នៅតាមដងផ្លូវអមដោយភ្លើងអំពូលបំភ្លឺដល់អស់អ្នកធ្វើដំណ្តើរ ដោយ ទោចក្រយានយន្ត
ត្រីចាក់ក្រយានយន្ត នឹងអ្នកថ្មើរជើងនៅតាមដងវិថីមួយនេះដោយពួកគេម្នាក់ៗសុទ្ធសឹងតែមានគោលដៅរបស់គេដូចៗគ្នា ។" គេទៅណា " សម្លេងសួរខ្លួនឯងតិចៗដោយសញ្ចឹងគិតរលឹកនឹកដល់អ្នកណាម្នាក់ដែលគេចង់ឃើញចង់ជួប តែតាំងតែពីព្រឹកបើកភ្នែកមកក៏មិនបានឃើញឬជាប់មាត់ជាប់ករ.នឹងគ្នាសោះ នាយកម្លោះក្នុងឆុតខ្វាហ្ស៊ីពណ៌ទឹកប៊ិចមួយឆុតអង្គុយក្នុងរថយន្តសេរីទំនើបស៉ីវិល័យតាមបែបក្រុមមនុស្សអភិជនជន់ខ្ពស់លំដាប់ថ្នាក់ជាតិ ។
" ការងារឲ្យធ្វើនោះយ៉ាងម៉េចហើយ " សម្លេងរឹងចាក់ចំដើមទ្រូងសូហ្វរឡានដែលកំពុងផ្ចង់ក្នុង
ការបញ្ជារចង្កួតរថយន្តអោយងក់ក្បាលតិចៗជាមួយនាយដោយក្តីខ្លាប់ខ្លាច ។" បាទ ចៅហ្វាយរួចរាល់ហើយបាទ " ហាន បានដក់សាមីពណ៌ដីមកឲ្យចៅហ្វាយខ្លួនទាំងមានគំនាប់ទើបផ្ចង់ការងារសំខាន់វិញ ។
កែវភ្នែកធ្លាប់ព្រឹលស្រវាំងតិចៗក៏ប្រែបើកភ្នែកធំសម្លឹងក្រដាស់នៅនឹងមុខដោយមិនព្រិចភ្នែក នាយខាំថ្គាមឡើងប៉ោងសសៃរឹងមាំ ចុងច្រមុះក៏ប្រែទៅជាក្រហមព្រឿងៗដោយអាការះឆួល កែវភ្នែកឡើងសសៃក្រហមអោយរវាមតែម្តង ។
" ថោកទាប " ម្រាមដៃមាំក្តោបសាមីព្រមទាំងឯកសាក្នុងដៃអោយទក់ទីរកបំនែកណាមួយអោយល្អស្អាតមិនចេញ គេប្រឹងគក់នឹងពូកកៅអីឡានដោយក្តីខឹងសម្បារ មិនដឹងថាតើក្នុងក្រដាស់សស្អាតមានអត្តន័យអត្តន័យអត្តរស់បែបណាទៅទើបបានជាដុតភ្លើងក្នុងចិត្តនាយអោយឆេះផ្ទុះឡើងមកបាន គេលេបទឹកមាត់ផ្សើមបំពុងករ.បន្តិចក្រោយរថយន្តទំនើបបានចត់មួយកន្លែងពោរពេញទៅដោយមនុស្សម្នារជាច្រើនអ្នក មានទាំងអ្នកការសែតអ្នកយកសារព័ត៌មានគ្រប់ផ្នែកគ្រប់សណ្ដប័ណ្ណ គ្រាន់តែវត្តមាននាយបានចុះពីឡានទំនើបនោះតែនៅគេតែអង្គុយនៅលើកៅរុញដដែលដែរមានហានជាអ្នកនៅខាងក្រោយ វត្តមាន Bible Sumettikul បានឆ្លុះបញ្ចាំងអោយគេឯងគ្រប់គ្នាមើលឃើញបានដឹងហើយថាស្ថានភាពគេបែបណា វាមិនខុសពីពាក្យលេចឮចរចាមអារ៉ាមពិតមែន គ្រប់អ្នកសារព័ត៌មានអ្នកយកកាសែត បានត្របាញ់ជើងរត់មករករាងក្រាស់ក្រោយពីបាត់ដំណឹងគេមកយ៉ាងយូឆ្នាំ ហើយក៏បានទទួលមកថាក្នុងពិធីយប់ផងដែរនាយនឹងបានចូលរួមដែរទើបធ្វើឲ្យអ្នកដែរចង់ដឹងឮចេះដឹងរឿងគេនាំគ្នាមកច្រើនកុះករមានទាំងអ្នកដែលមិនបានអញ្ចើញក៏មាន ។
YOU ARE READING
រង្វង់ដៃ កំណាច🔥
Romanceគ្រប់យ៉ាងវាគ្រាន់តែជាការគិតរបស់មនុស្សអគិតដូចជាពូ ជីវិតខ្ញុំអាចជ្រើសរើសអ្នកណាមកធ្វើជាប្តីខ្ញុំក៏បាន តែកូនខ្ញុំមិនអាចអោយអ្នកណាមកធ្វើជាប៉ាគេបាននោះទេ 💔