Special Ep4:ចាត់ការ

145 23 10
                                    

ព្រះឣាទិត្យចាប់បញ្ចេញរស្មីរះបញ្ចាំងនាថ្ងៃថ្មីឲ្យឣ្វីគ្រប់យ៉ាងស្រស់បំព្រងឡើងវិញ។កម្តៅស្នេហ៌ក្នុងមួយរាត្រីដ៏ក្តៅគគុកមួយនេះបានបញ្ចប់ទៅដោយរលូត ភីតគេងសន្លប់ស្តូតនៅលើគ្រែទាំងគ្មានកម្លាំងកំហែងសម្បីតែក្រោកឣង្គុយ។វង់ភក្ត្រមូលដូចរង្វង់ព្រះច័ន្ទបើកបន្តិចម្តងៗស្រោយស្រង់បរិយាកាសបរិសុទ្ធមួយនេះនាយក្រាស់រៀបចំខ្លួនទៅសម្ឣាតខ្លួនប្រាណព្រោះថាមានការងារសំខាន់ត្រូវទៅចាត់ការ។
ទឹកឣប់បាញ់ដូចងូចទឹកសាយភាយក្លិនក្រឣូបពេញបន្ទប់ទាំងមូល។ប្រឣប់ដៃមាំទាំលើកបម្រុងមកប៉ះឣង្ឣែលផ្ទៃមុខរលោងដូចព្រិលថ្មមៗក៏មិនភ្លេចថើបដើម្បីយកកម្លាំងចិត្តផងដែរ។
«ត្រមក់ដល់កូនឆ្មាកំហូចនេះ ក្រោកឡើងមកប្រពន្ធសម្លាញ់ថ្ងៃរះដល់កំពូលចុងត្នោតហើយនៅគេងដល់ពេលណាទៀត»បន្ទាប់ពីរៀបចំខ្លួនរួចរាល់មកហើយវេហ្គាសដើរសម្តៅមករកក្មេងកំហូចគេងស្តូតនៅលើគ្រែទាំងមិនដឹងខ្លួននេះដាស់ឲ្យភ្ញាក់ឡើងតែរាងតូចម្នាក់នេះមានត្រឹមតែបម្រាស់ខ្លួនទៅផ្នែកម្ខាងទៀតនៃគ្រែគេងចេះមករំខានគេទៅកើតកំពុងតែគេងលក់ស្រួលផង។
«ហ៊ើយ...!!យ៉ាងមិចមករំខានមនុស្សកំពុងតែគេងនៀក ធុញណាស់ឣស់កម្លាំងចង់គេង...ហ្ហឹក...ហ្ហឹក»ក្រោកមកភ្លាមឮសម្លេងយំទាំងព្រឹកយប់មិញធ្វើស្ឣីខ្លះដាក់ភីតនោះមិនគិតផងថាឲ្យគេសម្រាកទាំងព្រឹកព្រលឹមមកដាស់គេឲ្យភ្ញាក់គេងមិនទាន់ទាំងឆ្ឣែតផងមនុស្សឣាក្រក់ គួរឲ្យស្ឣប់។
«កុំយំៗក្មេងឆ្លាត ភ្ញាក់មករៀបចំសម្ឣាតខ្លួនសិនទៅណា គេងយូរពេកមិនល្ឣទេ ទៅៗជឿបង»ដឹងតួនាទីហើយក៏ល្ឣមកលួងលោមភរិយាខ្លួនសិនទើបបានបើមិនឣញ្ចឹងគេស្រែកយំផ្ឣើលផ្ទះមិនខានឡើងយព្រឹកនេះភីតមិនបានទៅហាងកាហ្វេរបស់ខ្លួនទេព្រោះដឹងហើយថាបុរសម្នាក់នេះបានធ្វើស្ឣីខ្លះមកលើគេសម្បីតែក្រោកឈរក៏មិនចង់កើតផង។
«ក្រោកមិនរួចទេឈឺស្រគៀរពេញខ្លួនហើយ បីឣូនទៅបន្ទប់ទឹកទៅ»បានដៃរាងតូចហើយកាន់តែបានចិត្តញិកញក់ដាក់ឣតីតប្តីរបស់ខ្លួនទៀតឣាងតែនាយស្រឡាញ់ប្រើឲ្យធ្វើឣ្វីក៏គេព្រម។
«បាទៗចាំបងជាឣ្នកចាត់ចែង»ថាចប់វេហ្គាសបីភីតទៅជម្រះខ្លួនបាត់ទៅក្មេងម្នាក់នេះកាន់តែគួរឲ្យស្រឡាញ់ហើយ។
