បន្ទាប់ពីចប់កម្មពិធីរួចរាល់ហើយភ្ញៀវក៏បានត្រឡបទៅគេហដ្ឋានវិញដូចគ្នា ដែល ពេលនេះនៅក្នុងបន្ទប់ទទួលភ្ញៀវដ៏ធំមានតែអ្នកកម្លោះម្នាក់ឯងកំពុងតែលិចលង់នឹងការផឹកស្រាតាំងតែពីចាប់ផ្តើមកម្មពិធីមកនាយផឹករហូតទើរមកដល់ស្មើលនេះម៉ោង12យប់ទៅហើយគេនៅតែមិនទានឈប់ផឹកស្រាទៀត ក្រោមរូបភាពទុកសោកមួយនេះធ្វើឲ្យនាងក្រមុំដែលបានមើលឃើញយល់ច្បាស់នោះក៏មានអារម្មណ៍ថាពិបាក់ចិត្តមិនចាញ់គេដែរ ។ ជីយ៉ុងចង់ចូលទៅលួងលោមនាយដែរតែខ្លាចគេនឹងស្តីអោយដូចេះពេលមុននេះទៀត នាងស្រស់ស្រីបានត្រឹមតែធ្វើមុខស្រពោនហើយឡើងទៅបន្ទប់រាងក្រាស់ដើម្បីទៅផ្លាស់សម្លៀកបំពាក់ចេញព្រោះថាគេហត់មួយរយះធំដែរហើយ ពេលចូលមកដល់ក្នុងបន្ទប់នាយកម្លោះហើយ
ជីយ៉ុងបត់ដៃទៅរ៉ូតខ្សែរ៉ូបតែធ្វើយ៉ាងណាក៏នៅតែមិនអាចលូកដៃទៅដល់ទំពូកបាន នាងធ្វើមុខស្អុយដោយរង់ចាំមើលថាក្រែមានអ្នកឆ្លងកាត់នឹងហៅអោយជួយនាង តែការរង់ចាំយ៉ាងណាក៏នៅតែមិនឃើញ ឯអ្នកកម្លោះក៏មិនឃើញមកទៀត នេះត្រូវអោយគេដេកទាំងឆុតរ៉ូបកូនក្រមុំអញ្ចឹងឬ ។ ម៉ាណាវីស្រីទម្លាក់ខ្លួនអង្គុយលើសាឡុងក្នុងបន្ទប់ដោយមើលទៅភាពងងឹតសូន្យសុងនៅខាងក្រៅមិនដឹងថាពេលនេះមិត្តរបស់ខ្លួននឹងទៅជាយ៉ាងណាហើយទេ ហើយខ្លួនឯងនេះក៏មិនដឹងថាត្រូវធ្វើអ្វីបន្តទៀតនារថ្ងៃស្អែក បើអាចរកបៀវ
ត្រឡប់មកវិញបានខ្លួនក៏អស់ភារកិច្ចធ្វើជាភរិយាជំនួសដែរ តែបើរកមិនឃើញនាងនៅតែជាប់ច្រវ៉ាក់របស់លោកម្ចាស់ Sumettikul រហូតដូចគ្នាហើយ ហើយក៏ត្រូវប្រើជីវិតនៅជាមួយមនុស្សអន់ចរឹកម្នាក់នេះទៀតផង នាងក្រមុំគិតហើយក៏ដង្ហើមធំជាច្រើនលើកច្រើនសារ ទើបនាងទម្រេតខ្លួនលើសាឡុងដើម្បីកាត់បន្ថយភាពហត់នឿយខ្លះ ។ផ្ទៃបន្ទប់ធំគ្រែមានពូកទន់ល្មើយអមជាមួយនឹងអំពូលគោមរយ៉ានៅចំកណ្តាលបន្ទប់ធំនោះ ត្របក់ភ្នែកតូចប្រឹងបើកអោយសុំានឹងពន្លឺដែរចាំងចូលមកតាមកញ្ចក់បង្អួច ស្បៃយពណ៍ស ត្រូវបក់រវិចៗតាមកម្លាំងខ្យល់ធ្វើអោយអ្នកដែរគេងធ្វើភ្នែកព្រិមៗ តែក៏ត្រូវ
ក្រញ៉ាញ់ខ្លួនម្តងទៀតពេលដែលដឹងច្បាស់ថានេះគឺមិនមែនជាបន្ទប់របស់ខ្លួន ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Romanceគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