03 : អំណាចលុយ

382 33 10
                                    


" ងឺតៗៗ....គ្រាំង..."

3ឆ្នាំក្រោយ

" ផាច់...យើងប្រាប់ឯងហើយថាអោយឯងនេះឈប់រៀន ហេតុអីឯងមិនស្តាប់យើង "បុរសចំណាស់ម្នាក់ស្រែកខ្លាំងៗបន្លឺក្នុងផ្ទះធំ ព្រមទាំងមានការប្រើដៃជើងទះតប់ទៅលើក្មេងប្រុសម្នាក់ដែរមានវ័យប្រហែលជា17 18ឆ្នាំ ពាក់ឯកសណ្ឋានសិស្សសាលា កំពុងតែឈរទ្រោមៗដៃក្តោបថ្ពាល់ដែរត្រូវបុរសជាឪពុកចុងទះមុននេះ ។

" ខ្ញុំមិនអាចឈប់រៀនបានទេ នៅសល់តែមិនប៉ុន្មានខែទៀតផង ឲ្យខ្ញុំរៀនអោយចប់សិនទៅលោកប៉ា " ក្មេងតូចលុតជង្គង់យំអោបជើងបុរសជាឪពុកចុងដោយការសុំអង្វរករ. ដើម្បីបានរៀនបន្តទៀតឲ្យចប់ចុងចប់ដើម ។

" បាន បើឯងចង់រៀនបន្តក៏បាន តែម្តាយឯងត្រូវដេកចាំថ្ងៃស្លាប់ទៅ ព្រោះថាយើងគ្មានលុយសម្រាប់មើលមនុស្សដែរគ្មានបានការទេ " ផៃអះសុទ្ធ គឺជាស្វាមីក្រោយរបស់ លោកស្រី Pim Puttha ហើយគាត់ក៏មានកូនស្រីម្នាក់ដែលមានអាយុ20ឆ្នាំម្នាក់ដែរ ដោយបច្ចុប្បន្នទាំង2នាក់ឪពុកកូនគេនេះមិនមាន
រកស៉ីអ្វីអោយក្លាយជាដុំកំភួននោះទេ ត្រឹមតែមុខជំនួញតូចតាចរបស់លោកស្រីភីម សល់ពីកេរ្តិ៍តរបស់លោកPutthaនេះ ឯក្មេងប្រុសដែរលោកផៃអះសុទ្ធ ទះកំភ្លៀងមុននេះគឺជា បៀវ យើងនេះឯង ។

" អត់ទេ លោកប៉ា កុំធ្វើបែបនេះអី អ្នកម៉ាក់ត្រូវការពួកយើង គាត់ត្រូវការលោកប៉ាដូចគ្នា "

" កុំមកហៅយើងថាប៉ា យើងមិន
មែនប៉ាឯទេ បើចង់ឲ្យម៉ែឯងរស់បន្ត ក៏ធ្វើតាមយើង ទៅធ្វើការទៅ យើងមិនចង់ចំណាយលុយលើបុគ្គលិកច្រើនទេ វាខាត់តែលុយ " គេនិយាយចប់ហើយក៏ដើរចេញទាំងគៀសក្មេងតូចនេះអោយងាកទៅម្ខាង ទាំងមិនស្រណោះបន្តិច ។

" ហឹកៗ...ម៉ាក់ កូនសុំទោស កូនចោរម្សៀតដែរមិនអាចជួយអ្វីអ្នកម៉ាក់បាន " រាងតូចយំសោកស្រណោះខ្លួនដែលពេលនេះមិនអាចជួយអ្នកម៉ាក់គេបាន ។

"នេះឬជាកូនម្ចាស់សណ្ឋាគារ ហូ៊យ មើលចុះ មិនគួរណាធ្លាក់ខ្លួនបែបនេះសោះ "

    រង្វង់ដៃ កំណាច🔥Where stories live. Discover now