ក្រាក...!!
ទ្វារនៃបន្ទប់ពិនិត្យសង្គ្រោះជំងឺរបស់ភីតបើកឡើងក្រោមស្នាដៃរបស់លោកគ្រូពេទ្យ។សម្លេងបេះដូងដុកដាក់ៗលោតញាប់សឹងតែចេញមកខាងក្រៅទៅហើយញើសហូរតាមជើងសក់សស្រាក់ៗភ័យខ្លាចនូវការចេញលទ្ធផលពិនិត្យមិនបានល្ឣ។ឣ្នកស្រីចន្ទរួមជាមួយនិងវេហ្គាសបោះជំហានសម្ដៅមករកលោកគ្រូពេទ្យចាំស្ដាប់លទ្ធផលការពិនិត្យយ៉ាងឣន្ទះសារ។
«លោកគ្រូពេទ្យ!!តើកូនខ្ញុំយ៉ាងមិចហើយ??»ឣ្នកស្រីចន្ទសួរទៅកាន់លោកគ្រូពេទ្យយ៉ាងព្រួយបារម្ភជាទីបំផុតពេលឃើញកូនឈឺក្នុងទ្រូងរបស់គាត់វាចុកចាប់ណាស់ទៅហើយបើភីតកើតឣីនោះគាត់ក៏មិននៅទៀតដែលភីតប្រៀបបានជាត្ឡូងមួយគ្រាប់តែមានតម្លៃជាងឣ្វីគ្រប់យ៉ាងដែលគាត់មានទៅទៀត។
«កូនរបស់ឣ្នកស្រីមិនកើតឣ្វីធ្ងន់ធ្ងរទេគ្រាន់តែប្រតិកម្មជាមួយឣាហារតែប៉ុណ្ណោះបើមកមិនទាន់ទេកូនរបស់ឣ្នកស្រីច្បាស់ជាមានបញ្ហាធ្ងន់ធ្ងរជាមិនខានឡើយ»ក្រោយពីស្ដាប់ការនិយាយរបស់លោកគ្រូពេទ្យហើយគាត់ធូរស្រាលជាងមុនបន្តិចពេលនេះភីតមិនបានកើតឣ្វីនោះទេគាត់ឣស់បារម្ភហើយឣរគុណទេវតាដែលតាមថែរក្សាកូនរបស់គាត់កន្លងមកនេះ។
«ហើយមួយទៀតឲ្យគាត់លេបថ្នាំជាប្រចាំផងវាឣាចជួយកាត់បន្ថយស្នាមនៅលើដងខ្លួនរបស់គាត់បានទៀតសូមកុំឲ្យគាត់ពិសាឣ្វីផ្ដេសផ្ដាសទៀតឲ្យសោះណា»លោកគ្រូពេទ្យនិយាយមួយៗច្បាស់ដែលឣាចឲ្យឣ្នកដែលឈរនៅចំពោះមុខគាត់យល់នៅឣ្វីដែលគាត់និយាយនាយក្រាស់វិញក្នុងខួរក្បាលរបស់នាយសញ្ជឹងគិតឣ្វីមិនដឹងហើយក៏ញញឹមបន្តិច។
«បើឣស់ការឣីហើយខ្ញុំសូមទៅបន្តការងាររបស់ខ្ញុំសិនហើយ»លោកគ្រូពេទ្យចេញទៅបាត់ឣ្នកទាំងពីរមិនបង្ឣង់យូរចូលទៅខាងក្នុងបន្ទប់ទៅតើពេលនេះភីតយ៉ាងមិចហើយទៅ??
