ភាគទី៤៧:«បិទកាផ្សាយផ្ទាល់ជាបន្ទាន់!»

151 9 0
                                    

«ដៃរបស់ឯងត្រូវនិងអីដែរម៉េចក៏រុំបង់បែបនេះ?»
Suga

«ឆ្កែខាំម្សិលមិញ លែងដៃបានហើយ ខ្ញុំត្រូវទៅ
ហើយ»ជីមីនចង់បានន័យថាពួកចោរនោះជាឆ្កែមែន
ទេ។

«មានទៅពេទ្យហើយឬនៅ ចាក់ថ្នាំការពារតេតា
ណូស ហើយនៅ»Sugaចាប់ដៃតូចមិនព្រមលែង
រីឯខ្លួនឯងវិញមិនមានសូម្បីតែអាវពាក់ ។

«ហឺ....(លោកគិតថាឆ្កែខាំខ្ញុំមែនក៏អីនែ៎ក) ចាក់រួច
ហើយ...ហិហិលែងដៃ ខ្ញុំប្រញ៉ាប់បន្តិច»នាយតូច
សើចដាក់នាយព្រមទាំងបានចាប់ប្រលេះដៃខ្លួនចេញ
ហើយបើកទ្វាដើរចេញទៅខាងក្រៅបាត់ទុកឲនាយ
ឯនេះធ្វើមុខស្ងួតៗបារម្ភតែម្នាក់ឯង។

«ក្មេងនេះទៅធ្វើយ៉ាងម៉េចបានជាឆ្កែខាំអញ្ចឹង អត់
ចេះការពារខ្លួនឯងសោះ ហើយចេះមកបារម្ភ...គេ
បានទៀត»គ្រាន់តែគិតដល់ចំណុចនេះនាយបាន
ញញឹមឡើងអៀនចង់ប្រកាច់ រួចគិតថាតើពួកគេត្រូវ
ជាអ្វីនិងគ្នា ជាហ្វេននិងអាយដល ប៉ុណ្ណោះតែទង្វើ
ម្នាក់ៗបង្ហាញដាក់គ្នាលើសពីសង្សាទៅទៀត ឲតែ
អ្នកម្ខាងមានរឿងដឹងតែមានអ្នកម្ខាងទៀតមកជួយ
ទាន់ពេលវេលារហូត។(ចង់ប្រាប់ថា ម្នាក់និងមិនមែន
ក្មេងទៀតហេ៎ 🤓)

_______
ក្រោយចេញមកដល់ខាងក្រៅខន់ដូ របស់Sugaភ្លាម
ជីមីនបាននិយាយដោយដើរសំដៅឡានរបស់ខ្លួនក្នុង
ទឹកមុខកាចៗខុសពីមិញនេះស្រឡះ ពេលនៅជាមួយ
Sugaឡើងដូចកូនទា៖

«នាងគិតថាខ្ញុំបណ្ដោយឲនាងធ្វើបាបមនុស្សដែល
ខ្ញុំស្រឡាញ់បានស្រួលៗចឹង ហេស៎ »តាមការពិត
ម្នាក់មិញនេះ មិនមែនជាហ្វេនស្អីរបស់Sugaនោះទេ
តែជា កូនចៅរបស់គីមស្សាវរីយ ដូចនេះហើយទើប
ជីមីនមកជួយ វាមិនមែនរឿងចៃដន្យឡើយ។

«ហឹស!បន្តិចទៀតជួបគ្នា»នាយតូចបើកទ្វារឡាន
ឡើងជិះបើកចេញទៅដោយបានទាញយកប្រដាប់
ស្រូបសំឡេងមួយមកដាក់នៅក្នុងត្រចៀករួចនិយាយ
បញ្ជាទៅកាន់ភ្នាក់ងាររបស់ខ្លួន៖

«F1 F2ត្រៀមប្រតិបិត្តការណ៍....វូ........»សន្ធឹក
ឡានបើកលឿនដូចព្យុះ ឆ្ពោះកាត់ផ្លូវដែលមានឡាន
បើកស្អេកស្កះ តែល្បឿននៃឡានរបស់ជីមីន នៅតែ
លឿនមិនថមថយឡើយ។

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now