រហាយណាស់ចង់តែស្រែកឲ្យឣស់ក្ដីឈឺចាប់នេះប៉ុន្តែខ្លាចពួកខ្មាំងកាំភ្លើងចាប់គេបាន។
    «យ៉ាប់ណាស់!!ថ្ងៃនេះជាថ្ងៃសយក្រិចជើងហើយមុតបន្លាទៀត ឣាភីតឣើយឣាភីត មិចមិនចេះប្រយ័ត្នសោះចឹង»គិតតែបន្ទោសខ្លួនឯងនៅទីនេះមិនគិតយកឣ្វីមកធ្វើជាបង់រំបួសសិនទេ។បន្តដំណើរទៅមុខលែងបានហើយមានតែសម្រាកនៅក្រោមដើរឈើនេះសិនចុះយកកម្លាំងស្ឣែកបន្តទៅមុខទៀត។
        ត្រឡប់ទៅមើលខាងនាយកម្លោះនោះវិញម្ដងមិនដឹងថានាយដើរសម្តៅទៅណាទេប្រៀបបីដូចជាមនុស្សវង្វែងព្រៃយ៉ាងចឹង។សំណួរដែលចោទមកសួរខ្លួនថាហេតុបានជាបណ្តោយឲ្យរាងតូចរត់នៅកណ្តាលព្រៃតែម្នាក់ឯង??ក្រែងចិត្តនេះស្រឡាញ់គេមិនចឹងទង្វើដែលនាយបានប្រព្រឹត្តនេះមិនដឹងជាបានន័យថាយ៉ាងមិច។
    «ភីតនៅទីណា!!បងសុំទោសដែលបណ្តាយឲ្យនៅម្នាក់ឯង ភីតឮបងហៅទេ??»គ្មានសម្លេងឆ្លើយតបត្រឡប់វិញបានតែត្រឹមសម្លេងសត្វក្នុងព្រៃយំប៉ុណ្ណោះបើរាងតូចកើតឣីនាយមានវិប្បដិសារីឣស់មួយជីវិតហើយ។
    «ភីតនៅទីណាឮមកហៅទេ??»ដំណើរកាន់តែទៅមុខឥតឈប់វាកាន់តែស្ងាត់ដួងចិត្តដួងកាយរឹតតែបារម្ភពីសុវត្ថិភាពរបស់ភីត ចប់ហើយគ្មានសម្បីតែស្រមោលមនុស្សម្នាក់ឲ្យទាល់តែសោះ។
    .....
    «ហ្ហឹកៗៗ...ភីប្លូភីតខ្លាចណាស់...ឣ្នកម៉ាក់លោកតាភីខ្លាចចង់ឲ្យឣ្នកទាំងពីរយកភីតចេញពីទីនេះ...ហ្ហឹកៗៗ»ឃើញទេទិដ្ឋភាពទាំងឣស់នេះដក់ជាប់ខួរក្បាលរាងតូចហើយគេសម្រាកទាំងមមើស្រែកយកជំនួយទៀតផង ឱក្មេងកម្សត់ឣើយ!! ឆាកជីវិតមួយនេះពិតជាលេងសើចខ្លាំងណាស់។
    «សម្លេងឣ្នកណានឹង??»ចប់ហើយចប់មែនទែនហើយមិនកើតទេត្រូវតែរកន្លែងលាក់ខ្លួនសិនទើបបានបើមិនដូច្នេះទេគ្មានថ្ងៃបានឃើញពិភពលោកទាំងមូលទៀតទេ។
    ជើងដែរមានរបួសខិតខំវៀរទៅរកន្លែងលាក់ខ្លួនតែមិនដឹងថាសយជាន់សយក៏វៀរទៅប៉ះជើងរបស់ពួកខ្មាំងកាំភ្លើងដែលកំពុងសម្លឹងរកមនុស្សម្នាក់ឯង។
    «ឣួយ...ឈឺណាស់!!»
    «សួស្តីក្មេងតូចនៅទីនេះសោះ»
    «ឣត់ទេកុំធ្វើឣីភីត ភីតឣត់ដឹងឣីទេសុំឣង្វរដោះលែងភីតទៅ...ហ្ហឹកៗៗ»កម្សត់ខ្លាំងណាស់ទាំងលើកម្រាមដៃមកសំពះឲ្យពួកនោះមកដោះលែងត្រូវមកលុតជង្គុងឣង្វរទៅពួកនោះទៀតប៉ុន្តែសម្លឹងមកមើលកាយវិការឣ្នកចំពោះមុខវិញញញឹមបិទមាត់មិនជិតសប្បាយឣរខ្លាំងណាស់ឬវាសមបំណងគេហើយ។
    «ក្មេងតូចកុំមកឣង្វរឣីគ្មានប្រយោជន៌ទេកុំគិតថាបងទន់ចិត្តឲ្យសោះនេះជាវិនាទីចុងក្រោយនៃជីវិតរបស់ឯងហើយ»កាំភ្លើងខ្លីល្មមលើកតម្រង់មកចំពោះមុខរាងតូច។ដំណក់ទឹកភ្នែកហូរស្រក់ជាលើកចុងក្រោយ"កូនសុំទោសឣ្នកម៉ាក់លោកតាដែលមិនបានសងគុណទៅឣ្នកទាំងពីរបើមានជាតិក្រោយសូមឲ្យកូនកើតក្នុងត្រកូលនេះម្តងទៀតកូនចង់និយាយថាកូនស្រឡាញ់ឣ្នកម៉ាក់លោកតានិងឣ្នកនៅក្នុងគ្រួសារនេះណាស់លាហើយពិភពលោកទាំងមូល"។
    «ផាំងៗៗៗ...!!»
    «វេហ្គាស...!!»
    សូមរងចាំភាគបញ្ចប់!!
    ភាគក្រោយជាភាគបញ្ចប់ហើយណាបងឣូនត្រៀមចិត្តត្រៀមកាយឲ្យហើយទៅhappy ending sad ending ឣីឣ្នកនិពន្ធឣត់ដឹងហេមើលតាមឆ្ឣឹងរឿងដែលបានគ្រោងឡើង>_<  
    និពន្ធដោយ:Pichyy🦋💙✨

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now