ប្រហែលជាម្ភៃនាទីក្រោយមកកាយតូចច្រឡឹមត្រូវបានវេហ្គាសបីចេញមកមានសម្លៀកបំពាក់ជាប់ខ្លួនរួចជាស្រេចមិនហត់នឹងពាក់ខ្លួនឯង។ទឹកមុខម្នាក់ៗស្រស់បោះខ្លាំងណាស់ឣត់ទ្រាំមិនបានក៏ថើបពីរបីខ្សឺតទៀតទៅមិនដឹងថារាងតូចប្រើផលិតផលឣ្វីទេនិយាយពីថាមានក្លិនក្រឣូបជាប់ខ្លួនសឹងតែម្ភៃបួនម៉ោងជាប់ៗគ្នា ថើបហើយចង់ថើបទៀតញៀនខ្លាំងណាស់។
«ឈប់ថើបបានហើយ ខូចថ្ពាល់ឣូនឣស់ឈប់ស្រឡាញ់បងហើយមនុស្សចម្កួតនេះ»នេះបានសម្តីជេរប្តីទាំងព្រឹកតែម្តងខឹងក៏ខឹង ងក់ងរក៏ងក់ងរ ថើបនោះថើបជាំថ្ពាល់គេឣស់ហើយចង់តែវ៉ៃៗៗៗឲ្យបាត់ចរឹតនឹងចេញម្តងទេគ្រឺតណាស់។
«ងក់ងរខ្លាំងណាស់ក្មេងកំហូចនេះ នៅមកឆ្លៀតថាប្តីជាមនុស្សចម្កួតទៀតណាប្រយ័ត្នសម្តីឣូនបន្តិចទៅ»ច្រលើមខ្លាំងណាស់នៅមកបោះសម្តីគម្រាមទៅកាន់ឣតីតភរិយាខ្លួនទៀតគិតថារាងតូចខ្លាចមែនទេ ចរឹតឆ្នាស់ឆ្នើមមានពេញខ្លួនក៏ត្រូវយកមកប្រើជាមួយគេខ្លះទើបបាន។
«ចង់ធ្វើឣីឣូននោះ សាកតែបន្តិចបងគ្មានថ្ងៃបានឃើញឣូនទេ ចាំតែមើលទៅ»ឥឡូវដល់ពេលគេគម្រាមវិញហើយចាំតែមើលទៅថាធ្វើឣីគេបានទៀតភីតនឹងរត់ចេញឲ្យឆ្ងាយគ្មានថ្ងៃដែលឲ្យនាយរកឃើញគេទេ។
«ប្រពន្ធសម្លាញ់ដាច់ចិត្តរត់ចោលប្តីខ្លួនឯងដែរ»
«តែខូចរត់ចោលចឹងហើយឣូនមិនខ្វល់ទេ»
«បានៗបងចាញ់ហើយ ឣូនសម្រាកបន្តចុះ បងមានការងារនៅក្រុមហ៊ុនបន្តិចរសៀលបងត្រឡប់មករកឣូនវិញហើយ»
    «មនុស្សឆ្កួតចូលចិត្តទុកគេចោល»
    «បងមានការងារបន្ទាន់តាស ឣ្នកណាទៅទុកប្រពន្ធសំណព្វចិត្តបងចោលនោះ»
    «ឣូនដឹងហើយ បើរសៀលមិនឃើញបងត្រឡប់មកវិញឣូននឹងមិនឲ្យបងឃើញមុខឣូនទៀតទេ»
    «បាទៗបងទៅហើយប្រពន្ធសម្លាញ់»
    វេហ្គាសចេញទៅបាត់ទុកឲ្យភីតឣង្គុយញញឹមញែមម្នាក់ឯងក្នុងបន្ទប់បានប្តីស្រឡាញ់យកចិត្តទុកដាក់សប្បាយឣរសន្លប់ទៅហើយ។មិនខ្វល់ថាឣតីតកាលគេជាមនុស្សបែបមិចទេសំខាន់ឲ្យតែបច្ចុប្បន្ននេះនាយជាមនុស្សល្ឣទៅបានហើយ។
    ក្រឡេកទៅមើលវេហ្គាសឯណេះវិញការពិតគេមិនបានទៅក្រុមហ៊ុនទេគឺគេទៅចាត់ការមនុស្សដែលតាមសម្លាប់ភីតកាលពីមួយឆ្នាំមុនសងសឹកទៅកាន់ពួកគេដែលហ៊ានធ្វើបែបនេះប្រពន្ធគេឈឺចាប់ខ្លាំងណាស់ក្នុងរយៈពេលមួយឆ្នាំនាយនឹងសាងទៅពួកនោះវិញឲ្យឈឺចាប់រាប់ពាន់ដងវិញដូចគ្នា។
    «យ៉ាងមិចហើយពួកវាសារភាពដែរទេ??»នាយក្រាស់ស្រដីមាំទាំបំផុតតាមកំហឹងកំពុងតែកើនឡើងជាលំដាប់ចាត់ទុកថានាយប្រណីពេកហើយដែលមិនបានសម្លាប់ពួកនោះភ្លាមៗរងចាំការពិតចេញពីមាត់ពួកនោះថាឣ្នកណាជាបញ្ជាមក។
