ហេតុអ្វីទៅបើគ្រាន់តែស្មោះត្រង់អារម្មណ៍ខ្លួនឯងថាស្រលាញ់ចូលចិត្តបារម្ភពីរាងតូចបន្តិចតើវាមិនបានមែនទេ មិនមែននាយមិនយល់ទេថាបៀវគេមានទម្ងន់គេអាចនឹងមានអារម្មណ៍ឡើងចុះច្រើនជាងពេលធម្មតាតែទៅជាគេទៅវិញដែរមិនអាចគ្រប់គ្រាន់អារម្មណ៍នេះបាន ។“ ទៅរៀបចំខ្លួនទៅ បន្តិចទៀតលោកម្ចាស់មកដល់ហើយ ” បៃបឺនអង្អែលសក់ទន់រលោងថ្នមៗទាំងលួចថើបស្រងស្រូបយកក្លិនក្រអូបពីសក់បៀវបន្តិចទើបចាប់ស្មាតូចចេញពីគេ ។
“ បាទ...ពូខ្ញុំ..អរគុណដែលបារម្ភ..” បៀវញញឹមបន្តិចដាក់នាយទាំងដឹងថាគេនិយាយស្តីថាឲ្យមុននេះព្រោះបារម្ភគ្រាន់តែនាយមិនចចង់បញ្ចេញនៅនឹងមុខអ្នកគ្រប់គ្នា ។
“ យើងគិតពីក្មេងទៅវិញទេ ” បៃបឺនតបដោយទឹកមុខស្មើ ។
“ បារម្ភកូនខ្ញុំ!!!” បៀវ ឧទានដោយភ្ញាក់ផ្អើលព្រោះគេគិតក្មេងក្នុងពោះខ្លួនទាំងនាយដៀសថាជាក្មេងគ្មានឪហៅគ្រប់ពេល ។
“ បានហើយយើងចង់ងូតទឹក ចេញទៅ ” រាងក្រាស់ដើរចេញទាំងមិនខ្វល់ពីអ្នកនៅក្រោយខ្នង រាងតូចក៏បើកទ្វាចេញពីបន្ទប់គេដើម្បីបានមកជួយការងារនៅខាងក្រោមតាមដែរអាចធ្វើទៅបាន លើកលែងតែក្នុងផ្ទះបាយមិនថាតែបៀវមិនចង់នៅជិតទេតែម៉ែដោះនឹងអ្នកគ្រប់គ្នាក៏មិនអនុញ្ញាតអោយនៅជិតដែរ មិនបានស្អប់ខ្ពើមគ្រាន់តែខ្លាចថាបើអ្នកប្រុសធំមកឃើញម្តងទៀតដឹងតែអត់ការងារធ្វើពិតមែនហើយ ។
អាហារពេលល្ងាចក៏បានរៀបចំជាស្រេចរង់ចាំតែអ្នកជាម្ចាស់ផ្ទះមកទទួលទានពិសារអាហារតែប៉ុនណ្ណោះ បន្តិចក្រោយមកលោកម្ចាស់ប្រុសនឹងលោកម្ចាស់ស្រីក៏បានដើរចូលមកដាក់បង្គុយនឹងមានអ្នកប្រុសធំយើងដើរចូលមកតាមក្រោយ បន្តិចក្រោយមកក៏ឃើញរាងកាយមាំមួនខ្ពស់ស្រលះស្មាធំដើមដៃគេពោរពេញទៅដោយសាច់ដុំធំៗមិនចាញ់អ្នកប្រុសធំនោះទេគ្រាន់តែថាគេមានវ័យក្មេងជាងនាយបន្តិចហើយក៏មានមុខស្រស់ពេញស្នាមញញឹមជាប់ចុងមាត់ខុសពីអ្នកដែរអង្អុយទល់មុខបន្ទាប់ពីលោកម្ចាស់ស្រីនោះ ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Romanceគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