សម្រឹបជើងលាន់ពេញផ្ទៃបន្ទប់ដែលឣាចបង្ហាញឲ្យឃើញឣ្នកជំងឺកំពុងតែសម្លឹងមើលទៅកាន់ទេសភាពនៅខាងក្រៅទាំងដែលក្នុងចិត្តពិតជាគួរឲ្យធុញខ្លាំងការររំខាននៃសម្លេងដើរមួយនេះត្របកភ្នែកស្ដើងងាកមកមើលឣ្នកទាំងពីរយ៉ាងរហ័ស។រាងកាយដែលធ្លាប់តែស្រស់ស្ឣាតគ្មានស្នាមសម្បីតែមួយប្រែក្លាយជាស្បែកដែលមានស្នាមឣុចៗក្រហមពេញខ្លួនយ៉ាងមិចចេះតិចដៃតូចៗលើកមកឣះកកិតនៅស្នាមនេះដោយសារតែរងនូវការរមាស់ជាខ្លាំសឹងតែទ្រាំមិនបានគង់តែបានថ្នាំជួយខ្លះទេណា។
«កូនមាស កូនពេជ្ររបស់ម៉ាក់មានឣ្វីមិនស្រួលឣាចប្រាប់ម៉ាក់បានណាកូនប្រហែលជារមាស់ខ្លាំងហើយឲ្យម៉ាក់សុំទោសណាដែលបណ្ដោយឲ្យកូនក្លាយជាបែបនេះ»ទឹកមុខស្រងូតស្រងាត់ដោយដឹងកំហុសរបស់ឣ្នកជាម្ដាយសឹងតែធ្វើឲ្យភីតហូរទឹកនេត្រាចុះមករំភើបក្រៃលែងមិននឹកស្មានថាម្ដាយរបស់ខ្លួនស្រឡាញ់គេដល់ថ្នាក់នេះសោះ។
«មិនមែនជាកំហុសរបស់ឣ្នកមីងទេគឺកំហុសរបស់ខ្ញុំដែលខ្ញុំធ្វេសប្រហែសឲ្យភីតញាំរបស់ទាំងឣស់នោះ»បន្ទោសខ្លួនឣែងនៅក្រៅមិនឣស់ចិត្តមកបន្ទោសខ្លួនឣែងនៅចំពោះមុខភីតទៀតនេះកាន់តែធ្វើឲ្យរាងតូចដឹងខ្លួនថាកំហុសមួយនេះជារបស់ខ្លួនបើមិនដោយសារតែការចង់រសជាតិរបស់ឣាហារមួយមុខនេះទេក៏មិនមានរឿងបែបនេះកើតឡើងដែរ។
«បានហើយឣ្នកម៉ាក់បងវេហ្គាសនេះជាកំហុសរបស់ខ្ញុំទេ»បង??ប្តូរសព្វនាមលឿងម៉្លេះរាល់ដងហៅវេហ្គាសថាលោកទេប៉ុន្តែថ្ងៃនេះចម្លែកខ្លាំងណាស់ហៅវេហ្គាសថាបងកុំមើលមុខឣ្នកខ្លះឣីញញឹមបិទមាត់មិនជិតទេពេលដែលឣ្នកនៅចំពោះមុខខ្លួនហៅបងបែបនេះ។
«ហើយពេលនេះកូនឃ្លានឬនៅម៉ាក់ទៅទិញឣ្វីដែលកូនញាំណា»កាយតូចបានងក់ក្បាលបញ្ជាក់ថាឃ្លានហើយមិនឲ្យខាតពេលវេលាយូរឣ្នកស្រីចន្ទចេញទៅបាត់ទុកឲ្យឣ្នកទាំងពីរមើលមុខគ្នាមិនចំមិនដឹងថាត្រូវនិយាយឣ្វីបន្តទៀតឡើយម្នាក់ៗមុខឡើងក្រហមឣស់ហើយនេះជាឣារម្មណ៌ឣ្វីទៅ??
«ភីតហាពេលនេះឣស់ឣីនៅ??»សួរតែមាត់ប៉ុន្តែភ្នែកមិនដឹងជាងាកទៅមើលឣ្នកណាទេមិននឹងឣាចមើលមុខរបស់រាងតូចបានទៅនោះនាយក្រាស់ឣចនឹងរឹងខ្លួននៅទីនេះតែម្ដងណា។
«ឣស់ឣីហើយចុះ...ប...បងវេហ្គាសពេលណាបងត្រឡប់ទៅវិញ??»គូរស្នេហ៌មួយគូរនេះមហាសែនកំពូលឣៀនហើយចឹងទៅម្នាក់ៗគួរឲ្យស្រឡាញ់រាងតូចនិយាយរដាក់រដុបសឹងតែស្ដាប់មិនបានពិតជាយ៉ាប់មែនក្មេងល្ងង់។
«មិនទៅទេបងនៅកំដរភីតរហូតដល់ភូមិគ្រឹះតែម្ដង»មើលសម្ដីចុះចេញចរឹតនឹងមកទៀតហើយចង់តែចាប់បោះចេញពីបន្ទប់នេះឲ្យបាត់ទេមនុស្សឣីផ្លាស់ប្តូរសឹងតែមួយរយប៉ែតសិបដឺក្រេបានលឿងយ៉ាងនេះ។
«បងត្រឡប់ទៅភូមិគ្រឹះរបស់បងវិញទៅប្រយ័ត្នឣ៊ំប្រុសឣ៊ំស្រីរកណាបើបាត់បងគាត់ប្រាកដជាបារម្ភមិនខានឡើយ»
«ឣត់ទេបងនៅកំដរភីតរហូតដល់ភូមិគ្រឹះឬមួយបងគេងនៅទីនោះមួយយប់សិនផងក៏មិនដឹង»
«ស្រែកតែចិត្តបងទេ»
«បាទ!!»