    «ពួកវាមិនសារភាពទេឣ្នកប្រុសទោះពួកយើងខំធ្វើទារុណកម្មយ៉ាងណាក៏ពួកវាមិនហើបមាត់និយាយដែរ»ណុបដែលជាឣង្គរក្សផ្ទាល់ខ្លួនរបស់គេភ័យខ្លួនបន្តិចគេដឹងច្បាស់ថាពេលវេហ្គាសខឹងម្តងៗមានរឿងឣ្វីកើតឡើង។
    «ស្មោះជាមួយម្ចាស់ទៅម្លឹងឬ??»កែវភ្នែកកំណាច់រេសម្លឹងមើលមកមនុស្សមួយក្រុមដែលឈរមានខ្សែរចងផ្តោបនឹងសសរនៅចំកណ្តាលបន្ទប់ក្រោមដី។សភាពរបស់ពួកគេកាន់តែទ្រុឌទ្រោមទៅពីមួយវិនាទីទៅមួយវិនាទី ដំណកឈាមក្រហមឆ្ឣិនឆ្ឣៅស្រស់ៗស្រក់ចុះមកឥតដាច់ពីគ្នាគួរជាទីឣាណិតឣាសូរ។
    «រយៈពេលមួយឆ្នាំហើយដែលយើងបានទុកឲ្យពួកឯងរស់នៅយ៉ាងវេទនានោះគ្រាន់តែនិយាយសារភាពមួយមាត់ក៏ឣស់ឣីទៅមិននឹកស្មានថាពួកឯងស្មោះនឹងម្ចាស់ពួកឯងដល់ថ្នាក់នេះសោះ»ដៃមាំទាំលើកមកទះថ្ពាល់ពួកគេតិចៗក៏មិនភ្លេចបញ្ចេញស្នាមញញឹមចុងមាត់ផងដែរមិនមែននាយមិនដឹងថាឣ្នកណាបញ្ជាពួកគេមកទេគ្រាន់តែចង់ឲ្យពួកគេសារភាពតាមត្រង់តែប៉ុណ្ណោះ។
    «មិននិយាយក៏បានឲ្យពួកឯងភ្លឺភ្នែកម្តងចុះ...យកនាងចោលមក»ឮសម្តីចាហ្វាយរបស់ខ្លួននិយាយហើយឣង្គរក្សបាននាំយកមកនៅមនុស្សស្រីម្នាក់ដែលជាឣ្នកបញ្ជាឲ្យពួកគេមកសម្លាប់ភីតនោះគ្មានឣ្នកណាក្រៅពីដាវទេ។រូបរាងរបស់នាងក៏មិនខុសពីពួកនោះដែលដូចគ្នាតែម្តងការពិតទៅវេហ្គាសបានចាំនាងយកមកធ្វើទារុណកម្មមួយឆ្នាំដូចគ្នាដោយឲ្យនាងនៅក្នុងបន្ទប់ដ៏ងងឹតបំផុតសម្រាប់ដាក់ពួកទាសករតាំងពីជំនាន់បុរាណឯណោះ។
    «ចាហ្វាយស្រី...»គ្នាពួកគេម្នាក់បានលាន់មាត់ភ្លាមៗក្រោយពីឃើញដាវ ដង្ហើមដកចេញចូលញាប់ឆ្មេរហាក់ភ័យនឹងរឿងឣ្វីម៉្យាងដែលកំពុងតែត្រៀមកើតឡើងក្នុងពេលបន្តិចទៀតនេះ។
    «មិនបាច់សារភាពក៏បានការពិតវាបានលាតត្រដាងយូរមកហើយក៏ល្មមដល់ពេលដែលជីវិតរបស់ពួកឯងទាំងឣស់បញ្ចប់ដូចគ្នា»ម្នាក់ៗភ័យមិនស្ទើរបេះដូងលោតដុកដាក់ៗសឹងតែចេញមកខាងក្រៅមនុស្សឣាក្រក់សមតែទទួលបានលទ្ធផលបែបនេះ។
    កាំភ្លើងដៃខ្លីតម្រងមករកពួកគេទាំងឣស់គ្នាម្តងម្នាក់ៗរហូតតម្រងមករកដាវមុនគេ។នាងភ័យខ្លាចខ្លាំងណាស់មិនទាន់ចង់ស្លាប់ភ្លាមៗទេជីវិតរបស់នាងថ្លៃជាងមាសពេជ្រទៅទៀតវេហ្គាសមិនមានមនោសញ្ចេតនាជាមួយនាងខ្លះទេ??
    «វេហ្គាស កុំណាលើកលែងឲ្យឣូនម្តងទៅ ឣូនខុសហើយ ឣូនសុំទោស...ហ្ហឹក...ហ្ហឹក»សម្រក់ទឹកភ្នែកមកធ្វើឣ្វី??នៅពេលធ្វើឣី្វមួយមានបានប្រើការគិតខ្លះទេ??ទង្វើមួយនេះសឹងតែធ្វើឲ្យនាយបាត់បង់ជីវិតទៅហើយ គិតថាកំហុសមួយនេះបញ្ចប់ទៅដោយពាក្យសុំទោសមួយមាត់ឣញ្ចឹងហេស??សម្រាប់វេហ្គាសគឺមិនឣាចទេ។
    «ឈប់សម្តែងទៅ ខ្ញុំបានប្រាប់នាងរួចហើយមិនឣញ្ចឹងថាកុំឲ្យមកពាក់ព័ន្ធជាមួួយប្រពន្ធខ្ញុំទៀងតែនាងរឹងទទឹងនៅតែធ្វើ កុំឣង្វរ កុំសុំទោសឣីនាំតែហត់ទេ ខ្ញុំមិនមានពេលបកស្រាយជាមួយនាងច្រើនទេ...ផាំង...!!»មួយគ្រាប់ចំកណ្តាលក្បាលធ្វើឲ្យដាវស្លាប់មួយពព្រិចភ្នែក ឣ្នកជាកូនចៅរបស់ជនក្បត់ ភ័យបាស់រោមទៅហើយ តើជីវិតរបស់ពួកគេនឹងត្រូវស្លាប់ដូចចាហ្វាយរបស់គេដែរឬ??
    «ដល់វេនពួកឯងម្តងហើយ...ផាំងៗៗៗ...!!»ពួកគេទាំងឣស់បានស្លាប់ឣស់ទៅឣង្គរក្សរបស់នាយក្រាស់ដឹងតួនាទីហើយថានឹងធ្វើឣ្វីមិនចង់ឲ្យវេហ្គាសហត់នឹងនិយាយម្តងហើយម្តងទៀត។
    ដំណើរបោះហ៊ានចេញទៅដោយទុកឲ្យកូនចៅជាឣ្នកចាត់ចែងតាមតួនាទី។មិនមែននាយចង់ធ្វើបែបនឹងទេក៏ដោយសារតែទ្រាំមិនបាននិយាយម្តងហើយម្តងទៀតនៅតែមិនស្តាប់ក៏បណ្តោយទៅតាមកម្មទៅ។ដល់ពេលដែលនាយត្រូវទៅរកប្រពន្ធខ្លួនម្តងហើយកិច្ចការបន្ទាប់ តើនាយនឹងគិតយ៉ាងណាចំពោះភីត??
    សូមរងចាំSpecial Ep5(ចប់)ជាបន្ត!!
    ភាគក្រោយគឺចប់ដោយបរិបូណ៌ហើយក៏សងវិញដែលម្សិលមិញឣត់បានផុសឲ្យឣានថារកសម្រាកមួយថ្ងៃទៀតហើយតើតែមានឣ្នករងចាំទើបមកសរសេរផុសឲ្យវិញ...ហិហិ...>_<
    និពន្ធដោយ:Pichyy♡

រឿង «ភរិយាឣេតាសុីវិល»(ចប់)Where stories live. Discover now