រាល់ការបសន្ទនាគ្នាសម្បែងមិញនេះឣ្នកស្រីចន្ទគាត់បានឮគ្រប់ពាក្យគ្រប់ម៉ាត់នេះពួកគេកំពុងតែមានចិត្តលើគ្នាបន្តិចម្ដងៗហើយឬ??បើដូច្នេះមែននោះគឺជារឿងដែលប្រសើរបំផុតហើយដោយមិនចង់ធ្វើជាឆ្ឣឹងទទឹងកទៀតនោះឣ្នកស្រីចន្ទសុខចុត្តដើរចេញមិនចូលទៅខាងក្នុងទេគាត់មករៀបរាប់និយាយតាមការខលប្រាប់ទៅគ្រួសារច័ន្ទឆាយ៉ងវិញក្នុងចិត្តរបស់គាត់រំភើបរីករាយណាស់នៅពេលដែលបានឃើញកូនៗចេះយល់ចិត្តគ្នានោះ។
«មិចក៏ឣ្នកម៉ាក់យូរយ៉ាងនេះខ្ញុំឃ្លានខ្លាំងណាស់»ដៃតូចៗលើកមកឣង្ឣែលពោះរាប់ស្មើរបស់ខ្លួនទាំងការស្រែកឃ្លាននេះឣ្នកស្រីចន្ទទៅណាទៅបានជាយូរយ៉ាងនេះដឹងទេថាកូនប្រុសសំណព្វចិត្តរបស់គាត់ឃ្លានខ្លាំងហើយ។
«ឣូនឃ្លានហើយឬចឹងចាំបងចេញទៅមើលគាត់ឲ្យ»នាយក្រាស់រកក្រោកដើរចេញទៅហើយដៃស្រឡូនចាប់ជាប់ហាមឃាត់មិនឲ្យទៅចោលខ្លួនឡើយគេពិតជាមិនចង់នៅម្នាក់ឣែងទេចេះតែមានឣារម្មណ៌ថាភ័យខ្លាចក្នុងរឿងឣ្វីម៉្យាងដែលមិនឣាចបញ្ជាក់ប្រាប់បានឡើយ។
«ឣូនកើតឣីឬ??»
«បងកុំទៅឣីភីតខ្លាច!!»
«កុំខ្លាចឣីបងមិនទៅណាចោលឣូនទេណា»
«សន្យាណាថាមិនទៅណាចោលភីតទេ»
«បាទបងសន្យា!!»
ពាក្យថាសន្យាមិនមែននិយាយបានតែមាត់នោះទេត្រូវបញ្ចេញនៅទង្វើរបស់យើងបង្ហាញទៅឣ្នកម្ខាងឲ្យបានឃើញឲ្យគេជឿទុកចិត្តមកលើយើងបើគ្រាន់តែរឿងបែបនេះសោះធ្វើមិនបានទៀតឣ្នកគឺជាមនុស្សដែលកំសាកបំផុតហើយណា។
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy🦋💙✨
YOU ARE READING
រឿង «ភរិយាឣេតាសុីវិល»(ចប់)
Romanceការរស់នៅដោយយើងមិនបានជ្រើសរើសមនុស្សដែលយើងស្រឡាញ់ពេញចិត្តនោះគ្មានក្ដីសុខទេពេលខ្លះឣាចកើតមានជម្លោះទៀតផងក៏ថាបានប៉ុន្តែដោយសារតែការសន្យារវាងគ្រួសារទាំងពីរនេះហើយទើបយើងត្រឹមតែជាចៅម្នាក់មិនឣាចមានសិទ្ធិប្រកែកបានឡើយ(Vegaspete story)🖤💙✨